Jump to content

ពុម្ពអក្សរជាតិថៃ

ពីវិគីភីឌា
ពុម្ពអក្សរ "TH Sarabun PSK" ប្រើ​នៅ​ក្នុង​រូបសញ្ញា​បច្ចុប្បន្ន​របស់​វិគីភីឌា​ថៃ។

ពុម្ពអក្សរ​ជាតិ (ថៃ: ฟอนต์แห่งชาติ[]; ព.ប.ប.ស.ថ: [font] haeng chat), ឬ​ហៅ​ម្យ៉ាង​ទៀត​ថា SIPA fonts (ថៃ: ฟอนต์ซิป้า[]) គឺ​ជា​ក្រុម​នៃ​ពុម្ពអក្សរ ថៃ-ឡាតាំង ចំនួន​ដប់បី ដែល​ត្រូវ​បាន​ចែកចាយ​ដោយឥតគិតថ្លៃ ​និង​ប្រើប្រាស់​ជា​ផ្លូវការ ដោយ​រដ្ឋាភិបាល​នៃ​ប្រទេសថៃ ក្រោយ​ពេល​ពុម្ពអក្សរ​ទាំងនេះ​ឈ្នះ​ការប្រកួត​ថ្នាក់ជាតិ​ឆ្នាំ​២០០៧។ ពុម្ពអក្សរ​ទាំង​នេះ រួមទាំង​កំណែ​ផ្សេងៗ​របស់​ពួកវា បាន​ចេញ​ផ្សាយ​ដោយ ការិយាល័យ​ផ្សព្វផ្សាយ​ឧស្សាហកម្ម​សុហ្វវែរ៍​ជាតិ (អង្គការ​មហាជន) ឬ​ហៅ​ថា SIPA រួម​ជាមួយ​នឹង នាយកដ្ឋាន​ទ្រព្យ​កម្មសិទ្ធិបញ្ញា តាមរយៈ​គេហទំព័រ f0nt.com ហើយ​អាច​ទាញយក​បាន​ដោយ​មិន​គិត​ប្រាក់​លើ​គេហទំព័រ​នោះ។[]

ការ​ប្រកួត​ត្រូវបាន​រៀបចំ​ដោយ​គណៈរដ្ឋមន្ត្រី​នៃ​អតីត​នាយករដ្ឋមន្ត្រី អភិសិទ្ធិ វេជ្ជាជីវៈ ក្រោម​ទស្សនៈ​ដើម្បី​ផ្លាស់ប្ដូរ​ពុម្ពអក្សរ​ដែល​រដ្ឋាភិបាល​ថៃ​បាន​ទិញ​ពី​ក្រុមហ៊ុន​ឯកជន រួមទាំង​ពុម្ពអក្សរ​ពី​ម៉ៃក្រូសុហ្វ​ដូចជា Angsana New, Browvallia New, Cordia New, និង EucrosiaUPC ដែល​មាន​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ពេល​នោះ ដោយ​ជំនួស​មក​វិញ​នូវ​ពុម្ពអក្សរ​ដែល​បង្កើត​ដោយ​ជនជាតិថៃ។ ការ​ប្រកួត​កាល​នោះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​លើកឡើង​ដោយ ក្រសួង​តិចណូឡូជី​ព័ត៌មាន​និង​ការ​ទំនាក់ទំនង (បច្ចុប្បន្ន៖ ក្រសួង​ឌីជីថល​សម្រាប់​សេដ្ឋកិច្ច​និង​សង្គម) ដែល​ហៅ​ថា "គម្រោង​ពុម្ពអក្សរ​មាត្រដ្ឋាន​រាជការ​ថៃ" (โครงการฟอนต์มาตรฐานราชการไทย)។ ក្រសួង​បាន​លើកឡើង​ថា «... បច្ចុប្បន្ន ក្នុង​រាជការ​មាន​ការ​ប្រើ​ពុម្ពអក្សរ​ច្រើន​ផ្សេង​គ្នា ដូច្នេះ​ហើយ​មិនមាន​ស្តង់ដារ​នៅ​ក្នុង​ឯកសារ​ផ្លូវការ​នោះ​ទេ ហើយ​ពុម្ពអក្សរ​ដែល​បាន​មក​ពី​ក្រុមហ៊ុន​ឯកជន​ដែល​ពួកគេ​មាន​សិទ្ធិ​ផ្ដាច់​មុខ អាច​មាន​បញ្ហា​រឿងរ៉ាវ​ប្ដឹង​លើ​ការ​រំលោភ​សិទ្ធិ​ប្រើប្រាស់​ថែម​ទៀត​ផង»។[]

