Jump to content

ប្រវត្តិវិទ្យា និងមុខវិជ្ជាផ្សេងៗ

ពីវិគីភីឌា

ខាងក្រោមនេះគឺជាទំនាក់ទំនងរវាងមុខវិជ្ជាប្រវត្តិវិទ្យា និងមុខវិជ្ជាឯទៀត៖

ប្រវត្តិវិទ្យា និងបុរេប្រវត្តិសាស្ត្រ- History and prehistory

[កែប្រែ]

តាមធម្មតា មុខវិជ្ជាប្រវត្តិសាស្ត្រត្រូវបានកំណត់ត្រឹមពាក្យសរសេរ និងនិយាយ។ យ៉ាងណាម៉ិញ ការ កកើតឡើងជាមុខវិជ្ជាជីវៈជាន់ខ្ពស់ និងក្លាយជាមុខវិជ្ជាបែបវិទ្យាសាស្ត្រថ្មី នាសតវត្សទី ១៩ និង ២០បាននាំឱ្យ មានរលកពត៌មានឬមុខវិជ្ជាថ្មីដែលប្រកួតប្រជែងនឹងពាក្យនេះ។ បុរាណវិទ្យា នរៈវិទ្យានិងវិទ្យាសាស្ត្រសង្គម ផ្សេងទៀតកំពុងតែផ្តល់ពត៌មានថ្មី និងទ្រឹស្តីថ្មីអំពីប្រវត្តិសាស្ត្រមនុស្សជាតិ។


ប្រវត្តិវិទូបុរាណបានចោទសួរថា តើមុខវិជ្ជាថ្មីទាំងនេះពិតជាប្រវត្តិសាស្ត្រឬទេ ប្រសិនបើ វាមិនកំណត់ដោយពាក្យសរសេរ ដែលផ្ទុយពី មុខវិជ្ជាប្រវត្តិសាស្ត្រ ដែលផ្អែកលើការសរសេរ។ បច្ចេកពាក្យថ្មី បុរេប្រវត្តិ (prehistory) ត្រូវបានគេបង្កើត ឡើងដើម្បីដណ្តប់លើលទ្ធផលនៃមុខវិជ្ជាថ្មីៗទាំងនោះ ដែលស្វែងរកពត៌មាន ឬព្រឹត្តិការណ៍មុនពេលមាន កំណត់ហេតុជាលាយលក្ខណ៍អក្សរ។


នៅសតវត្សទី ២០ ការបែងចែករវាងមុខវិជ្ជាប្រវត្តិសាស្ត្រ និងបុរេប្រវត្តិសាស្ត្របានក្លាយជាបញ្ហា ពិភាក្សាដ៏ក្តៅ។ ការរិះគន់បានកើតមានឡើងដោយសារតែមុខវិជ្ជាប្រវត្តិសាស្ត្រត្រូវបានគេដកយកការសិក្សា អរិយធម៌មួយចំនួន ដូចជាអរិយធម៌អាព្រិចសាហារ៉ា(Sub-Saharan Africa) និងអរិយធម៌អាមេរិចសម័យ មុនការមកដល់របស់លោកគូឡុម។ លើសពីនេះទៅទៀត បុរេប្រវត្តិវិទូ ដូចជាលោក វែរ ហ្គ័រដុង ឈីលដ៍ (Vere Gordon Childe) និងបុរាណវិទូប្រវត្តិសាស្ត្រ ដូចជាលោក ជេម ឌីតហ្ស៍ ( James Deetz)បានចាប់ ផ្តើមប្រើប្រាស់បុរាណវិទ្យាដើម្បីពន្យល់អំពីព្រឹត្តិកិរាណ៍សំខាន់ៗ ដែលពីដើមឡើយជាផ្នែកដែលស្ថិតក្នុងការ សិក្សាប្រវត្តិសាស្ត្រ។ ប្រវត្តិវិទូចាប់ផ្តើមពិនិត្យហួសពីការថ្លាថ្លែងប្រវត្តិសាស្ត្របែបនយោបាយដ៏ចាស់គំរិល ដោយប្រើប្រាស់គោលការណ៍ថ្មី ដូចជា ប្រវត៉្តិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលសុទ្ធតែពឹងផ្អែកលើប្រភព ឯកសារ និងភស្តុតាងផ្សេងៗជាច្រើន។ នៅប៉ុន្មានទសវត្សចុងក្រោយនេះ របាំងដ៏រឹងមាំ ដែលខ័ណ្ឌចែករវាង ប្រវត្តិសាស្ត្រ និងបុរេប្រវត្តិសាស្ត្របាននឹងកំពុងធូររលុង។


