Jump to content

ប្រវត្តិដើមនៃទេសចរណ៍

ពីវិគីភីឌា

ទេសចរណ៍ មានន័យទូលំទូលាយខ្លាំងណាស់ ហើយនិយមន័យរបស់វាបានត្រូវបានជួបប្រទេស ផ្សេងៗគ្នាជាច្រើនក្នុងប្រេភេទឯកសារ។ ពាក្យទេសចរណ៍កើតចេញពីភាសាអង់គ្លេស Tourism (Tour) មានន័យថាការដើរលេងកម្សាន្ត តាមរយះដំណើរថ្នើរជើង ឬយាន-ជំនិះណាមួយ ហើយវិលត្រឡប់មកទីកន្លែង ដែលចេញដំណើរវិញក្រោយពីបញ្ចប់សកម្មភាពនេះ។ មានការកំណត់ផ្សេងៗទៀតថា ទេសចរណ៍ជាការធ្វើដំណើរ ឬជាប្រភេទចលនារបស់ពលរដ្ឋ ដែលមិនទាក់ទងនិងការផ្លាស់ប្តូរទីកន្លែងរស់នៅ និងការងារ គឺបានន័យថាធ្វើដំណើរក្នុងបំណងសម្រាកលំហែកាយអារម្មណ៍។ ទាំងនេះបង្ហាញឲ្យឃើញថាទេសចរណ៍កើតចេញពីការធ្វើដំណើរ ហើយការធ្វើរដំណើរនេះ បាននាំឲ្យមានការកកើតឡើងនូវសកម្ម- ភាពថ្មីមួយទៀត គឺទីស្នាក់នៅ ទទួលទានអាហារ និងសម្រាកលំហែកាយ។ ការធ្វើដំណើរទេសចរណ៍ និងបដិសណ្ឋាកិច្ច ជានិយមន័យបី ដែលមានទំនាក់ទំនងគ្នា ដោយមិនអាចបំបែកចេញពីគ្នាបាន និងនៅក្នុងជីវិតរស់នៅក្នុងសង្គមមហាជនគ្រប់រូបតែងតែទាមទារ និងចង់បាន ដោយខានមិនបានក្នុងការធ្វើដំណើរ ជាចលនារបស់ប្រជា-ពលរដ្ឋ ក្នុងកំឡុងពេលណាមួយ នារយៈកាលណាមួយក្នុងតំបន់ណាមួយ។ រីឯអ្នកធ្វើចលនានេះ ដោយមិនគិតពីគោលបំណងទិសដៅ និងមធ្យាបាយធ្វើដំណើររយៈពេលខ្លី ឬវែងនោះត្រូវបានគេហៅថា អ្នកធ្វើដំណើរ ដោយសមស្របទៅតាមលក្ខណៈពិសេសៗ នៃការធ្វើដំណើរគេកំណត់ថាជាអ្នកឆ្លងកាត់ ឬធ្វើដំណើរតាមសមុទ្រ ហោះហើរ អាជីវករ អ្នកវិទ្យាសា-ស្រ្ត។ ក្នុងលក្ខខណ្ឌនៃការរៀបចំធ្វើដំណើរ អ្នកដំណើរអាចប្រើប្រាស់សេវាកម្មផ្សេងៗ ដែលផ្តល់ដោយអង្គការ ឬក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍។ អ្នកដំណើរក្នុងគោលបំណងណាមួយបានត្រូវគេហៅថា Visitor ។ យោងតាមកត្តាផ្សេងៗនៃសេដ្ឋកិច្ច អ្នកដំណើរប្រភេទនេះត្រូវបានបែងចែកជាអ្នកដែលបានស្នាក់នៅ យ៉ាងហោចណាស់មួយយប់ ឬមួយពេលក្នុងតំបន់ដែលគេមកដល់ និងអ្នកមកដល់ដែលមានពេលតិចជាង ២៤ម៉ោង។ ការកើតឡើងនៃការធ្វើដំណើរ មិនអាចត្រូវគេកំណត់ច្បាស់លាស់នោះទេ។ ការកើតឡើងនេះចាប់ផ្តើមពីយុគសម័យ គឺនៅពេលដែលមនុស្សចាប់មានកំណើត លើផែនដីបន្ទាប់ពីមានការបម្លែងងពីសត្វ គឺក្នុងរយៈពេល ដែលមនុស្សកើតចេញពីសត្វស្វា ហើយជួបនឹងការលំបាកយ៉ាងខ្លាំងក្នុងការប្រឆាំងនឹងធម្មជាតិ ដើម្បីជីវិតរស់នៅ និងការកកើតនៃអរិយធម៌នៃសង្គមមនុស្ស។ មិនមែនជារឿងធម្មតានោះទេ ក្នុងពេលវេលាដែលមនុស្សខំប្រឹងប្រយុទ្ធប្រឆាំងនឹងធម្មជាតិ ហើយបង្កើតបាននូវវប្បធម៌ដំបូង នៃសង្គមជីវិតរបស់មនុស្សលោកតាម រយៈការបង្កើតឡើងនូវសម្ភារៈ សម្រាប់ធ្វើការងារ សកម្មភាពសេដ្ឋកិច្ច និងទ្រទ្រង់សង្គមគ្រួសាររបស់ពួកគេ។ ទាំងអស់នេះហើយ ដែលផ្តល់ជាដំបូងសម្រាប់សង្គមមនុស្សនូវប្រភេទផ្សេងៗនៃសកម្មភាពការងារ ដែលក្នុងនោះរួមមានទាំងការងារធ្វើដំណើរផងដែរ។ ការស្គាល់និងយល់ដឹងពីបរិស្ថានជុំវិញ បានចាប់ផ្តើមកកើតឡើងនៅពេល ដែលមនុស្សដំបូងបានធ្វើដំណើរចាកចេញពីតំបន់មួយទៅតំបន់មួយ ដើម្បីស្វែងរកអាហារចិញ្ចឹមជីវិត។ ជាមួយគ្នានឹងការកកើតឡើងនូវសត្វពាហនៈ និងសត្វព្រៃផ្សេងៗ មនុស្សមានការចង់ដឹងអំពីតំបន់ ដែលពួកគេអាចរកអាហារសម្រាប់ពាហនៈទាំងនេះ នឹងដើម្បីស្វែងរកតំបន់វាលស្មៅ ដែលជាអាហារសត្វពាហនៈទាំងនេះ ពួកគេត្រូវធ្វើដំណើរក្នុងរយៈចំងាយណាមួយ ហើយចំណាំផ្លូវនេះទុក ។ ជាមួយគ្នានឹង ការរីកដុះដាល ការធ្វើចំការដាំដំណាំ ក៏មានការរីកដុះដាល នូវ សណ្តានចិត្តស្វែងរកតំបន់ណាមួយថ្មីទៀត សម្រាប់ការដាំដុះរុក្ខជាតិ។ ក្នុងរយៈនេះមនុស្សត្រូវយល់ដឹងមិនត្រឹមតែកន្លែង ឬតំបន់ដែលមានដីជីជាតិល្អប៉ុណ្ណោះទេ គឺថែមទាំងជ្រើសរើសដីណាដែលអាចដាំដុះបាន។ ចំណុចទាំងនេះទាមទារឲ្យមានការប្រើប្រាស់រយៈពេលវែង ក្នុងការស្វែងរកដីប្រភេទដែលគេចង់បាន។ ការស្វែងអាហារសម្រាប់ចិញ្ចឹមជីវិតជាប្រចាំរបស់មនុស្ស បានតម្រូវឲ្យពួកគេធ្វើដំណើរក្នុងរយៈចំងាយកាន់តែឆ្ងាយឡើងៗ និងដើម្បីស្វែងយល់កាន់តែច្បាស់លាស់ពីទីកន្លែង ដែលផ្តល់លទ្ធភាពទាំងនេះ។ តាមរយៈការស្រាវជ្រាវរបស់ទស្សនៈវិទូ និងប្រវត្តិវិទូ ចាប់តាំងពីមានកំណើតឡើមក មនុស្សលោកបានស្នាក់ និងរស់នៅក្នុងតំបន់តែមួយរយៈប៉ុណ្ណោះ ព្រោះថាគេត្រូវរើសតំបន់ផ្សេងៗទៀតរស់បាន