Jump to content

ប្រាសាទភូមិប្រាសាទ

ពីវិគីភីឌា
ប្រាសាទភូមិប្រាសាទ

ឈ្មោះ: ប្រាសាទភូមិប្រាសាទ
អ្នកកសាង: ព្រះបាទឥសានវរ្ម័នទី១
កាលបរិច្ឆេទកសាង: ឆ្នាំ ៧០៦ នៃគ.ស
ឧទ្ទិសថ្វាយ: ព្រាហ្មណ៍សាសនា
ស្ថាបត្យកម្ម: រចនាបថកំពង់ព្រះ
ទីតាំង: វត្តប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ

ទីតាំងភូមិសាស្រ្ត

[កែប្រែ]

ប្រាសាទភូមិប្រាសាទមានទីតាំងស្ថិតនៅក្នុងបរិវេណ វត្តប្រាសាទ ឃុំប្រាសាទ ស្រុងសន្ទុក ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ដែលមានចម្ងាយ ៦៣គីឡូម៉ែត្រពីស្គុន យើងនិងឃើញក្លោងទ្វារចូលមួយ ស្ថិតនៅខាងឆ្វេងដៃពណ៌ផ្កាឈូកមានរូបតោពីរឈរយាមអមសងខាងផ្លូវចូល ហើយខាងលើមានឈ្មោះថា វត្តប្រាសាទ។ ផ្លូវចូលមានចម្ងាយ ៤៥០ម៉ែត្រដល់វត្ត ប្រាសាទភូមិប្រាសាទមានទីតាំងនៅខាងក្រោយព្រះវិហារ ប្រាសាទនេះមានលក្ខណចាស់ទ្រុឌទ្រោមខ្លាំង កសាងអំពីឥដ្ឋ ក្នុងសតវត្សទី៨ ក្នុងអំឡុងឆ្នាំ៧០៦។

ប្រវត្តិ និងស្ថាបត្យកម្មប្រាសាទ

[កែប្រែ]

