ពន្ធតែមប្រិ៍
Appearance
ពន្ធតែមប្រិ៍ កំណត់លើលិខិតរដ្ឋបាល លិខិតតុលាការ លិខិតក្រៅតុលាការ និងលើប័ណ្ណប្រកាស។ រាជរដ្ឋាភិបាល កំណត់ដែនអនុវត្ត និងតារាងពន្ធតែមប្រិ៍ដោយអនុក្រឹត្យ។ ហាមភ្នាក់ងារអាជ្ញាធរមានសមត្ថកិច្ចទទួល ឬចេញលិខិតត្រូវ ជាប់ពន្ធតែមប្រិ៍ដែលមិនទាន់បានបង់ពន្ធ។ ពន្ធតែមប្រិ៍ ត្រូវបង់តាមការបិទសន្លឹកតែមប្រិ៍ ឬតាមការបង់ប្រាក់ផ្ទាល់ដោយចេញបង្កាន់ដៃ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថុកំណត់បែបបទ និងលក្ខខ័ណ្ឌអនុវត្តការប្រមូលពន្ធតែមប្រិ៍ដោយប្រកាស។ សន្លឹកតែមប្រិ៍នីមួយៗមានតម្លៃ ១០០រៀល ២០០រៀល ៥០០រៀល ១,០០០រៀល ២,០០០រៀល។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគឺជាអង្គការមានសមត្ថកិច្ចតែមួយគត់ក្នុងការធ្វើការបោះពុម្ភសន្លឹកតែមប្រិ៍។
ឯកសារយោង
[កែប្រែ]- [https://web.archive.org/web/20120813042736/http://tax.gov.kh/bstamp.php Archived 2012-08-13 at the វេយប៊ែខ ម៉ាស៊ីន. គេហទំព័រ អគ្គនាយកដ្ឋានពន្ធដារ]