Jump to content

ព្យញ្ជនៈខ្មែរ(ត)

ពីវិគីភីឌា

[ទូទៅ ១]ព្យញ្ននៈខ្មែរច្រើនតួរ តួរនីមួយៗមានជើងសក់ក្បាលនឹងដៃ

[ទូទៅ ១][ទូទៅ ១]សេច១១១ក្ដីផ្ដើម

[កែប្រែ]

ក្នុងអត្ថបទនេះខ្ញុំសូមសរសេរពាក្យ ក្មេរ សំរាប់សំគាល់ឈ្មោះប្រទេសក្មេរដំបូង ហើយខ្មែរគឺឈ្មោះប្រទេសយើងបច្ចុប្បន្នក្នុងការងាយស្រួលពន្យល់ពីការវិវត្តន៍នៃប្រទេសមួយនេះ។ នៅភាគទី១ដែលនិយាយអំពីព្យញ្ជនៈខ្មែរទាំង៣៣តួ គឺខ្ញុំបាននិយាយអំពីប្រវត្តិខ្លះៗនៃការកកើត ទាំងព្យញ្ជនៈ ទាំងស្រៈពេញតួ និង ស្រៈនិស្ស័យរបស់ក្មេរ។ នៅក្នុងអត្ថបទភាគទីពីរនេះខ្ញុំនឹងនិយាយបន្ថែមទៀតនៅអ្វីដែលខ្ញុំបានសិក្សាស្រាវជ្រាវបន្ដទៅលើខ្លឹមសារនៃព្យញ្ជនៈទាំង៣៣តួរបស់ក្មេរ។

ជាធម្មតា បើចង់ស្វែងយល់ពីរឿងអ្វីមួយ យើងត្រូវស្វែងយល់ពីឫសគល់របស់វាទើបដឹងសាច់រឿងពិត ត្បិតអីកាលវេលាយូរ អ្វីៗគឺប្រែប្រួលទៅតាម មជ្ឈដ្ឋាន និង ការប្រើប្រាស់តាមសម័យកាលផ្សេងៗគ្នា។ តួយ៉ាងបើចង់ស្វែងយល់អំពីអត្តសញ្ញាណក្មេរ ត្រូវស្វែងយល់ពីឫសគល់នៃជនជាតិនេះ ភាសានេះដូចគ្នា។

ស្រៈពេញតួដែលបានរៀបរាប់ក្នុងភាគទី១គឺជាភាសាមគធៈ ក្នុងសម័យពុទ្ធកាល។ ភាសាមគធៈចែកចេញជាពីរ មួយគឺទេសិយា មួយទៀតគឺ តន្ដី ឬ បាលី។ សូមចំណាំថា ភាសាបាលី និង ភាសាសំស្រ្កឹត មិនមែនជាភាសាដើមរបស់ក្មេរនោះទេ។ ភាសាបាលីគេច្រើនឃើញប្រើក្នុងគម្ពីរពុទ្ធសាសនា ឯសំស្រ្កឹតគឺប្រើក្នុងគម្ពីរព្រហ្មញ្ញសាសនា។ ចំណែកព្យញ្ជនៈទាំង៣៣ ពី ក ដល់ អ គឺជាព្យញ្ជនៈក្មេរសុទ្ធសាធ។ ពីព្រោះយើងមិនអាន ក ថា កាក់ ឬ មិនអាន ខ ថា ខាក់ នោះទេ ក គឺ ក ចំណែកឯ ខ គឺ ខ។

ព្យញ្ជនៈប

[កែប្រែ]

ក ជាព្យញ្ជនៈទីមួយរបស់ក្មេរ ហើយក៏ជានិមិត្តរូបនៃការកកើតទឹកដីក្មេរ វប្បធម៌ក្មេរ និង រឿងរ៉ាវដែលទាក់ទងនឹងក្មេរដែរ។ ន័យមួយរបស់ ព្យញ្ជនៈ ក គឺ កសាង កកើត។ ដែលប្រទេសក្មេរ ពីដើមប្រើតួ អក្សរមួយនេះសំរាប់បញ្ជាក់ពីប្រទេស និង ជនជាតិរបស់ខ្លួន។ ប្រទេសក្មេរ ជនជាតិក្មេរ។

ដោយការបាត់បង់ មិនយល់ពីប្រភពដើមរបស់ខ្លួន កូនក្មេរជំនាន់ក្រោយគឺសិក្សាទៅតាមឯកសារបរទេស ហេតុតែសង្គ្រាម ការដុតបំផ្លាញឯកសារបុរាណក្មេរ ការសំលាប់អ្នកប្រាជ្ញក្មេរ ធ្វើអោយកូនក្មេរលែងស្គាល់អំពីប្រវត្តិខ្លួន ឫសគល់របស់ខ្លួន ហើយយោងបានឯកសារបរទេសដើម្បីសិក្សាអំពីប្រវត្តិខ្លួន។ ជាធម្មតារឿងដែលគេសរសេរអោយគឺមិនដូចរឿងដែលយើងសរសេរខ្លួនឯងនោះទេ។ ជាភស្ដុតាង ឈ្មោះ លាវយី ហ្វាន់ឆេម៉ាន់ ទាំងនេះជាភាសាចិន មិនមែនភាសាខ្មែរទេ។ ឈ្មោះ សោមា កៅឌិណ្យ នេះជាភាសាមគធៈ មិនមែនភាសាខ្មែរទេ។

ក្រោយមកទើបលឺឈ្មោះ ព្រះថោង នាងនាគ ដែលជាឈ្មោះក្នុងរឿងនិទាន រឿងព្រេងតែប៉ុណ្ណោះ ហើយមានមនុស្សភាគច្រើនយល់ថា នោះគ្រាន់តែជារឿងព្រេងនិទាន ទេវកថា របស់ក្មេរដែលនិយាយពីការកកើតទឹកដីគោកធ្លកតែប៉ុណ្ណោះ ពីព្រោះក្នុងរឿងនោះបានបង្កប់រឿងអច្ឆរិយៈដែលមិនគួរអោយជឿ ដូចជា នាងនាគជាកូនស្ដេចភុជុង្គនាគ ព្រះថោងតោងកន្ទុយនាងនាគចុះឋានភុជង្គនាគជាដើម។ ហេតុដូចនេះ ឈ្មោះក្សត្រីក្មេរដំបូង ដែលកូនក្មេរដែលរៀនផ្នែកប្រវត្តិសាស្រ្ដចំណាំហៅថា លីវយី លីវយី ឬ សោមា ពេញៗមាត់នោះ គ្មានឈ្មោះពិតប្រាកដជាភាសាខ្មែរទេ។

នេះសបញ្ជាក់អោយឃើញថា កូនក្មេរជំនាន់ក្រោយ ភ្លេចប្រភពខ្លួន ហើយរក ព្យញ្ជនៈ ក ?!ñ លែងឃើញហើយ។ ជាលទ្ធផលក្មេរ ហៅខ្លួនឯងថា ប្រទេសខ្មែរ ហើយលែងហៅខ្លួនឯងថា ប្រទេសក្មេរ ដូចសម័យកកើតនៃប្រទេសមួយនេះ។

ព្យញ្ជនៈខ

[កែប្រែ]

ខ ជាព្យញ្ជនៈទីពីររបស់ក្មេរ ក្មេរ បានប្រែទៅជា ក្មែរ ហើយចុងក្រោយក៏ប្រែទៅជា ខ្មែរ ដែលជាតួអក្សរទីពីររបស់ក្មេរទៅវិញ។ ហើយសព្វថ្ងៃក្មេរ សំគាល់ថា ខេមរៈ ខេមរា គឺជាកូនខ្មែរ។ គ្រួសារជាច្រើនបានដាក់ឈ្មោះអោយកូនថា ខេមរៈ ខេមរា ខេមរបុត្រ សំរាប់សំគាល់ថាគេជាជនជាតិខ្មែរ។

