ផ្សារក្ដាម (កែប)
គម្រោងទេសចរណ៍ ការធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថាននៅតំបន់ផ្សារក្តាម ខេត្តកែប បានបើកការដ្ឋានជាផ្លូវការហើយ កាលពីថ្ងៃទី២១ ខែវិច្ឆកា ដែលមានលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក កែន សត្ថា អភិបាលខេត្តកែប អញ្ជើញចូលក្នុងពិធីបើកការដ្ឋាននេះ។ ពិធីបើកការដ្ឋានគម្រោងទេសចរណ៍ ការធ្វើឲ្យប្រសើរឡើងផ្នែកបរិស្ថាននៅតំបន់ផ្សារក្តាម ខេត្តកែប គ្រោងចំណាយថវិកា ៩៥ម៉ឺនដុល្លារអាមេរិក ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័នក្នុងមហាអនុតំបន់មេគង្គនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ប្រវត្តិសាស្រ្ត
[កែប្រែ]លោក សុខ សុគុណ អគ្គនាយករងក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងផ្សារក្ដាមនេះសាងសង់ឡើងក្នុងរយៈពេល ១០ខែ ពោលគ្រោងបញ្ចប់នៅខែសីហា ឆ្នាំ២០១៨ ជាមួយការប្រើប្រាស់ថវិកាប្រមាណ ៩៥ម៉ឺនដុល្លារ ដែលជាគម្រោង ទេសចរណ៍ TIIG-ADB ក្រោមការសហការអនុវត្ត ដោយក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប។ ដោឡែក លោក កែន សត្ថា បានសំណូមពរដល់ប្រជាពលរដ្ឋ អាជីវករទាំងអស់ ឱ្យមានការយោគយល់ [១]និងជួយបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារ ក្នុងអំឡុងពេលសាងសង់ ដើម្បីឲ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
កែប | |
---|---|
ខេត្ត | |
រហស្សនាម: Côte de la perle d'Agathe (មុនសម័យខ្មែរក្រហម) | |
ផែនទីកម្ពុជាដែលផ្ដិតពណ៌ចំកែប | |
កូអរដោនេ: 10°29′N 104°18′E / 10.483°N 104.300°ECoordinates: 10°29′N 104°18′E / 10.483°N 104.300°E | |
ប្រទេស | កម្ពុជា |
ទីរួមខេត្ត | កែប |
ផ្ទៃក្រឡា | |
• សរុប | ៣៣៦ គម2 (១៣០ ម៉ាយ ការ) |
ប្រជាជន (២០០៩)[២] | |
• សរុប | ៤០,២៨០ |
• សន្ទភាព | ០.១២/km2 (០.៣១/sq mi) |
ល្វែងម៉ោង | ម.ស.ស.+០៧ |
ក្រមវាយទូរសព្ទ | +៨៥៥ |
ក្រមអ.ម.អ. ៣១៦៦ | KH-២៣ |
ស្រុក-ក្រុង | ២ |
អភិបាលខេត្តកែបរូបនេះ ក៏បានណែនាំដល់អាជីវករក្នុងផ្សារក្ដាម កុំតម្លើងឡើងថ្លៃទំនិញ និងសេវារបស់ខ្លួន ដែលនាំឲ្យភ្ញៀវទេសចរ ឬអតិថិជនមានការរុញរាមិនចង់ទិញដូរទំនិញ និងសេវារបស់អាជីវករក្នុងខេត្តមួយនេះ នាំឲ្យខ្សត់ភ្ញៀវទេសចរ មកទស្សនាខេត្តកែប និងបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍នេះ។ លោកក៏បានទទូចឲ្យអាជីវកររក្សាឲ្យបាននូវអនាម័យទំនិញ និងចូលរួមថែរក្សាសម្អាតបរិស្ថាន ក្នុងរមណីយដ្ឋានខេត្តកែប ក៏ដូចជាក្នុងខេត្តកែបទាំងមូលផងដែរ។
ការអភិវឌ្ឃន៍ផ្សារក្ដាម
[កែប្រែ]សូមជម្រាបថា នាថ្ងៃទី២២-២៣-២៤ ខែធ្នូ ឆ្នាំ២០១៧ ខាងមុខ ពិធីបុណ្យសមុទ្រ ជុំទី២ លើកទី៦ នឹងប្រារព្ធឡើងនៅខេត្តកែប ក្រោមវត្តមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្រីលោក ប៊ុន រ៉ានី ហ៊ុនសែន ជាមួយនឹងកម្មវិធីកម្សាន្ត និងពិពណ៌ផលិតផលជាច្រើនសម្បូរបែប ប្លែកពីពិធីបុណ្យសមុទ្រមុនៗទៀតផង៕ ទិដ្ឋភាពនៅផ្សារក្ដាមខេត្តកែប ភ្ញៀវទេសចរភាគច្រើនដែលទៅលេងកម្សាន្តនៅឯឆ្នេរខ្សាច់ខេត្តកែប គឺតែងតែចូលទៅទិញម្ហូបអាហារនៅផ្សារមួយកន្លែងឈ្មោះ "ផ្សារក្ដាម" នៅខេត្តកែប។ អ្នកទេសចរទាំងនោះ គឺសំដៅរកទិញអាហារសមុទ្រ ដូចជាក្ដាមសេះ បង្គា ឬ មឹក ជាដើម។
ឯកសារយោង
[កែប្រែ]- ↑ "Decree creates three new provinces". khmerization.blogspot.com. ខែធ្នូ 2008.
- ↑ "General Population Census of Cambodia 2008 – Provisional population totals" (PDF). National Institute of Statistics, Ministry of Planning. 3 ខែកញ្ញា 2008.