នៅ​ថ្ងៃ​ទី៧ ខែកញ្ញា ឆ្នាំ២០១០ គណៈរដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ពុម្ពអក្សរ​ចំនួន​ដប់បី​ឲ្យ​ជា​ពុម្ពអក្សរ​សាធារណៈ ដោយ​ហៅ​ថា "ពុម្ពអក្សរ​ជាតិ"។ រាជការ​ថៃ​ត្រូវ​ប្រើ​ពុម្ពអក្សរ​ទាំង​នេះ ជា​ពិសេស​គឺ​ពុម្ពអក្សរ "TH Sarabun PSK" នៅ​ក្នុង​ឯកសារ​របស់​រដ្ឋ។ ពួកគេ​ក៏​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ពុម្ពអក្សរ​ពី​ក្រុមហ៊ុន​ឯកជន​នានា នៅ​ត្រឹម​ថ្ងៃ​ទី៥ ខែ​ធ្នូ ឆ្នាំ២០១០ ដែល​នោះ​ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេច ភូមិពលអតុល្យតេជ យាង​ចូល ៨៣ ព្រះវស្សា។ អង្គ​នីតិបញ្ញត្តិ​និង​អង្គតុលាការ​ក៏​ត្រូវបាន​ស្នើសុំ​សម្រាប់​កិច្ច​សហការ​ផងដែរ។[]

ពុម្ពអក្សរ "Th Sarabun PSK" ត្រូវបាន​ប្រើ​នៅ​ក្នុង​ឯកសារ​រាជកិច្ច ចាបពី​ខែមករា ឆ្នាំ២០១១ ជំនួស​ឲ្យ​ពុម្ពអក្សរ "Angsana New"។ ឯកសារ​រាជកិច្ច​ដំបូង​ដែល​ប្រើ​ពុម្ពអក្សរ​នេះ គឺ​រាជកិច្ច​លេខ ១២៨ ផ្នែក ១ ក ចុះ​ថ្ងៃទី៧ ខែមករា ឆ្នាំ២០១១ នៅ​ត្រង់ «បទបញ្ជា​ក្រសួង​កំណត់​លក្ខខណ្ឌ​និង​នីតិវិធី​ទទួលស្គាល់​វិញ្ញាបនបត្រ​ប្រភេទ​អាកាសយាន ឬ វិញ្ញាបនបត្រ​ប្រភេទ​បន្ថែម ដែល​ចេញ​ដោយ​រដ្ឋភាគី​នៃ​អនុសញ្ញា​ឬ​ប្រទេស​ដែល​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេសថៃ ដើម្បី​សុំ​វិញ្ញាបនបត្រ​ចរាចរណ៍​ផ្លូវ​អាកាស ព.ស. ២៥៥៣ (គ.ស. ២០១០)» ("กฎกระทรวงกำหนดหลักเกณฑ์และวิธีการรับรองใบรับรองแบบอากาศยานหรือใบรับรองแบบส่วนเพิ่มเติมที่ออกโดยรัฐภาคีแห่งอนุสัญญาหรือประเทศที่ได้ทำความตกลงกับประเทศไทย เพื่อขอใบสำคัญสมควรเดินอากาศ พ.ศ. 2553")។[]

នៅ​ឆ្នាំ​២០១៨ Google Fonts និង​ក្រុមហ៊ុន​ពុម្ពអក្សរ​ក្នុង​ស្រុក ​ខាត់សាន ឌីម៉ាក (Cadson Demak) បាន​កែសម្រួល​ពុម្ពអក្សរ​ជាតិ​ទាំង​អស់[][] ហើយ​ចេញផ្សាយ​ក្រោម​អាជ្ញាបណ្ណ​ពុម្ពអក្សរ​បើកទូលាយ (Open Font License)។

