ប្រវត្តិសាស្រ្តអ្នកកាសែត
ប្រវត្តិសាស្រ្តអ្នកការសែត
ប្រវត្តិអ្នកការសែតចាប់ផ្តើមតាំងពីឆ្នាំ ១៤៥៦ នៅពេលដែលលោក Johanner Gutemberg បានបង្កើតម៉ាស៊ីន បោះពុម្ភមុនគេ ធ្វើសៀវភៅតាម
ការសរសេរដៃ ហើយបានធ្វើសៀវភៅមួយក្បាល មានមនុស្សជាពិសេសអ្នក បួសចំណាយពេលជាង១០ ឆ្នាំ សៀវភៅនោះគឺមានតំលៃថ្លៃណាស់ដែលអ្នក ដែលមានទើបអាចទិញបាន ។ សារពត៍មានទីមួយ នៅលើពិភពលោក បង្កើតនៅឆ្នាំ ១៥៩៤ នៅទីក្រុង Cologne មានឈ្មោះថា Mercuius Gallobelgicus ;
គេបានសរសេរ នៅភាសាឡាតាំង ហើយមានមនុស្សច្រើននៅអង់គ្លេស
អានពត៍មាននោះ។ នៅឆ្មាំ ១៦៦៥គេបានបង្កើតពត៍មានមួយនៅអង់គ្លេស ដែលគេហៅថា Oxford Gazette បន្ទាប់មកប្តូរឈ្មោះជា London Gazette សារពត៍មានទីមួយ ដែលគេបោះពុម្ភប្រចាំថ្ងៃ បង្កើតនៅឆ្នាំ ១៧០៧ នៅអង់គ្លេសហើយមាន ឈ្មោះថា Daihy Courant នៅពេលនោះប្រទេសអង់គ្លេស បង្កើតច្បាស់ទី១ សំរាប់អ្នកការសែត ដែលហៅថា Press Restriction Act ច្បាប់នោះអោយ អោយអ្នកការសែតធ្វើការដាក់ឈ្មោះនិង កន្លែងរបស់គាត់។ នៅប្រទេសសហរដ្ឋអាមេរិចគេបង្កើតច្បាប់សារពត៍មានទីមួយនៅទីក្រុង
Philadelphia នៅឆ្នាំ ១៧២៨ ដោយលោក Benjarnin Franklin ហើយសារ
ពត៍មាននោះមានឈ្មោះថា Pennsylvania Gazette ហើយនៅឆ្នាំ ១៧៥០ មាន១៤ សារពត៍មាននៅសហរដ្ឋអាមេរិចនៅពេលដែលអាមេរិចជាអាណា និគមន៍របស់អង់គ្លេស បន្ទាប់ឯករាជ្យ ពីអង់គ្លេស មានការសែត៨៩ នៅ៣៥ ទីក្រុង នៅអាមេរិច ។
នៅឆ្នាំ 1800 មាន២៣៥ការសែត និយាយពីនយោបាយ ។ នៅឆ្នាំ១៨៣៥ លោក James Gordon Bennett បានបង្កើតការសែត New york Herald ដែលមានសារពត៍មានច្រើន។ នៅឆ្នាំ ១៨៤១ លោក Horace Greeley បានបង្កើតការសែតដែលមានឈ្មោះ
ថា New york Tribune ដែលជាការសែតទីមួយដែលមកដល់ទូទាំងប្រទេស អាមេរិច។
នៅឆ្នាំ ១៨៦១ គេបោះពុម្ភ ៦០០០សំរាប់ទីក្រុងទាំងអស់នៅអាមេរិច ។ នៅឆ្នាំ ១៨៥១ លោក Georg Jones and Henry Raymond បង្កើតការសែត The New york Times។ នៅសង្រ្គាម ស៊ីវិល អាមេរិច មានអ្នកសារពត៍មានច្រើនដែលផ្ញើរពត៍មាន
ពីសមរភូមិ នៅពេលនោះគេប្រើម៉ាស៊ីនទូរលេខ ពីសង្គ្រាមអ្នកការសែតចាប់ ផ្តើមសរសេរ សង្ខេបព្រោះមានពត៍មានច្រើនពីសង្គ្រាម ការសែតទាំង៦ ប្រជុំ គ្នានិងបានបង្កើតក្រសួងពត៍មានទីមួយ នៅលើពិភពលោក មានឈ្មោះថា
Associated press ហើយ ក្រសួងនេះផ្ញើរពត៍មានទីមួយ តាម ខ្សែ កាប
ដល់ទ្វីប អ៊ឺរ៉ុប នៅឆ្នាំ ១៨៥៨។
អ្នកការសែតនៅ អាមេរិច មិនពេញចិត្តតែនិយាយពីអ្វីដែលបានបង្កើត តែចង់
ទៅរកពត៍មានដោយខ្លួនឯង។
James Bennett ដែលបង្កើតការសែត Harald អត់ចង់សរសេរពីការបាត់
ខ្លួនរបស់លោក David Living Stane នៅទ្វីបអាហ្វិក ប៉ុន្តែគាត់ផ្ញើរអ្នកការសែត ម្នាក់ឈ្មោះ Henry Stanley ទៅប្រទេស Uganda ដើម្បីរកគាត់។
លោក Bennett បង្កើតកាសែត អាមេរិច នៅទ្វី អ៊ឺរ៉ុបហៅថា Paris Herald នៅបច្ចុប្បន្ន នេះជា International Herald Tribune ។ នៅឆ្នាំ ១៨៨៣ William Randlph Hearst បង្កើត New york Journal ហើយ
លោក Joseph Pulitzer បង្កើត New york world នៅឆ្នាំ ១៨៩៦។
លោក Hearst និង លោក Pulizer បានបង្កើតកាសែតពណ៍លៀងដែលជា
កាសែតបោះពុម្ភពត៍មាន ពីព្រោះលោកគិតថាមនុស្សទាំងអស់ត្រូវដឹង។