ពោធិ៍ចិនតុង
ពាក្យពោធិ៍ចិនតុង កើតចេញមកពីពាក្យដើមដែលនិយាយថា ដើមពោធិ៍របស់តាតុង។ កាលពីប្រមាណជាជាង ២០០ឆ្នាំមុន មានគ្រួសារមួយដែលមានប្តីប្រពន្ធ២នាក់។ ប្តីឈ្មោះថា ចិនតុង (ចិន ឈ្មោះតុង) ឯភរិយាឈ្មោះយាននន់។ តាយាយទាំងពីរនាក់រស់នៅក្នុងភូមិឈ្មោះ ខ្លាគ្រហឹម ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។ គាត់ប្រកបរបរស្រែចំការផង លក់ដូរផង។
Pochentong_phnom airport
តាតុង និងយាយនន់ មានកូនភ្លោះពីរនាក់។ ម្នាក់ឈ្មោះ ចិនជី ឬគង់ជី ម្នាក់ទៀតឈ្មោះចិនជីវ ឬគង់ជីវ។ អ្នកទាំងបួន គឺតាតុង យាយនន់ ចិនជី និងចិនជីវ ធ្វើដំណើរតាមរទេះគោមកភ្នំពេញ។ ដោយប្រើរយៈពេលជាកន្លះខែទើបដល់។ នៅលើរទេះគោ ផ្ទុកដោយប្រដាប់ប្រដាហូបចុកគ្រប់គ្រាន់។ពេលមកដល់កន្លែងមួយដែលសព្វថ្ងៃមានឈ្មោះថា «ពោធិ៍ចិនតុង» (កាលនោះពុំទាន់មានដើមពោធិ៍ទេ) ពួកគាត់ក៏នាំគ្នាសំរាកដើម្បីស្រស់ស្រូបអាហារ។ ក្រោយមកតាតុងបានយកដើមពោធិ៍មួយដើមមកដាំកន្លែងដែលធ្លាប់ឈប់សំរាកនោះ ទុកគ្រាន់បានជាម្លប់សំរាប់ការសំរាកផង និងសំរាប់អ្នកដំណើរឯទៀតៗបានម្លប់ជ្រកសំរាកផង។ ដើមពោធិ៍តាតុង ដាំនោះ (សព្វថ្ងៃឆ្នាំ២០០០) គេនឹងឃើញមានវត្តមាននៅឡើយ គេនឹងឃើញដើមពោធិ៍នោះនៅចំពីមុខផ្សារ Plaza ខាងលិចផ្សារពោធិ៍ចិនតុង។ សំគាល់៖ ចិនតុង ៖ តានោះជាតិចិនឈ្មោះ តុង (ចិនតុង = ចឹកតុង) រីឯចិន = កូនចៅចិន។
សរុបសេចក្តីមកពាក្យ «ពោធិ៍ចិនតុង» គឺមានប្រភពមកពីមានចឹកតុង គាត់បានដាំដើមពោធិ៍មួយដើមទុកជាគុណប្រយោជន៍សំរាប់អ្នកស្រុកធ្វើដំណើរទៅមក។ ប្រភពពី cambodiapiece
http://khmer79.com/news/?p=92233 Archived 2016-03-06 at the វេយប៊ែខ ម៉ាស៊ីន.