Jump to content

ប្រាសាទខ្វាន់ពីរ

ពីវិគីភីឌា

រូបភាពតូច

ប្រវត្តិប្រាសាទតាមសិលាចារឹក

[កែប្រែ]

ក្រៅពីសិលាចារឹកវត្តសំរោងលេខ K-៩៥៦ ដែលបាននិយាយដល់ឈ្មោះកល្យានសិទ្ធិ គេក៏ឃើញមានសិលាចារឹកមួយទៀតគឺសិលាចារឹកប្រាសាទខ្វាន់ពីរពីខេត្តក្រចេះ ដែលពិពណ៌នាអំពីរាជវង្សរបស់ទ្រង់ផងដែរ។ ការមកអំពីស្រុកអនិន្ទិតបុរៈនៃសន្តានរបស់ព្រះបាទជ័យវរ្ម័នទី២ និងប្រារព្ធពិធីបួងសួងបានចាកផុតអំពីជ្វា។ ឯកសារដែលផ្តល់សារៈសំខាន់បំផុតចំពោះខេត្តក្រចេះគឺសិលាចារឹកដែលបានមកពីប្រាសាទខ្វាន់ពីរស្ថិតនៅប្រមាណ ៥០គីឡូម៉ែត្រនៅទិសខាងត្បូងឆៀងខាងកើតនៃរាជធានីសម្ភុបុរៈ។ ការសិក្សាផ្ទាំងសិលាចារឹកដ៏សំខាន់នេះធ្វើឡើងដោយលោក ហ្ស៊ក្ស សឺដែសបានឱ្យដឹងអំពីការបូជាព្រះសិវលិង្គនៅក្នុងតំបន់នេះ។ តាមសិលាចារឹកប្រាសាទនេះបាននិយាយអំពីការកសាងព្រះសិវៈលិង្គថ្មមួយឈ្មោះ ស្រីបុសករេស្វរៈ នៅឆ្នាំ៧១៦នៃគ្រិស្តករាជ ដោយមនុស្សម្នាក់ឈ្មោះ បុស្ករ ដែលក្រោយមកបានក្លាយជាស្តេចនៅទីក្រុងសម្ភុបុរៈទៅ។ ម៉្យាងទៀតមានការសិក្សាអំពីសិលាចារឹកនៃទួលតាគិនដែលស្ថិនៅប្រមាណជា៣គីឡូម៉ែត្រពីសម្បូរផ្នែកខាងលើទន្លេមេគង្គក្នុងខេត្តក្រចេះដដែល អាចផ្តល់នូវទិន្នន័យបន្ថែមទៀតថាអ្នកបម្រើប្រចាំត្រកូល ឬព្រះរាជវង្សានុវង្សព្រះមហាក្សត្រនៃក្រុងសម្ភុបុរៈគឺជាអ្នករួមសាច់សារលោហិតជាមួយព្រះបាទជ័យវរ្ម័នទី២ ដែលទ្រង់សោយទីវង្គតនៅក្នុងឆ្នាំ៨៥៤នៃគ្រិស្ថសករាជ។ ដោយសារលទ្ធផលនៃការស្រាវជ្រាវបានឱ្យដឹងថាទីក្រុងសម្ភុបុរៈជារាជធានីនៃចេនឡាដីគោក ហើយឈ្មោះបុស្ករនេះត្រូវបានកត់ត្រាក្នុងសិលាចារឹកជាច្រើនរបស់ព្រះបាទយសោវរ្ម័នទី១ ដែលក្នុងនោះព្រះអង្គបានរៀបរាប់ព្រះនាមព្រះអយ្យកាព្រះអយ្យកោរបស់ព្រះអង្គប៉ុន្មានសរសេរជាបុស្ករាវិញ។ លើសពីនេះព្រះបាទជ័យវរ្ម័នទី២ សោយរាជ្យសម្បត្តិព្រោះមកពីព្រះអង្គជាព្រះរាជនត្តាទួតខាងមាតា ដែលជាព្រះទេពីរបស់ព្រះបាទបុស្ករាក្សសោយរាជ្យសម្ភុបុរៈ[]

ឯកសារយោង

[កែប្រែ]
  1. សាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ប្រវត្តិសាស្រ្តនៃព្រះរាជាណាក្រកម្ពុជា ការគ្រប់គ្រងរដ្ឋនាសម័យអង្គរពីសតវត្សរ៍៩ ដល់១៤ ទំព័រទី១១៨