ប្រវត្តិនៃការបង្កើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់

ពីវិគីភីឌា

ប្រវត្តិនៃការបង្កើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់ និងបញ្ហាចម្រោងចម្រាសជុំវិញការប៉ុនប៉ងប្រកាសឯករាជ្យ (ភាគ ១)

គិតត្រឹមឆ្នាំ២០២០ នេះ គឺមានរយៈពេល ៧១ ឆ្នាំហើយ ដែលកោះតៃវ៉ាន់បានបង្កើតរដ្ឋាភិបាល ដឹកនាំរដ្ឋ និងមានជំឈរគោលនរយោបាយ សំរាប់ដឹកនាំប្រទេសដើម្បីអនាគត់របស់រដ្ឋាភិបាលកោះតៃវ៉ាន់ និងប្រជាជនតៃវ៉ាន់។ 

តៃវ៉ាន់ ជាដែនដីកោះមួយមានផ្ទៃដីទំហំ ៣៦ ១៨៨ គម និងមានព្រំប្រទល់ជុំវិញហំពាត់ដោយសមុទ្រចិនខាងត្បូង និងមានចំងាយ ២១០៣ គីឡូម៉ែត្រពីចិនដីគោក។ រដ្ឋាភិបាលកោះមួយនេះធ្លាប់ទទួលបាន ឯករាជ្យតាំងពីឆ្នាំ ១៩៥០ មកម្លេះ ប៉ុន្តែប្រទេសចិនចាត់ដែនទុកកោះមួយនេះ ជាអាណាខេត្តរបស់ខ្លួន ហើយវាជាតំបន់ឧទ្ទាមមួយដែលត្រូវតែបង្រួបបង្រួមជាមួយចិនដីគោក មហាយក្សចិនអាចនឹងប្រើកម្លាំងទ័ពបើចាំបាច់។

កោះតៃវ៉ាន់ គឺជារដ្ឋមួយដែលមានទឹកដី មានប្រជាជន រដ្ឋាភិបាល មានគោលនយោបាយក្នុងប្រទេស និងគោលនយោបាយការណ៍បរទេសក្រៅប្រទេស រូបបិយបណ្ណ័ ព្រមទាំងមានកងទ័ពសំរាប់ការពារទឹកដី និងសន្តិសុខជាតិផងដែរ ប៉ុន្តែរដ្ឋាភិបាលដែនកោះមួយនេះ មិនម៉ែនជារដ្ឋពេញច្បាប់នោះទេ។

ប្រវត្តិនៃការកកើតរដ្ឋាភិបាលនៃកោះតៃវ៉ាន់ ឆ្នាំ១៩៤៩ ដែលមានឈ្មោះថាសាធារណរដ្ឋចិន

កាលពីឆ្នាំ ១៩៤៩ ក្រោយពេលរដ្ឋាភិបាលចិន ដឹកនាំដោយលោកចាង ខាវចៀក ដែលមានការគាំទ្រពីសហរដ្ឋអាមេរិកបានចាញ់សង្គ្រាមស៊ីវិល ទល់នឹងបក្សកុម្មុយនិស្តចិន ដែលដឹកនាំដោយម៉ៅ សេទុង រដ្ឋាភិបាលលោកចាង ខាវចៀក ឬរដ្ឋាភិបាលបក្សប្រជាជនជាតិនិយមដែលគេហៅថា គួមីងតាង បានរត់ភាសខ្លួនមកបង្កើតរដ្ឋាភិបាលនៅលើកោះតៃវ៉ាន់។

សង្គ្រាមស៊ីវិលចិន កើតឡើងក្នុងឆ្នាំ ១៩៤៥ និងបញ្ចប់ទៅវិញនៅឆ្នាំ ១៩៤៩ គឺបញ្ចប់ទៅដោយបក្សកុម្មនិស្តចិនបានឈ្នះសង្គ្រាមស៊ីវិលទល់នឹង កងទ័ពរដ្ឋាភិបាល។ ក្នុងកំឡុងពេលសង្គ្រាមស៊ីវិល ឆ្នាំ១៩៤៥ ប្រទេសចិន ត្រូវបានបែងចែកចេញជាបី គឺកងទ័ពរដ្ឋាភិបាលចិន នៃក្រុមអ្នកជាតិនិយម គួមីងតាង ដឹកនាំដោយលោកចាង ខាវជៀក និងកងទ័ពបក្សកុម្មុយនិស្តចិន ដឹកនាំដោយលោកម៉ៅសេទុង និងតំបន់គ្រប់គ្រងដោយកងទ័ពជប៉ុនដែលបានដាក់អាណានិគមលើប្រទេសចិននាសម័យនោះ។ ក្នុងឆ្នាំនៃការផ្ទុះឡើងនូវសង្គ្រាមស៊ីវិលចិន គឺជាឆ្នាំនៃការចាញ់សង្គ្រាមរបស់អាណាចក្រជប៉ុនក្នុងសង្គ្រាមលោកលើកទីពី ដោយពេលនោះកងទ័ពជប៉ុន បានសុំចុះចាញ់ និងចាកចេញពីប្រទេសចិនក្នុងថ្ងៃទី ១៤ ខែសីហា ឆ្នាំ១៩៤៥ គឺក្នុងលក្ខណ័មួយដែលមានឈ្មោះថា  Potsdam Declaration ឬហៅជាភាសាខ្មែរថា សេចក្តីប្រកាសផតស្តាម។

ក្រោយពីជប៉ុនបានចេញពីប្រទេសចិន សង្គ្រាមស៊ីសាច់ហុតឈាម រវាងកងទ័ពរដ្ឋាភិបាល និងបក្សកុម្មុនស្តចិន ចាប់ឡើងកម្តៅម្តងខ្លាំងម្តងខ្សោយទៅតាម យុទ្ធសាស្រ្តរៀងៗខ្លួន ដោយពេលនោះកងទ័ពរដ្ឋាភិបាលតែងតែយកឈ្នះ និងបានគ្រប់គ្រងតំបន់មួយចំនួនដែលបក្សកុម្មុនិស្តចិនធ្លាប់បានគ្របគ្រង ប៉ុន្តែជ័យជំនះទាំងនោះមិនស្ថិតស្ថេរឡើយ។

