បុណ្យវិសាខបូជា
ពិធីបុណ្យវិសាខបូជា គឺជាពិធីបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលនឹងចូលមកដល់នៅថៃ្ងទី ១៥កើត ខែពិសាខត្រូវនឹង ថៃ្ងទី៣ ខែឧសភា ខាងមុខនេះ ពិធីបុណ្យ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ ឬភ្នំឧត្តុង្គ ដូចកាលពី ឆ្នាំកន្លងមកនោះដែរប៉ុនែ្ត សម្រាប់ ពិធីបុណ្យឆ្នាំនេះ មានការរៀបចំប្រសើរជាងឆ្នាំមុន ទាំងរបៀបរៀបរយ ទាំងសោភ័ណភាព ហើយរៀបចំឲ្យមានការសមែ្តងសិល្បៈកំដរនៅពេលរាត្រីទៀតផង លោក ជា គានអគ្គលេខាធិការរង នៃគណៈកម្មាធិការ រៀបចំបុណ្យជាតិ និងអន្តរជាតិបាន មានប្រសាសន៍ ឲ្យដឹងថា ពិធីបុណ្យវិសាខបូជា ជាបុណ្យដ៏ធំមួយនៅក្នុងវិស័យ ព្រះពុទ្ធសាសនា ដែលពុទ្ឋសាសនិកជន ប្រារព្ឋធ្វើនៅ ថៃ្ងទី១៥ កើត ខែពិសាខ ជារៀងរាល់ឆ្នាំនោះ នឹងត្រូវប្រារព្ឋធ្វើនៅ ភ្នំព្រះរាជទ្រព្យ អតីតរាជធានី ឧត្តុង្គ ដូចកាលពីឆ្នាំកន្លងមកនេះដែរបន្ទាប់ពី ព្រះចង្កូមកែវ ត្រូវបានដងែ្អ ទៅតម្កល់ នៅលើ ព្រះសក្យមុនីចេតិយ ដែលទើបនឹងសាងសង់រួច តាមព្រះរាជតម្រិះរបស់ ព្រះបាទ នរោត្ដម សីហនុមក។ ពិធីបុណ្យវិសាខបូជាឆ្នាំនេះនឹងមានប្រារព្ឋពិធីរាប់បាត្រ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាតិ សមេ្តចព្រះសង្ឃរាជទាំងពីរគណៈ ព្រះសង្ឃនិងពុទ្ឋបរិស័ទនៅ ព្រឹក ថៃ្ងទី១៥កើត ត្រូវនឹងថៃ្ងទី៣ ខែឧសភា ហើយនៅពេលល្ងាច នឹងមានការធ្វើពិធីក្រុងពាលី និងពិធីផេ្សងៗទៀតតាមបែបព្រះពុទ្ឋសាសនា ចំណែកព្រឹកថៃ្ងទី1រោច ខែពិសាខដដែលពិធីបុណ្យនេះ ត្រូវបាន គណៈកម្មាធិការរៀបចំ បុណ្យជាតិ និងអន្តរជាតិប្រគល់ទៅឲ្យ អាជ្ញាធរខេត្តរៀបចំបន្តទៀត ដោយប្រគេនចង្អាន់ដល់ព្រះសង្ឃ ឬធ្វើពិធីរាប់បាត្រក៏បានតាម ការរៀបចំ របស់គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិរបស់ខេត្ត លោកជា គាន បានបន្តថា ព្រះសង្ឃ ចំនួន៣០០អង្គ ដែល និមន្តទៅពីភ្នំពេញ និងពីបណ្តាវត្តនានា ជុំវិញ ភ្នំព្រះរាជទ្រព្យ នឹងនិមន្តចូលរួមក្នុង ពិធីបុណ្យនេះនៅ ព្រឹកថៃ្ងទី១៥កើត ដើម្បីធ្វើពិធី រាប់បាត្រ។ គួរបញ្ជាក់ដែរថាកាលពីបណ្តាឆ្នាំកន្លងទៅ ក្នុងពិធីបុណ្យវិសាខបូជា តែងតែធ្វើពិធីរាប់បាត្រ និងអញ្ជើញ ថ្នាក់ដឹកនាំចូលរួមនៅ ព្រឹកថៃ្ងទី១រោច ខែពិសាខ ប៉ុនែ្តសម្រាប់ ពិធីបុណ្យឆ្នាំនេះគឺធ្វើខុស ពីរៀងរាល់ឆ្នាំដើម្បីឲ្យ មន្រ្តីរាជការ និងពុទ្ឋបរិស័ទមាន ឱកាសចូលរួម បានច្រើនកុះករ ទាក់ទងនឹងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដែលត្រូវអញ្ជើញចូលរួមក្នុងពិធីបុណ្យនេះលោកជា គានបានឲ្យដឹងថា បើ តាម លោកឧកញ៉ាចៅហ្វាវាំង គង់ សំអុល រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានណែនាំឲ្យលោកមិន ឃិនអគ្គលេខាធិការនៃគណៈ កម្មាធិការ រៀបចំបុណ្យជាតិ អន្តរជាតិឲ្យអញ្ជើញ សមេ្តចប្រមុខរដ្ឋស្តីទីគឺ សមេ្តច ជាស៊ីម ប៉ុនែ្តមិនដឹងថាសមេ្តច មានលទ្ឋភាពពេលវេលាអញ្ជើញចូលរួម ប$ក៏សមេ្តចបញ្ជូនតំណាងរបស់សមេ្តចមកចូលរួមទេ ព្រោះគណៈកម្មាធិការបុណ្យមិនទាន់បានទទួលពត៌មានជាក់លាក់នៅ ឡើយទេ។ ភ្នំព្រះរាជទ្រព្យ ឬភ្នំអដ្ឋរស្ស ឬភ្នំឧត្តុង្គ គឺជាបូជនីយដ្ឋានមួយដ៏សមរម្យដែល ព្រះករុណាសមេ្តចព្រះបាទនរោត្ដម សីហនុ សព្វព្រះរាជហ ឬទ័យយកទីនោះកសាង ព្រះសក្យមុនីចេតិយ ដើម្បីតម្កល់ព្រះសារីរិកធាតុ ព្រះពុទ្ឋបរមគ្រូ សម្រាប់ការគោរពបូជារបស់ ពុទ្ឋបរិស័ទទាំងអស់ ព្រះចង្កូមកែវរ បស់ព្រះសម្មាសម្ពុធ ត្រូវបានដងែ្អទៅតម្កល់ ក្នុងព្រះសក្យមុនីចេតិយ នៅភ្នំអដ្ឋរស្សកាលពីថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០០២ ត្រូវនឹង ថៃ្ងទី១៥កើត ខែមិគសិរ ឆ្នាំមមី ចត្វាស័ក ពុទ្ឋសករាជ២៥៤៦ ព្រះចង្កូមកែវត្រូវបានដងែ្អចេញពី ព្រះសក្យមុនីចេតិយចាស់ ដែលមានទីតាំង នៅមុខស្ថានីយរាជាយស្ម័យយាននា ក្រុង ភ្នំពេញសព្វថៃ្ងនេះ បន្ទាប់ពីប្រារព្ឋពិធីបុណ្យ៧ យប់ ៧ថៃ្ង រួចមក។ លោកជា គានបានបន្តថា ពិធីបុណ្យវិសាខបូជានេះ គឺជាពិធីឧទ្ទិសចំពោះពេលវេលាសំខាន់ចំនួន៣ គឺនៅពេល ព្រះពុទ្ធទ្រង់ប្រសូត្រចាកឧទ្ធរមាតា ពេលព្រះពុទ្ធទ្រង់ បានសម្រេចនូវអរិយសច្ចៈ និងពេលទ្រង់ចូលព្រះបរិនិព្វាន អ្នកណាដែលបានចូលរួមក្នុងពិធីបុណ្យនេះ ហើយតាំងចិត្តអធិដ្ឋានរំលឹកដល់គុណព្រះពុទ្ធបរមគ្រូ អ្នកនោះឯង នឹងទទួលបានផល្លានិសង្សច្រើនណាស់។ [១]
ឆ្នាំនេះនៅវត្តព្រះពុទ្ធ ក្រុងអែតឡែនតា
ឯកសារយិតយោង
[កែប្រែ]- ↑ ដកស្រង់ពីកាសែតរស្មីកម្ពុជា