ពិធីទេវរាជ
ពេលដំបូងព្រះអង្គបានយាងទៅគង់នៅឥន្ទ្របុរៈ(បន្ទាយព្រៃនគរ ខេត្តត្បូងឃ្មុំ)ព្រះអង្គបានជួបជាមួយព្រាហ្មណ៍ សិវកៃវល្យចូលធ្វើជារាជបុរោហិតរបស់ព្រះអង្គ។ មុននិងសោយរាជ្យព្រះអង្គឡើងសោយរាជ្យព្រះអង្គបានធ្វើការបង្រួបបង្រួមទឹកដីឱ្យបានមួយភាគសិន ដូច្នេះហើយបានជាព្រះអង្គបានផ្លាស់ប្តូររាជធានីជាញឹកញាប់ណាស់។ បន្ទាប់ពីឥន្ទ្របុរៈព្រះអង្គបានទៅគង់នៅមុំខាងជើងបឹងទន្លេសាបនៅត្រង់កុតិ(ប្រាសាទបន្ទាយក្តី)រួចទៅហរិហរាល័យក្នុងស្រុករលួសប្រមាណជា ១៥គីឡូម៉ែត្រពីក្រុងសៀមរាប។ បន្ទាប់មកទៅអមរេន្ទ្របុរៈ ដែលទំនងជានៅត្រង់ទំនប់ខាងលិចនៃបារាយណ៍ទឹកថ្លា។ ចុងក្រោយបង្អស់ព្រះអង្គគង់នៅមហេន្ទ្របវ៌តគឺភ្នំគូលែន ហើយព្រាហ្មណ៍សិវកៃវល្យក៏និមន្តទៅជាមួយព្រះអង្គទៀត។ គឺនៅលើកំពូលភ្នំគូលែន ដែលព្រះបាទជ័យវរ្ម័នទី២ ទ្រង់ប្រារព្ធពិធីធំមួយហៅថា «ពិធីលេហ» និងប្រតិស្ថានព្រះគម្ដែងជគតដ៏រាជ បួងសួងឱ្យប្រទេសខ្មែរ(កម្វុជទេស)កុំស្ថិតក្រោមចំណុះជ្វា និងឱ្យមានតែស្ដេចផែនដី(គឺព្រះអង្គ)មួយអង្គគត់ជាស្ដេចចក្រពត្តិ។ គ្រានោះព្រះអង្គបានបញ្ជាឱ្យគេនិមន្តព្រាហ្មណ៍ម្នាក់ឈ្មោះ ហរិណ្យទាមដែលមានចំណេះវិជ្ជាយ៉ាងច្រើនខាងមន្តអាគមន៍នៅស្រុកជនបទ។ ព្រាហ្មណ៍នោះបានធ្វើពិធីមួយតាមគម្ពីវិនាសិខ ហើយអភិសេកព្រះបាទជ័យវរ្ម័នទី២ នៅគ.ស៨០២ ឱ្យមានឋានៈជាទេវរាជ(ស្តេចអាទិទេព) ពាក្យបុរាណហៅថា កម្រងតេងជគតតរាជ្យ(ស្តេចដែលជាម្ចាស់នៃចក្រវាល)។ ព្រាហ្មណ៍សិវតៃវល្យក៏បានរៀនពីព្រាហ្មណ៍ ហរិណ្យទាមនូវគម្ពីបួនគឺ វិនាសិខ នយោត្តរសម្មោហ និងសិរច្ឆេទព្រមទាំងរបៀបប្រារព្ធពិធីទេវរាជទៀតផង។ ព្រះរាជាព្រមទាំងព្រាហ្មណ៍ហរិណ្យទាមបាបធ្វើសច្ចាថាអំណើះតទៅមានតែសមាជិកគ្រួសារនៃព្រាហ្មណ៍សិវកៃវល្យទេ ដែលអាចប្រារព្ធទេវរាជ្យនេះបាន[១]។
- ↑ សៀវភៅ ប្រវត្តិសាស្រ្តខ្មែរ ដោយ ត្រឹង ងា ឆ្នាំ១៨៧៣ ទំព័រទី៧៨