មានចំណីអាហារ ធ្វើចំការដាំដំណាំ។ល។ ទាំងអស់នេះបានតម្រូវឲ្យគេស្វែងរក និងធ្វើដំណើរតាមខ្សែរបណ្តាញណាមួយ ដើម្បីបន្តការរស់រានមានជីវិតបាន។ ជាមួយនឹងការកើតឡើងនូវកុលសម្ព័ន្ធផ្សេងៗ ការទំនាក់ទំនងពួកគេបានធ្វើឲ្យមានការបង្កើននូវផ្លូវដំណើរ សម្រាប់ធ្វើការប្រាស្រ័យទាក់ទង រវាងតំបន់មួយទៅតំបន់មួយ ពីភូមិមួយទៅភូមិមួយ។ ផ្លូវដំណើរសំខាន់ក្នុងរយៈកាលនោះ គឹការធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹកដោយប្រើមធ្យោបាយពិសេសណាមួយ។ ការធ្វើដំណើរជាប្រចាំ តាមផ្លូវដូចបានបញ្ជាក់ខាងលើនេះ បាននាំឲ្យមានការផ្លាស់ប្តូរទៅលើរុក្ខជាតិ រក្សារទុកនូវស្លាកស្នាមផ្សេងៗ ដែលមនុស្សធ្វើឡើងជាសញ្ញាសម្គាល់ លើថ្ម ស្នាមជើង ។ល។ សរុបសេចក្តីទៅមនុស្សលោក គឺចាប់ពីមានកំណើតមក បានបង្កើតផ្លូវជាច្រើន សម្រាប់ធ្វើការប្រាស្រ័យទាក់ទងគ្នា និងសម្រាប់ស្វែងរកទីលំនៅថ្មី មានសន្តិសុខ ចំណីអាហារសម្រាប់ផ្គត់ផ្គង់ជីវិត។ តាមរយៈផ្លូវទាំងអស់នេះហើយដែលក្រោយមក (សម័យថ្មី) មានការសាងសង់ផ្លូវជាតិតូចធំ ផ្លូវរថភ្លើង ។ល។ មនុស្សលោកក្នុងប្រត្តិសាស្រ្តរបស់ខ្លួនមួយជំហានៗបានឈានទៅរកការស្វែងយល់ដឹងអំពីលោកទាំងមូល និងបង្កើតដំបូងជាគោលដៅ នៃការពង្រីកការធ្វើជំនួញ ពង្រីកដី សម្រាប់ក្នុងចំណោមអ្នកដែលធ្វើដំណើរ (Travel) ក្រៅពីអ្វីដែលយើងបាននិយាយខាងលើមានអ្នកជំនួញ និងអ្នកផ្សាយសាសនា (Pilgrims) ។ ការចង់បាននិងធ្វើជាម្ចាស់ដីធ្លី ធនធានផ្សេងៗ និងជំនួញបានជំរុញឲ្យមនុស្សធ្វើដំណើរជាលំដាប់ ពីតំបន់មួយទៅតំបន់មួយ ប្រទេសមួយទៅប្រទេសមួយ និងពីទ្វីបមួយទៅទ្វីបមួយ។ ប្រវត្តិវិទូជនជាតិក្រិចម្នាក់ឈ្មោះ Gerodot កាលពីសតវត្សទី៥ មុនគ្រិស្ត្ររាជ (Before Christ ក្រោយគ្រិស្ត្ររាជ) បានសរសេររៀបរាប់ពីការធ្វើដំណើរ និងការរកឃើញថ្មី។ ភូមិវិទូ និងជាអ្នកស្រាវជ្រាវជនជាតិបារាំងម្នាក់ឈ្មោះ Pytheas បានចេញធ្វើដំណើរ (Travel) ជុំវិញអ៊ឺរ៉ុប និង តាមជាយសមុទ្រនៃកោះ អង់គ្លេស ន័រវេស អ៊ីស្លង់ ក្នុងឆ្នាំ៣២០ក្នុងគ្រឹសរាជ។ គាត់បានចងក្រងជាឯកសារអំពីការធ្វើដំណើររបស់គាត់ និងអ្វីថ្មីដែលគាត់បានឃើញ និងជួបប្រទះក្នុងសៀវភៅមួយឈ្មោះ”ទាំងអស់ដើម្បីសមុទ្រ On the ocean’’។ដាំដំណាំស្វែងរកធនធានសម្រាប់ផលិតកម្ម និងផ្លូវថ្មីសម្រាប់ធ្វើដំណើរ។ បើសិនជាយើងពិនិត្យមើលពីប្រវត្តិ និងទំនៀមទំលាប់របស់អាណាចក្ររ៉ូម យើងនឹងអាចថាអ្នកមាន ឬសេដ្ឋីតាមរយៈការអនុញាត្តរបស់អធិរាជ បានធ្វើដំណើរជាមួយគោលដៅសម្រាកលំហែកាយចិត្ត។ ឧទាហរណ៍ នៅប្រទេសអេស្ស៊ីប ឬប្រទេសដទៃទៀតអាណាចក្ររ៉ូមបានបង្កើតប្រព័ន្ធគមនាគមន៍ជាច្រើន ដែលតាម រយៈផ្លូវនេះគេអាចធ្វើដំណើរទៅប្រទេសអ៊ីតាលី អេស្ស៊ីប អង់គ្លេស។ សាសនាជាកត្តាចំបង ក្នុងការជម្រុញឲ្យមានការរីចម្រើនក្នុងការធ្វើដំណើរ។ អ្នកកាន់សាសនា គ្រប់ផ្នែកបានខិតខំបំពេញគោលបំណងរបស់សាសនាខ្លួន គឺផ្សព្វផ្សាយឲ្យបានទូលំទូលាយ ទាំងនេះជាហេតុធ្វើឲ្យពួកគេធ្វើដំណើរទៅតំបន់ ផ្សេងៗ។ ដើម្បីផ្សព្វផ្សាយអូសទាញពលរដ្ឋផ្សេងៗ ការធ្វើដំណើរនេះត្រូវបានគេចងក្រងជា ឯកសារក្នុងយុគសម័យ កណ្តាលក្នុងរយៈពេលសព្វថ្ងៃនេះសាសនាបានទាក់ទាញ និងក្លាយទៅជាមូលដ្ឋាន ដ៏ចម្បងមួយ នៃការរីដុះដាលទេសចរណ៍។ សាសនាជាប្រភេទមួយ នៃទេសចរណ៍មានទំហំការងារសកម្មភាពមួយដ៏ចម្បង។ ទីកន្លែងអ្នកជួបជុំសាសនាធំៗ ក្នុងពិភពលោកសព្វថ្ងៃនេះ ហើយដែលក្លាយជាតំបន់ទេសចរណ៍ដ៏ធំនោះ គឺតំបន់សាសនាអ៊ីស្លាម មៀកគូរបស់ប្រទេសអារ៉ាប់ប៊ីសាអ៊ូឌីត ការជួបជុំអ្នកកាន់សាសនាគ្រឹស្ត្រ នៅទីក្រុងយូរ៉ូសាឡឹម ប្រទេសអ៊ីស្រាអែល និងការធ្វើទស្សនកិច្ចទៅកាន់តំបន់សាសនា និងពិធីបុណ្យដែលទាក់ទងសាសនា។ល។

ដំណាក់កាលនៃការរើកដុះដាលនៃវិស័យទេសចរណ៏

[កែប្រែ]

ប្រវត្តិនៃការរីកចំរើន និងការរីកដុះដាលនៃវិស័យទេសចរណ៍ត្រូវបានបែងចែកជាប្រាំដំណាក់កាល ដែលក្នុងនោះបួនដំណាក់កាល មានការទាក់ទងទៅនឹងការរីកចម្រើនមធ្យោបាយផ្សេងៗ នៃវិស័យសហគមន៍៖ 1. ដំណាក់កាលមុនឆ្នាំ១៨៤០ 2. ដំណាក់កាលនៃការមានកំណើតនូវរថភ្លើង 3. ដំណាក់កាលរបស់រថយន្ត 4. ដំណាក់កាលនៃការក៏កើតយន្តហោះដឹកអ្នកដំណើរ 5. ដំណាក់កាលនៃការធ្វើដំណើរកម្សាន្តតាមរយៈនាវាធំៗ។ ការកកើតឡើងនូវមធ្យោបាយផ្សេងៗ ហើយទាន់សម័យបានធ្វើឲ្យមានដំណើរការផ្លាស់ប្តូរយ៉ាងខ្លាំងពីក្នុងរយៈចំងាយខ្លី និងរយៈចំងាយវែង និងផ្តល់លទិ្ធភាពឲ្យពលរដ្ឋធ្វើដំណើរតាមលទិ្ធភាពផ្ទាល់របស់ខ្លួន ។ ជាមួយ និងការកកើតឡើងនូវមធ្យោយធ្វើដំណើរថ្មីៗនេះទេសចរណ៍ និងបដិសណ្ឋារកិច្ច ក៏ចាប់កើតឡើងជារូបរាងមួយច្បាស់លាស់។ យោងតាមឯកសារ ដែលមានតម្កល់ទុក នៅប្រទេសអង់គ្លេស និងបារាំងនៅឆ្នាំ១៨១៥ សត្ស-វត្សនេះមានការរៀបចំខ្សែទស្សនៈកិច្ចមួយ ដែលចេញដំណើរពីប្រទេសអង់គ្លេសទៅប្រទេសបារាំង ។ អ្នកនិពន្ធជាជនជាតិអង់គ្លេសម្នាក់ឈ្មោះ David Galinyany គឺជាអ្នករៀបចំ និងចាប់ចែងទស្សនៈកិច្ចនេះ ។ ការវិវត្តន៍យ៉ាងខ្លាំង នៃវិស័យគនាគមន៍ នៅដើមសតវត្សទី ២០ នេះព្រមជាមួយនិងការកកើតឡើងនូវយានយន្ត រថយន្ត យន្តហោះ បានបង្កើតឲ្យវិស័យទេសចរណ៍ និងការដោះដូរទេសចរមានការរីកចម្រើន និងដុះដាលយ៉ាងខ្លាំង។ ភាពរីកចម្រើននៃបច្ចេកវិទ្យាភាពស្មុគ-ស្មាញបញ្ហានយោបាយ នៃសង្គមមនុស្ស កំណើនសេដ្ឋកិច្ច និងការរីកលូតលាស់របស់វិស័-យសង្គមកិច្ច និងការរីកលូតលាស់របស់ វិស័យសង្គមកិច្ច ។ នៅក្នុងសតវត្សទី ២០ នេះបាន បណ្តាលឲ្យមានសង្រ្គាមលោកការធ្វើបដិវត្តិន៍ភាពអាសន្នការលំបាក និងជាហេតុធ្វើឲ្យសង្គមជាតិរបស់ប្រជាពលរដ្ឋពិភពលោកមានការផ្លាស់ប្តូរយ៉ាងខ្លាំង ។ ប្រទេសមួយចំនួនធំក្នុងពិភពលោក និងសង្គមជាតិរបស់គេមានការរីកដុះដាលយ៉ាងខ្លាំង ជាពិសេសលើវិស័យសំខា-ន់ៗ របស់ជាតិគេដូចជា វិស័យឧស្សាហកម្ម វប្បធម៌ សេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ សិទ្ឋិរបស់ស្ត្រី ភាពល្អប្រសើរ និងជីវភាពរស់នៅខ្ពស់របស់ប្រជាពលរដ្ឋបានធ្វើឲ្យមានការពាក់ព័ន្ធ យ៉ាងខ្លាំងដល់ការរីកដុះដាលក្នុងការធ្វើដំណើរកម្សាន្ត និងទេសចរណ៍។ សព្វថ្ងៃនេះ ការធ្វើដំណើរកម្សាន្ត (Travel) និងទេសចរណ៏ (Tourims) បានក្លាយជាគំនិតថ្មីមួយរបស់សង្គមមនុស្ស ។ ទំនាក់ទំនងរវាងមនុស្ស និងមនុស្ស ពលរដ្ឋប្រទេសមួយនិងពលរដ្ឋប្រទេសមួយដទៃទៀតពីមួយថ្ងៃទៅមួយថ្ងៃ ។ គោលការសំខាន់ៗ គឺទេសចរណ៍ និងការធ្វើដំណើរផ្តល់ និងបំពេញនូវតម្រូវការ និងចំណងចំណូលចិត្តរបស់ពលរដ្ឋពិភពលោក ក្នុងការស្វែងយល់អំពីវប្បធម៌របស់ប្រទេសដទៃ និងទំនាក់ទំនងជាសាធារណៈ។ ទាំងអស់នេះ បានបង្ហាញឲ្យឃើញថាទេសចរណ៍ ជាវិស័យមួយដែលមានអនុភាពធំសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ និងវប្បធម៌ជាមួយគ្នា និងការជម្រុញឲ្យសេដ្ឋកិច្ចរបស់ពិភព-លោក និងសេដ្ឋកិច្ចរបស់ប្រទេសជាតិនីមួយៗការរីកលូតលាស់ឡើង ។ ទេសចរណ៍ក្នុងរយៈពេលបច្ចុប្បន្ន ទទួលបាននូវការរីកចម្រីនយ៉ាងខ្លាំង នៅជុំវិញពិភពលោករួមមាន ទ្វីបអីរ៉ុប បណ្តាប្រទេសអាមេរិច អាហ្រ្វិច អាស៊ី អូស្រ្តាលី និងប៉ាស៊ីហ្វីក ជាដើម។ ប្រសិនបើរយៈពេលមុនៗ ការធ្វើដំណើរត្រូវបានធ្វើឡើង នៅប្រទេសជិតខាងនោះ រយៈពេលបច្ចុប្បន្នមាននិន្នាការ នៃការធ្វើដំណើរកម្សាន្តនៅប្រទេសឆ្ងាយ បើចាំបាច់ក៏មានការធ្វើដំណើរឆ្លងពីទ្វីបមួយទៅទ្វីបមួយផ្សេងទៀត ។

ទេសចរណ៍ក្នុងអំឡុងចុងសតវត្សទី ២០ ដើមសតវត្សទី ២១

[កែប្រែ]

ទ.ស ឆ្នាំទី ៧០ ស.ត ទី២០ អ្នកទស្សនវិជ្ជា និងសង្គមវិទូ បានលើកយកទ្រឹស្តីមកពិភាក្សាអំពីការបដិវត្តន៍ និងបំលាស់ប្តូរសតិអារម្មណ៍ (ស្មារតី ) របស់ពលរដ្ឋ ដ៏ច្រើនក្នុងសង្គមនៃប្រទេសជឿនលឿន ។ បញ្ហាដ៏សំខាន់នោះ គឺពេលទំនេរក្រៅពីការងារប្រចាំថ្ងៃរបស់ពូកគេ។ពលរដ្ឋទាំងនេះភាគច្រើនបានមើលឃើញ នូវលទ្ឋិភាពរបស់ខ្លួនក្នុងសកម្មភាពណាមួយដែលបង្កើតឬធ្វើឲ្យបានប្រសើរឡើងៗនូវទំនាក់ទំនងនៅក្នុងសង្គម។ ទេសចរណ៍ចាប់ពីរយៈពេលនេះមក បានក្លាយទៅជាលទ្ឋិភាពផ្ទាល់របស់រដ្ឋក្នុងការទទួលយកនូវ អ្វីដែលខ្លួនចង់បានចង់ដឹងចង់ឃើញនិងចង់ធ្វើ។ ជាមួយគ្នានេះដែលវាជាលទ្ឋិ-ភាពមួយដែលអាចទទួលបាននូវអ្វីដែលគ្មាននៅក្នុងទីក្រុងធំៗ មានពលរដ្ឋរាប់សិបលាននាក់រស់នៅ។ ការផលិតឡើងនូវផលិតផលរាប់លានមុខនៅទីក្រុងធំៗមានស្ថានភាពមួយលំបាក ដែលបណ្តាលមកពីលទ្ឋិភាពនៃការងារ និងការកង្វះខាតនូវការងារ ការប្រាស្រ័យទាក់ទងរបស់ប្រជាពលរដ្ឋ បានបង្ខំឲ្យអ្នកទាំងនោះមានបំណងក្នុងការស្វែងរកការប្រាស្រ័យទាក់ទង និងនៅទីបញ្ចប់បានសម្រេចចិត្តធ្វើដំណើរចេញពីកន្លែងរស់នៅមួយរយៈ ដើម្បីស្វែងរកតំបន់ ដែលមានសភាពប្លែកខ្លាំង ដើម្បីលំហែកាយ និងអារម្មណ៍របស់ខ្លួន ។ ការរីកដុះដាល និងការរីកចំរើននៃទេសចរណ៍ក្នុងសម័យថ្មីនេះ ក៏បណ្តាលមកពីការកើនឡើងនៃសេវាព័ត៌មាន វិស័យអប់រំ និងសិក្សារបស់មហាជន កំណើនជីវភាពរស់នៅ និងពេលទំនេរពីការងារភាពជឿនលឿន នៃបច្ចេកទេស វិទ្យាសាស្រ្តទូទៅដូចជា ការបំរើសេវាកម្មដឹកជញ្ជូន ។ អ្នកវិទ្យាសាស្រ្តទេសចរណ៍ជាជនជាតិស្វីស អ៊ិល គ្រិប៉េនឌូល Is Gripanduft បានបង្ហាញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ នេះគាត់សង្កេតឃើញថាមាន ការផ្លាស់ប្តូរខ្លាំង លើវិស័យ- ទេសចរណ៍ពិសេស គឺមានកំណើនយ៉ាងខ្លាំងទៅលើការធ្វើដំណើរកម្សាន្ត ដែលមានទ្រង់ទ្រាយជាសកម្មភាពផ្ទាល់ របស់ទេសចរជាមួយ និងការស្វែងយល់ការទស្សនា ទំនាក់-ទំនង និងកីឡា ។ល។ ប៉ុន្តែទាំងអស់មិនមែនមានន័យថា ទេសចរណ៍ជាប្រភេទមួយ នៃការធ្វើសកម្មភាព (Re-Greations) នោះទេ ។ វាស្ថិតនៅកណ្តាល នៃប្រភេទដ៏សំបើម និងច្រើនមហិមារបស់ទេសចរណ៍ និងវប្បធម៌របស់វា ។ មួយផ្នែកវាស្ថិតនៅលើក្លឹប ទេសចរណ៍ ដូចជាការធ្វើសកម្មភាព ( Re-Greation ) ដែលអ្នកសម្រាក ឬអ្នកទេសចរ ដែលធ្លាប់តែរស់នៅ ក្នុងតំបន់សម្បត្តិធម្មជាតិ ស្ទើរតែមានការខូចខាតទាំងស្រុង ហើយមានជំនួបតែជាមួយតែពលរដ្ឋក្នុងតំបន់ ដែលបានបម្រើសេវាកម្មដល់គេ ។ ក្នុងតំបន់ទាំងនេះជានិច្ចកាលបានត្រូវផ្តល់នៅគំនិតគុណភាពសេវាកម្ម យ៉ាងខ្ពស់ជាមួយគ្នា និងភាពសប្បាយរីករាយយ៉ាងច្រើន ក៏ប៉ុន្តែទាំងអស់នេះមិនអាចបំបាត់ចោលនៅអ្វី ដែលមហាជនចង់បានដូចជាការបំពេញបំណង ពិសេសរបស់ខ្លួន ក្នុងការសម្រាកលំហែរកាយ អារម្មណ៍ ជាមួយ និងធម្មជាតិប្លែកៗនោះទេ ។ ផ្នែកមួយផ្សេងៗទៀតគឺ ខ្សែទស្សនៈកិច្ច ឬកម្មវិធីជាលក្ខណៈទេសចរណ៍ បានផ្តល់ លទ្ឋិភាព ដល់ទេសចរ ក្នុងការទទួលបាននូវអារម្មណ៍ថ្មីល្អ ចំឡែកចំពោះការដែលបានឃើញ និងទស្សនាដ៏ច្រើនទៅលើអរិយវត្ថុក្នុងរយៈពេលខ្លី ។ ប៉ុន្តែលក្ខណៈបែបនេះបានផ្តល់ជាបញ្ហា ដែលអាចកំណត់ថា វាជាការប្រឆាំងគ្នារវាងព័ត៌មាន ដែលទទួលបានយ៉ាងសម្បើម ជាមួយ លក្ខណៈពិសេសនៃចំណាប់អារម្មណ៍ និងភាពដែលអាចទទួលបានព័ត៌មានទាំងនេះ ។ ការធ្វើទស្សនៈកិច្ចដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមាននៅក្នុងកម្មវិធីដំណើរភាគច្រើន បាននាំឲ្យទេសចរណ៍មានអារម្មណ៍មិនស្កប់ស្កល់ ទោះជាគេបានឃើញដឹងទស្សនា ពីប្រាសាទបុរាណ ដែលជាអច្ឆរិយវត្ថុក្នុងលោកក្តី សម្បត្តិធម្មជាតិ ឬតំបន់ ដែលមានភាពប្លែក និងល្អអស្ចារ្យ។ បញ្ហាដែលកើតខាងលើនេះ ជាផ្នែកមួយដែលកើតមានឡើងក្នុង ផ្នែកជាច្រើននៃសកម្មភាពទេសចរណ៍ នៅអីរ៉ុប និងតម្រូវឲ្យមហាជនជ្រើសរើស ព្រោះថារយៈពេលសព្វថ្ងៃនេះទេសចរណ៍បានក្លាយទៅជាអាវុធ ដ៏ល្អនៃខ្សែជីវិតរបស់មហាជនទូរទៅ ។ ហេតុនេះហើយបានជាភាគច្រើន នៃការធ្វើដំណើរ ត្រូវបានធ្វើឡើងសំដៅទៅតំបន់ ដែលពុំទាន់បានគេប្រើប្រាស់ជាទូលាយ សម្រាប់ជាទេសចរណ៍ ក្នុងគោលដៅសម្រាក និងធ្វើទំនាក់ទំនងជាមួយពលរដ្ឋក្នុងតំបន់ ។ ទេសចរណ៍សព្វថ្ងៃនេះ បានបង្កបញ្ហាជាច្រើន ដ៏សន្ធឹកសន្ធាប់ ដែលមានលក្ខណៈផ្សេងៗគ្នា និងប៉ះពាល់ដល់សង្គមជាតិ វប្បធម៌ បរិស្ថាន និងតំបន់ដែលទេសចរណ៍មកដល់ដើម្បីកម្សាន្តលំហែ ។ ទេសចរណ៍យោងតាមការទន្ទឹងត្រូវតែជួយបង្កើតនូវជីវភាពរបស់សង្គមជាតិសេដកិច្ចក្នុងតំបន់ដែលពុំទាន់អភិវឌ្ឍបង្កើតទីកន្លែងធ្វើការដល់ពលរដ្ឋ តែផ្ទុយទៅវិញភាគច្រើន បែរជានាំមកនៅភាពមិនល្អទៅវិញ ធ្វើឲ្យមជ្ឈដ្ឋានរស់នៅរបស់មហាជន ដែលជាម្ចាស់លើមហាជនដែលជាម្ចាស់លើតំបន់មានការខូចខាត។ រីឯវប្បធម៌ និងទំនៀមទំលាបមានការផ្លាស់ប្តូរ យ៉ាងខ្លាំង រហូតដល់ពុំអាចកែប្រែបានទៀតផង ។ ព្រមគ្នា ក៏មានទំនាស់ជាច្រើនបានកើតឡើងក្នុងតំបន់ទេសចរណ៍ រវាងភ្ញៀវ និងមហាជនដែលជាម្ចាស់ផ្ទះ ពិសេសប្រទេសកំពុងអភិវឌ្ឍតាមរយៈការហូរចូល នៃវប្បធម៌ ទំនៀមទំលាប់ និងប្រពៃណីបរទេស ដែលជាការធុញទ្រាន់របស់ពលរដ្ឋ និងករណីដែលពលរដ្ឋត្រូវបម្រើអ្នកទេសចរណ៍ទាំងអស់ និងគេច្រើនតែកំណត់ថាពួកគាត់ជាមនុស្ស មានឋានៈមិនស្មើជាមួយភ្ញៀវទេសចរទាំងនោះ ។ នៅក្នុងសៀវភៅ និងឯសារជាច្រើនដែលជាប្រភេទឯកសារទេសចរណ៍ របស់ប្រទេសអីរ៉ុប យើងអាចជូយនិងការបែងចែកអត្ថប្រយោជន៍ទេសចរណ៍ជាពីរ ។