ប្រាសាទចេកក្បូរ
Appearance
ប្រាសាទចេកក្បូរស្ថិតនៅក្នុងភូមិឈូក ឃុំក្រសាំងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ សាងនៅលើទីទួលដែលមានទំហំ ៣០ ម៉ែត្រ គុណនឹង ៣០ ម៉ែត្រ។ ប្រាសាទចេកក្បូរ មាន៣ដោយសាងទន្ទឹមគ្នាសព្វថ្ងៃនេះនៅសល់តែពីរប៉ុណ្ណោះ ។ ប្រាសាទកណ្តាលមានទំហំ ៥ ម៉ែត្រគុណ និង ៥ ម៉ែត្រ និង កម្ពស់ ១០ ម៉ែត្រ ដែលប្រាសាទកណ្តាលនេះត្រូវបានបុព្វបុរសខ្មែរសាងឡើងតំណាងឱ្យអំណាចកំពូល (ដូចជាថ្នាក់មជ្ឈិម ឬ ប្រមុខរដ្ឋ) ។ ចំពោះប្រាសាទពីរទៀតដែលនៅអមសងខាងគឺតំណាងឱ្យអំណាចតំបន់ ឬ ថ្នាក់ខេត្តក្រុង ។ ប្រាសាទចេកក្បូរត្រូវបានកសាងឡើងអំឡុងឆ្នាំ (៦១៦-៦៣៥) ដើម សតវត្សរ៍ទី៧រជ្ជកាលព្រះបាទឥសាន្តវរ្ម័នទី ១ ។ ប្រាសាទនេះសាងឡើងពីឥដ្ឋតាន់ ហើយខ្លោងទ្វារធ្វើពីថ្មភក់ រចនាបថសម្បូរព្រៃគុហ៍មាន ៥ ថ្នាក់ ។