តាមការដកស្រង់របស់របស់សារព័ត៌មាន China Journal ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៨ បានបង្ហាញអោយឃើញថា កងទ័ពរដ្ឋាភិបាលសាធារណរដ្ឋចិន ចាញ់សង្គ្រាមស៊ីវិលចិន ដោយសារកត្តាធំៗចំនួន ៦ ចំនុច គឺ

·        ទី ១ ៖ អសមត្ថភាពក្នុងការធ្វើកំណែទម្រង់

·        ទី ២ ៖ អំពើពុករលួយ

·        ទី ៣ ៖ បក្សពួកនិយម

·        ទី ៤ ៖ សេដ្ឋកិច្ចថយក្រោយ

·        ទី ៥ ៖ ការគាបសង្កត់ខាងនយោបាយ

·        ទី ៦ ៖ ភាពឯកោលើឆាកអន្តរជាតិ

គួមីងតាង បានស្ថាបណាឡើងនៅឆ្នាំ ១៩១២ បន្ទាប់ពីបដិវត្តរាជានិយមក្នុងប្រទេសចិន ឆ្នាំ១៩១១ ដោយពេលនោះអ្នកដឹកនាំបក្សប្រជាជនជាតិនិយមគួមីងតាងមានឈ្មោះថា ស៊ុន យ៉ាសេន។ ប្រធានាធិបតីប្រជាធិបតេយ ដែលទើបតែជាប់ឆ្នោតថ្មី ក្រោយពីធ្វើបដិវត្តន៍ទំលាក់អណាចក្រឈីង មានទស្សនៈវិស័យសំខាន់ៗបី ដើម្បីអភិវឌ្ឍន៍ធ្វើទំនើបកម្មក្នុងប្រទេសចិន ទាំងវិស័យនយោបាយ និងវិស័យសេដ្ឋកិច្ច ដោយក្នុងទស្សនៈវិស័យនោះរួមមាន ជាតិនិយម (Nationalism) ប្រជាធិបតេយសេរីនិយម និងសង្គមនិយម។ ប៉ុន្តែជាអកុសលលោកប្រធានាធិបតី ស៊ុន យ៉ាសេន កាន់អំណាចមិនដល់មួយឆ្នាំផង លោកក៏ត្រូវបានបញ្តេញចេញពីតំណែង ដោយពេលនោះក្នុងប្រទេសមានស្ថានភាពវឹកវរ ដោយមានការចម្រោងចម្រាសជាមួយបក្សប្រឆាំង និងក្នុងជួររដ្ឋាភិបាលរបស់លោកផង រួមផ្សំជាមួយនឹងការឈ្លានពានចូលទឹកដីប្រទេសចិនពីសំណាក់កងទ័ពជប៉ុន។

ក្នុងឆ្នាំ ១៩២៥ ប្រធានាធិបតីថ្មីចូលមកកាន់តំណែងជំនួសលោក យួន ស៊ីកៃ ដែលជាអ្នកទំលាក់លោកស៊ុន យ៉ាសេនចេញពីតំណែងក្នុងឆ្នាំ ១៩១២។ ក្នុងរបបរបស់លោក ឆាង ខាវជៀក ប្រធានធិបតីថ្មី ប្រទេសចិនហាក់ដូចជាគ្មានការផ្លាស់ប្តូរអ្វីច្រើនខុសពីសម័យអាណាចក្រឈីងទេ ដោយពេលនោះស្ថានភាពគោលនយោបាយធ្លាក់ចុះ កំណើនការងារគ្មានការរីកចម្រើន ប្រជាជនជាច្រើននៅតែប្រឈមមុខនឹងភាពគ្មានការងារធ្វើ។  ចំណែកឯមន្ត្រីដែលនៅក្នុងជួររដ្ឋាភិបាលវិញ នាំគ្នាខ្ចិលច្រអូសគ្មានធ្វើការងារអ្វីក្រៅពីនិយាយដើមគ្នា អ្នកខ្លះចាត់ទុកកន្លែងធ្វើការជាកន្លែងផឹកកាហ្វេ អានកាសែត និងនិយាយគ្នាលេងធ្វើអោយបាត់បង់ពេលវេលាបំពេញការងាររដ្ឋ។ មិនតែប៉ុណ្ណោះចំពោះបញ្ហាដែលប្រជាពលរដ្ឋកំពុងប្រឈមមុខ ដូចជាដំណោះស្រាយផ្សេងៗទាក់ទង និងជំលោះ ឬចង់ធ្វើលិខិតស្នាមអ្វីមួយ ត្រូវរង់ចាំរយៈពេលយ៉ាងយូរ រហូតអាចដល់កន្លះឆ្នាំ ដោយមន្ត្រីដែលពាក់ព័នគិតថាវាមិនម៉ែនជារឿងរបស់ពួកគេទេ។

ក្នុងកាសែត New York Times សរសេរដោយលោក ប្រុក អាគិនស៊ុន ដែលបានចេញផ្សាយកាលពីឆ្នាំ ១៩៤៤ និងដកស្រងផ្សាយឡើងវិញដោយ កាសែត China journal ថារបបលោកចាង ខាវជៀក គ្មានការផ្លាស់ប្តូរអ្វីអោយខុសប្លែកពីរបបរាជានិយមទេ ហើយការិយាល័យ ថ្នាក់ជាតិ និងក្រោមជាតិ គ្មានគុណភាព និងគ្មានប្រសិទ្ធភាព។