ខ្មែរ < ខេមរៈ < ជាភាសាមគធៈ ភាសាបាលី មានន័យថា មនុស្សមានសេចក្ដីក្សេម។

កូនខ្មែរសម័យបច្ចុប្បន្នរៀនសូត្រតាមគ្នា ដោយបញ្ញាមិនទាន់បានរីកដុះដាលក្នុងការពិចារណា ម្យ៉ាងចាស់ៗជំនាន់មុនបានបង្រៀនកូនខ្មែរបន្ដវេនគ្នាដូចជាចម្រៀងសារិកាកែវ។ ការបន្ដវេនគ្នាសិក្សាពីប្រវត្តិខ្លួនដោយមិនបានត្រិះរិះពិចារណាថាត្រូវឬខុសនោះជាហេតុធ្វើអោយខ្មែរបាត់ប្រភពដើម បាត់សាវតា ប្រឈមមុខនឹងការបាត់វប្បធម៌ ព្រមទាំងឈានទៅរកការបាត់ពូជសាសន៍ទាំងមូល។

វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន។

សូមរំលឹកឡើងវិញថាភាសាបាលីមិនមែនជាភាសាជាតិរបស់ជនជាតិយើងទេ ចុះហេតុអ្វីបានឈ្មោះប្រទេសរបស់យើងជាភាសាបាលីទៅវិញ?

ចំលើយសាមញ្ញបំផុតគឺ មកពីយើងភ្លេចប្រភពដើមខ្លួនឯង ក្មេរ បានប្រែទៅជាខ្មែរទៅហើយ។ ក្មេរបានខ្ចីពាក្យពីភាសាដទៃតាំងពីយូរយារណាស់មកហើយ ដើម្បីយកមកធ្វើជាភាសារបស់ខ្លួន រហូតមកដល់បច្ចុប្បន្នក៏ដូចគ្នា។ ក្មេរបានខ្ចីពី បាលី សំស្រ្ដឹត អង់គ្លេស បារាំង ចិន រហូតមកដល់សព្វថ្ងៃខ្ចីពីប្រទេសជិតខាងខ្លួនវិញ ដូចជា វៀតណាម និង ថៃជាដើម។ ចូរកត់សំគាល់មួយទៀតថាក្មេរក៏មានពាក្យរបស់ខ្លួនដែរ ដែលពាក្យទាំងនោះមិនមាននៅក្នុងភាសាបាលី ឬ សំស្រ្កឹត ឬ ប្រទេសដទៃទៀតឡើយ នោះហើយជាភាសាពិតប្រាកដរបស់ក្មេរ។

ភាសាខ្មែរ


សញ្ញាវណ្ណយុត្តិ

[កែប្រែ]

ក្មេរបានប្រើវណ្ណយុតិ្តដើម្បីប្ដូរសម្លេងភាសាដទៃអោយមកជាភាសាក្មេរសុទ្ធ។

ឯកសារយោង http://vogel.km-kh.org/en/school/subject-major/khmer/grammar/3-section2

វណ្ណយុត្តិ គឺជាសញ្ញាទាំងឡាយដែលបង្កើតឡើង ដើម្បីកែប្រែ ផ្តួលសំឡេងព្យញ្ជនៈ ឬពាក្យពេចន៍ខ្លះ ឲ្យqqqqqសមស្របទៅតាមតម្រូវការប្រើប្រាស់ ក្នុងភាសារបស់យើង ។ មិនតែប៉ុណ្ណោះ សញ្ញាទាំងនេះ ក៏អាចជួយបំប្លែងសំឡេងនៃពាក្យខ្លះ ដែលមានប្រភពមកពីភាសាបាលី ឬសំស្ក្រឹតផងដែរ ។

វណ្ណយុត្តិទាំងឡាយចែកចេញជាពីរពួកគឺ ៖

ក/ វណ្ណយុត្តិដែលបន្ថែមលើព្យញ្ជនៈ ដើម្បីលម្អៀងស័ព្ទឲ្យខ្លីឲ្យមានសូរផ្សេង ឲ្យប្លែកពីសំឡេងដើម (Signes diacritiques) ។

ខ/ វណ្ណយុត្តិ ដែលប្រើជាមួយនឹងពាក្យ ក្នុងឃ្លាប្រកប ដើម្បីកាត់ឃ្លាជាប្រយោគជាសង្កាត់ ដើម្បីសម្គាល់ន័យសេចក្តីផ្សេងៗ ។ វណ្ណយុត្តិពួកនេះហៅថា “ ខណ្ឌសញ្ញា ”( Signe de ponctuation ) ។