ពុម្ពអក្សរ "TH Sarabun PSK" ក៏​ត្រូវបាន​ប្រើ​នៅ​ក្នុង​រូបសញ្ញា​បច្ចុប្បន្ន​របស់​វិគីភីឌា​ថៃ​ផង​ដែរ។ រូប​សញ្ញា​នេះ​ត្រូវបាន​រចនាដោយ ប្រាជ្ញា សិង្ហតោ (ปรัชญา สิงห์โต) ជា​អ្នក​រចនា​ក្រាហ្វិក​និង​អ្នក​បង្កើត​គេហទំព័រ f0nt.com ដែល​រូបសញ្ញា​នេះ​បាន​ឈ្នះ​នៅ​ក្នុង​ការ​ប្រកួត​ក្នុង​ឆ្នាំ២០០៨[តំណភ្ជាប់ខូច][]

ពុម្ពអក្សរ​ទាំង​ដប់បី​នោះ​រួមមាន៖[]

# Name Designers Samples Notes
1. TH Sarabun PSK សុភកិច ឆលើម​លាភ

Supphakit Chaloemlap (ศุภกิจ เฉลิมลาภ)

ឈ្មោះ "Sarabun" (สารบรรณ, ព.ប.ប.ស.ថ: Saraban) ត្រូវ​នឹង​ពាក្យ​ខ្មែរ​ថា បណ្ណសារ។ ពុម្ពអក្សរ​នេះ​ក្រោយ​មក​ត្រូវបាន​កែសម្រួល​និង​ចេញផ្សាយ​នៅ​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១១ ក្រោម​ឈ្មោះ «TH Sarabun New»។ កំណែ​ថ្មី​មាន​នៅ​គេហទំព័រ ​Google Fonts ក្រោម​ឈ្មោះ "Sarabun"
2. TH Chamornman ឯកលក្សណ៍ ពៀរពនាវេជ

Ekkalak Phianphanawet (เอกลักษณ์ เพียรพนาเวช)

ឈ្មោះ "Chamornman" (จามรมาน, ចាម៉នម៉ាន, ព.ប.ប.ស.ថ: Chamon Man) មានន័យ​ថា «បេះដូង​នៃ​ដើមឈើ​» ដែល​ជា​ដើមឈើ​និមិត្តរូប​នៃ សាកលវិទ្យាល័យ​ចុឡាលុងករណ៍។ ប៉ុន្តែ​អ្នក​រចនា​ពុម្ពអក្សរ​នេះ​គឺជា​និស្សិត​ចប់​ពី សាកលវិទ្យាល័យ​បាងកក មិនមែន ចុឡាលុង្ករណ៍ ទេ។[១០]
3. TH Krub ឯកលក្សណ៍ ពៀរពនាវេជ ឈ្មោះ​ពុម្ពអក្សរ​នេះ​ប្រើ​ពាក្យ​ឆ្លើយ​ "បាទ" ក្នុង​ភាសាថៃ "Krub" (ครับ ព.ប.ប.ស.ថ: Khrap)។
4. TH Srisakdi ក្រុម​អក្សរាមេធី (ทีมอักษราเมธี – Aksaramethi Team) រួមមាន ពៃរោចន៍ ពៀមប្រច័កពង្ស (Phairot Piamprachakphong – ไพโรจน์ เปี่ยมประจักพงษ์) និង បវរ ចរដុល (Bowon Chonradon – บวร จรดล) ឈ្មោះ "Srisakdi" (ศรีศักดิ์, ស្រីស័ក្ដិ៍, ព.ប.ប.ស.ថ: Si Sak) មានន័យ​ថា​កិត្យានុភាព។ អក្សរថៃ​បច្ចុប្បន្ន​គឺ​ជា​អក្សរដៃ​នៃ​រាជលេខាធិការ​វាំង​សម័យធនបុរី និង​នៅ​ដើមអាណាចក្រ​រតនកោសិន្ទ្រ។
5. TH Niramit AS ក្រុម​អក្សរាមេធី ឈ្មោះ "Niramit" (นิรมิต) ត្រូវ​នឹង​ពាក្យ​ជាខ្មែរ​ថា និម្មិត (បង្កើត​ដោយ​ឫទ្ធិ​ឬ​វេទមន្ត)។
6. TH Charm of AU កល្យាណមិត្រ នររ័ត្នពុទ្ធិ