មានទស្សនៈយល់ឃើញផ្សេងៗគ្នាជាច្រើនស្តីអំពីកំនកំណើតប្រវត្តិវិទ្យា។ អ្នកខ្លះជឿជាក់ថា ប្រវត្តិវិទ្យា បានចាប់ផ្តើមតាំងពីសតវត្សទី ៣៤ មុន គ.ស. ម្លេះ ស្របគ្នានឹងកំណើតអក្សរ Cuneiform ក្នុងនោះ មាន អក្សរពួកមេសូប៉ូតាមី (Mesopotamia) ពែក្ស ( Persia) និងអុក្រិត (Ugarit)។ ប្រព័ន្ធអក្សរ Cuneiform ទាំងនេះត្រូវបានគេសរសេរលើបន្ទះដីឥដ្ឋ ដែលជាអក្សររូបតំណាង ត្រូវបានចារដោយស្ទីលឡូ។ អ្វីដែលគួរជា ទីចាប់អារម្មណ៍បន្សល់ទុកដោយស្ទីលឡូ គឺត្រូវបានកែលំអបន្ថែម ដែលនាំឱ្យមានឈ្មោះ Cuneiform នេះ។


អក្សរពួក Sumerian នាបានយកលំនាំតាមប្រព័ន្ធអក្សរនៃភាសា Akkadian, Elamite, Hittite និង Luwian, Hurrian និងភាសា Urartian ហើយវាជំរុញឱ្យមានតួអក្សរពែក្សបុរាណ និងតួអក្សរជាតិ Ugaritic


សំរាប់អ្នកដ៏ទៃទៀត ប្រវត្តិសាស្ត្របានក្លាយជាបច្ចេកពាក្យទូទៅ សំរាប់មុខវិជ្ជាដែលសិក្សា អ្វីៗ ទាំងអស់ ដែលត្រូវបានគេស្គាល់ថាជាអតីតកាលរបស់មនុស្សជាតិ (ប៉ុន្តែទោះបីជាដូច្នេះក៏ដោយ ក៏មានរបាំងសំរាប់ មុខវិជ្ជាប្រវត្តិវទ្យា ដែលនោះគឺជាមុខវិជ្ជាថ្មី ដូចជា Big History


ប្រភពដែលអាចផ្តល់ពន្លឺបំភ្លឺអតីតកាល ដូចជាទំនៀមទម្លាប់ចេញពីមាត់មួយទៅមាត់មួយ ភាសាសាស្ត្រ និងសេនេទិច ត្រូវបានទទួលយកដោយប្រវត្តិវិទូសំខាន់ៗជាច្រើន។ យ៉ាងណាម៉ិញ បុរាណវិទូជាកំណត់ព្រំដែន សិក្សារវាងប្រវត្តិវិទ្យា និងបុរេប្រវត្តិវិទ្យា ដោយយោងទៅតាមលក្ខណៈឯកសារសរសេរនៅក្នុងតំបន់។ ដោយឡែក ភាពខុសគ្នានេះនៅតែមានការជជីកសួរដេញដោលជាច្រើនសំរាប់បុរាណវិទូ ដោយហេតុថា កំណត់ហេតុដែលអាចមាននៅសល់ បង្កឱ្យមានបញ្ហាបកស្រាយផ្សេងៗគ្នា និងសក្តានុពលផ្សេងគ្នាដែរ។

ប្រវត្តិលេខន៍

[កែប្រែ]