មន្ត្រីដែលគេធ្លាប់ស្គាល់ថា មានជីវភាពក្រីក្រ និងបានចូលរួមទៅធ្វើបដិវត្តន៍របបរាជានិយមកាលពីឆ្នាំ ១៩១១ បានក្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម ក្នុងរបបលោកចាង ខាវជៀក ដោយមន្ត្រីមួយចំនួនបានសាងសងផ្ទះធំៗ និងមានអ្នកបំរើឆ្វេងស្តាំ និងមានមន្ត្រីខ្លះទៀត ចំណាយពេលវេលាដើរកំសាន្តជាមួយក្រុមគ្រួសារនៅទីក្រុងទំនើបបែបបច្ចិមប្រទេសទីក្រុងសៀងហៃអស់រយៈពេលយ៉ាងយូរ។

មិនត្រឹមតែប៉ុណ្ណោះ ក្នុងរបបគួមីងតាង មានតែកូនចៅមន្ត្រី ឬកូនក្មួយមន្ត្រីដែលមានឋានៈក្នុងជួររដ្ឋាភិបាលតែប៉ុណ្ណោះដែលបានជាប់ជាមន្ត្រីជំនាន់ថ្មី មានយុវជនដែលជាកូនចៅប្រជាជនធម្មតាតិចតួចណាស់ ដែលមានឱកាសបានចូលទៅបំរើការងាររាជការ។

ក្នុងរបបប្រជាតិបតេយ មានការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រពីគណៈបក្សផ្សេងៗ ដូចប្រទេសប្រជាតិបតេយសេរីដទៃទៀតនៅភាគខាងលិចដែរ ប៉ុន្តែក្នុងប្រទេសចិន ស្តេចត្រាញ់នៅតែមានអំណាចនៅតាមខេត្តនីមួយៗ ដោយរដ្ឋាភិបាលគួមីងតាង គ្រប់គ្រងតែខេត្តចំនួន ៧ ខេត្តតែប៉ុណ្ណោះ ក្នុងនោះមានខេត្ត Yangtze Valley and Nanjing, Shanghai, the provinces of Zhejiang, Anhui, Jiangsu and Jiangxi។ រីឯខេត្តផ្សេងទៀត មានស្តេចត្រាញ់គ្រប់គ្រងផ្សេងៗគ្នា ស្តេចត្រាញ់ខ្លះគ្រប់គ្រងខេត្តពីរ បីទៅតាមអំណាច និងទឹកលុយដែលគេមាន មិនតែប៉ុណ្ណោះស្តេចត្រាញ់ទាំងនោះថែមទាំងមានកងទ័ពផ្ទាល់ខ្លួនទៀតផង។

វិស័យនយោបាយមិនមានភាពល្អប្រសើ ចំណែកឯវិស័យសេដ្ឋកិច្ចក៏អន់ថយទៀត រីឯវិស័យកសិកម្មក្នុងស្រុកវិញ ប្រទេសចិននាសម័យនោះផលិតបានតែ ៦៥% ប៉ុណ្ណោះ។ ក្នុងឆ្នាំ ១៩៣០ ប្រទេសចិនចំណាយថវិការជាតិសំរាប់វិស័យយោធាមានទំហំទឹកប្រាក់ ពី ៦០ ទៅ ៨០% ដែលទឹកប្រាក់ទាំងនោះបានមកពី​ ការខ្ចីបុលបរទេស។

សិទ្ធសេរីភាពក្នុងប្រទេសចិន គ្មានទេសំរាប់អ្នកក្រីក្រ។ ប្រជាជនដែលនៅជនបទ គ្មានដីស្រែធ្វើដំណាំបង្ការត្រូវ ជួលដីពីសំណាក់អ្នកមានលុយ មានអំណាចដែលមានដីស្រែច្រើនសំរាប់ជួល និងចាំទទួលយកផលស្រូវឬ ជាលុយដែលប្រជាកសិករទាំងនោះធ្វើបាន បើទោះបីជាឆ្នាំខ្លះអាកាសធាតុមិនអំណោយផល ក៏អ្នកក្រទាំងនោះមិនដែលទទួលលបានការយោគយល់ពីម្ចាស់ដីទាំងនោះដែរ។

ក្នុងទស្សនវិស័យរបស់លោកស៊ុន យ៉ាសេន លោកមានបំណងចង់វាយបំបាក់ស្តេចត្រាញ់ទាំងអស់ដើម្បីពង្រីក អំណាចរដ្ឋាភិបាល និងរឹបអូសយកដីពីម្ចាស់ដីដែលតែងតែធ្វើបាបប្រជាពលរដ្ឋក្រីក្រ ដើម្បីអភិវឌ្ឍន៍ប្រទេស និងធ្វើទំនើបកម្មអោយដូចប្រទេសលោកខាងលិច។ ប៉ុន្តែលោកចាង ខាវជៀក វិញ ដើម្បីអំណាចរបស់លោកគង់វង្ស លោកមិនបានខ្វល់ពីបញ្ហាទាំងនោះឡើយ ម្យ៉ាងវិញទៀតលោកគឺជាទាហានម្នាក់ ដូច្នេះលោកមិនមានជំនាញអ្វីផ្សេងក្រៅពីការធ្វើសឹកសង្គ្រាមឡើយ។

ទំនុកចិត្តរបស់ប្រជាពលរដ្ឋចិន សំរាប់ប្រជាធិបតេយនិយមលែងមានទៀតហើយ ពីព្រោះមេដឹកនាំរបស់ពួកគេជាច្រើនជំនាន់មកហើយ តាំងពីបដិវត្តន៍ផ្តួលរបបរាជានិយមមក មិនអាចកែប្រែវាសនា របស់ប្រទេសជាតិបាន អោយដូចនឹងអ្វីដែលពួកគេបានឃោសនា។

