Jump to content

ផារិស៊ី

ពីវិគីភីឌា

ផារិស៊ី (អង់គ្លេស: Pharisees /ˈfærəˌsz/) ជានិកាយមួយនៅក្នុងសាសនាយូដា ដែលកាន់តាមច្បាប់ផ្សេងៗ និងទំនៀមទម្លាប់របស់ចាស់បុរាណ។

នៅសម័យកាលខុសៗគ្នា ផារិស៊ីជាគណបក្សនយោបាយមួយ ជាចលនាសង្គមមួយ និងជាក្រុមមនុស្សមួយក្រុមដែលមានគំនិតដូចគ្នានៅក្នុងទឹកដីដ៏វិសុទ្ធ។[]

ពួកផារិស៊ីជឿលើច្បាប់តូរ៉ាដែលគេនិយាយតៗគ្នា ជឿលើគម្ពីរព្យាការី សំណេរផ្សេងៗ និងជឿថាមានការរស់ឡើងវិញពីសេចក្ដីស្លាប់។[][]

ក្រៅពីប្រវត្តិសាស្ត្រ និងអក្សរសាស្ត្រយូដា ផារិស៊ីត្រូវបានគេឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ជាពួកអ្នកដែលប្រឆាំងនឹងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក និងព្រះយេស៊ូវ។[] មានឯកសារយោងមួយចំនួនទៀតដែរ នៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបញ្ជាក់ថាសាវ័កប៉ូលគឺជាផារិស៊ី។[][][][][][១០][១១][១២][១៣][១៤]

កំណកំណើតផារិស៊ី

[កែប្រែ]

ក្រោយពីបានវាយឈ្នះកងកម្លាំងស៊ីលូស៊ីត ចន ហ៊ីកានុសក្មួយប្រុសរបស់យូដាស ម៉ាកាបូស បានបង្កើតរាជាធិបតេយ្យថ្មីមួយ ដោយមានបូជាចារ្យជាអ្នកដឹកនាំ គឺគាត់បានបង្កើតរាជ្យវង្សហាសម៉ូនាន ក្នុងឆ្នាំ១៥២មុន គ.ស។ ពួកបូជាចារ្យមានសិទ្ធិអំណាចទាំងខាងនយោបាយ ទាំងខាងសាសនា។

គណបក្សផារិស៊ី ("ក្រុមផ្ដាច់ខ្លួន") បានកើតចេញពីក្រុមគ្រូវិន័យ និងពួកបណ្ឌិត។ ឈ្មោះផារិស៊ីនេះមកពីភាសាហេព្រើរ និងភាសាអើរ៉ាម parush or parushi, ដែលមានន័យថា "អ្នកដែលត្រូវបានញែកចេញ" គឺសំដៅទៅលើការញែកចេញពីពួកសាសន៍ដទៃ (ពួកអ្នកដែលគ្មានពិធីសាសនាបរិសុទ្ធ ឬពួកយូដាដែលគ្មានសាសនា)[១៥] ក្នុងនិកាយផ្សេងៗរបស់ពួកយូដា ផារិស៊ីមានសកម្មភាពតាំងពីពាក់កណ្ដាលសតវត្សទី២មុន គ.ស រហូតដល់ការបំផ្លាញព្រះវិហារក្នុងឆ្នាំ៧០។[១៦] កត្តាមួយក្នុងចំណោមកត្តាជាច្រើនទៀតដែលបង្ហាញឲ្យឃើញថាផារិស៊ីខុសពីក្រុមផ្សេងទៀត មុនមានការបំផ្លាញព្រះវិហារ គឺជំនឿរបស់ពួកគេ ដែលពួកយូដាទាំងអស់ត្រូវតែកាន់តាមក្រឹត្យវិន័យបរិសុទ្ធ (ដែលត្រូវអនុវត្តចំពោះការថ្វាយបង្គំនៅក្នុងព្រះវិហារ) នៅក្រៅព្រះវិហារ។ យ៉ាងណាមិញ ភាពខុសប្លែកគ្នាយ៉ាងខ្លាំងគឺការប្រកាន់ខ្ជាប់ជានិច្ចរបស់ពួកផារិស៊ីនូវក្រឹត្យវិន័យ និងទំនៀមទម្លាប់របស់ប្រជាជនយូដា។ យ៉ូសែបភូសបានបញ្ជាក់ថា ពួកផារិស៊ីត្រូវបានគេចាត់ទុកថាជាកំពូលអ្នកជំនាញ និងជាអ្នកបរិយាយយ៉ាងត្រឹមត្រូវ ខាងក្រឹត្យវិន័យយូដា។

