Jump to content

ពិធីកាត់ស្លឹក

ពីវិគីភីឌា
​​​​​​​​      ពិធីកាត់ស្លឹកនេះ មានអ្នកភ្លេង២នាក់ ឬ៤នាក់ ធ្វើដំណើទៅរកកាត់ស្លឹក នៅក្នុងព្រៃ។  បើគេធ្វើដំណើទៅកាត់ស្លឹកមិនបានសុខសប្បាយ នៅតាមផ្លូវដោយប្រការណាមួយ  គេត្រូវរៀបចំសែនព្រេង ទេព្រឹក្ស អ្នកតា សុំឱ្យបានសុខ ។

បើបានសុខកាត់ស្លឹកបានហើយ ត្រូវយកស្លឹកនោះទៅជូនលោកមេបា។ លោកមេបាទទួលស្លឹកហើយត្រូវប្រគល់ស្លឹកនោះទៅឱ្យដូនខ្ញែរធ្វើកន្ទោង។ បើដូនខ្ញែរធ្វើកន្ទោងបានហើយ ត្រូវប្រគល់ជូនលោកមេបាវិញ។ បន្ទាប់មកអ្នកភ្លេងលេងបទកាត់ស្លឹកចប់ហើយ។ បើរៀបចំកាត់ស្លឹករួចហើយ លោកមហាជម្រាបប្ដឹងលោកមេបា ហើយលោកមេបាបង្គាប់ឱ្យរៀបពិធីលាយល័ក្ខ ។