Jump to content

ប្រាសាទត្រពាំងប្រើស

ពីវិគីភីឌា
ប្រាសាទត្រពាំងប្រើស

ឈ្មោះ: ប្រាសាទត្រពាំងប្រើស
អ្នកកសាង: ស្តេចស្រីសម្ភុបុរៈ
កាលបរិច្ឆេទកសាង: សតវត្សរ៍ទី៨
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថខ្មែរ
ទីតាំង: នៅក្នុងព្រៃឡង់ ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ

ប្រាសាទត្រពាំងប្រើសមានទីតាំងនៅក្នុងព្រៃឡង់ ឃុំសុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ប្រាសាទបុរាណសម្ងំលាក់ខ្លួនក្នុងព្រៃដ៏ជ្រៅនោះឈ្មោះថា ប្រាសាទត្រពាំងប្រើស មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទចម្ងាយ១៥០ម៉ែត្រ មានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។