Jump to content

ប្រាសាទព្រះថ្កោល

ពីវិគីភីឌា

ប្រវត្តិប្រាសាទ[]

[កែប្រែ]

ដើម្បីទៅទស្សនាប្រាសាទព្រះថ្កោល នេះ យើងអាចធ្វើដំណើរបាន តាមរយៈផ្លូវ២ខ្សែគឺ តាមផ្លូវជាតិលេខ៦២ ជាខ្សែទី១ ចេញពីតំបន់ភ្នំដែក ឃុំរមណីយ ស្រុករវៀង កាត់តាមស្រុកសង្គមថ្មី និងឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក របស់ខេត្តកំពង់ធំ។ ចំណែកខ្សែទី២ បែកចេញពីផ្លូវជាតិលេខ៦A ត្រង់ស្រុកស្ទោង ឆ្ពោះទៅក្រយា ឃុំសាគ្រាម របស់ស្រុកប្រាសាទបល្ល័ង្ក និងបានទៅដល់ប្រាសាទព្រះថ្កោល ដូចគ្នា។ ប្រាសាទនេះ មានទីតាំងនៅ ភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានចម្ងាយជាង ១គីឡូម៉ែត្រ ពីទីប្រជុំជនភូមិ និងចម្ងាយ ១០៥គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។ បុរាណដ្ឋាននេះ យើងអាចទៅទស្សនាបានគ្រប់រដូវ មិនថាប្រាំង ឬវស្សាឡើយ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលបានកសាងផ្លូវធ្វើដំណើរបានស្រួល មិនព្រួយពីរឿងជាប់ភក់ផុងអ្វីឡើយ មិនដូចពីមុនដែលអាចធ្វើដំណើរបានតែក្នុងរដូវប្រាំងប៉ុណ្ណោះទេ។ ប្រាសាទព្រះថ្កោល ឬព្រះបុណ្យ មានសិលាចារឹកប្រាប់កាលបរិច្ឆេទច្បាស់លាស់ ដែលកសាងក្នុងរជ្ជកាលព្រះបាទសូរ្យវម៌្មទេវ ទី១ រវាងគ.ស ១០០២ ដល់១០៥០ ដើម្បីឧទ្ទិសថ្វាយព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា ប៉ុន្តែបានកសាងបង្ហើយក្នុងរជ្ជកាលព្រះបាទជយវម៌្មទេវ ទី៧ ដូចទៅនឹងប្រាសាទព្រះខ័នកំពង់ស្វាយ ដែរ។ប្រាសាទនេះអាចសម្គាល់បាន ដោយសត្វទេពឈរយាមនៅគ្រប់ជ្រុងទាំង៤ គឺបក្សីគ្រុឌ ប្រចាំការនៅជ្រុងខាងត្បូង និងខាងលិច ព្រមទាំងមានដំរីក្បាល៣ ឈរយាមនៅជ្រុងខាងជើងនិងខាងកើត ដែលជារូបសំណាកធំៗ អាចមើលឃើញពីចម្ងាយបាន។បន្ថែមពីលើនោះ នៅមានរូបចម្លាក់តូចៗ ពិពណ៌នា អំពីរឿងទេវកថានានា ដោយឆ្លាក់ជាសាច់រឿងភ្ជាប់នឹងរូបធំៗទាំង៤។ នៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ក៏មានបុរាណដ្ឋានជាច្រើនទៀតដែរ ដូចជា ប្រាសាទព្រះថ្កោល ឬព្រះបុណ្យ ប្រាសាទព្រះដំរី បារាយណ៍បាដាក ឬប្រដាកប្រាសាទស្ទឹង ឬព្រះព្រហ្ម និងប្រាសាទព្រះខ័នកំពង់ស្វាយ ឬបាកានជាដើម៕

ឯកសារយោង

[កែប្រែ]
  1. http://spktliv.com/archives/5801[តំណភ្ជាប់ខូច]