Jump to content

ប្រាសាទអ្នកបួស

ពីវិគីភីឌា

ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយ ដើមឡើយមានឈ្មោះថា ច័ន្ទនគីរី ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តាមពិតគឺជាក្រុមប្រាសាទដែលសាងសង់ និងគ្រប់គ្រងកាន់កាប់តាំងពីសតវត្សរ៍ទី៧ដល់សតវត្សរ៍ទី៧នៃគ្រិស្តរាជ។ ប្រាសាទនេះត្រូវបានសិក្សាដោយលោក ប៉ាម៉ង់ ទីយ៉េ និងលោកឡាហ្សង់ គីយ្យា លោកអៃម៉ូនីញ៉េ និងលោកបាកអស់រយៈពេលមួយសតវត្សរ៍មកហើយ ចុងក្រោយបំផុតសិលាចារឹកសំខាន់ៗទាំងនោះដែលមានរហូតដល់ទៅប្រាំបួនផ្ទាំង ត្រូវបានបកប្រែជាបន្តបន្ទាប់ ជាពិសេសសិលាចារឹក K-៣៤១ និងបកប្រែដោយលោក ហ្សក សឺដេស នៅក្នុងឆ្នាំ១៩៥៤។ ចេញពីផ្លូវគ្រួសច្រកអានសេះមានផ្លូវបំបែកមួយទៅកាន់ផ្លូវប្រាសាទអ្នកបួស ឬប្រាសាទច័ន្ទនគីរីជាផ្លូវមួយមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ ក៏ប៉ុន្តែនៅជ្រលងភ្នំស្រះស្រង់ ឬបារាណ៍ទឹកបុរាណមួយនៅជើងភ្នំខាងក្រោមប្រាសាទ ដែលមានទំហំដ៏ធំល្វឹងល្វើយ ដែលមានទឹកថ្លាសម្រាប់ធ្វើពីធីសាសនាព្រហ្មញ្ញ និងសម្រាប់ការបង្ហូរទឹកស្រោចស្របស្រូវប្រាំនៃស្រែចម្ការរបស់សហគមន៍ខ្មែរតាំងបុរាណរហូតដល់សព្វថ្ងៃ។ ប្រាសាទច័ន្ទនគីរី ឬប្រាសាទអ្នកបួសមានជណ្តើរបែរមុខទីទិសខាត្បូងមានកាំជណ្តើរ១១កាំ មានទំហំ១១ម៉ែត្រ ផ្នែកជាន់ទី១ និងជាន់ទី២មានទំហំតូចជាងបន្តិចដោយពុំអាចវាស់វេងបានពីព្រោះដោយសារព្រៃក្រាស់ និងបាក់បែកពិបាកវាស់វែង។ នៅកាំជណ្តើរនៃគោបុរៈមានការបាក់បែកស្ទើរទាំងអស់។ ប្រាសាទនេះមានកំពែងថ្មបាយក្រៀម និងថ្មភក់ព័ន្ធជុំវិញចំនួនបីជាន់។ នៅក្នុងបរិវេណនោះមានប្រាង្គធំៗបែរមុខទិសខាងត្បូង ក្បាច់ផ្តែរបានបាក់បែកពាក់កណ្តាលធ្លាក់ចុះមកក្រោម ដោយមានការបំផ្លាញពីជនពាលតាមរយៈការដាក់រំសេវបំបែកយកវត្ថុបុរាណទៅលក់[]

ឯកសារយោង

[កែប្រែ]
  1. http://www.bayongtimes.com/page.php?p=17&cat=15[តំណភ្ជាប់ខូច]