Jump to content

ពូជមេឬក្មេរ...

ពីវិគីភីឌា

I/. ការបង្កើតពូជមេ ឬ ក្មេរ

កេ្មរ=កេរ+មេ = កេរមរតករបស់មេ ក/.អតីតកាលនៃនគរនេះគឺ នគរស្រី្ត (នគរមេ ក្មេរ=កេរ+មេ) ដែលមានស្រ្តីជាអ្នកដឹកនាំ ។ នៅក្នុង សាវតាចិន ក្នុង រឿង “ ថាំងចេងចម្លងធម៌” ពួកគេបាន ដើរ​ឆ្លង​កាត់នគរមួយឈ្មោះថា “នគរស្រី្ត” ឬ “ នគរស្រី ល្វោ” សព្វថ្ងៃនេះនៅប្រទេសសៀម (ថៃ) ហៅថា “ល្វោ” ឬ “លពបុរី” ។

ចូរពិនិត្យពន្យល់ពាក្យ

ល្វោ-->ល្វោតល្វន់-->ដំណើរទន់ដូចស្រី្ត
នគរហ៊្វូណន= មកពីក្បាច់គុណចិនមួយ ឈ្មោះថា “កុងហ៊្វូ” ឬ “ក្បាច់កុងហ៊្វូ” វាមានភាពទន់ដូច្នេះហើយបានជាចិនដាក់ឈ្មោះ អ្នកនគរដែលមានតំណើរទន់(ស្រី្ត)នេះថា“ហ៊្វូណន“ ក្នុងឯកសារ ប្រវិត្តិសាស្រ្តខ្មែរ ។ ដូច្នេះជនជាតិនេះជាអ្នកស្នងមរតករបស់បុព្វជនរបស់ខ្លួនគឺ “មេ” ទើបនៅសម័យនោះគេហៅ អ្នកនៅក្នុងនគរ ថាជា ជនជាតិក្មេរ ដែលនៅសិលាចារិកបុរាណមានសសេរ ពាក្យនេះ ក្មេរ=កេរ+មេ មានន័យ ថាអ្នកស្នងមរកតមេឬកេរតំណែលមេ។

ខ/. ដោយផ្អែកទៅលើការបកស្រាយខាងលើ យើងអាចទាញយកនូវហេតុផលពីអតីតកាលដែលមានទាក់ទងនូវរឿងព្រេងរបស់ក្មែរក្នុងការបង្កើតទឹកដីគឺ “រឿង ព្រះថោង នាងនាគ” មកធ្វើ​ការបកស្រាយ បន្ថែម តែពេលនេះ ខ្ញុំពុំលើកពី (ព្រះថោងឡើយ) ព្រោះគាត់គឺជាអ្នកចំណូលថ្មីក្រោយ ដូច្នេះខ្ញុំលើកតែព្រះនាងនាគមកបកស្រាយពន្យល់តែប៉ុណ្ណោះ ។ ព្រោះព្រះនាងនាគ​ជាបុព្វហេតុដែលនាំអោយកើតពាក្យថា (មេ ឬ ក្មេរ ) នេះ ។

ពាក្យ (ព្រះនាងនាគ) បើ យើងមិនមើលការពន្យល់បកស្រាយ ឲ្យបានក្បោះក្បាយ និង ត្រឹមត្រូវនោះទេ នោះប្រាកដ​ជា​នឹងមាន​ការយល់ច្រលំទៅ លើ (សត្វនាគ) ជាមិនខាន ព្រោះមកទល់នឹងសព្វថ្ងៃនេះយើងនៅតែច្រលំ ដោយសារតែការមិនបានបំបែកគំនិតក្នុងថ្ម ដែលបុព្វបណ្ឌិតយើងបានឆ្លាក់ចារិកទុកលើប្រាសាទ​រាប់ពាន់នៅតាម ផ្តែរ សសរ ហោជាង …។ល។ សំរាប់អោយ មនុស្សសម័យក្រោយស្វែងយល់ ។

បើយើងត្រិះរិះពិចារណាតាមហេតុផល ក្នុងទ្រឺស្តី (ព្រះសម្មាសម្ពុទ្ធ) បារមគ្រូនៃយើង យើង ឃើញ​ថា មនុស្សកើតមកពីមនុស្ស តិរច្ឆានកើតមកពីតិរច្ឆាន វាពុំអាចមានមនុស្សកើតកូនមកជាតិរច្ឆានឬតិរច្ឆានកើតកូនមក​​ជាមនុស្សនោះឡើយ។


      • បើសិនជាលោកអ្នកចង់ដឹងពីរឿងរ៉ាវអាថ៌កំបាំងរបស់មហានគរក្មែរថា​ មានអាថ៌កំបាំង និងរឿងរ៉ាវពោរពេញដោយអាថ៌កំបាំងយ៉ាងណានោះសូមចូលទៅកាន់ទំព័រដើម ដែលជាទំព័រមួយដែល​រៀបរាប់ពីលំដាប់លំដោយនៃរឿងរ៉ាវអាថ៌កំបាំងនេះ សូមមិត្តអ្នកអានយកទៅធ្វើការត្រិះរិះពិចារណាផងចុះ សូមចុច​នៅទីនេះ...[[១]]