Historiography មានអត្តន័យប្រហាក់ប្រហែលនឹងប្រវត្តិសាស្ត្រដែរ។ វាអាចត្រូវបានគេសំដៅទៅលើ ប្រវត្តិ នៃការសិក្សាប្រវត្តិសាស្ត្រ វិធីសាស្ត្ររបស់វា និងការអនុវត្តន៍ (ប្រវត្តិនៃប្រវត្តិវិទ្យា)។ វាក៏អាច ត្រូវបានគេសំដៅទៅលើផ្នែកពិសេសណាមួយនៃការសរសេរប្រវត្តិសាស្ត្រ (ឧទាហរណ៍ ដូចជា "medieval historiography during the 1960s" មានន័យថា “ជាប្រវត៉្តិសាស្ត្រមជ្ឈឹមសម័យដែល ត្រូវបានសរសេរឡើងក្នុងកំឡុងទសវត្សឆ្នាំ ១៩៦០។ Historiography អាចត្រូវបានប្រើប្រាស់ក្នុងន័យ ថាជាទ្រឹស្តីប្រវត្តិសាស្ត្រ ឬ វិជ្ជាសិក្សាអំពីការសរសេរប្រវត្តិសាស្ត្រ និងការចង់ចាំប្រវត្តិសាស្ត្រ។ ក្នុងនាមជាការវិភាគកំរិតធំនៃការពិពណ៌នាអំពីអតីតកាល អត្តន័យទីបីនេះអាចជាប់ទាក់ទងនឹងអត្តន័យ ពីរខាងដើម ដែលការវិភាគតែងតែផ្តោតជាសំខាន់លើ ការនិទាន ការបកស្រាយ ទស្សនៈពិភពលោក ការប្រើប្រាស់ភស្តុតាង ឬវិធីសាស្ត្របង្ហាញ របស់ប្រវត្តិវិទូផ្សេងទៀត។

មុខវិជ្ជាសិក្សាពាក់ព័ន្ធមួយចំនួនទៀត

[កែប្រែ]

បុរាណវិទ្យា

[កែប្រែ]

បុរាណវិទ្យា (Archeology) ៖ ការសិក្សាអំពីបុរេប្រវត្តិសាស្ត្រ និងប្រវត្តិវប្បធម៌មនុស្សជាតិ តាមរយៈកំណាយ ការចងក្រង់ឯកសារ និងការវិភាគលើសម្ភារៈដែលនៅសេសសល់ និងទិន្នន័យ ដែលមាននៅជុំវិញវត្ថុទាំងនោះ។

ការិយាល័យប្រវត្តិសាស្ត្រ

[កែប្រែ]

ការិយាល័យប្រវត្តិសាស្ត្រ Archontology ជាមុខវិជ្ជាសិក្សាអំពីការិយាល័យប្រវត្តិសាស្ត្រ តួនាទីសំខាន់ៗក្នុងអង្គការរដ្ឋ អង្គការអន្តរជាតិ នយោបាយ សាសនា និងអង្គការសង្គមផ្សេងទៀត។

ប្រវត្តិសិល្បៈ

[កែប្រែ]

ប្រវត្តិសិល្បៈ (Art History) ជាការសិក្សាអំពីបំលាស់ប្តូរផ្នែកសិល្បៈ និងក្នុងបរិបទសង្គមសិល្

Big History

[កែប្រែ]

Big History ៖ ជាកាសិក្សាអំពីប្រវត្តិសាស្ត្រក្នុងមាត្រដ្ឋានដ៏ទូលាយ ក្នុងរយៈពេលយូរអង្វែង ចាប់ តាំងពីមានបន្ទុះ Big Bang រហូតដល់ពេលអនាគត តាមរយៈគោលការណ៍ពហុមុខវិជ្ជា។

កាលប្បវត្តិវិទ្យា

[កែប្រែ]

កាលប្បវត្តិវិទ្យា(Chronology) ជាវិទ្យាសាស្ត្រកត់ត្រាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងពេលណាមួយ។

ប្រវត្តិវប្បធម៌

[កែប្រែ]

ប្រវត្តិវប្បធម៌ (Cultural History)ជាៈវិជ្ជាសិក្សាអំពីវប្បធម៌កាលពីអតីតកាល។

អត្ថបទជាអក្សរដិត===ប្រវត្តិការទូត=== ប្រវត្តិការទូត (Diplomatic History)ៈ ជាវិជ្ជាសិក្សាអំពីទំនាក់ទំនងអន្តរជាតិ កាលពីអតីតកាល។

ប្រវត្តិសេដ្ឋកិច្ច

[កែប្រែ]

