ប្រវត្តិសាស្រ្តម្រេចកំពត

ពីវិគីភីឌា

ប្រវត្តិសាស្រ្តម្រេចកំពត

ឯកសារ:Pepper
sreyneang
       ម្រេចកំពតគឺមានតំាងពីយូយារណាស់មកហើយតែមកដល់ឥលូវនេះម្រេចកំពតក៍មានការល្បីល្បាញហើយគេក៍បានបងើ្តតសមាគមមួយឈោ្មះ “សមាគមលើកកម្ពស់ម្រេចកំពត”សរេសរជាអក្សរកាត់ថា”សលមក”និងសរេសរជាភាសាអង់គ្លេសថា Kampot  Pepper Promotion Associationអក្សរកាត់”KPPA”ហើយសលមកត្រូវបានបងើ្តតទ្បើងនៅឆ្នំា២០០៨ហើយមានរយពេលធើ្វសកម្មភាពមិនកំណត់។សមាគមលើកកម្ពស់ម្រេចកំពត(សលមក)មានទីស្នាក់ការកណ្តលតំាងនៅភូមអង្គរជ័យទីមួយឃុំដំណាក់កន្ទួតខាងត្បូងស្រុកកំពង់ត្រាចខេត្តកំពត។សមាគមលើកកម្ពស់ម្រេចកំពតគឺជាសមាគមអព្យាក្រិត្យមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរសាសនាមិនធ្វើឧបករណ៍នយោបាយក្នុងនោះរួមទំាងមិនផ្តល់មធ្យោបាយជាសំភារ:ហិញ្ញវត្ថុធនធានមនុស្សដើម្បីគំាទ្របេក្ខជនឬបំរើអោយគណបក្សនយោបាយណាមួយទ្បើយ។សមាគមនេះបំរើតែផលប្រយោជន៍ដល់សាធារ:តែប៉ុណេ្ណះ។(សលមក)បងើ្តតទ្បើងក្នុងគោលបំណងដើម្បីការពារនិងផ្សព្វផ្សាយទេពសល្យផលិតករនិងកិត្តិនាមដ៍ល្បីល្បាញនៃគុណភាពម្រេចកំពតសំរាប់ផលប្រយោជន៍ដល់កសិករអាជីវករនិងអ្នកបរិភោគផ្សព្វផ្សាយនិងលើកតំកើនកិត្តិនាមផលិតផលម្រេចកំពតដោយការបងើ្តនគុណភាពនិងទប់ស្តាត់ការក្លែងបន្លំផលិតផល។

តំបន់ភូមិសាស្រ្ត[កែប្រែ]

   តំបន់ដែលអាចផលិត”ម្រេចកំពត”បានលុះត្រាតែស្ថិតនៅក្នុងស្រុក/ក្រុងដូចជាស្រុកកំពង់ត្រាចស្រុកដងទង់ស្រុកទឹកឈូកស្រុកឈូកនិងក្រុងកំពតខេត្តកំពតក្រុងកែបនិងស្រុកដំណាក់ចង្អើរខេត្តកែប។

ដីដំាដុំះ[កែប្រែ]

   ចំការម្រេចត្រូវស្ថិតនៅលើដីទួលឬតាមជើងភ្នំ។ចំការម្រេចទំាងនោះត្រូវរៀបចំទ្បើងនៅលើប្រភេទដីមានថ្មបាយក្រៀមថ្មដីខ្សាច់ដែលមិនជំាទឹក។ចំពោះស្ថានភាពដីផ្សេងទៀតដូចជាដីវាលរាបនិងខ្ពង់រាប។ចំការម្រេចត្រូវស្ថិតនៅតំបន់ងាយបញ្ចេញទឹកឬលើដីជំរាលពីធម្មជាតិ។នៅជុំវិញចំការម្រេចត្រូវរៀបចំប្រទ្បាយព័ទ្ធជុំវិញដែលមានជំរៅយ៉ាងតិច០.៨០ម៉ែត្រសម្រោះទឹក។