thumb នៅលើផ្តែរដែលធ្វើអំពីថ្មភក់ មានរាងដងធ្នូដូចនៅប្រាសាទសំបូរព្រៃគុកមានរាងកម្រងផ្កា និងផ្ការំយោល ធ្លាក់ចុះក្រោមបានក្លាយជាកម្រងស្លឹងឈើមានរាងជាទំពក់នៅលើផ្ទៃខាងក្រោមក្បាច់ជួង[]។ រីឯសសរស្តម្ភនៅរក្សារាងមូលដដែលលម្អដោយ ត្របកផ្កានិងសន្លឹងឈើ ដែលជាលក្ខណៈផ្ទាល់នៃរចនាបថកំពង់ព្រះ។ ប្រាសាទនេះមានកម្ពស់ ១២ម៉ែត្រ ដែលនៅក្នុងប្រាង្គកណ្តាលកាលពីមុនមានដំកល់រូប ហរិហរៈ ក្នុងសម័យមុនអង្គរហើយដែលគេយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ។ លោក ប៉ាក ហង់រីម័ងុទីយេរ ដែលបានសិក្សាមុនគេ ប្រាសាទភូមិប្រាសាទ បានឲ្យដឹងថា នៅផ្នែកខាងលើកំពូលប្រាសាទ គេឃើញមានថ្មធំមួយផ្ទាំងមានរាងបួនជ្រុងស្មើ បន្តុបពីលើ។ ហើយលោកថែមទាំងបញ្ជាក់ផងដែរថា ថ្មទម្រនេះ គឺជាធាតុតុបតែងរបស់កំពូលប្រាសាទ ដែលអាចនឹងផ្ទុកនូវព្រះសិវលិង្គមួយនៅចន្លោះកណ្តាល ថែមទៀតផង។ ការសន្និដ្ឋាន របស់លោកនាពេលនោះហាក់សមទំនងផងដែរ ។ សូមរំឮកឡើងវិញថា ប្រាសាទភូមិប្រាសាទ គឺជាប្រាសាទឥដ្ឋ នាសម័យចេនឡា រចនាប័ថ្មកំពង់ព្រះ ត្រូវសាងសង់ឡើងនៅឆ្នាំ ៧០៦នៃគ.ស ហើយស្ថិតក្នុងភូមិប្រាសាទរវាងស្ពានកំពង់ថ្ម និងភ្នំសន្ទុកក្នុងខេត្តកំពង់ធំ។ ម្យ៉ាងវិញទៀត នៅដើមសតវត្សរ៍ទី២០ បើយោងតាមរបាយការណ៍នានា ប្រាសាទនេះនៅរក្សាបាននូវទ្រង់ទ្រាយល្អនៅឡើយ ហើយទើបតែថ្មីៗនេះ ជ្រុងខាងត្បូងត្រូវបានរលំបាក់ធ្លាក់ចុះមកដី។ រីឯទម្រថ្មបួនជ្រុងខាងលើក៏ត្រូវបានបាត់បង់ទៅហើយដែរ គឺមុនឆ្នាំ ១៩៧០ ទៅទៀត ដោយបន្សល់តែរូបភាពឯកសាររក្សាទុកនៅបណ្ណាល័យសាលាបារាំងចុងបូព៌ាប្រទេស នៅទីក្រុង ប៉ារីសតែប៉ុណ្ណោះ ។ឥឡូវនេះ យើងបែរមកពិនិត្យគ្រឿងតុបតែងដំបូលនៃប្រាសាទមួយទៀតឈ្មោះ ប្រាង្គឫស្សី នៅទីក្រុងស្រីទេព នៅខេត្តពេជ្របុរី (ពេជ្រប៊ុន) វិញម្ដង រចនាប័ថ្មវាក៏ស្ថិតក្នុងសម័យចេនឡាដែរបើទោះជាវាត្រូវបានគេកែប្រែនៅសម័យវប្បធម៌បាយ័ន និង ក្រោយមកទៀតនៅសម័យអយុធ្យាក៏ដោយ តែវាបានរក្សានូវចំណុចសំខាន់ដើមរបស់វានៅដដែល ព្រោះថា ប្រសិនបើយើងពិនិត្យក្បាច់លំអផ្នែកខាងលើនៃសសរផ្អោប ទ្វារ ឬ សសរបញ្ឆោត ដោយយោងលើរូបភាពឯកសារថតនៅឆ្នាំ ១៩០៤ យើងអាចនឹងនិយាយបានថា ក្បាច់ក្បូរលំអបែបនេះមិនមែនស្ថិតក្នុងសម័យបាពួន ឬ បាយ័ន ឬ សតវត្សទី១១ ដូចអ្នកវង្វេងប្រវត្ដិសាស្រ្ដខ្លះបានលើកឡើងនោះឡើយ។ ផ្ទុយទៅវិញ វាមានលក្ខណៈស្រដៀងគ្នាទៅនឹងក្បាច់លំអរប្រាង្គប្រាសាទនានា នាសម័យចេនឡាសតវត្សទី៦ទៅវិញ និង ក្រោយពីយកឯកសារមួយមកពិនិត្យយ៉ាងហ្មត់ ចត់ ទើបយើងបានឃើញភាពស្រដៀងគ្នា គ្រាន់តែច្បាស់ ពោលគឺផ្ទាំងថ្មបួនជ្រុង នៅទីនោះ ខណ្ឌជាពីរផ្នែករីឯប្រាសាទ ភូមិប្រាសាទមិនមានខណ្ឌ័ទេ ។ តាមរយៈការវិភាគនេះ គេឃើញថា ផ្ទាំងថ្មដែលមានរាង៤ជ្រុងស្មើលើដំបូល ប្រាសាទភូមិប្រាសាទមិនមែនធ្វើឡើងសម្រាប់តម្កល់ព្រះសិវលិង្គ ដូចដែលលោក ហង់រី ប៉ាកម៉័ងទីយេ បានស្មានដោយភ័ន្តច្រឡំនោះទេ ក៏ប៉ុន្តែក្រៅពីជាសោភ័ណភាពបែបម្យ៉ាងផេ្សង វាក៏សម្រាប់ការពារដំបូលកុំឲ្យទឹកភ្លៀងជ្រាបចូលក្នុងប្រាសាទបានផងដែរ ។ សូមរំឭកផងដែរថា ក្នុងបរិវេណនៃទីក្រុងស្រីទេពខាងលើនេះ គេក៏បានរកឃើញនូវសិលាចារឹកខ្មែរ នាសម័យបុរេអង្គរ ចំនួនពីរផ្ទាំង (K. 978) ចារក្នុងរាជ្យរបស់ព្រះបាទភវវរ្ម័ន ។ ហើយថ្មីៗគេក៏បានរកឃើញនូវចម្លាក់ព្រះសុរិយា រចនាប័ថ្មកំពង់ព្រះថែមទៀតផង។ []

ឯកសារយោង

[កែប្រែ]
  1. Asie du Sud Est p.148
  2. (ម.ត្រាណេ- ស. នីឡា)