ស្របពេលដែលកងទ័ពរដ្ឋាភិបាលបណ្តេញពួកកុម្មនីសអោយចេញពីទីក្រុងទៅជនបទក្នុងឆ្នាំ ១៩៣០ ពួកគេបានព្យាយាមប្រមូលសមាជិកបន្តែម ដោយពេលនោះមានប្រជាជនជាច្រើននាំគ្នាចូលរួមជាមួយបក្សកុម្មនីសចិនដើម្បីប្រឆាំងនឹងរាជរដ្ឋាភិបាលគួមីងតាង ដោយសារពួកគេសង្ឍឹមថាមានតែរបបសង្គមនិយមទេ ដែលអាចកែប្រែវាសនារបស់ប្រទេសចិន និងប្រជាពលរដ្ឋក្រីក្ររបស់ចិនបាន។

ក្នុងឆ្នាំ ១៩៣៣ ចាង ខាវជៀក បានប្រើប្រាស់កម្លាំងព័ទជាលើកទីប្រាំដើម្បីវាយបំបាក់ ក្រុមកុម្មនីសដែលបានផ្លាស់មកបោះមូលដ្ឋាននៅទីតាំងថ្មី នៅ ឈាងស៊ី សូវៀត។ ម៉ៅ សេទុងដែលទើបតែជាប់ឆ្នោតជាប្រធានបក្សថ្មី បានប្តូរទីស្នាក់ការកណ្តាលបក្សកុម្មនីសចិន ពីកន្លែងមួយទៅកន្លែងមួយទៀត ជាញឹកញាប់ដើម្បីរត់គេចពីការវាយប្រហារពីសំណាក់ កងទ័ពគួរមីងតាង។ សកម្មភាពរបស់កងទ័ពគួងមីងតាង វាយប្រហារទៅលើក្រុមកុម្មនីសខ្លាំងក្លារ ជាងការដែលវាយជាមួយកងទ័ពជប៉ុនដែលមកឈ្លានពានប្រទេសចិន ទើបធ្វើអោយទំនុកចិត្តរបស់ប្រជាជនចិន កាន់តែបាត់បង់កាន់ខ្លាំងទៅៗ។

កំណើនអ្នកចូលរួមជាមួយបក្សកុម្មនិសកើនឡើងជាលំដាប់ ចំណែកឯកងទ័ពកួមីងតាងកាន់តែធ្លាក់ខ្សោយទៅៗ បើទោះបីជាពួកគេទទួលបានជំនួយពីសហរដ្ឋអាមេរិកយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏ព្រោះតែក្នុងជួរកងទ័ពរបស់កួមីងតាង សម្បូរទៅដោយបុគ្គលពុករលួយ ទិន្ន័យចំនួនកងទ័ពតិចជាងចំនួនពិតជិតពាក់កណ្តាល និងមន្ត្រីទ័ពថ្នាក់លើតែងតែកិបគេងស៊ីលើកងទ័ពដែលមានឋានៈក្រោម។

ឆ្នាំ១៩៤៥ សង្គ្រាមរវាងបក្សប្រជាជនជាតិចិន និងមក្សកុម្មនិសចិនបានចាប់ផ្តើម រហូតខែមករា ឆ្នាំ ១៩៤៩ បក្សកុម្មនីសចិន ទទួលបានជ័យជំនះលើកងទ័ពរដ្ឋាភិបាល។ កងទ័ពរបស់ម៉ៅ សេទុងបានចូលមកដល់ទីក្រុងបេកាំង ហើយរូបថតរបស់លោកចាង ខាវជៀកដែលគេព្យូរលើក្លោងទ្វា ទីក្រុងហាមឃាត់ (Forbidden City) ត្រូវបានជំនួសមកវិញដោយរូបលោកម៉ៅ សេទុងវិញ។ អស់កន្លែងឈរជើងនៅលើដីគោក រាជរដ្ឋាភិបាលកួមីងតាង នាំគ្នារត់មកបង្កើតរដ្ឋាភិបាលថ្មី នៅលើដែនកោះតៃវ៉ាន់ ក្នុងនាមជាសាធារណរដ្ឋចិន។

បើទោះបីជាសាធារណរដ្ឋចិន បានបាត់បង់អំណាចទាំងស្រុងនៅលើដែនដីគោកក៏ដោយ តែរដ្ឋាភិបាលលោកចាង ខាវជៀកនៅតែបន្តមានដំណែងក្នុងសមាជិកអង្គការសហប្រជាជាតិដដែល។ ទោះជារដ្ឋាភិបាលសាធារណរដ្ឋចិន បានមកបន្តជីវិតនៅលើដីកោះតៃវ៉ាន់ក៏ដោយ ក៏ពួកគេមិនបានឈប់គិតថាពួកគេជារដ្ឋាភិបាលពិតតែមួយគត់របស់ប្រទេសចិនទាំងមូលដែរ។ ចំណែកឯអង្គការសហប្រជាជាតិវិញ នៅតែបន្តអោយសាធារណរដ្ឋចិន នៅបន្តក្នុងសភា UN ពីព្រោះក្នុងគោលបំណងរារាំងរឥទ្ធិពលរបស់កុម្មនីសក្នុង ក្រុម​ប្រឹក្សា​សន្តិសុខ ដោយសម្លេងគាំទ្រភាគច្រើនដល់ក្រុងតៃប៉ិកពេលនោះគឺជាប្រទេសលោកខាងលិច។

ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ឆ្នាំ ១៩៧១ សាធារណរដ្ឋប្រជាមានិត​ចិន ទទួលបានសម្លេងគ្រប់គ្រាន់ជាប់ជាសមាជិកពេញសិទ្ធរបស់ អង្គការសហប្រជាជាតិ តំណាងអោយប្រទេសចិនទាំងមូល ជំនួសអោយសាធារណរដ្ឋចិន (ROC) វិញ។

សំរាប់សហរដ្ឋអាមេរិកវិញ ដើម្បីការពារតៃវ៉ាន់ អាមេរិកបានបដិសេដនឹងសេចក្តីសម្រេចអោយសាធារដ្ឋប្រជាមានិតចិន ចូលជាសមាជិក តំណាងអោយប្រទេសចិនទាំងមូលជំនួសអោយសាធារណរដ្ឋចិន ដោយអាមេរិកចង់អោយ តៃវ៉ាន់ ដាច់ចេញពីចិន គឺក្នុងន័យថា ចិនដីគោកជាប្រទេសមួយផ្សេង ឯតៃវ៉ាន់ជាទេសឯករាជ្យមួយផ្សេងទៀត។ ប៉ុន្តែសំណើររបស់អាមេរិកត្រូវបានបរាជ័យ។

ជាបន្តបន្ទាប់តៃវ៉ាន់ធ្លាប់ដាក់សំណើរ ទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបានចូលជាសមាជិកអង្គការសហប្រជាជាតិដូចប្រទេសផ្សេងទៀតនៅលើពិភពលោកដែរ ប៉ុន្តែសំណើររបស់តៃវ៉ាន់ត្រូវបានបដិសេដ ដោយមូលហេតុប្រទេសជាសមាជិកអង្គការសហប្រជាជាតិភាគច្រើនទទួលស្គាល់ច្បាប់ “One China Policy” ដែលមានន័យជាភាសាខ្មែរថា ច្បាប់គោលការណ៍នយោបាយចិនតែមួយ ដោយសូម្បីតែសហរដ្ឋអាមេរិក ដែលប្រទេសស្និត និងតែងតែជួយជ្រោមជ្រែងតៃវ៉ាន់បំផុតក៏យល់ព្រមទទួលស្គាល់ច្បាប់នេះដែរ។

បញ្ហាចម្រោងចម្រាស ជុំវិញការប៉ុនប៉ងចង់ប្រកាសឯករាជ្យរបស់រដ្ឋាភិបាលកោះតៃវ៉ាន់ (ភាគ ២)

បើយើងនិយាយអំពីបញ្ហាចំម្រោងចម្រាសនៃការចង់ប្រកាសឯករាជ្យរបស់តៃវ៉ាន់ យើងត្រូវរំលឹកអំពី ពាក្យថា One China Principle ជាមុនសិន។

ក្នុងឆ្នាំ ១៩៧៩ ក្រោយពីចិនកុម្មនីស បានទទួលស្គាល់ពេញសិទ្ធក្នុងនាមជាសមាជិកអង្គការសហប្រជាជាតិ ជំនួសអោយតៃវ៉ាន់ ប្រទេសចិនបានខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអាចបង្រួបបង្រួមប្រទេសឡើងវិញ ដោយពេលនោះចិនបានបង្កើតច្បាប់មួយ ហៅថាប្រទេសមួយប្រព័ន្ធពីរ ដែលភាសាអង់គ្លេសហៅថា “One Country, two system” ។ ដោយក្នុងលក្ខ័ណនេះប្រជាជននៃភាគីទាំងពីរ ទាំងចិនដីគោក និងកោះតៃវ៉ាន់អាចផ្លាស់ប្តូរសេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងអាចធ្វើទំនាក់ទំនងគ្នាទៅវិញទៅមកបាន ហើយច្បាប់នេះចិនបានដាក់ទាំងលើទឹកដីហុងកុង ម៉ាកាវ និងតៃវ៉ាន់ផងដែរ។

រហូតដល់ឆ្នាំ ១៩៩០ ក្រោយពីលោក លី តេងហ៊ុ​យ បានជាប់ឆ្នោតជាប្រធានាធិបតីតៃវ៉ាន់ លោកបានបដិសេដទៅនឹងច្បាប់ One Country, two system នេះ ដោយលោកចង់ប្រើជំនួសមកវិញដោយ ចំណងការទូតរវាងរដ្ឋ និងរដ្ឋ មានន័យថា ចិនដីគោកគឺប្រទេសមួយ និងតៃវ៉ាន់ជាប្រទេសមួយ ឯករាជ្យដាច់ចេញពីប្រទេសចិន ដែលវាធ្វើអោយចិន ខឹងសម្បារយ៉ាងខ្លាំងដោយហៅគំនិតនេះថាជាគំនិតក្បត់។

តាមការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ក្រសួងការពារជាតិបក្សកុម្មនីស្តចិន ចុះផ្សាយកាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៤ ថាតៃវ៉ាន់គឺចំណែកមួយរបស់ចិន ដែលមិនអាចបោះបង់បានទេ។ ពាក្យនេះ យើតែងតែលឺជាញឹកញាប់ចេញពីមាត់របស់ថ្នាក់ដឹកនាំសំខាន់ៗ របស់បក្សកុម្មនិស្តចិនទាំងនៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនិងប្រព័ន្ធផ្សព្វផ្សាយក្រៅស្រុក។

និយាយពីប្រវត្តិនៃ កោះតៃវ៉ាន់ កោះមួយនេះស្ថិតក្រោមការគ្រប់គ្រងរបស់ចិន មានរយៈពេលត្រឹមតែ ១០ ឆ្នាំប៉ុណ្ណោះ គឺនៅឆ្នាំ ១៨៨៥ កោះតៃវ៉ាន់បានប្រកាសថាខ្លួនជាខេត្តមួយរបស់ចក្រភពឈីង។ រហូតដល់ឆ្នាំ ១៨៩៥ ប្រទេសចិនចាញ់ សង្គ្រាមចិន - ជប៉ុនលើកទីមួយ ចិនបានប្រគល់ទឹកដីកោះតៃវ៉ាន់ទៅអោយជប៉ុនគ្រប់គ្រង។