យ៉ូសែបភូសបញ្ជាក់ថាផារិស៊ីបានទទួលការគាំទ្រ និងមេត្រីភាពពីប្រជាជនធម្មតា ខុសពីពួកអធិបតីសាឌូស៊ីជាពួកអ្នកដែលមានទំនាក់ទំនងនឹងពួកអ្នកដឹកនាំ។ ខុសពីពួកសាឌូស៊ីដែលជាពួកអភិជនដែលប្រកាន់យករបបរាជាធិបតេយ្យ ជាទូទៅពួកផារិស៊ីជាអ្នកដែលមិនតាមតែគោលគំនិតណាមួយឡើយ។ ពួកគេមានប្រជាប្រិយភាព និងមានលក្ខណៈប្រជាធិបតេយ្យជាងពួកសាឌូស៊ី។[១៧][១៨][១៩][២០][២១][២២][២៣][២៤][២៥][២៦][២៧][២៨][២៩][៣០][៣១][៣២][៣៣][៣៤][៣៥][៣៦][៣៧][៣៨][៣៩][៤០][៤១][៤២][៤៣][៤៤][៤៥][៤៦][៤៧][៤៨][៤៩][៥០][៥១]

ផារិស៊ី និងសាសនាគ្រីស្ទ

[កែប្រែ]
ជម្លោះរវាងព្រះយេស៊ូវ និងពួកផារិស៊ី គូរដោយ Gustave Doré
ព្រះយេស៊ូវគង់នៅផ្ទះរបស់ផារិស៊ី គូរដោយ Jacopo Tintoretto, Escorial

ផារិស៊ីមានឃើញនៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលពួកគេមានជម្លោះជាមួយគ្នាឯង និងយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក[] ព្រមទាំងព្រះយេស៊ូវ ដោយសារនីកូដេមអ្នកផារិស៊ី(យ៉ូហាន ៣:១) ជាមួយយ៉ូសែបអ្នកអើរីម៉ាថេបានកប់ព្រះសពព្រះយេស៊ូវ ទាំងប្រថុយជីវិតយ៉ាងខ្លាំង។ លោកកាម៉ាលា ជារ៉ាប៊ីដែលគេគោរពយ៉ាងខ្លាំង និងជាអ្នកការពារពួកសាវ័ក ក៏ជាផារិស៊ីដែរ ហើយយោងតាមទំនៀមទម្លាប់គ្រីស្ទានមួយចំនួន គឺគាត់បានក្លាយជាគ្រីស្ទានដោយសម្ងាត់។[៥២]

មានឯកសារយោងមួយចំនួននៅក្នុងព្រះគម្ពីរសញ្ញាថ្មី ដែលបញ្ជាក់ថាសាវ័កប៉ូលជាផារិស៊ី មុនគាត់ក្លាយជាគ្រីស្ទាន[] ហើយមានសមាជិកផ្សេងទៀតរបស់និកាយផារិស៊ីបានក្លាយជាគ្រីស្ទានដែរ (កិច្ចការ ១៥:៥)។ មានសមាជិកខ្លះពីក្រុមរបស់លោកប៉ូល បានប្រកែកថាសាសន៍ដទៃដែលត្រឡប់មកជាគ្រីស្ទាន ត្រូវតែទទួលពិធីកាត់ស្បែក ហើយកាន់តាមក្រឹត្យវិន័យរបស់ម៉ូសេ។[៥៣]

ព្រះគម្ពីរសញ្ញាថ្មី ជាពិសេសកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស និងលូកា បានបង្ហាញឲ្យឃើញថាពួកមេដឹកនាំផារិស៊ីតែងតែគិតអំពីច្បាប់ដែលបង្កើតឡើងដោយមនុស្ស (ជាពិសេសច្បាប់ស្ដីអំពីភាពបរិសុទ្ធ) ខុសពីព្រះយេស៊ូវដែលព្រះអង្គតែងតែគិតអំពីសេចក្ដីស្រឡាញ់របស់ព្រះជាង។ ផារិស៊ីមិនរាប់រកមនុស្សបាបទេ រីឯព្រះយេស៊ូវវិញ ព្រះអង្គស្វែងរកមនុស្សបាប។[៥៤][៥៥][៥៦]