ប្រវត្តិសេដ្ឋកិច្ច (Economic History)ៈ ជាវិជ្ជាសិក្សាអំពីសេដ្ឋកិច្ច ក្នុងអតីតកាល។

អនាគតវិទ្យា

[កែប្រែ]

អនាគតវិទ្យា (Futurology)ៈ ជាវិជ្ជាសិក្សាអំពីអនាគតកាល ស្រាវជ្រាវពីគ្រូទាយដើម្បីទស្សតាយ ពីសង្គម និងលក្ខណៈរបស់ពិភពលោកនៅថ្ងៃអនាគត។

ប្រវត្តិគំនូរ

[កែប្រែ]

ប្រវត្តិគំនូរ (History painter)ៈ ជាវិជ្ជាសិក្សាអំពីជាងគំនូរនៃរូបចម្លាក់ប្រវត្តិសាស្ត្រ ហើយជា ពិសេស ជាងគំនូរព្រឹត្តិកិរាណ៍ប្រវត្តិសាស្ត្រសំខាន់ៗ។

ប្រវត្តិយោធា

[កែប្រែ]

ប្រវត្តិយោធា (Military History)ៈ ជាវិជ្ជាសិក្សាអំពីកិច្ចការយោធា និងសង្គ្រាមនៅក្នុងប្រវត្តិសាស្ត្រ និងសិក្សាពីអ្វី ដែលជួនកាលត្រូវបានគេគិតថាជាមែកធាងសិក្សារបស់យោធានោះគឺ ប្រវត្តិកងទ័ពជើងទឹក។

បុរាណលេខន៍

[កែប្រែ]

អក្សរបុរាណវិទ្យា (Paleograohy)ៈ ជាវិជ្ជាសិក្សាអំពីប្រព័ន្ធអក្សរបុរាណ ដែលមានន័យស្មើនឹង សិលាចារិកវិទ្យា (ផែងិរាផហយ)។

ប្រវត្តិនយោបាយ

[កែប្រែ]

ប្រវត្តិនយោបាយ (Epigraphy)ៈ ជាវិជ្ជាសិក្សាអំពីនយោបាយកាលពីអតីតកាល។

ចិត្តប្រវត្តិសាស្ត្រ

[កែប្រែ]

ប្រវត្តិចិត្តសាស្ត្រ(Psychohistory )ៈ ជាវិជ្ជាសិក្សាអំពីហេតុផលផ្នែកចិត្តសាស្ត្រ ដែលនាំឱ្យកើតមាន ព្រឹត្តិការណ៍ណាមួយនៅក្នុងប្រវត្តិសាស្ត្រ។

ប្រវត្តិលេខន៍វិទ្យាសាស្ត្រ

[កែប្រែ]

Historiography of science ៖ ជាវិជ្ជាសិក្សាអំពីរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ផ្នែកវិទ្យាសាស្ត្រ។

ប្រវត្តិសាស្ត្រសង្គម

[កែប្រែ]

ប្រវត្តិសាស្ត្រសង្គម(Social History)ៈ ជាវិជ្ជាសិក្សាអំពីសង្គមនៅក្នុងអតីតកាល។

ប្រវត្តិសាស្ត្រពិភពលោក

[កែប្រែ]

ប្រវត្តិសាស្ត្រពិភពលោក(World History)ៈ ជាវិជ្ជាសិក្សាអំពីប្រវត្តិសាស្ត្រ តាមទស្សនៈវិស័យ ពិភពលោក។

ឯកសារយោង

[កែប្រែ]


ដកស្រង់ពីឯកសារបង្រៀនស្តីពី វិធីសាស្ដ្រស្រាវជ្រាវបែបប្រវត្តិវិទ្យា ដោយ [https://web.archive.org/web/20110722010800/http://www.garudapura.4t.com/ Archived 2011-07-22 at the វេយប៊ែខ ម៉ាស៊ីន. ថា លាងអាង] THA LEANG ANG [https://web.archive.org/web/20081204005151/http://www.rupp.edu.kh/fssh/history/history.php Archived 2008-12-04 at the វេយប៊ែខ ម៉ាស៊ីន. ដេប៉ាតឺម៉ង់ ប្រវត្តិវិទ្យា] សាកលវិទ្យាល័យភូមិន្ទភំពេញ