តាមការចុះផ្សាយនៅលើគេហៈទំព័រក្រសួងការពារជាតិបក្សកុម្មនិស្តចិនដដែល បាននិយាយថា ក្រោយពីបក្សកុម្មនិស្តចិន បានឈះសង្គ្រាមលើរដ្ឋាភិបាលសាធារណរដ្ឋចិនឆ្នាំ ១៩៤៩ បក្សកុម្មនិស្តចិនបានក្លាយជារដ្ឋាភិបាលពេញសិទ្ធតែមួយគត់នៅលើទឹកដីចិនទាំងមូល និងបានដើរតួរគោលនយោបាយលើឆាកអន្តរជាតិ។ បើទោះបីជារបបនៃការដឹកនាំប្រទេសបានផ្លាស់ប្តូរ ប៉ុន្តែគោលការណ៍ច្បាប់អន្តរជាតិ អធិបតេយ្យភាព និងដែនដីដែលមានស្រាប់របស់ចិនមិនបានផ្លាស់ប្តូរទេ ដូច្នេះរដ្ឋាភិបាលក្រុងប៉េកាំងមានសិទ្ធលើទឹកដីតៃវ៉ាន់ ព្រោះតៃវ៉ាន់គឺជាទឹកដីរបស់ចិន។

ផ្ទុយពីចិន ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី ត្សៃ អ៉ីងវិន មានជំហរដាច់ខាតមិនឧនក្បាលដាក់ក្រុងប៉េកាំងឡើយ។ មុនការបោះឆ្នោត ជ្រើសរើសប្រធានាធិបតីតៃវ៉ាន់ កាលពីឆ្នាំ២០១៦ លោកស្រីបានប្រាប់ទៅកាន់អ្នកគាំទ្ររបស់លោកស្រីថា “ជ្រើសរើស ត្សៃ អ៉ិងវិន មានន័យថា ជ្រើសរើសអនាគត់របស់យើង       គឺជ្រើសរើសជំហរប្រជាធិបតិយ និងជ្រើសរើសសេរីភាព”។

អ្នកស្រីត្សៃ គឺជាប្រធានាធិបតីតៃវ៉ាន់ដែលមានប្រជាប្រិយភាពជាងគេ និងជាមេដឹកស្រីដំបូងគេបង្អស់របស់តៃវ៉ាន់ និងជាមេដឹកនាំដែលមានជំឈរខ្លាំង ដែលប្រឆាំនឹងក្រុងប៉េកាំង។ កាលពី ខែមករា ឆ្នាំ២០១៩ លោកស្រីបានបដិសេដមិនទទួលយក ការឯកភាពគ្នាឆ្នាំ ១៩៩២ (The 1992 consensus) ដែលប្រធានាធិបតីចិន ហ្ស៉ី ជិនពីន មានប្រសាសន៍ក្នុងសុន្ទរកថាពិសេសមួយលើគោលនយោបាតៃវ៉ាន់។ ដោយក្នុងសុន្ទរកថានោះ លោកហ្ស៊ីបានលើកឡើងថា ក្រុងប៉េកាំងមិនអនុញ្ញាតអោយតៃវ៉ាន់ប្រកាសឯករាជ្យនោះទេ ហើយកោះតៃវ៉ាន់ត្រូវតែរួបរួមជាមួយចិនដីគោក ក្នុងលក្ខ័ណប្រទេសមួយប្រព័ន្ធពីរ។ ជាមួយគ្នានោះដែរលោកក៏បានបញ្ជាក់ផងដែរអំពី ក្រុងហុងកុង និងម៉ាកាវដែលព្រមទទួលយកនៅលក្ខ័ណប្រទេសមួយប្រព័ន្ធពីរ ហើយលោកថាតៃវ៉ាន់ក៏នឹងធ្វើដូច្នេះដែរ។

ពីរថ្ងៃក្រោយពីលោកហ្ស៉ី ជិនពីង មានប្រសាសន៍ លោកស្រីត្សៃ បាននិយាយជាសាធារណមុខកាមេរ៉ាថា លោកស្រីសូមបដិសេដមិនទទួលសំណើររបស់ លោកហ្ស៉ី ជិនពីងឡើយ។ លោកស្រីថា «ក្នុងនាមជាប្រធានាធិបតីនៃសាធារណរដ្ឋចិនខ្ញុំ សូមបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា យើងមិនទទួលយក “ ការយល់ស្របគ្នាឆ្នាំ ១៩៩២ ទេ” ។ មូលហេតុសំខាន់ គឺដោយសារតែអាជ្ញាធរក្រុងប៉េកាំងប្រើប្រាស់ “ ការព្រមព្រៀងគ្នាឆ្នាំ ១៩៩២” ​គឺ “ ចិនតែមួយ” និង“ ប្រទេសមួយប្រព័ន្ធពីរ” ដែលនេះមិនម៉ែនជាអ្វីដែលតៃវ៉ាន់ និងប្រជាជនតៃវ៉ាន់ចង់បាន។ ហើយមតិសាធារណៈភាគច្រើន នៅតៃវ៉ាន់ក៏ត្រូវបានជំទាស់យ៉ាងដាច់ខាតចំពោះ “ ប្រទេសមួយប្រព័ន្ធពីរ” ហើយការប្រឆាំងនេះក៏ជា“ ការមូលមតិគ្នារបស់តៃវ៉ាន់ផងដែរ” ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងគ្នារវាងចិន និងតៃវ៉ាន់ហាក់ដូចជាល្អក់កករ នឹងគ្នាជាញឹកញាប់ ដោយកាលពីខែមេសា ឆ្នាំ២០១៨ ចិនធ្លាប់ធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិត នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងក្នុងព្រឹត្តិការណ៍សមយុទ្ធលក្ខណទ្រង់ទ្រាយធំបំផុតមួយដែលចិនមិនធ្លាប់ធ្វើពីមុនមក ដើម្បីគំរាមតៃវ៉ាន់ ដោយបានប្រើយន្តទំលាក់គ្រាប់បែកហោះជំវិញកោះ។

ចិនមិនដែលបោះបង់ការប្រើកម្លាំងដើម្បីដណ្តើមយកកោះតៃវ៉ាន់មកគ្រប់គ្រងទេ ការគំរាមកំហែងតែងតែមានជាញឹកញាប់ ដោយចិនតែងតែប្រើកម្លាំងយោធារ គំរាមកំហែងតៃវ៉ាន់ ដោយបញ្ជូននាវាដឹកយន្តយោះបើកឆ្លងកាត់ ច្រកសមុត្រតៃវ៉ាន់ ក្នុងឆ្នាំ ២០១៩។  

