ពុទ្ធបញ្ញត្តិ (--ប័ញ-ញ៉ាត់) ន. (បា. ពុទ្ធប្បញ្ញត្តិ; សំ. --ប្រជ្ញប្តិ) បម្រាមព្រះពុទ្ធ គឺវិន័យដែលព្រះពុទ្ធទ្រង់ត្រាស់ហាមមិនឲ្យពួកបព្វជិតប្រព្រឹត្តកន្លង ព្រោះទ្រង់យល់ថាជាទោសដែលអ្នកបួសត្រូវវៀរ (សរសេរជា ពុទ្ធប្បញ្ញត្តិ ក៏បាន) ។ ព. ផ្ទ. ពុទ្ធានុញ្ញាត ។