ការដុំាដុំះ[កែប្រែ]

    ដំាជាជួរពីគុម្ពមួយទៅគុម្ពមួយមានចន្លោះយ៉ាងតិច១,៨០ម៉ែត្រដើម្បីងាយស្រួលដល់ការដាក់ជីធម្មជាតិ(អាច៍សត្វនិងដីឆៅ)ផលិតករត្រូវសង់រោងដើម្បីផ្ដល់ម្លប់គឺធាងដូងបាំងពីរខាងនិងពីរលើរដល់ដាំនាំម្រេចចាប់ពីរពេលដាំម្រេចរហូតដល់ម្រេចមានអាយុយយ៉ាង

តិចបីឆ្នាំហើយយើងត្រូវចង់វារហូតដល់ផុតជន្លុងហើយយើងបេះផ្ការបស់វាចោលរយះពេលបីឆ្នាំទើបយើងទុកផ្លែរបស់វា។

ការថែរទាំ[កែប្រែ]

ប្រើតែជីសរីរាង្គ(ដាក់ដីឆៅបន្ថែមជីលាមកសត្វនិងជីសរីរាង្គផ្សេងៗទៀតដែលអាចប្រើប្រាស់បាន)។ត្រូវដាក់ជីយ៉ាងតិចមួយដងក្នុងមួយឆ្មាំនៅចន្លោះខែឧសភានិងខែកក្កដាតែនៅឆ្នាំទី៤អាចដាក់ឬមិនដាក់ក៏បានធ្វើការស្រោចស្រពនៅរដូវប្រាំងចំការម្រេចនៅមិនឆ្ងាយពីប្រភពទឹកនិងអាចរៀបចំដើម្បីសម្រួលដល់ការស្រោចស្រព។ប្រសិនបើកម្រិតដីនៅមិនទាន់គ្រប់គ្រាន់ដើម្បីការពារម្រេចទាល់និងទឹកឡើងត្រូវដាក់ដីឆៅយ៉ាងតិចមួយដងក្នុងរយះពេល២ឆ្នាំ។ចាប់ពីខែមិថុនាដល់ខែឆ្នូផលិតករត្រូវពូនជ្រោយដីនៅជុំវិញគល់ដើម្បីបំបែកដីនិងធ្វើអោយទឹកជ្រាបានល្អនិងសម្លាប់ល្អិតចង្រៃនៅក្នុងដី(កណ្តៀរ)ហាមប្រើប្រាស់ថ្នាំសំលាប់ស្មៅ។

ផលិតផល[កែប្រែ]
 ម្រេចខ្មៅនិងក្រហម ផលិតករអាចប្រមូលផលម្រេចខ្មៅនិងក្រហមចាប់ពីថ្ងៃទី១ខែមករាដល់ថ្ងៃទី៣១ខែឧសភាគឺនៅពេលដែលទងម្រេចមានពណ័លឿងរហូតដល់មានទុំខ្លះៗប។ យើងអាចប្រមូលម្រេចជាគួឬជាគ្រាប់។ ម្រេចត្រូវបានប្រមូលផលច្រើដងនៅក្នុងរដូវប្រមូលផល។ម្រេចក្រហមផលិតចេញពីការប្រលេះគ្រាប់ម្រេចទុំពីគួរម្រេចនៅពេលកំពុងប្រមូលផលឬក្រោយពេលប្រមូលផលផលិតករជ្រើសរើសគ្រាប់ម្រេចទុំចេញពីគួរដែលបានប្រមូលផល។
  ម្រេចសរផលិតចេញពីម្រេចទុំ។ត្រូវយកម្រេចទុំទៅស្រុះទឹកពុះយ៉ាងយូរប្រាំនាទីនិងត្រាំទឹកត្រជាក់យ៉ាងយូរ៤៨ម៉ោងបន្ទាប់មកសំអាតសំបកចេញដើម្បីទទួលបានម្រេចសរ ម្រេចបៃតងឬម្រេចខ្ចីអាចប្រមួលផលបាននៅគ្រាប់រដូវ។