Jump to content

ប្រាសាទនូនកូ

ពីវិគីភីឌា

ប្រាសាទនូនកូមានទីតាំង ១៦០ម៉ែត្រពីប្រាសាទមឿងខែក។ ប្រាសាទនេះជាប្រាសាទបុរាណខ្មែរ ដែលស្ថិតនៅក្នុងប្រទេសថៃសព្វថ្ងៃ។ ប្រាសាទនេះត្រូវបានកសាងឡើងនៅសតវត្សរ៍ទី៧។ វាត្រូវបានកសាងឡើងដោយឥដ្ឋ និងថ្មភក់។ រចនាសម្ព័ន្ធប្រាសាទមានកំពែកព័ន្ធជុំវិញខឿនជាថ្មភក់ និងជញ្ជាំងធ្វើអំពីឥដ្ឋ។ ប្រាសាទនេះមានបណ្ណាល័យចំនួនពីរនៅផ្នែកខាងកើត។ ប្លង់ប្រាសាទមានរាងបួនជ្រុងទ្រវែង ដែលមានបណ្តោយប្រវែង ៣២ម៉ែត្រ និងទទឹងប្រវែង២៤ម៉ែត្រ និងមានក្លោងទ្វារនៅផ្នែកខាងកើត និងផ្នែកខាងលិច[]

ឯកសារយោង

[កែប្រែ]
  1. https://www.orientalarchitecture.com/sid/1137/thailand/nakhon-ratchasima/prasat-non-ku