មូសិកទន្ត ឬធ្មេញកណ្តុរ “ ៉ ”

[កែប្រែ]

ជាសញ្ញាប្រើសម្រាប់សម្លាប់, បំបែរសំឡេងព្យញ្ជនៈ ៧ តួ ដែលមានសំឡេងឃោសៈ ឲ្យទៅជាអឃោសៈ គឺ ង, ញ, ប, ម, យ, រ, វ, ឲ្យទៅជាសំឡេងអឃោសៈវិញ ង៉, ញ៉, ប៉, ម៉, យ៉, រ៉, វ៉, ។ ប្លែកតែតួ “ ប ” មួយ ដែលមានសំឡេងអឃោសៈស្រាប់ ប៉ុន្តែគ្រាន់តែលម្អៀងសូរពី ប ទៅ ប៉ ប៉ុណ្ណោះ ។ អក្សរប្តូរសំឡេងទាំងនេះ ត្រូវបានប្រើក្នុងពាក្យ ង៉ក់ង, ញ៉ែងញ៉ង, ប៉ប៉ាច់ប៉ប៉ោច, ម៉ែឪ, យ៉ាប់យ៉ឺន, រឿងរ៉ាវ, វ៉ូងវ៉ាង ។

  • ចំណាំ ៖ កាលណាពាក្យទាំងនេះទៅប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ឧទាហរណ៍ ៖ ផ្ទះប៉ិត យាប់យ៉ឺន, ល្បែងចាប៉ឹក… ។ គេត្រូវយកសញ្ញា (ុ) មកជំនួសធ្មេញកណ្តុរ ដែលដាក់ពីលើ ដើម្បីកុំឲ្យវណ្ណយុត្តិនេះ ទើសទែងគ្នាជាមួយស្រៈខាងលើ ។ ឧទាហរណ៍ ស៊ី ប៉ើង រឹងប៉ឹង ។

ត្រីស័ព្ទ ( ៊)

[កែប្រែ]

ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ… ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី… លើកលែងតែពាក្យ ប៊ិច, អ៊ីចុះអ៊ីចឹង… ។

រស្សសញ្ញា ឬបន្តក់ (់)

[កែប្រែ]

សម្រាប់ប្រើដាក់ថែមលើតួប្រកបនៃពាក្យ ដែលកើតឡើងពីស្រៈ “ អ ” និងស្រៈ “ អា ” ហើយកាត់ស័ព្ទវែងឲ្យទៅជាខ្លី ដែលត្រូវអានលឿនរហ័ស។ ឧទាហរណ៍ ៖ កាត = ស័ព្ទវែង, កាត់ = ស័ព្ទខ្លី, ចប = ស័ព្ទវែង, ចប់ = ស័ព្ទខ្លី ។

  • កំណត់សម្គាល់

ក/ ចំពោះតួព្យញ្ជនៈប្រកបនឹងអក្សរ “ ម ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ មិនបាច់ប្រើសញ្ញា “រស្សៈ” ឬបន្តក់ទេ ឧទាហរណ៍ ៖ ចាម់ ។ ក្នុងករណីនេះ គេប្រើនិគ្គហិត( ៓) ឬស្រៈ “ ាំ” “ ចាំ ” ជំនួសវិញ ។

ខ/ រីឯតួព្យញ្ជនៈប្រកបនឹងអក្សរ “ យ ” ត្រង់សំឡេងប្រកបលំដាប់ទី២នោះ ក៏មិនបាច់ប្រើ “ រស្សសញ្ញា ” ឬបន្តក់ដែរ, ដូចជាពាក្យ “ ចាយ់ ” ក្នុងករណីនេះគេយកស្រៈ “ ៃ ” មកជំនួសវិញ ព្រោះមានសំឡេងដូចគ្នា ។

គ/ ចំពោះពាក្យទាំងឡាយណា ដែលក្លាយមកពីភាសាបាលីឬសំស្រ្កឹត មិនត្រូវប្រើសញ្ញា (់) នេះឡើយ ដូចជាពាក្យ បទ, សព, ភព, កុសល, ផល កិច្ចកល ធនធាន រសជាតិ លាមក … ពាក្យទាំងនេះមានសំឡេងខ្លីស្រេចហើយ តាមទម្លាប់អានបែបបាលីនិងសំស្រ្កឹត ។