តាមរយៈព្រះគម្ពីរយើងឃើញថាព្រះយេស៊ូវបានប្រកាសថាបាបរបស់មនុស្សស្លាប់មួយចំហៀងខ្លួនត្រូវបានលើកលែងទោស ហើយពួកផារិស៊ីហៅការនោះថាជាការប្រមាថព្រះ។ នៅក្នុងរឿងនេះ ព្រះយេស៊ូវបានប្រឈមនឹងការចោទប្រកាន់ថា ព្រះអង្គគ្មានអំណាចលើកលែងទោសបាប ហើយក៏គ្មានអំណាចប្រោសមនុស្សឲ្យជាដែរ។ គ្រីស្ទានជាច្រើនបកស្រាយពាក្យឧបមាស្ដីអំពីមនុស្សស្លាប់មួយចំហៀងខ្លួន ដោយបង្ហាញថាបទបង្រៀនរបស់ពួកផារិស៊ី ដែលមនុស្សជាអ្នកបង្កើត បានធ្វើឲ្យពួកគេទៅជាខ្វាក់ភ្នែក និងមានចិត្តរឹង ដោយសារពួកគេមានៈក្នុងការបដិសេធមិនព្រមជឿសិទ្ធិអំណាចរបស់ព្រះអង្គ។

យោងតាមអ្វីដែលពួករ៉ាប៊ីបានកត់ត្រា ប្រវត្តិវិទូមួយចំនួនបានបញ្ជាក់ថាអ្វីដែលព្រះយេស៊ូវបានធ្វើ មានលក្ខណៈស្រដៀងគ្នា ហើយស៊ីគ្នានឹងជំនឿ និងការអនុវត្តរបស់ពួកយូដា គឺថាជាធម្មតាជំងឺផ្សេងមានការពាក់ព័ន្ធនឹងបាប ហើយការប្រោសឲ្យជាមានការពាក់ព័ន្ធនឹងការអត់ទោស។[៥៧][៥៧] យោងតាមព្រះគម្ពីរសញ្ញាថ្មី ពួកផារិស៊ីចង់ដាក់ទោសព្រះយេស៊ូវ ដោយសារព្រះអង្គប្រោសមនុស្សស្វិតដៃឲ្យជានៅថ្ងៃសប្ប័ទ។ គ្មានច្បាប់ណាមួយរបស់ពួករ៉ាប៊ី ដែលអាចបញ្ជាក់ថាព្រះយេស៊ូវបានធ្វើអ្វីខុសនឹងថ្ងៃសប្ប័ទឡើយ។[៥៨]

បណ្ឌិតមួយចំនួនជឿថាព្រះបន្ទូលនៅក្នុងព្រះគម្ពីរសញ្ញាថ្មីដែលប្រឆាំងយ៉ាងខ្លាំងនឹងពួកផារិស៊ី ត្រូវបានសរសេរឡើងក្រោយពីការបំផ្លាញព្រះវិហាររបស់ហេរ៉ូឌកក្នុងឆ្មាំ៧០។[៥៩][៦០] ក្រោយពីមានការបំផ្លាញព្រះវិហារមក មានតែសាសនាគ្រីស្ទ និងលទ្ធិផារិស៊ីប៉ុណ្ណោះដែលនៅសល់ ហើយភាគីទាំងពីរនេះប្រឆាំងគ្នាមួយរយៈខ្លី រហូតដល់ផារិស៊ីបានក្លាយជាអ្នកមានឥទ្ធិពលខ្លាំងនៅក្នុងសាសនាយូដា។ នៅពេលពួកយូដាជាច្រើនមិនព្រមកែប្រែចិត្តជឿព្រះយេស៊ូវ គ្រីស្ទានជាច្រើនបានងាកទៅផ្សព្វផ្សាយដល់សាសន៍ដទៃវិញ។[៦១] គ្រីស្ទានជាច្រើនត្រូវតែពន្យល់ថាហេតុអ្វីបានជាពួកអ្នកដែលបានកែប្រែចិត្តជឿព្រះយេស៊ូវ ត្រូវតែស្ដាប់ពួកគេជាជាងស្ដាប់ពួកយូដាដែលមិនជឿព្រះយេស៊ូវ ហើយត្រូវតែពន្យល់ពួកអ្នកដែលបានកែប្រែចិត្តទាំងនោះ កុំឲ្យចូលរួមជាមួយយូដាដែលបះបោរប្រឆាំងនឹងសិទ្ធិអំណាចរ៉ូម និងសិទ្ធិអំណាចទូទៅ។[៦២]