Kanlayanamit Noraratphutthi (กัลยาณมิตร นรรัตน์พุทธิ)

7. TH Kodchasan ក័ល្យសុដា ពៀមប្រច័កពង្ស

Kansuda Piamprachakphong (กัลย์สุดา เปี่ยมประจักพงษ์)

ឈ្មោះ "Kodchasan" (คชสาร, ព.ប.ប.ស.ថ: Khotchasan) ត្រូវ​នឹង​ពាក្យ គជសារ ប្រែថាដំរីដ៏ធំ​សម្បើម។
8. TH K2D July8 កាន្ត រ៉តសួស្ដី

Kan Rotsawat (กานต์ รอดสวัสดิ์)

9. TH Mali Grade 6 សុដារ័ត្ន លើតស៊ីថង

Sudarat Leotsithong (สุดารัตน์ เลิศสีทอง)

ជា​អក្សរដៃ​នៃ​កុមារី​អាយុ​៦​ឆ្នាំ ឈ្មោះ "ម្លិះ​តូច" (เด็กหญิงมะลิ) ដែល​ជា​តួអង្គ​ប្រឌិត​ដោយ​អ្នក​រចនា។
10. TH Chakra Petch ធីរវឌ្ឍន៍ ពចន៍វិបូលសិរិ

Thirawat Photwibunsiri (ธีรวัฒน์ พจน์วิบูลศิริ)

ឈ្មោះ "Chakra Petch" (จักรเพชร, ព.ប.ប.ស.ថ: Chak Phet) ត្រូវ​នឹង​ពាក្យខ្មែរថា ចក្រពេជ្រ។
11. TH Bai Jamjuree CP ក្រុម PITA រួមមាន រពី សុវីរានន្ទ (Rapee Suveeranont – รพี สุวีรานนท์) និង វិរោចន៍ ចិរព័ឌ្ឍនកុល (Virot Chiraphadhanakul – วิโรจน์ จิรพัฒนกุล) ឈ្មោះ "Bai Jamjuree" (ใบจามจุรี, ព.ប.ប.ស.ថ: Bai Chamchuri) ប្រែថា ស្លឹក​អំពិលបារាំង។
12. TH KoHo ក្រុម ក-ហ (กลุ่ม ก-ฮ) រួមមាន ខាម ចាតុរង្គកុល (Kham Chaturongkhakun – ขาม จาตุรงคกุล), កនុកវណ្ណ ពែនថៃស៊ុង (Kanokwan Phaenthaisong –กนกวรรณ แพนไธสง) និង កនិដ្ឋា សិទ្ធិយែម (Khanittha Sitthiyaem – ขนิษฐา สิทธิแย้ม)
13. TH Fah Kwang ក្រុមដប់មួយ (ทีมสิบเอ็ด) រួមមាន កិត្តិ សិរិរ័ត្នបុណ្យជ័យ (Kitti Sirirattanabunchai – กิตติ ศิริรัตนบุญชัย) និង វឌ្ឍន៍ ភ័ទ្រោវាសន៍ (Wat Phattharowat – วัฒน์ ภัทโรวาสน์) ឈ្មោះ "Fah Kwang" (ฟ้ากว้าง, ព.ប.ប.ស.ថ: Fa Kwang) មាន​ន័យ​ថា មេឃ​ធំទូលាយ។

Google Fonts

[កែប្រែ]

នៅឆ្នាំ២០១៨ ក្រុមហ៊ុន ខាត់សាន ឌីម៉ាក ដែល​ជា​ក្រុមហ៊ុន​ក្នុង​ស្រុក បាន​ធ្វើការ​ជាមួយ ​Google Fonts ដើម្បី​កែសម្រួល​ពុម្ពអក្សរ​ជាតិ​ទាំងអស់ ដោយ​ធ្វើ​ឲ្យ​ពួកវា​មាន​ភាព​ច្បាស់​ជាងមុន​លើ​អេក្រង់ (font hinting), មាន​កម្រាស់​ច្រើន​ជាងមុន, និង​ឲ្យ​ដើរ​ស្រួល​ជាមួយ​ប្រព័ន្ធ​យូនីកូដ។ ហើយ​ក៏​មាន​ពុម្ពអក្សរ​ថ្មី​មួយ​ទៀត​ដែល​បាន​គំនិត​ពី TH Srisakdi។[១១]

