Jump to content

ប្រាសាទសង្កែ

ពីវិគីភីឌា

រូបភាពតូច|ប្រាសាទសង្កែ ដែលមានទ្រុឌទ្រុម ប្រាសាទសង្កែមានទីតាំងស្ថិតភូមិកិបកុប ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។ បើយើងធ្វើដំណើរពីភូមិទួលគ្រួសទៅតាមបណ្តោយភូមិព្រៃខ្មាំង ភូមិកិបកុប ប្រហែលមានចំងាយផ្លូវ ៧.៥០គម (ស្ថានភាពផ្លូវគោយន្តបច្ចុប្បន្ន) និងពីភូមិខ្នាផ្ទោលទៅទិសខាងលិចឆ្វេងដៃតាមផ្លូវគោយន្តប្រហែល ៦គម(ផ្លូវ៦៧បច្ចុប្បន្ន)។ ធ្វើដំនើរត្រូវឆ្លងអូរ ផ្លូវគោយន្ត និងល្បាប់ខ្សាច់ ចំការដំឡូង ចំការចាន្ទីជាច្រើនហិចតាទើបដល់ត្រពាំងទឹក កូនអូរ និងប្រាសាទនៅប៉ែកខាងលិចប្រហែល ១៥០មពីត្រពាំងទឹក ។ រូបភាពតូច|ផ្នែកខាងក្នុងប្រាសាទសង្កែ ស្ថានភាពប្រាសាទនេះមិនខុសពីប្រាសាទខ្លាកូនទេ វាស្លិតក្នុងព្រៃជ្រៅជាច្រើនសតវត្សមកហើយ ណាមួយវាត្រូវបានយារយីរដោយឈើផង ដោយមនុស្សាផង ដោយការជីកកកាយរកវត្ថុបុរាណពីទមឡផង និងដោយការទន្ទ្រានយកដីធ្វើកសិកម្មផង ប្រាសាទនេះសឹងថារំលំដួលផ្ងារគ្រឹះទៅហើយ ។ ជាក់ស្តែងវាស្ថិតនៅលើទួលរាងមូលដែលមានផ្ទៃមាត្រ១០០ម ហ៊ំដោយគូទឹកមួយបែរមុខទៅទិសខាងកើតរកស្រះទឹក ប្លង់វាប្រហែលភ្ជាប់ដោយមណ្ឌបមួយ ក្លោងទ្វារមួយទៅពីរ អមសង្ខាងដោយបណ្ណាល័យស្ថាបនាអំពីឥដ្ឋ តែនៅសល់មួយខាងស្ដាំដៃ រីតួប៉មមានរហូតដល់ទៅបីសង់តម្រៀបគ្នាជាងត្បូង តែខាងត្បូងត្រូវបានគេគាស់កាយអស់អន្លើរៗហើយ។ ជុំវិញនោះយើងបានឃើញកំពូលលើប្រាសាទមួយដាក់លើជើងទម្រ (ជើង) កំបោរបាយអរបុរាណ(លិច) ជើងទម្រកប់ដី(ត្បូង)ផ្បាច់លំអរត្របកផ្កាឈូក(ត្បូង) មេទ្វារឆ្វេងក្បែរប្រាសាទដែលមានអក្សរចារឹកមួយផ្ទាំង(កើត) ក្រៅពីនោះយើងបានឃើញកំទេចឥដ្ឋ បាយអរ បំណែកសិលាក្រានីត ថ្មភក់ និងថ្មបាយក្រៀមរាបរយដុំទៀត ។ ជាក់ស្តែងតួប៉មកណ្តាលនៅមានកំពស់ជញ្ជាំងខាងជើងប្រហែល ៦ម ខាងលិច៣.៥ម និងខាងត្បូង៤ម ។ បច្ចុប្បន្នក្រៅពីដំឡូងមីជុំវិញនោះ គេក៏គាស់ព្រៃ គាសគ្រឹះប្រាសាទដាំដំឡូពីលើទៀត សឹងថាការបំផ្លាញនោះមិនចេះចប់សោះ ។ ល្មមបានហើយ, គួរនាំគ្នាថែរក្សាវាខ្លះទៅ! យើងមិនត្រូវប៉ះពាល់កេរដំណែលដូនតាយើងទេ ត្រូវជៀសវាងអោយឆ្ងាយដើម្បីរក្សាទុកដល់កូនចៅយើងដើម្បីសិក្សាស្វែងយល់អំពីវា[]

ឯកសារយោង

[កែប្រែ]
  1. Facebook Page Discovery Khmer Temples Date January 27 at 2:00 PM