Jump to content

ប្រាសាទតាវាំង

ពីវិគីភីឌា

រូបភាពតូច ប្រាសាទតាវាំងជាប្រាសាទដែលបានលាក់បាំងខ្លួនក្នុងភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ យើងមិនស្មានថាវាជាប្រាសាទដែលមានចំលាក់ស្អាតប្រពៃមួុយ រងការខូចខាតយ៉ាងដំណំដែលមានចំលាក់ថ្មស្ថិតនៅរាយប៉ាយជុំវិញនោះ ហើយមើលទៅចំឡាក់ថ្ម និងថ្មឥលូវនេះក៏កំពុងរងការបំផ្លិចបំផ្លាញផងដែរ។ ដោសារប្រាសាទស្លិតចំដីទំនាប ដែលព័ទ្ធទៅដោយបួរដីខ្ពស់ជុំវិញនោះអ្នកស្រុកបានដាំបន្លែបង្កាទីនោះ កាន់តែជិតប្រាសាទដែលកង្វះដង្ហែរទាំផងនោះ កាន់តែវិនាសហើយ។ បើតាមការរាយការណ៏ត្រួសៗរបស់បងប្អូនពលរដ្ឋដែលរស់នៅទីនោះ គេថាដើមឡើយប្រាសាទគឺបានកប់ជ្រៅក្នុងដីទួលមួយ គ្មាននរណាបានដឹងឡើយ ទើបបារាំងសេសបានធ្វើកំណាយលើទួលនេះទើបបានឃើញប្រាសាទនេះ គេបន្តទៀតថា ដោយសារបារាំងនេះហើយដែលយកដុំថ្ម និងចម្លាក់វាបោះចោលរាយប៉ាយនៅទីនោះ។ បើតាមការសង្កេតវិញប្រាសាទនោះត្រូវគេបានគាស់បំផ្លាញសម័យក្រោយជាង ឬ ឈូសឆាយយកដីកាន់កាប់ផ្ទាល់ខ្លួនប្រហែលជាង។ ដោយឡែក បើយើងពិនិត្យលើចំលាក់ថ្មវិញនោះវាអាចស្លិតក្នុងរចនាបទបន្ទាយស្រី ឬឃ្លាំងនោះហើយ ដែលស្ថាបនានៅក្នុងចុងសតវត្សទី១០ និងទី១១ ដើម្បីឧទ្ទិសដល់សាសនាហិណ្ឌូ ។ វាជាប្រាសាទទោលដែលស្ថាបនាដោយថ្មភក់ និងហ៊ំដោយកំពែងថ្មបាយក្រៀម ដែលមានគោបុរ:លិចកើតសាងពីថ្មបាយក្រៀមបាក់បែក។ តែនៅខាងមុខវាសំបូរចម្លាក់ថ្ម និងថ្មនៅរាយប៉ាយច្រើនគួរសមដែរ ដែលគេកំពុងធ្វើផ្លូវកាត់លើផងដែរនោះ។