នៅក្នុងគណិតវិទ្យា ប្លង់គឺជាផ្ទៃរាបដែលមិនមានដែនកំនត់។
នៅក្នុងលំហអឺគ្លីត ប្លង់មួយគឺជាផ្ទៃមួយដែលផ្ទៃនោះមានបន្ទាត់មួយកាត់តាមចំនុចពីរផ្សេងគ្នានៅលើប្លង់នោះ។
ប្លង់មួយបង្កើតដោយ៖
- ចំនុច៣មិនស្ថិតនៅលើបន្ទាត់តែមួយ។
- បន្ទាត់មួយនិងចំនុចមួយដែលមិនស្ថិតនៅលើបន្ទាត់នោះ។
- បន្ទាត់២ដែលមានចំនុចប្រសប់គ្នាមួយ(បន្ទាត់ទាំង២កាត់គ្នា)។
- ប្លង់២អាចស្របគ្នា ឬ កាត់គ្នាបង្កើតបានបន្ទាត់មួយ។
- បន្ទាត់មួយ អាចស្របឬកាត់ប្លង់ត្រង់ចំនុចមួយ ឬ វាអាចស្ថិតនៅក្នុងប្លង់។
- បន្ទាត់២កែងនឺងប្លង់មួយ នោះបន្ទាត់ទាំង២ស្របគ្នា។
- ប្លង់២កែងនឹងបន្ទាត់មួយ នោះប្លង់ទាំង២ស្របគ្នា។
ការកំនត់ប្លង់មួយជាមួយនឹងចំនុចមួយនិងវ៉ិចទ័រប្រាប់ទិស
[កែប្រែ]
ក្នុងលំហ វិធីសាស្រ្តដ៏សំខាន់ក្នុងការកំនត់ប្លង់មួយគឺត្រូវរកចំនុចមួយនិងវ៉ិចទ័រណរម៉ាល់របស់ប្លង់នោះ។
តាងជាចំនុចមួយនៅក្នុងប្លង់ ហើយតាង ជាវ៉ិចទ័រណរម៉ាល់មិនសូន្យរបស់ប្លង់។ ប្លង់ដែលត្រូវរកគឺជាសំនុំនៃចំនុចទាំងអស់ ដែល ។
ប្រសិនបើ , , នោះប្លង់ កំនត់ដោយ ដែល a, b, c ជាចំនួនពិតមិនសូន្យ និង
ការកំនត់ប្លង់មួយដែលកាត់តាមបីចំនុច
[កែប្រែ]
- ប្លង់កាត់តាមបីចំនុច, និង អាចត្រូវបានកំនត់ដោយសំនុំនៃគ្រប់ចំនុច (x,y,z) ដែលផ្ទៀងផ្ទាត់សមីការដេទែរមីណង់ខាងក្រោម
- ដើម្បីកំនត់ប្លង់ដែលមានទំរង់សមីការ គេត្រូវដោះស្រាយប្រព័ន្ធសមីការខាងក្រោម
- ។
ប្រព័ន្ធសមីការនេះអាចត្រូវគេដោះស្រាយតាមច្បាប់Cramer ឬ តាមវិធីកាត់បន្ថយអញ្ញាត។ តាង នោះ
សមីការទាំងនេះគឺជាប់ប៉ារាមែត្រ d ។ យក d ស្មើនឹងចំនួនណាមួយមិនសូន្យជំនួសក្នុងសមីការទាំងនោះ គេនឹងបានសំនុំចំលើយមួយ។
- គេអាចរកប្លង់នេះតាមរយះ ចំនុចនិងវ៉ិចទ័រណរម៉ាល់ដូចដែលបានរៀបរាប់ខាងលើ។
វ៉ិចទ័រណរម៉ាល់កំនត់ដោយ
ចំងាយពីចំនុចមួយទៅប្លង់មួយ
[កែប្រែ]
គេមាន ប្លង់ និងចំនុច មិនស្ថិតនៅលើប្លង់។ ប្រវែងខ្លីបំផុតពីចំនុច ទៅប្លង់គឺ :
បើ ស្ថិតនៅលើប្លង់ នោះD=0។
បើ គេបាន :។
គេអោយប្លង់ ដែលមានវ៉ិចទ័រណរម៉ាល់ និងប្លង់ ដែលមានវ៉ិចទ័រណរម៉ាល់ ។
មុំផ្គុំរវាងប្លង់ទាំងពីរសំដែងដោយ ៖