Jump to content

ផ្លូវជាតិលេខ២១A

ពីវិគីភីឌា

ផ្លូវជាតិលេខ២១A គឺជាផ្លូវជាតិដែលគិតចាប់ពី គុលស្ពានតាខ្មៅ មកពីភ្នំពេញ តាម ស្ទឹងព្រែកត្នោត តាមដង ទន្លេបាសាក់ ទៅដល់ វត្តព្រះសីហនុឈូងលាភ ជាប់ វិទ្យាល័យវឌ្ឍនៈឈូងលាភ។ នៅលើដងផ្លូវនេះ ចាប់ពីខាងក្រោម ស្ពានព្រែកសំរោង មកត្បូងនៅចំណុច ភូមិព្រែកសំរោង សង្កាត់តាខ្មៅ មានលក្ខណៈហុយខ្សាច់ដែលជ្រុះធ្លាក់លើផ្លូវនេះ មកដល់ ភូមិលេខ១ ភូមិលេខ២ ភូមិលេខ៣ នៃ ឃុំស្វាយរលំ ក៏ដូចគ្នាដែរ ត្រង់កន្លែងបូមខ្សាច់ស្វាយរលំ ដែលជាកូនអ្នកមានអំណាចនៅខេត្តកណ្ដាលផង។ បើនៅតែមានខ្សាច់ធ្លាក់មកលើចញ្ចើមផ្លូវកន្លែងគន្លងម៉ូតូជិះយ៉ាងនេះគង់តែមានម៉ូតូដួលដោយសារខ្សាច់នៅចំណុចនេះទេ។ សូមមេត្តាលោករកស៊ីដឹកខ្សាច់លក់កុំគិតថាថ្នល់នេះជាថ្នល់របស់រដ្ឋមិនជួយថែផង ផ្លូវនេះរួមមិនមែនជាកម្មសិទ្ធរបស់នរណាម្នាក់ទេ។

ផ្លូវជាតិលេខ21A ចាប់ពីចំណុច ភូមិស្វាយរលំ2 រហូតដល់ ភូមិស្វាយរលំ4 មានការដក់ទឹក និជង្ហុកតូចៗៗ ជាពិសេសខ្សាច់ធ្លាក់នៅតាមផ្លូវនៅចំណុច ខាងលើ សាលាបឋមសិក្សាសាមគ្គី និងទឹកដក់លិចផ្លូវនៅចំណុច កំពង់ចម្លងស្វាយរលំ២-ក្បាលកោះអន្លង់ចិន។

តើមន្ត្រីនៅមូលដ្ឋានមានយកភ្នែកមកមើលទេ? និងខួរក្បាលមកគិតទេនេះពាក្យថា អភិវឌ្ឍន៍? បើមិនដឹងសួរសិស្សសាលាបឋម និងអនុវិទ្យាល័យស្វាយរលំទៅលោក គ្រាន់តែធ្វើលូរំដោះទឹកចេញពីផ្លូវមិនបានផងចង់អភិវឌ្ឍន៍ប្រទេសតាមផ្លូវដូចពួកលោក 2លានឆ្នាំទៀតមិនបានផង។ ំ ប្រហែលលោកមន្ត្រីឃុំរវល់មិនដែលជិះមកពេកយប់ទេដឹង។ ចង់កាត់ចូលក្រុងមើលផ្លូវផងលោក