ដើម្បើប្រឆាំងនឹងការគំរាមកំហែងពីក្រុងប៉េកាំង រដ្ឋាភិបាលរបស់លោកស្រីត្សៃ អ៉ីងវិន បានចំណាយថវិកា ជាង ២.២ ពាន់លានដុលាសហរដ្ឋអាមេរិក ដើម្បីទិញរថក្រោះ ម៉ាក់ M1A2T Abrams ចំនួន ១០៨ គ្រឿង និង មីស៉ីលបាញ់យន្តហោះចំនួន ២៥០ គ្រឿង។ ការធ្វើដូច្នេះ បានធ្វើអោយក្រុងប៉េកាំងខឹង នឹងសហរដ្ឋអាមេរិកជាខ្លាំង រដ្ឋាភិបាលក្រុងប៉េកាំងចោទអាមេរិកថា អាមេរិកកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ហើយអាមេរិកកំពុងតែរំលោភលើ One China Policy ដែលអាមេរិកទទួលស្គាល់កាលពី ឆ្នាំ១៩៧០។

៧០​ឆ្នាំក្រោយ រដ្ឋាភិបាល​ប៉េកាំង នៅ​តែ​ខ្វល់​ខ្វាយ​ជានិ​ច្ច​ នឹង​ការ​ចាប់​ច្របាច់​តៃវ៉ាន់​មក​ធ្វើ​ជា​ចិន​តែ​មួយ។ ប៉េកាំង​​នៅ​តែចាត់ទុក​តៃវ៉ាន់ ជា​ចំណែក​មួយ​នៃ​ចិន ដែលបែក​បាក់​បាត់​ទៅ ហើយ​​ត្រូវ​ប្រមូលមក​ផ្គុំ​គ្នា​វិញឱ្យ​ខាន​តែ​បាន បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​តៃវ៉ាន់ គិត​យ៉ាង​ណា​ក៏ដោយ។​

ពលរដ្ឋ​តៃវ៉ាន់ ពិសេស​ក្មេងៗ “​និយាយថា​​ដែន​ដី​តៃវ៉ាន់ ថា​ជា​ចំណែក​មួយ​របស់​ចិនប្រជាមានិត” ជា​ឃ្លា​ដែល​គ្មាន​ន័យ​សោះ។ យុវវ័យ​ក្រោម​អាយុ​២០​ឆ្នាំ​ភាគ​ច្រើន​ យល់​ថា តៃវ៉ាន់​ជា​ប្រទេស​មួយ​ ព្រោះ​មាន​ស្វ័យភាព មាន​រដ្ឋាភិបាល មានពលរដ្ឋ​ និងមាន​ដែនដី។ សម្រាប់​ក្មេង​ជំនាន់​ក្រោយ ពួកគេ​បាន​អះអាង​មិន​បាន​កើត​នៅ​ក្នុង​ទឹក​ដីចិន គ្មាន​អារម្មណ៍​ថា​ជា​ចិនទេ បើ​ទោះ​បី​ជា​មាន​កាន់​​វប្បធម៌ចិន តែ​ពួកគេ​ខុស​ពី​ចិន។ បើ​គេ​ជឿ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ របស់​សាកលវិទ្យាល័យ​ជាតិ​តៃប៉ិ ប្រជាពលរដ្ឋ​រស់​នៅ​លើ​កោះ ដែល​កំណត់​អត្តសញ្ញាណ​ខ្លួន​ជា​តៃវ៉ាន់ កើន​ឡើង​ពី ១៨%​នៅ​ឆ្នាំ​១៩៩២ ដល់​៥៥% នៅ​ឆ្នាំ​២០១៨។ អត្រា​អ្នក​ដែល​គិត​ថា​ខ្លួន​ជា​ចិននិង​តៃវ៉ាន់ នៅ​ឋេរ​ត្រឹម​៤០%​ដដែល ចំណែក​អ្នក​ដែល​ចាត់​ទុក​ខ្លួន​ជា​ចិន បាន​ធ្លាក់​ចុះ​ពី​១ភាគ​បួន​មក​ត្រឹម​៤%ប៉ុណ្ណោះ។

តាមការពិត​គំនិត​របស់​យុវភាព​តៃវ៉ាន់​ជំនាន់​ថ្មី មិន​ខុស​ទេ ! របប​កុម្មុយនិស្ត​មិន​ដែល​បាន​មក​កាន់​កាប់ និងគ្រប់គ្រង​តៃវ៉ាន់ សោះ​ឡើយ។ តៃវ៉ាន់ មាន​ប្រវត្តិ​ស្ថិត​នៅ​ក្រោម​ចិន​ក្នុង​​រយៈ​ពេល​ដ៏​ខ្លី​បំផុត ​ប្រមាណ​តែ​១០​ឆ្នាំ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ចន្លោះ​ពី​ឆ្នាំ​១៨៨៥-១៨៩៥។ ចាប់​ពី​ឆ្នាំ​១៨៩៥មក តៃវ៉ាន់​ត្រូវ​បាន​ផ្ទេរ​ទៅ​ឱ្យ​ជប៉ុនគ្រប់គ្រងស្ថាបនា​ រហូត​ដល់​ពេល​បញ្ចប់​​សង្គ្រាមលោកលើក​ទីពីរ។ ដូច្នេះ​ ក្រៅ​អំពី​ភាសា​ តៃវ៉ាន់​និង​ចិន គ្មាន​អត្តសញ្ញាណ​ និង​​​វប្បធម៌នយោបាយ​រួមគ្នា​ទេ។