ទូទៅងាយស្រួលតាមបញ្ជីនិមួយជាភាសាខ្មែរ.កម្ពុជា

[កែប្រែ]

ក/ គេប្រើវណ្ណយុត្តិនេះសម្រាប់លម្អៀងស័ព្ទរបស់ពាក្យក្លាយមកពីភាសា បាលី ឬសំស្រ្កឹត ដូចជា ៖ ភយ > ភ័យ, ជយ > ជ័យ, នយ > ន័យ, អាស្រយ > អាស្រ័យ, អាលយ > អាល័យ ។



ខ/ សញ្ញានេះក៏ប្រើលើពាក្យខ្មែរខ្លះ ដែលមានសំឡេងស្ទើរស្រៈ “ អ ” និង ស្រៈ “ អា ” ដើម្បីឲ្យមានសូរសំឡេងមួយត្រូវចំនឹងសំឡេងពិតនៃពាក្យនោះ គឺ ញ័រ, ជ័រ, ទំព័រ… ។

គ/ សម្រាប់ប្រើសម្រួលសំឡេងក្លាយពីពាក្យបរទេសខ្លះៗ ដូចជា ដុកទ័រ, ប៉ាស្ទ័រ, អាំងហ្សេនីញ័រ, កុំព្យូទ័រ, ត្រាក់ទ័រ ។

របាទ (៌)

[កែប្រែ]

វណ្ណយុត្តិនេះ ជាតំណាងអក្សរ “ រ ” ដែលគេកាត់យកក្បាលខាងលើរបស់វា មករក្សាទុកធ្វើជាសញ្ញារបាទ (៌) ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យដែលក្លាយមកពីភាសាសំស្រ្កឹត ដើម្បីសម្រួលសំឡេងអានតាមបែបសំឡេងខ្មែរ ។ គេកត់សម្គាល់ថា ពាក្យបាលីណា ដែលសរសេរតម្រួតនោះ កាលណាយើងសរសេរជាពាក្យសំស្រ្កឹតក្លាយខ្មែរ គេត្រូវដាក់ (៌) របាទនេះជំនួសវិញ ។

អស្តា (៏)

[កែប្រែ]

វណ្ណយុត្តិនេះ គឺមានទ្រង់ទាយជាលេខ ៨ ប៉ុន្តែបង្រួញឲ្យតូច ដើម្បីងាយយកមកដាក់លើព្យញ្ជនៈ “ ក ” និង “ ដ ” ដែលជានិបាតស័ព្ទ ។ ឧទាហរណ៍ ៖ ខ្ញុំក៏ទៅ, អ្នកក៏ទៅ, ទោះបីយ៉ាងណាក៏ដោយ …។ ក្រៅពីនេះគេប្រើលេខអស្តា សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លះ ជាពាក្យភ្ញាក់ ស្ងើច រំភើប… ឱហ្ន៏ នុ៎ះហ្ន៏ ។

ទណ្ឌឃាត ឬបដិសេធ (៍)

[កែប្រែ]

វណ្ណយុត្តិនេះ មានរូបសណ្ឋានដូចសក់លេខ “ ៩ ” ។ គេប្រើទណ្ឌឃាត ដើម្បីដាក់លើអក្សរព្យញ្ជនៈណា ដែលគេមិនអាន ប៉ុន្តែគេត្រូវតែរក្សាទុកព្យញ្ជនៈនោះជាចាំបាច់ ក្នុងន័យរក្សាអក្ខរាវិរុទ្ធរបស់ពាក្យ និងជាគ្រឿងសម្គាល់ជាតិស័ព្ទរបស់ពាក្យ ។ ឧទាហរណ៍ ៖ ទូរទស្សន៍, ប្រយោជន៍, គមនាគមន៍, ព្រឹត្តិការណ៍, ពាក្យពេចន៍, វេយ្យាករណ៍, ត្រ័យរតន៍ ។ គេច្រើនប្រើទណ្ឌឃាតលើពាក្យក្លាយពីបាលីនិងសំស្រ្កឹត ។ សញ្ញានេះ ក៏យកមកប្រើចំពោះពាក្យខ្ចីពីបរទេសខ្លះ សម្រាប់រក្សាលំនាំអក្ខរាវិរុទ្ធដើមរបស់ពាក្យទាំងនោះ ដូចជា ស៊ីម៉ងត៍, អេដស៍, អាល់ប៊ែរត៍…។

