Jump to content

ប្រាសាទព្រៃគុក

ពីវិគីភីឌា

ប្រាសាទសំបូរព្រៃគុហ៍ ស្ថិតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ចម្ងាយប្រមាណ35 គីឡូម៉ែត្រពីទីរួម ខេត្ត កំពង់ធំ ដែលសង់លើដី រាបស្មើមានទំហំ3,000ហិកតា។ ប្រាសាទ នេះសង់ពីថ្មបាយកៀ្រម ឥដ្ឋតាន់ និងថ្មភក់ ក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័ន(គ,ស 616-635) នាសម័យចេនឡា ដើម្បីឧទ្ទិសថ្វាយ ព្រះសិវៈក្នុងលទ្ធិព្រហ្មញ្ញសាសនា។ប្រាសាទសំបូរព្រៃគុហ៍ ជារម្មណីយដ្ឋាន ទេសចរណ៍វប្បធម៌បុរាណ មួយកន្លែងនៅខេត្តកំពង់ធំ ។​ ប្រាសាទសំបូរព្រៃគុក​ នេះមានប្រាសាទប្រហែល ជាង១២០ប្រាសាទ ស្ថិតនៅជាក្រុម ។​ប្រាសាទនេះមានក្រុមប្រាសាទ ដូចជា ក្រុមប្រាសាទតោ ក្រុមប្រាសាទយាយព័ន្ធ ប្រាសាទបិទមុខ ....។​ ប្រាសាទនេះក៏មានលក្ខណះដូចប្រាសាទដទៃទៀត នៅប្រទេសកម្ពុជាដែរ វាមានកំផែងព័ទ្ធជុំវិញ មានស្រះទឹក មានកន្លែងបូជាផ្សេងៗ គួរអោយចាប់អារម្មណ៏​ ។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុហ៍បានទាក់ទាញភ្ញៀវទេសចរណ៏ បរទេសនិងក្នុងស្រុកជាច្រើន អោយមកទស្សនាកំសាន្ត ដែលជាហេតុជួយបង្កើនកម្ពស់​ ជីវភាពប្រជាជនរស់នៅតាមតំបន់នោះ និងជួយផ្សព្វផ្សាយនូវវប្បធម៌ របស់ខ្មែរអោយកាន់តែច្រើន ទៀតផង ។ ប្រាសាទសំបូរព្រៃគុហ៍ ក៏ជួយចូលរួមចំណែកក្នុងការ អភិវឌ្ឈន៏ប្រទេសជាតិ ក្នុងគ្រប់រូបភាពផងដែរ​។ ​​​​​​