ប្រវត្តិ​សំពត់​ចង​ក្បិន

ដោយវិគីភីឌា
Jump to navigation Jump to search
Kbin.gif

យោងទៅតាម​ការ​តំណាលតៗ គ្នា​របស់​លោកតា លោកយាយ ចាស់ៗ បាន​តំណាល​រឿងព្រេង ដែល​ទាក់ ទង​ទៅ​និង​សំពត់​ចងក្បិន​ថា ៖ កាលពី​យូរលង់​ណាស់​មកហើយ ខ្មែរ​យើង ស្លៀកសំពត់​ចងក្បិន​តាម​សាសន៍ក្លិង្គសាសន៍​ក្លិង្គ​កាន់សាសនា​ជាច្រើន​បែបណា​ស់ តែ​សាសនា​ដែល​ធំជាងគេ​គឺ​សាសនា ព្រហ្មញ្ញសាសនា ។ ព្រះមហា ក្សត្រ​ខ្មែរ​យើង​ដែល​កសាង​នគរ​វត្ដ ក៏​ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ដែរ ។ កាលពី​សម័យបុរាណ​ខ្មែរ​យើង​និយម រាប់អាន​រឿង​រាមកេរ្តិ៍​ណាស់​នៅ​នឹង​ជញ្ជាំង​អង្គរវត្ដ​ថែវ​ជាន់​ទី ១ ទៀតផង ។ ចំពោះ​មូលហេតុ​ដែល​សាសន៍​ក្លិង្គ ស្លៀកសំពត់​ចងក្បិន ពីព្រោះ​ក្លិង្គ​គេ​គោរព​ចំពោះ​ហនុមាន ដែលជា​ទេវបុត្រ​របស់គេ​មួយ ហនុមាន​ជា​សេនា​របស់ ព្រះរាម ក្នុង​រឿង​រាមកេរ្តិ៍ ។ ដូច្នេះ​ហនុមាន​មាន​សម្បុរ​ស ហើយ​គេ​ស្លៀកពាក់​ឱ្យមាន​កន្ទុយ(ហនុមាន​មាន​ជាតិ ជា​សត្វ​ស្វា​សមាន​កន្ទុយ) ។

មានមតិ​ខ្លះទៀត​យល់ថា ក្លិង្គ​ទាំងនោះ​ជា​ពល​នៅក្រោម​អធិប​តោ​យ​ហនុមាន បានជា​គេ​ស្លៀកពាក់​ស ហើយ បណ្ដុះ​កន្ទុយ​យ៉ាង​ដូច្នេះ។ សរុបសេចក្ដី​មក​យើង​ឃើញថា សំពត់​ចងក្បិន​ដែល​ខ្មែរ​យើង​មានការ​ស្លៀក ពាក់​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ គឺ​យកតាម​សាសន៍​ក្លិង្គ ដែល​មានបំណង​ធ្វើតាម​ហនុមាន​ជា​សេនា​ឯក​របស់ ព្រះរាម។

តែ​ឥឡូវនេះ​មិនមែន​តែប្រុសៗ ទេ ដែល​ស្លៀកសំពត់​ចងក្បិន ស្រីៗ ក៏​ស្លៀកសំពត់​ចងក្បិន​ដែរ ។ ដូចជា នៅក្នុង​រាជ​កាល​ព្រះករុណា ន​រើ​តម (គ.ស ១៨៣៥-១៩១៤)គេ​ស្លៀក​ចងក្បិន​ស្លុ​យ​ចុះទៅ​ក្រោម រួចមក​នៅ ត្រឹម​ពាក់កណ្ដាល​កំភួនជើង ។ លុះ​មកដល់​រជ្ជកាល​ព្រះករុណា ស៊ីសុវត្ថិ (គ.ស ១៨៧៥-១៩៤១)គេ​ចងក្បិន ខើច​នៅក្រោម​ជង្គង់​បន្តិច ដោយ​គេ​គិតថា​ការធ្វើ​របៀបនេះ គឺ​យកតាម​សៀម ។ ចំណែកឯ​សៀម និង​ខ្មែរ ជាប្រទេស​នៅ​ជិតគ្នា ហើយ​សៀម​បាន​យកតាម​បែប​ស្លៀកសំពត់​ចងក្បិន​របស់​ខ្មែរ​ទៅ​ស្លៀក ស្លៀក​មិន​ត្រឹមតែ ប្រុស​ទេ ថែមទាំង​ស្រី​ទៀតផង ។ លុះ​ខ្មែរ​យើង​ឃើញថា​ស្ត្រី​ស្លៀក​ក្បិន​ល្អ​ដែរ ក៏​នាំគ្នា​ស្លៀក​តាម​សៀម ។ អ្នកស្រុក​បាត់ដំបង និង​អ្នកស្រុក​សៀមរាប ដែល​នៅ​ជិត​សៀម ធ្វើតាម​សៀម​ស្លៀកសំពត់​ចងក្បិន​លិច​ត្រឹម​ជង្គង់ គឺ​ខើច​ជាង​ខ្មែរ​ដែល​នៅ​ភូមិ​​ឯទៀត ។ បច្ចុប្បន្ននេះ សំពត់​ចងក្បិន​ខ្មែរ​យើងនិយម​ស្លៀក​នៅក្នុង​ពិធីបុណ្យធំៗ ដូចជា​ក្នុង​ព្រះបរមរាជវាំង ឬ​ពិធី​បុណ្យជាតិ ពិសេស​ក្នុង​ទំនៀមទម្លាប់​ប្រពៃណីជាតិដែលមាន​ដូចជា៖ពិធីមង្គលការ​ជាដើម។


ឯកសារយោង​[កែប្រែ]