វៃស្ណវៈនិកាយ

និកាយវៃស្ណវៈ ឬ ព្រះវិស្ណុនិយម(Vaishnavism) គឺជាសាខាដ៏ធំមួយនៅក្នុងសាសនាហិណ្ឌូ ដែលគោរពបូជា ព្រះវិស្ណុ ឬហៅថា ព្រះនារាយណ៍ រួមមានអវតាររបស់ព្រះអង្គ (ដូចជា ព្រះរាម និងព្រះក្រឹស្ណ) ជាព្រះអាទិទេពកំពូលបំផុត។[១][២] ចំណុចសំខាន់ៗ អ្នកផ្ទុកជំនឿក្នុងនិកាយនេះជឿថា ព្រះវិស្ណុ ឬ ព្រះនារាយណ៍ គឺជាព្រះអ្នកបង្កើត អ្នកថែរក្សា និងជាអ្នកបំផ្លាញពិភពលោក (ផ្ទុយពីសៃវៈនិកាយ ឬ ព្រះសិវៈនិយម ដែលគោរពព្រះសិវៈ ឬ ព្រះឥសូរជាកំពូល)។ និកាយនេះល្បីល្បាញខ្លាំងតាមរយៈរឿងរ៉ាវ អវតារទាំង ១០ របស់ព្រះវិស្ណុ ដែលយាងចុះមកស្ថានមនុស្សលោកដើម្បីជួយសង្គ្រោះពិភពលោក និង ស្តារធម៌ ឡើងវិញ។ អវតារដែលល្បីៗរួមមាន ព្រះរាម (ក្នុងរឿងរាមកេរ្តិ៍) និងព្រះក្រឹស្ណ (ក្នុងរឿងមហាភារតៈ)។ វៃស្ណវៈសង្កត់ធ្ងន់លើ ភក្តិនិយម (Bhakti) ពោលគឺការសម្តែងសេចក្តីស្រឡាញ់ ភក្តីភាព និងការថ្វាយខ្លួនយ៉ាងជ្រាលជ្រៅចំពោះព្រះជាម្ចាស់ ដើម្បីសម្រេចបាននូវការរំដោះទុក្ខ (Moksha)។ អ្នកកាន់និកាយនេះតែងតែគូសសញ្ញា តិលកៈ (Tilaka) ជារាងអក្សរ V នៅលើថ្ងាស ដោយប្រើម្សៅចន្ទន៍ ឬដីឥដ្ឋលាយល្មៀត ដើម្បីតំណាងឱ្យស្នាមព្រះបាទរបស់ព្រះវិស្ណុ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ និកាយវៃស្ណវៈបានដើរតួនាទីយ៉ាងសំខាន់បំផុត។ ជាក់ស្តែង ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាបថអង្គរវត្តក្នុងសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយចំពោះព្រះវិស្ណុ ដែលជាភស្តុតាងបង្ហាញពីភាពរុងរឿងនៃនិកាយនេះនៅលើទឹកដីខ្មែរនាជំនាន់នោះ។
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ Pratapaditya Pal (1986). Indian Sculpture: Circa 500 BCE–700 CE. University of California Press. pp. 24–25. ល.ស.ប.អ. 978-0-520-05991-7. https://books.google.com/books?id=clUmKaWRFTkC.
- ↑ Stephan Schuhmacher (1994). The Encyclopedia of Eastern Philosophy and Religion: Buddhism, Hinduism, Taoism, Zen. Shambhala. p. 397. ល.ស.ប.អ. 978-0-87773-980-7. https://books.google.com/books?id=vpP8770qVakC.
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: វៃស្ណវៈនិកាយ |