ប្រាសាទតាកែពង

ពីវិគីភីឌា

មុននឹងទៅដល់ប្រាសាទ បាសែត យើងឆៀងចូលវត្ត តាប៉ុន ។ វត្តនេះក៏នៅសេសសល់ថ្មបង្គុំប្រាសាទ និង ថ្មតុបតែងលម្អខ្លះៗ ។ ចេញពីប្រាសាទបាសែត ទៅមុខទៀតយើងបានទៅដល់វត្ត សម្តេច ។ វត្តនេះនៅសេសសល់ មរតកវប្បធម៌ច្រើនណាស់ដែលមិនទាន់បានរៀបរយក្នុងរបៀបជំនាញ ។ ទៅមុខទៀត អ្នកស្រុកបានប្រាប់ថា ៖ [ ....មានទួលប្រាសាទមួយ ដែលសព្វថ្ងៃមិនមានអ្វីនៅសេសសល់ទៀតទេ .....ដុំថ្មធំៗត្រូវគេដឹកចេញ ដើម្បីទុកអោយដីមានសភាពជាដីភូមិធម្មតា មិនមែនជាទីទួលប្រាសាទ.... ។ ] យើងមិនជឿមួយរយភាគរយទេ ព្រោះថាមានមនុស្សតិចណាស់ដែលហៅថាជាទួលប្រាសាទ តាកែពង ។ ភាគដទៃគ្រាន់តែដឹងថាជាទួលប្រាសាទ រីភាគច្រើននោះ គឺមិនបានដឹងអ្វីទំាងអស់តែម្តង ។ ពេលយើងទៅដល់ ទីនោះគឺជាដីភូមិមានម្ចាស់នឹងត្រូវបានចាក់សោរយ៉ាងត្រឹមត្រូវ ។ ខាងក្រោមគឺជាសិលាចារឹកមកពីប្រាសាទតាកែពង និង ទីដីភូមិដែលអ្នកស្រុកខ្លះថាជាដីប្រាសាទតាកែពង ។