ប្រាសាទព្រះធាតុរកា

ពីវិគីភីឌា

ប្រាសាទព្រះធាតុរកាដែលប្រជាជន និងអ្នកប្រាជ្ញាបារាំងមូយចំនួនច្រើននិយមហៅថាតាមរូបភាពជាក់ស្តែងថា ប្រាសាទទ្រេង ព្រោះប្រាសាទនេះមានរាងទ្រេតទៅទិសខាងលិច។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សារកា មានចម្ងាយផ្លូវចូលប្រមាណ ៥គីឡូម៉ែត្រពីផ្លូវជាតិលេខ៦។ ប្រសិនបើយើងធ្វើដំណើរតាមផ្លូវជាតិលេខ៦ មានចម្ងាយប្រមាណ ៩៣គីឡូម៉ែត្រនៅខាងឆ្វេងដៃមកដល់ក្លោងទ្វារមួយ ដែលលំអដោយរូបចម្លាក់ព្រះកេសព្រហ្មមុខបួនមានសណ្ឋានជាប្រាសាទកំពូលប្រាំ ដែលព្រះកេសកណ្តាលខ្ពស់ជាងគេ។ប្រាសាទព្រះធាតិរកាកសាងអំពីថ្មភក់ ដែលខ្លោងទ្វារបញ្ឆោតខាងត្បូងមានផ្តែរមួយ ដែលមានសណ្ឋានទ្រង់ទ្រាយស្រដៀងគ្នានិងផ្តែរទ្វារក្នុងរចនាបថសំបូរព្រៃគក់ ដែលលំអដោយអង្កត់ធ្នូ៤។