វិសជ៌នី (ះ) ឬរះមុខ

[កែប្រែ]

គេប្រើសញ្ញានេះ សម្រាប់ប្រកបជំនួសខ្យល់ “ ហ ” ជាពាក្យកាត់កំបុតខ្លី ហើយអានដោយបើកចំហមាត់ដូចជា តិះ, រិះ, ចុះ, ចង្កើះ (ចង្កឹះ) ឈ្មោះ, ទះ, ដោះដូរ, លោតផ្លោះ ។ល។ វាមានសូរសំឡេងស្រដៀងនឹងពាក្យដែលប្រកបនឹងព្យញ្ជនៈ “ ស ” ដែរ ។

===យុគលពិន្ទុ(ៈ)=== ឬហៅថា “ ចុចពីរ ” ក៏បាន គេប្រើវណ្ណយុត្តិនេះសម្រាប់ ៖ ដាក់នៅចុងពាក្យមានកំណើតពីបាលី ឬសំស្រ្កឹត ដែលមានសូរ “ អាក់ ” ឬ “ អ៊ាក់ ” ដូចជា លោភៈ, មោហៈ, ទោសៈ…

  • ចំណាំ ៖ បើពាក្យទាំងនេះនៅខាងដើមគេ ដូចជា ពលកម្ម, វណ្ណកម្ម សច្ចភាព, ខេមរភាសា នោះគេមិនចាំបាច់ដាក់យុគលពិន្ទុទេ ព្រោះពាក្យទាំងនេះជាសមាសនាម ។

  • លើកលែងតែពាក្យ ៖ គណៈ ដែលទោះបីវានៅដើមគេ ឬកណ្តាលគេក្តី ក៏ត្រូវតែប្រើយុគលពិន្ទុជាដរាប ឧទាហរណ៍ គណៈប្រតិភូ, គណៈកម្មការ, គណៈសង្ឃ, គណៈរដ្ឋមន្រ្តី, គណៈប្រធានរដ្ឋ… ព្រោះថាក្នុងពាក្យទាំងនេះ “គណៈ” មិនចូលក្នុងសមាសនាមតាមក្បួនខ្នាតវេយ្យាករណ៍បាលី ។

  • លើកលែងតែពាក្យ ៖ គណបក្ស, គណនា, គណនេយ្យ… ដែលគេមិនត្រូវប្រើយុគលពិន្ទុទេ ។

  • រីឯពាក្យ ៖ កាលៈទេសៈ គេត្រូវប្រើយុគលពិន្ទុកទាំងពីរម៉ាត់តែម្តង ។ ក៏ប៉ុន្តែ បើគេសរសេរពាក្យនេះ “ បញ្រ្ចាស ” មកវិញ “ ទេសកាល ” នោះ គេមិនត្រូវប្រើយុគលពិន្ទុឡើយ ។

  • ក្នុងសម័យនេះ គេយកយុគលពិន្ទុមក ប្រើក្លាយក្នុងឃ្លាប្រយោគខ្លះដែរ សម្រាប់រាប់រាយឈ្មោះអ្វីៗ ដូចពាក្យថា ទង់ជាតិបារាំងមាន ៣ ពណ៌គឺ ៖ ស, ខៀវ, ក្រហម ។ ប៉ុន្តែជាទូទៅ អ្នកនិពន្ធទាំងឡាយតែងតែប្រើ “ទ្វិពិន្ទុលេខ” ក្នុងករណីរៀបរាប់, ឧទ្ទេស បង្ហាញ… ព្រោះការប្រើសញ្ញាខណ្ឌបែបនេះត្រឹមត្រូវ និងសមហេតុសមផលជាង ។ យើងនឹងបានឃើញព្រមទាំងអធិប្បាយពន្យល់ អំពីខណ្ឌសញ្ញានេះនៅទំព័រខាងមុខ ។

