Jump to content

ប្រាសាទស្រឡៅ

ពីវិគីភីឌា

ប្រាសាទនេះស្ថិតនៅភូមិស្វាយចេក ចម្ងាយប្រហែល៤គ.មពីភូមិនគរក្រៅ ឬពីទ្វារដីឆ្នាំង (អង្គរធំ) ទៅទិសពាយ័ព្យ។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម បែកបាក់ច្រើន និងរុំព័ទ្ធដោយដើមឈើ។ ក្នុងចំណោមតួរបី តួរកណ្ដាលនៅសល់រូបរាងល្អជាងគេ។ប្រាសាទនេះពុំមាននិយាយលំអិតនៅក្នុងសៀវភៅរបស់លោក E. Aymonier និង L. de Lajonguière ទេ។ ប្រាសាទនេះសាងឡើងនៅពាក់កណ្ដាលទី២នៃស.វទី១០ ឧទ្ទិសដល់ព្រះឥសូរ (ត្រីភូវនមហេសូរ)។ ប្រាសាទនេះនៅមានផ្ដែរល្អមួយដែលមានចម្លាក់ព្រះនារាយណ៍ជិះគ្រុឌ (សព្វថ្ងៃនេះដាក់តាំងនៅសារមន្ទីរជាតិភ្នំពេញ)។ នៅម្ដុំទៅខាងពាយ័ព្យនៃភូមិអង្គរក្រៅមានប្រាសាទតូចៗជាច្រើនទៀតដែលទទួលរងភាពទ្រុឌទ្រោមខ្លាំងដោយធម្មជាតិ។ តាមដឹងខាងអាជ្ញាធរអប្សរាកំពុងរៀបចំចុះបញ្ជីឡើងវិញ និងមានគម្រោងថែរក្សាប្រាសាទទាំងនោះ។