ប្រាសាទតុប
រូបភាពតូច ប្រាសាទតុបស្ថិតនៅក្នុងរាជធានីអង្គរធំ ខាងកើតប្រាសាទបាយ័ន ចន្លោះទ្វារខ្មោចនិងទ្វារជ័យ។ ប្រាសាទតូចមួយនេះមិនសូវមានអ្នកចាប់អារម្មណ៍ចូលមើលទេ ដោយសារវាតូចផង ហើយនៅក្នុងព្រៃផង ឬក៏គេមិនសូវស្គាល់ផង។ ប៉ុន្តែសម្រាប់អ្នកស្រាវជ្រាវប្រាសាទនេះសំខាន់ណាស់ ពីព្រោះវាជាប្រាសាទចុងក្រោយគេដែលសាងអំពីថ្មភក់ និងឧទ្ទិសដល់សាសនាព្រាហ្ម។ ឈ្មោះប្រាសាទដែលអ្នកស្រុកហៅថា "តុប"នេះមានច្រើនណាស់ទាំងនៅតំបន់អង្គរ និងកន្លែងផ្សេងៗទៀត។ ប្រាសាទដែលអ្នកស្រុកហៅ "តុប" ភាគច្រើនជាប្រាសាទមានតួទោល ហើយបាក់រលំនៅផ្នែកខាងលើធ្វើឲ្យមានរាងទាប។ ប្រាសាទតុបនៅក្នុងបរិវេណអង្គរធំមានពីរ មួយទៀតនៅខាងលិចប្រាសាទបាយន្ត។ ដើម្បីឲ្យងាយយល់ និងចំណាំ សព្វថ្ងៃគេហៅប្រាសាទតុបខាងកើត និងប្រាសាទតុបខាងលិច។ ប្រាសាទតុប (ខាងកើត) នេះ មានចុះបញ្ជីនៅក្នុងសៀវភៅលោក Lunet de Lajonquière "Monument 487"។ ប៉ុន្តែតាមសិលាចារឹករបស់ប្រាសាទនេះផ្ទាល់មានឈ្មោះដើម "Maṅgalārtha =មង្គលាថ៌?" ដែលជាឈ្មោះមន្ត្រីធំម្នាក់និងជាអ្នកសាងប្រាសាទនេះ។
ការជុសជុល
[កែប្រែ]ដងខ្លួន និងបដិមាព្រះពុទ្ធចំនួនមួយ និងព្រះសិរបដិមាព្រះពុទ្ធចំនួនមួយត្រូវបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវសិក្សាអំពីរចនាសម្ព័ន្ធនៅខាងមុខខឿនកណ្តាលនៃប្រាសាទតុបខាងលិច កាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩។ ដងខ្លួន និងព្រះសិរព្រះពុទ្ធសម័យកណ្តាលមួយអង្គ ត្រូវបានប្រទះឃើញក្នុងការដ្ឋានកំណាយប្រាសាទតុបខាងលិច។ លោក សុខ កែវសុវណ្ណារ៉ា បុរាណវិទូនៃវិទ្យាស្ថានណារ៉ា ដែលកំពុងអនុវត្តគម្រោងជុសជុលប្រាសាទតុបខាងលិចបានឱ្យដឹងថា ដងខ្លួន និងព្រះសិរបដិមានេះ បានរកឃើញពីទីតាំងផ្សេងគ្នា ហើយជាបណែកពីរផ្សេងគ្នាកសាងឡើងក្នុងសម័យកណ្តាលពីឆ្នាំ១៤៣១-១៨៦៣។ លោក សុវណ្ណារ៉ា បញ្ជាក់ថា ដងខ្លួនបដិមាព្រះពុទ្ធត្រូវបានរកឃើញនៅជម្រៅជាង ក្រោមគ្រឹះបល្ល័ង្គព្រះ និងក្នុងសភាពព្រះភ្នែនផ្ងារឡើងលើ។ ចំណែគឯព្រះសិវវិញ ត្រូវបានប្រទះឃើញកប់ក្នុងជម្រៅ ៤០សងទីម៉ែត្រ ឃ្លាតពីកន្លែងរកឃើញដងខ្លួន ៣ម៉ែត្រ។ ក្នុងពេលបច្ចុប្បន្ន ដងខ្លួនបដិមាព្រះពុទ្ធរួមនឹងព្រះសិរប្រទះឃើញក្នុងការដ្ឋានកំណាយនៅពេលនេះ ត្រូវបានយកទៅរក្សាទុកនៅវិទ្យាស្ថានណារ៉ា ដើម្បីសម្អាត និងចុះបញ្ជីសារពើភណ្ឌទុកជា ឯកសារសម្រាប់ស្រាវជ្រាវ និងការជុសជុល[១]។
ឯកសារយោង
[កែប្រែ]- ↑ អត្តបទ កញ្ញា ហុីង ស្រីរ័ត្ន ការចេញផ្សាយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