===រជ្ជុសញ្ញា ឬសហសញ្ញា (-)=== “Trait d’union” ជាសញ្ញាបន្ទាត់ផ្ដេកខ្លីសម្រាប់ប្រើប្រាស់បានច្រើនយ៉ាងនៅក្នុងការសរសេរអត្ថបទ ឬតែងនិពន្ធជាដើម ។

ក/សម្រាប់បំបែកព្យាង្គនៃពាក្យមួយ កុំឲ្យអានច្រឡំជាប្រកប នាំឲ្យខុសពាក្យដូចជា ទូក-ង, កុក-ស, សម្បុរ-ស,ខ្សែ-ក…។

ខ/សម្រាប់តភ្ជាប់ពាក្យមួយ ដែលសរសេរមិនទាន់ចប់នៅចុងទំព័រ ហើយត្រូវត្រឡប់មកសរសេរនៅដើមបន្ទាត់វិញ ។

គ/ សម្រាប់ភ្ជាប់ពាក្យមួយដែលដាច់គ្នា ដើម្បីតម្រូវចាប់ចុងចួនក្នុងកំណាព្យ ។

ឃ/ សម្រាប់បញ្ជាក់អំពីការផ្លាស់ប្តូរឃ្លាសន្ទនានៃតួពីរ ឬច្រើននាក់ ។

ង/ សម្រាប់សម្គាល់នូវការរៀបរាប់ ជាលំដាប់លំដោយ អំពីគំនិត ឬចំណុចប្លែកៗ ។

កាកបាទ ឬជើងក្អែក (+)

[កែប្រែ]

គឺជាបន្ទាត់ខ្លីពីរ មួយផ្តេកមួយទៀតបញ្ឈរ គូសកាត់ខ្វែងគ្នាចំពាក់កណ្តាល ។ គេប្រើវណ្ណយុត្តិនេះ សម្រាប់ដាក់លើពាក្យឧទានស័ព្ទខ្លីៗមួយចំនួន ដែលមានសូរសៀងបង្អូស ឬត្អូញថ្ងូរ ដូចជាពាក្យ ចា៎ះ ! បា៎ទ ! ណា៎ ! ហ្ន៎, នុ៎ះ, ណ៎ះ, អូ៎, អ្ហា៎… ។ ខាងផ្នែកនព្វន្ត គេប្រើសញ្ញាជើងក្អែកជាសញ្ញាបូក, ឧទាហរណ៍ ៖ ១៥+៣៨ ។

លេខទោ (ៗ)

[កែប្រែ]

សញ្ញានេះគេប្រើសម្រាប់

ក/- ផ្ទួនពាក្យដែលតម្រូវឲ្យថា ឬអានពីរដង,

ខ/- សម្រាប់បញ្ជាក់អំពីចំនួនច្រើន ឬ ពហុវចនៈ ។

  • ចំណាំ ៖ មិនមែនកំណត់ថា គ្រប់តែពាក្យដែលត្រូវថាឬអានពីរដងនោះ ត្រូវតែដាក់លេខទោទាំងអស់នោះ ទេ ។ ពាក្យបាលីខ្លះដែលយកមកប្រើក្នុងភាសាខ្មែរ ដូចជា នានា ធម្មសង្វេគ គេត្រូវសរសេរពាក្យ “នានា” នេះត្រួតគ្នាពីរដង ដោយគោរពទៅតាមវិធានបាលី ។ ដូចជាពាក្យថា ឯហិមម…? ។ បើប្រើជាមួយគុណនាម និយាយអំពីពណ៌នោះ ពាក្យស្ទួនដោយប្រើលេខទោ ចង់បញ្ជាក់អំពីប្រភេទពណ៌ ដោយឡែកៗរបស់វត្ថុ ។

ចំពោះពាក្យខ្មែរខ្លះ ដែលមានសំឡេងដដែលៗពីរដងដូចជាបបរ កករ ត្រូវតែសរសេរពីរដងជាន់គ្នាដូច្នេះជាដរាប ។ ហាមដាច់ខាត មិនឲ្យសរសេរ បរៗ, ករៗ, បែបនេះឡើយ ។

