ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ភាពខុសគ្នារវាងកំណែនានា
តNo edit summary |
កែបន្តិចបន្តួច ស្លាក: Reverted កែប្រែតាមគំហើញ កែសម្រួលតាមទូរស័ព្ទ កំណែប្រែពីអ៊ីនធើណិតចល័ត |
||
បន្ទាត់ទី៣៦៖ | បន្ទាត់ទី៣៦៖ | ||
* សម្របសម្រួលយន្តការអន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ |
* សម្របសម្រួលយន្តការអន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។ |
||
== សមាសភាព == |
== សមាសភាព និងរចនាសម្ព័ន្ធ == |
||
'''ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមាសភាព ដូចខាងក្រោម៖''' |
'''ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមាសភាព ដូចខាងក្រោម៖''' |
||
បន្ទាត់ទី៤៧៖ | បន្ទាត់ទី៤៧៖ | ||
* អគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ '''សមាជិក''' |
* អគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ '''សមាជិក''' |
||
* ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម '''សមាជិកអចិន្រ្តៃយ៍។''' |
* ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម '''សមាជិកអចិន្រ្តៃយ៍។''' |
||
'''ថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សានីតិកម្ម មានសមាសភាពដូចខាងក្រោម៖''' |
'''ថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សានីតិកម្ម មានសមាសភាពដូចខាងក្រោម៖''' |
||
កំណែនៅ ម៉ោង០៩:១០ ថ្ងៃច័ន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងដោយប្រកាសលេខ ២៩០ សហវ.ប្រក ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ ស្ដីពីការបង្កើតក្រុមប្រឹក្សានីតិកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលត្រូវបានកែសម្រួលជាបន្ដបន្ទាប់ និងជាចុងក្រោយត្រូវបានជំនួសដោយអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីធានានីត្យានុកូលភាព សង្គតិភាព និងសុខដុមភាព នៃការតាក់តែងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងធានាបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដែលជាសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងចូលរួមចំណែកដល់ការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ស្ថាបនា | ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ |
---|---|
ទីតាំង |
|
គេហទំព័រ | https://www.legalcouncilmef.com/km |
ចក្ខុវិស័យ និងបេសកកម្ម
- ចក្ខុវិស័យ ៖ មជ្ឈមណ្ឌលនវានុវត្តន៍ប្រឹក្សានីតិសាស្រ្ត នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
- បេសកកម្ម ៖ សិក្សា និងប្រឹក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់គតិយុត្ត ជូនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងរាជរដ្ឋាភិបាល។
យុទ្ធសាស្រ្ត
អភិវឌ្ឍចំណេះដឹងច្បាប់ជាមូលដ្ឋានគ្រឹះនៃនីតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឈានឆ្ពោះទៅកាន់ការអភិវឌ្ឍជំនាញប្រឹក្សាច្បាប់ នៃនីតិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងកម្រិតគុណភាពឬស្តង់ដារអន្តរជាតិ ទន្ទឹមនឹងអភិវឌ្ឍឌីជីថលូបនីយកម្មការងារនីតិកម្ម និងស្តង់ដារអភិបាលកិច្ចស្ថាប័ន នៃក្រុមប្រឹក្សានីតិកម្ម។
កម្មវិធី
- កម្មវិធីទី១ ៖ បង្កើតចំណេះដឹងច្បាប់
- កម្មវិធីទី២ ៖ ប្រឹក្សាច្បាប់
- កម្មវិធីទី៣ ៖ ប្រឹក្សាច្បាប់
- កម្មវិធីទី៤ ៖ អភិវឌ្ឍឌីជីថលូបនីយកម្មការងារនីតិកម្ម
- កម្មវិធីទី៥ ៖ អភិវឌ្ឍស្តង់ដារអភិបាលកិច្ចស្ថាប័ន នៃក្រុមប្រឹក្សានីតិកម្ម
មុខងារនិងភារកិច្ច
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានមុខងារនិងភារកិច្ចជាសារវន្ត ដូចខាងក្រោម៖
- បង្កើតនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្នាដៃឧបករណ៍នីតិសាស្ត្រ តាមវិស័យគតិយុត្ត
- ធានានីត្យានុកូលភាព សង្គតិភាព សុវត្ថិភាព វិបុលភាព នៃសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
- ពិនិត្យវាយតម្លៃ និងបង្កើនប្រសិទ្ធភាព នៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ក្នុងក្របខ័ណ្ឌសមត្ថកិច្ច ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ផ្សព្វផ្សាយនិង បង្កើនប្រសិទ្ធភាពការយល់ដឹងស្តីពីការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត
- ពិនិត្យនិងដោះស្រាយបណ្តឹង ឬវិវាទពាក់ព័ន្ធនានា
- សម្របសម្រួលយន្តការអន្តរក្រសួង ស្ថាប័ន ពាក់ព័ន្ធការងាររៀបចំតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត។
សមាសភាព និងរចនាសម្ព័ន្ធ
ក្រុមប្រឹក្សានីតិកម្ម នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានសមាសភាព ដូចខាងក្រោម៖
- រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធាន
- រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន
- ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជារដ្ឋលេខាធិការ ឬអនុរដ្ឋលេខាធិការ ០១ រូប អនុប្រធានប្រចាំការ
- អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- អគ្គលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- អគ្គនាយកនៃអគ្គនាយកដ្ឋាន ចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- អគ្គាធិការនៃអគ្គាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សមាជិក
- ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម សមាជិកអចិន្រ្តៃយ៍។
ថ្នាក់ដឹកនាំ នៃក្រុមប្រឹក្សានីតិកម្ម មានសមាសភាពដូចខាងក្រោម៖
- ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សានីតិកម្ម
- ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សានីតិកម្ម។
លេខាធិការដ្ឋាន
ថ្នាក់ដឹកនាំ និងមន្រ្តី នៃលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម មានសមាសភាពដូចខាងក្រោម៖
- ឯកឧត្តម ស៊ាង ផល្លា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
- ឯកឧត្តម លី វ៉ុង អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
- ឯកឧត្តម រស់ សុខណារុណ អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម
- ឯកឧត្តម ណន សាមឌី អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម។
ស្នាដៃនីតិសាស្រ្ត
១. ឧបករណ៍ការងារនីតិកម្ម ដែលបោះពុម្ពជាសៀវភៅ
២. ឧបករណ៍ការងារនីតិកម្ម ដែលរៀបចំជាកម្មវិធីបច្ចេកវិទ្យាព័ត៌មាន (Application)
សូមស្កេនដើម្បីចូលដោនឡូតនិងប្រើប្រាស់កម្មវិធីបច្ចេកវិទ្យាព័ត៌មាន | |
---|---|
ទំនាក់ទំនង
- អាសយដ្ឋាន៖ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
- លេខទូរសព្ទ័៖ (+855) 97 25 28 358
- អ៊ីម៉ែល៖ legalcouncilmef@gmail.com
- តេឡេក្រាម៖ https://t.me/lcmef
- ហ្វេសប៊ុក៖ https://www.facebook.com/LegalCouncilMEF
- គេហទំព័រ៖ https://www.legalcouncilmef.com/km