ពាក្យកម្ចី

ពីវិគីភីឌា

ពាក្យកម្ចី គឺជាពាក្យដែលមានទំនាក់ទំនងជាមួយនឹងពាក្យនៃភាសាមួយទៀត ។ ឬ ពាក្យកម្ចី អាចមានទំនាក់ទំនងតាមរយៈ វប្បធម៌ សាសនា ពាណិជ្ជកម្ម សង្គ្រាម នយោបាយជាដើម។ នៅលើពិភពលោកយើងនេះ ជាតិសាសន៍នីមួយៗតែងតែមានវប្បធម៌អរិយធម៌ទំនាក់ទំនងគ្នាដូចជាភាសាជាដើម ប្រទេសនីមួយៗដែលមានព្រំដែនជាប់គ្នា ឬ ប្រទេសណាមួយដែលមានឥទ្ធិពលលើប្រទេសមួយទៀត តែងតែផ្សព្វផ្សាយនូវវប្បធម៌អរិយធម៌របស់ខ្លួនទៅឲ្យជាតិសាសន៍មួយទៀត ឧទាហរណ៍ដូចជា ប្រទេសកម្ពុជាមានព្រំដែនជាប់នឹងប្រទេសសៀមនិងយួន តែងតែមានឥទ្ធិពលភាសារបស់ខ្លួនមកលើភាសាខ្មែរ ឧទាហរណ៍: ពាក្យដែលខ្មែរកម្ចីពាក្យសៀម កាលពីក្នុងបុរាណសម័យព្រេងនាយ, ដោយសារប្រទេសមានព្រំដែនជាប់គ្នា, ខ្មែរនិងសៀម ធ្លាប់តែទៅមកប្រាស្រ័យរកគ្នា, ជនជាតិទាំងពីរនេះ ក៏តែងតែយកសម្ដីគ្នា ពីជាតិមួយទៅជាតិមួយទៅប្រើឬយកមកប្រើពុំប្រកែប្រកាន់អ្វីឡើយមានដូចជា តឹក, តាខេ, មហោរី,សន្លប់,អង្វរ,ហោ,ទីនាំំង,សង,សង់ខ្យា(សរសេរជា:ស័ងខយ៉ា) , ក្លងខែក, រំខាន, ហោណាំង,សម,កាពិ,ម៉ត,សៅហ្មង,សួន...។ ពាក្យដែលខ្មែរកម្ចីពីយួន មានដូចជា សឿង, ញ៉ាក, ដ, ឆៀក,មឹក...។ ខ្មែរបានទទួលនូវឥទ្ធិពលសាសនាឥណ្ឌាដែលមានដូចជាព្រះពុទ្ធសាសនា និង ព្រហ្មញ្ញាសាសនា ដូច្នេះខ្មែរបានកម្ចីពាក្យបាលីសំស្ក្រឹតភាគច្រើននៃពាក្យបាលី-សំស្ក្រឹត ដូចជាពាក្យ ប្រទេស,វត្ត,វិហារ,អក្សរ,អប្សរ,កវី,កោដិ,ព្រាហ្មណ៍,មហោស្រព,តន្ត្រី,សម័យ,អនាគត,ប្រសើរ,ទ្រព្យ,សុរិយ...។ ពាក្យសំស្ក្រឹតសុទ្ធ ដូចជា ហោរា , វរ្ម័ន...។ ពាក្យបាលីសុទ្ធ ដូចជា កតវេទី,កតញ្ញុតា,កតិកា...។ ប្រទេសខ្មែរបានស្ថិតនៅក្រោមអាណានិគមនិយមបារាំងចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៩មក ពាក្យខ្មែរមួយចំនួនត្រូវបានកម្ចីពីពាក្យនៃភាសាបារាំងដូចជាពាក្យ កៅស៊ូ,ប៉ែល,អំពូល...។ ពាក្យនៃភាសាអង់គ្លេសត្រូវបានខ្មែរកម្ចីមានដូចជាពាក្យ កុំព្យូទ័រ ...។ ពាក្យចិនមួយចំនួនក៏បានកម្ចីដោយប្រើប្រាស់ក្នុងភាសាខ្មែរដូចជាពាក្យ ចុងភៅ (ពាក្យ:ភៅ ជាពាក្យចិន) គុយទាវ (ពាក់:គុយ ពាក្យខ្មែរពាក្យ:ទាវ ជាពាក្យចិន អានថា:ធៀវ) ខោ ... ។ ប្រទេសខ្មែរក៏មានវប្បធម៌អរិយធម៌ផ្ទាល់ខ្លួនក៏បានសាយភាយនៅភាសារបស់ខ្លួននៅប្រទេសក្បែរខាងរបស់ខ្លួនដូចជាប្រទេសថៃលាវឱ្យជាតិសាសន៍ទាំងពីរនេះកម្ចីលើភាសាខ្មែរ ដូចជាពាក្យ កើត,ក្រុង,កន្ត្រៃ,សារាយ,ខ្ទម,ឆ្លាត<ឈ្លាស,កំំំណើត,កំណត់,ដោយ,ច្បាប់,ទិតៀន<តំណះ,ខ្នែង,ខែ,សំំខាន់,សំរាប់,នាង,បំំំពេញ,ចំនួន...។

សូមមើលផងដែរ[កែប្រែ]

ពាក្យខ្មែរកម្ចីសៀម

ពាក្យខ្មែរកម្ចីបាលីសំស្ក្រឹត

ឯកសារយោង[កែប្រែ]