គំនិត​រំលេច​អំពី​អត្តសញ្ញាណថ្មី​ ជាជនជាតិ​​តៃវ៉ាន់ បាន​និង​កំពុង​ធ្វើ​ឱ្យ​ប៉េកាំង​ឈឺ​ក្បាល​យ៉ាង​ខ្លាំង។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង តាំង​ពី​ឡើង​កាន់​អំណាច​មក បាន​បញ្ជាក់​ឆន្ទៈ​យ៉ាង​ច្បាស់​លាស់ ចង់​ក្រសោប​យកកោះ​តៃវ៉ាន់​មក​ដាក់​ក្នុង​ក្រញាំ​ដៃ​ចិន​ដី​គោក​វិញ។ នៅ​ក្នុង​សុន្ទរកថា​កាលពី​ខែ​មករា​ដើម​ឆ្នាំ លោក​ស៊ីជីនពីង បាន​អះអាង​ថា ការ​ច្របាច់​តៃវ៉ាន់​មក​ជាចិន​តែ​មួយ ជា​អ្វី​ដែល​មិន​អាច​ចៀស​បាន និង​ជា​បញ្ហា​ដែលត្រូវ​តែ​ដោះស្រាយ​ឱ្យ​ចប់ មិន​គួរ​បន្សល់​ទុក​ដល់​ជំនាន់​ក្រោយ​ទេ។

ភាសាបែប​នេះ ​មិន​អាច​ចូល​ត្រចៀក​ពលរដ្ឋ​តៃវ៉ាន់ដែល​ជា​​អ្នក​ធ្លាប់​មានសេរីភាព​ ធ្លាប់​បញ្ចេញ​មតិ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី​និង​សកល​តាំង​ពី​ឆ្នាំ​១៩៩០​ឡើយ។​ មាន​តែ​ពលរដ្ឋ​វ័យ​ចំណាស់ខ្លាំង​ប៉ុណ្ណោះ​ ដែល​នៅចងចាំ​ថា​មាន​ឈាម​ជ័រ​ជា​ចិន -ចង​ចាំ​ថា​ ចិន ​ពេល​នោះ​ក្រីក្រ​ខ្លាំង​ណាស់ បើប្រៀប​មក​តៃវ៉ាន់ដែល​បាន​រីកលូត​លាស់​ ឡើង​ដល់​កំរិត​កំពូល​នៅ​ទសវត្សរ៍​១៩៨០ ក្លាយ​ជា​កូន​នាគ​ប្រចាំ​អាស៊ី​ ទន្ទឹម​ហុងកុងសិង្ហបុរី និង​កូរ៉េខាង​ត្បូង។ ប៉ុន្តែការព្រមទទទួល​ស្គាល់ថា​មានឈាម​ជា​ចិន មិនមែន​មាន​ន័យ​ថា​ព្រម​ក្លាយ​ជា​ទៅ​កម្មសិទ្ធិ​របស់​ប៉េកាំងទេ។


អ្វី​ដែល​ខុសគ្នា​ខ្លាំង​រវាង​តៃវ៉ាន់​​ពី​ចិនប្រជាមានិត គឺ​សេរីភាព​នៃការ​បញ្ចេញ​មតិ។ តៃវ៉ាន់​មាន​សេដ្ឋកិច្ច​លូតលាស់​អូសទាញ​លិទ្ធិ​ប្រជាធិបតេយ្យ​ទៅ​ជាប់​ជាមួយ។ ឯ​ចិន​ពេល​នេះ ​បាន​ក្លាយ​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទីពីរ​មែន តែ​គ្មាន​ការ​វិវឌ្ឍលើ​ផ្នែក​នយោបាយ​ទេ។ ចំណាត់ការ​លើ​បាតុករ​នៅហុងកុង​ រឹត​តែ​ធ្វើ​ឱ្យ​យុវជន​តៃវ៉ាន់​កាន់​តែ​មិន​ចង់​បៀត​​ប៉េកាំង​ខ្លាំងឡើង។ ទំនាក់ទំនង​តៃវ៉ាន់-ចិន នឹង​ក្លាយ​ជា​ប្រធានបទស្នូល​ ​នៃ​ការ​បោះឆ្នោត​ប្រធានាធិបតី​តៃវ៉ាន់ខែ​មករា​ខាង​មុខ ជាក់​ជា​មិន​ខាន៕


ប្រភពៈ

https://www.bbc.com/news/world-asia-16164639

https://www.thoughtco.com/is-taiwan-a-country-1435437

https://www.bbc.com/news/world-asia-34729538

https://www.britannica.com/event/Chinese-Civil-War

https://china-journal.org/2018/02/26/why-did-chiang-kai-shek-lose-china-the-guomindang-regime-and-the-victory-of-the-chinese-communist-party/

https://learning.blogs.nytimes.com/2011/10/25/oct-25-1971-peoples-republic-of-china-in-taiwan-out-at-un/#:~:text=all%20Historic%20Headlines%20%C2%BB-,On%20Oct.,Republic%20of%20China%20(Taiwan).

https://time.com/5869911/taiwan-china-military-planes-frequency/

https://www.washingtonpost.com/world/asia_pacific/taiwan-says-threat-of-military-clash-with-china-is-on-the-rise/2020/07/22/6f6da4c8-cc0c-11ea-99b0-8426e26d203b_story.html

https://www.ft.com/content/e3462762-3080-11ea-9703-eea0cae3f0de

https://asiatimes.com/2020/04/time-may-be-ripe-for-china-to-invade-taiwan/

https://thediplomat.com/2019/01/was-it-wise-for-tsai-ing-wen-to-reject-the-1992-consensus-publicly/

https://www.bbc.com/news/world-asia-16464515

https://www.britannica.com/biography/Tsai-Ing-wen

https://www.theguardian.com/world/2020/jan/15/tsai-ing-wen-says-china-must-face-reality-of-taiwans-independence

https://thediplomat.com/2019/09/taiwan-loses-2-diplomatic-allies-wins-us-support-ahead-of-crucial-presidential-election/

https://www.taiwan.gov.tw/content_3.php

https://www.bbc.com/news/world-asia-china-38285354

https://www.fmprc.gov.cn/ce/ceno/eng/ztxw/twwt/t110655.htm