ពិធីបុណ្យបច្ច័យបួន
Appearance
បុណ្យបន្ច័យបួន
អត្ថន័យ
[កែប្រែ]បុណ្យបច្ច័យបួន គេធ្វើសម្រាប់ជូនអ្នកមានគុណនៅពេលលោកចាស់ជរា ក្នុងបំណងចង់ឲ្យអ្នកមានគុណបានឃើញផ្ទាល់ ត្រេកអរ ជ្រះថ្លាក្នុងការធ្វើកុសល។ ម្យ៉ាងទៀត គេធ្វើដើម្បីបញ្ជូនកុសលទៅដល់មាតាបិតា ជីដូនជីតាដែលបានចែកឋានទៅហើយ ដោយខ្លាចក្រែងលោកមានកង្វះខាតនៅលោកខាងមុខ។
កាលបរិច្ឆេទ
[កែប្រែ]គេអាចធ្វើពេលណាក៏បាន ស្រេចលើសមីដើមបុណ្យកំណត់។ តាមទម្លាប់គេច្រើនធ្វើនៅថ្ងៃចន្ទគតិ
រដូវជិតចូលឆ្នាំ ឬពេលមានឱកាសល្អ។
របៀបរៀបចំ
[កែប្រែ]ចំណាប់ផ្ដើមដំបូង គេរៀបចំដូចក្នុងពិធីបុណ្យសូត្រមន្តដែរ តែត្រូវមានសំភារៈបន្ថែម គម្រប់ជាបច្ច័យបួន៖
- បិណ្ឌបាត្របច្ច័យ មានគ្រឿងហូបចុក បាយ នំចំណី ត្រីងៀត ត្រីឆ្អើរ ... ។
- ចីវរបច្ច័យ មានគ្រឿងដណ្ដប់ស្លៀកពាក់ ស្បង់ ត្រៃ ចីវរ។
- សេនាសនបច្ច័យ មានទីប្រក់ ទីបាំង រាំងខ្យល់ កម្ដៅថ្ងៃ។
- គិលានភេសជ្ជបច្ច័យ មានថ្នាំព្យាបាល និងបង្ការជម្ងឺផ្សេងៗ ថ្នាំពេទ្យ ថ្នាំចាក់ ថ្នាំលេប ប្រេងខ្យល់ តែ ស្ករ ម្លូស្លា បារីជាដើម។
ក្នុងពីធីនោះ គេត្រូវរៀបសាដក[១] ស្របទៅតាមចំនួនព្រះសង្ឃទៀតផង។
ក្រោយពិធីបុណ្យសូត្រមន្ត ចប់មានរៀបចំលោកទេសនាថែមទៀតផង។ លុះព្រឹកឡើង រៀបចំចង្ហាន់វេរប្រគេនព្រះសង្ឃជាមួយនឹងរណ្ដាប់បច្ច័យបួន បង្សុកូលជាកិច្ចបង្ហើយបុណ្យ៕
ឯកសារពិគ្រោះ
[កែប្រែ]- សៀវភៅសិក្សាសង្គមថ្នាក់ទី៧ ក្រសួងអប់រំឆ្នាំ១៩៩៧
- ↑ សាដក --ដក់ បា.; សំ. ( ន. ) (ឝាដក) សំពត់; សំពត់ងូត ។