  1. "History & Overview of the Dead Sea Scrolls". www.jewishvirtuallibrary.org.
  2. Antiquities of the Jews, 17.42
  3. Ber. 48b; Shab. 14b; Yoma 80a; Yeb. 16a; Nazir 53a; Ḥul. 137b; et al.)
  4. ៤,០ ៤,១ Matthew 3:1–7,Luke 7:28–30
  5. ៥,០ ៥,១ Apostle Paul as a Pharisee Acts 26:5 9 See also Acts 23:6 9, Philippians 3:5 9
  6. ទំព័រគំរូ:Bibleref2
  7. ទំព័រគំរូ:StrongGreek
  8. Klein, Ernest (1987). A Comprehensive Etymological Dictionary of the Hebrew Language for Readers of English. City: University of Haifa. ល.ស.ប.អ. 965-220-093-X. 
  9. ទំព័រគំរូ:StrongHebrew
  10. Ant. 18.9
  11. "Jacob Neusner, 'The Rabbinic traditions about the Pharisees before 70' - Friends of Louis Jacobs". 12 May 2016.
  12. The Oxford History of the Biblical World, ed. by Michael D Coogan. Pub. by Oxford University Press, 1999. pg 350
  13. ទំព័រគំរូ:Bible verse
  14. See Nehemiah 8:1–18
  15. Cohen, Shaye J.D., From the Maccabees to the Mishnah. The Westminster Press, 1987, p. 159.
  16. Ibid, p. 143.
  17. Schwartz, Leo, ed. Great Ages and Ideas of the Jewish People
  18. Babylonian Talmud tractate Bava Kamma Ch. 8
  19. Encyclopaedia Judaica s.v. "Sadducees"
  20. Ant. 13.288–296.
  21. Nickelsburg, 93.
  22. Junghwa Choi, Jewish Leadership in Roman Palestine from 70 C.E. to 135 C.E. BRILL, 2013ISBN 9004245146p90
  23. Sievers, 155
  24. The History of the Second Temple Period, Paolo Sacchi, ch. 8 p. 269: "At this point, the majority of the city's inhabitants, pro-Pharisee and pro-Hyrcanus, decided to open the city's gates to the Romans. Only a small minority of Sadducees took refuge in the Temple and decided to hold out until the very end. This was Autumn 63 BCE. On this occasion Pompey broke into the Temple."
  25. The Wars of the Jews, Flavius Josephus, Translated by William Whiston, A.M. Auburn and Buffalo John E. Beardsley, 1895, sections 142–150: "And now did many of the priests, even when they saw their enemies assailing them with swords in their hands, without any disturbance, go on with their Divine worship, and were slain while they were offering their drink-offerings, ... The greatest part of them were slain by their own countrymen, of the adverse faction, and an innumerable multitude threw themselves down precipices"
  26. A History of the Jewish People, H.H. Ben-Sasson, page 223: "Thus the independence of Hasmonean Judea came to an end;"
  27. The Oxford Handbook of the History of Ethics, edited by Roger Crisp, 2013, p.129
  28. Saving the Bill of Rights: Exposing the Left's Campaign to Destroy American Exceptionalism, Frank Miniter, 2011, p.268
  29. Kissing Fish, Roger Wolsey, 2011, p.265
  30. The Moral Foundation of Economic Behavior, David C. Rose, 2011, p.142
  31. Healer and Rebel: Life of Historical Jesus, Flemming O. Fischer, 2013, p.115
  32. Elaine Bernstein Partnow, 2008, p. 196
  33. The Book of Asher: Memoirs of a Passionate Jewish Life, Sonia Usatch-Kuhn, 2018, p.9
  34. The Religions Book, Penguin 2014, p.174
  35. The Freethinker's Prayer Book: And some word to live by, Khushwant Singh, 2013
  36. 100 Most Influential Jews of All Times for Smartphones and Mobile Devices, Mobile Reference 2007
  37. Why Loyalty Matters: The Groundbreaking Approach to Rediscovering Happiness, Meaning and Lasting Fulfillment in Your Life, Timothy Keiningham, Lerzan Aksoy, 2013
  38. Law, Not War: The Long, Hard Search for Justice and Peace, Richard Derecktor Schwartz, 2014, p.33
  39. Acta 23.8.
  40. Josephus Jewish War 2.8.14; cf. Antiquities 8.14–15.
  41. Acta 23.6, 26.5.
  42. Udo Schnelle (15 October 2013). Apostle Paul: His Life and Theology. Baker Publishing Group. pp. 51–. ល.ស.ប.អ. 978-1-4412-4200-6. https://books.google.com/books?id=f-6wBAAAQBAJ&pg=PT51. 
  43. Dorot Ha'Rishonim
  44. Neusner, Jacob Invitation to the Talmud: a Teaching Book (1998):40
  45. Neusner, Jacob Invitation to the Talmud: a Teaching Book (1998): 8)
  46. Josepheus. The Antiquities of the Jews. pp. 13.5.9. 
  47. See Zvi Hirsch Chajes The Students Guide through the Talmud Ch. 15 (English edition by Jacob Schacter
  48. Neusner, Jacob Invitation to the Talmud: a Teaching Book (1998): 8
  49. Cohen, Shaye J.D. 1988 From the Maccabees to the Mishnah
  50. Neusner, Jacob Invitation to the Talmud: a Teaching Book (1998): 9)
  51. Neusner, Jacob Invitation to the Talmud: a Teaching Book (1998): 4–5
  52. Acts 5 merely reads: "33 When they heard this, they were furious and plotted to kill them. 34 Then one in the council stood up, a Pharisee named Gamaliel, a teacher of the law held in respect by all the people, and commanded them to put the apostles outside for a little while. 35 And he said to them: “Men of Israel, take heed to yourselves what you intend to do regarding these men. 36 For some time ago Theudas rose up, claiming to be somebody. A number of men, about four hundred, joined him. He was slain, and all who obeyed him were scattered and came to nothing. 37 After this man, Judas of Galilee rose up in the days of the census, and drew away many people after him. He also perished, and all who obeyed him were dispersed. 38 And now I say to you, keep away from these men and let them alone; for if this plan or this work is of men, it will come to nothing; 39 but if it is of God, you cannot overthrow it—lest you even be found to fight against God.”" (New King James Version)
  53. Acts 15
  54. "pharisee" The Free Dictionary
  55. Michael Cook 2008 Modern Jews Engage the New Testament 279
  56. H. Maccoby, 1986 The Mythmaker. Paul and the Invention of Christianity
  57. ៥៧,០ ៥៧,១ E.P. Sanders 1993 The Historical Figure of Jesus 213
  58. E.P. Sanders 1993 The Historical Figure of Jesus 215
  59. Paula Frederiksen, 1988 From Jesus to Christ: The Origins of the New Testament Images of Jesus
  60. Michael J. Cook, 2008 Modern Jews Engage the New Testament
  61. e.g., Romans 11:25
  62. See for instance: Lily C. Vuong, Gender and Purity in the Protevangelium of James, WissenschaftlicheUntersuchungen zum Neuen Testament 2.358 (Tübingen: Mohr Siebeck,2013), 210-13; Jonathan Bourgel, "The Holders of the “Word of Truth”: The Pharisees in Pseudo-Clementine Recognitions 1.27–71," Journal of Early Christian Studies 25.2 (2017) 171-200.