# National font name Google Fonts name Google Fonts designers
1. TH Sarabun PSK Sarabun សុភកិច ឆលើមលាភ (Supphakit Chaloemlap – ศุภกิจ เฉลิมลาภ)
2. TH Chamornman Charmonman ខាត់សាន ឌីម៉ាក
3. TH Krub Krub ខាត់សាន ឌីម៉ាក
4. TH Srisakdi Srisakdi ខាត់សាន ឌីម៉ាក
5. TH Niramit AS Niramit ខាត់សាន ឌីម៉ាក
6. TH Charm of AU Charm ខាត់សាន ឌីម៉ាក
7. TH Kodchasan Kodchasan ខាត់សាន ឌីម៉ាក
8. TH K2D July8 K2D ខាត់សាន ឌីម៉ាក
9. TH Mali Grade 6 Mali ខាត់សាន ឌីម៉ាក
10. TH Chakra Petch Chakra Petch ខាត់សាន ឌីម៉ាក
11. TH Bai Jamjuree CP Bai Jamjuree ខាត់សាន ឌីម៉ាក
12. TH KoHo KoHo ខាត់សាន ឌីម៉ាក
13. TH Fah Kwang Fahkwang ខាត់សាន ឌីម៉ាក
  1. ไทยรัฐออนไลน์ (2554-01-20). "ซิป้า จับมือ กรมทรัพย์สินฯ ทางปัญญา ยิ้มร่าอวดโฉม 13 ฟอนต์ไทย ใช้ในหน่วยงานราชการ"
  2. ไทยรัฐออนไลน์ (2553-12-13). "รัฐบาลกลัวละเมิดลิขสิทธิ์ ให้ส่วนราชการใช้ฟอนต์ไทยจากซิป้า".
  3. ៣,០ ៣,១ ฟ๐นต์.คอม (2007-06-28). "13 ฟอนต์ฟรีมาตรฐาน จากสำนักงานส่งเสริมอุตสาหกรรมซอฟต์แวร์แห่งชาติ (SIPA)".
  4. ฟ๐นต์.คอม (2010-09-08). "สั่งราชการโละฟอนต์ต่างชาติ ใช้ฟอนต์ไทยแลนด์".
  5. กรมประชาสัมพันธ์ (2010-09-07). "ครม.เห็นชอบให้ทุกหน่วยงานภาครัฐ ดำเนินการติดตั้งฟอนต์สารบรรณเพิ่ม Archived 2010-09-12 at the វេយប៊ែខ ម៉ាស៊ីន.".
  6. ราชกิจจานุเบกษา (2011-01-07). "กฎกระทรวงกำหนดหลักเกณฑ์และวิธีการรับรองใบรับรองแบบอากาศยานหรือใบรับรองแบบส่วนเพิ่มเติมที่ออกโดยรัฐภาคีแห่งอนุสัญญาหรือประเทศที่ได้ทำความตกลงกับประเทศไทย เพื่อขอใบสำคัญสมควรเดินอากาศ พ.ศ. 2553" (PDF)
  7. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-05-05. Retrieved 2019-06-19.
  8. https://medium.com/@poonlapveerathanabutr/google-thai-fonts-f7274bea0a50
  9. ฟ๐นต์.คอม (2008-06-05). "กระจู๋: อันว่าด้วยโลโก้วิกิพีเดียไทย Archived 2012-04-26 at the វេយប៊ែខ ម៉ាស៊ីន.".
  10. "เอกลักษณ์ เพียรพนาเวช คนบ้าตัวอักษร". Who? Weekly Magazine. 2010. Archived from the original on 2011-01-28.
  11. "ច្បាប់ចម្លងប័ណ្ណសារ". Archived from the original on 2019-05-05. Retrieved 2019-06-19.

តំណ​ទៅ​ខាងក្រៅ

[កែប្រែ]