  • លេខទោប្រើក្នុងករណីបញ្ជាក់ និងប្រៀបធៀប ។

  • លេខទោប្រើជាមួយពាក្យមួយព្យាង្គ ។

  • លេខទោប្រើជាមួយពាក្យពីរម៉ាត់ ។

  • លេខទោប្រើជំនួសពាក្យបីម៉ាត់ឬច្រើនព្យាង្គ ។

  • ចំណាំ ៖ លេខទោមិនអាចប្រើផ្ទួនបាននៅខាងចុងពាក្យពិពណ៌នា អំពីរូបរាងមនុសឬសត្វ ដូចជា កូនគោនេះធាត់ទ្រលុកលុក មុខឡើងកំប្លង់ប្លង់ដូចវង់ចន្រ្ទា ។ ស្គមកំព្រឹងព្រឹង ។

  • មិនត្រូវប្រើលេខទោនេះក្នុងករណីប្រើពាក្យដដែលច្រើនដង

សេចក្ដីបញ្ចប់

[កែប្រែ]

ក្នុងភាគ២នេះអ្វីដែលសំខាន់ចង់អោយកូនក្មេរដឹងគឺ ប្រឹងស្វែងយល់អំពីអត្តសញ្ញាណខ្លួន ដោយខ្លួនឯង ហើយកុំពឹងពាក់លើឯកសារបរទេសពេក។ សិក្សាពីឈ្មោះភូមិ ឃុំ ស្រុក ខេត្ត ភ្នំ ប្រាសាទ វត្ត រូបចម្លាក់ រឿងព្រេង អក្សរសិល្ប៍ ល្បែងប្រជាប្រិយ របាំ ឈ្មោះឧបករណ៍ភ្លេង ឈ្មោះផ្លែឈើ ប្រពៃណី ទំនៀមទំលាប់ ដែលជាវប្បធម៌មានជីវិត បានបញ្ជាក់អំពីអ្វីដែលជាក្មេរពិតប្រាកដ។

ស្វែងយល់ពីក្មេរ ត្រូវស្វែងយល់ពីព្យញ្ជនៈ ក ដល់ អ ទើបដឹងរឿងពីឫសគល់មកដល់បច្ចុប្បន្ននឹងទៅអនាគត។
ក ការកកើតទឹកដី វប្បធម៌ក្មេរ
អ ពេលដែលយើងដឹងអត្តសញ្ញាណខ្លួនពេលនោះទើបយើងត្រេកអរ មានសេចក្ដីសុខសន្ដិភាព ប្រទេសអភិវឌ្ឍន៍។
ត្រេកអរ ពាក្យត្រេកអរនេះមាន រ ចំនួន៣

   * រទីមួយតំណាងអតីតកាល
   * រទីពីរតំណាងបច្ចុប្បន្នកាល
   * រទីបីតំណាងអនាគតកាល



ហេតុអ្វីពាក្យត្រេកអរចាំបាច់មានរដល់ទី៣នេះជាប្រស្នា។ រ~រ រ ចង់ត្រេកអរ លុះត្រាតែភ្ជាប់អតីតកាលទៅនឹងបច្ចុប្បន្នកាល បានន័យថាត្រូវដឹងពីអត្តសញ្ញាណខ្លួន ពីឫសគល់របស់ខ្លួន មនុស្សដែលមានប្រភពច្បាស់លាស់ ប្រសើរជាងមនុស្សដែលគ្មានប្រភពច្បាស់លាស់។ ពេលដែលអតីតកាល និង បច្ចុប្បន្នកាលភ្ជាប់គ្នាហើយ ពេលដែលយើងដឹងសាវតារបស់ខ្លួនហើយ នោះយើងនឹងមានមោទនភាពហើយធ្វើអោយប្រទេសខ្លួនរីកចំរើន អភិវឌ្ឍន៍ ពេលនោះហើយដែល រ ទីបីនឹងកើតឡើងបង្គ្រប់ពាក្យ ត្រេកអរនោះ។

រៀបរៀងដោយ សុខគឹមហេង (ទទួលការណែនាំពី លោកអ៊ំគៀត ចាន់ថុន អតីតនិស្សិតវិចិត្រសិល្បៈខេត្តព្រះសីហនុ)

១០ មករា ២០១១
Cite error: <ref> tags exist for a group named "ទូទៅ", but no corresponding <references group="ទូទៅ"/> tag was found