ឯកសារយោង

[កែប្រែ]
  • Baron, Salo W. A Social and Religious History of the Jews Vol 2.
  • Boccaccini, Gabriele 2002 Roots of Rabbinic JudaismISBN 0-8028-4361-1
  • Bruce, F.F., The Book of Acts, Revised Edition (Grand Rapids: William B. Eerdmans Publishing Company, 1988)
  • Cohen, Shaye J.D. 1988 From the Maccabees to the MishnahISBN 0-664-25017-3
  • Fredriksen, Paula 1988 From Jesus to ChristISBN 0-300-04864-5
  • Gowler, David B. 1991/2008 Host, Guest, Enemy, and Friend: Portraits of the Pharisees in Luke and Acts (Peter Lang, 1991; ppk, Wipf & Stock, 2008)
  • Halevi, Yitzchak Isaac Dorot Ha'Rishonim (Heb.)
  • Neusner, Jacob Torah From our Sages: Pirke AvotISBN 0-940646-05-6
  • Neusner, Jacob Invitation to the Talmud: a Teaching Book (1998)ISBN 1-59244-155-6
  • Roth, Cecil A History of the Jews: From Earliest Times Through the Six Day War 1970ISBN 0-8052-0009-6
  • Schwartz, Leo, ed. Great Ages and Ideas of the Jewish PeopleISBN 0-394-60413-X
  • Segal, Alan F. Rebecca's Children: Judaism and Christianity in the Roman World, Harvard University Press, 1986,ISBN 0-674-75076-4
  • Sacchi, Paolo 2004 The History of the Second Temple Period, London [u.a.] : T & T Clark International, 2004,ISBN 9780567044501