ព្រហ្ម ម៉ាញ

ពីវិគីភីឌា

លោក ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប លោក ព្រហ្មម៉ាញ គឺជាសិល្បករអាយ៉ៃជើងចាស់មួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា ដោយលោកគឺជាដៃគូចម្រៀងអាយ៉ៃដ៏ស័ក្តិសមជាមួយអ្នកស្រី​ នួន សារី ហៅ យាយយ៉យ។

ប្រវត្តិលោក ព្រហ្ម ម៉ាញ[កែប្រែ]

លោក ព្រហ្មម៉ាញ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ហើយរូបលោកបានចាប់ផ្តើមចូលវិស័យសិល្បៈតាំងពីឆ្នាំ ១៩៧០ មកម្ល៉េះ ដោយកាលណោះលោកទើបតែមានអាយុ ២០ ឆ្នាំប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២៣ នេះ លោក ព្រហ្មម៉ាញ បានប្រឡូកក្នុងសិល្បៈប្រមាណជា ៥៣ ឆ្នាំមកហើយ ។ បើតាមបទសម្ភាសនឹងសារព័ត៌មួយកាលពីឆ្នាំ ២០១៨ សិល្បករចម្រៀងអាយ៉ៃជើងចាស់រូបនេះបានរៀបរាប់ថា លោកបានកើតក្នុងត្រកូលគ្រួសារកសិករធម្មតាមួយ និង បានរៀនសូត្រនៅសាលាធម្មតាដូចក្មេងដដៃទៀតក្នុងភូមិ ។ លោកមានបងប្អូនសរុប ៤ នាក់ (ប្រុសទាំងអស់) ហើយបងប្អូនរបស់លោកគឺមានមុខរបរខុសគ្នាទាំងអស់ ដោយបងប្រុសទី ១ មានជំនាញខាងគូរ រចនា ចម្លាក់ ឯបងប្រុសទី ២ គឺជាគ្រូបង្រៀន ហើយរូបលោកផ្ទាល់គឺជាអ្នកសិល្បៈ និង ប្អូនពៅរបស់លោកគឺជាកីឡាករប្រដាល់ ។ លោក ព្រហ្មម៉ាញ បានបន្តទៀតថា ក្នុងពេលរបបពលពតមកដល់ក្រុមគ្រួសារលោកត្រូវបានគេសម្លាប់ចោលនៅជំនាន់នោះអស់ នៅសល់តែលោកម្នាក់ឯងប៉ុណ្ណោះ ។ ក្រោយបែករបបដ៏ខ្មៅងងឹតនោះ លោក ព្រហ្មម៉ាញ ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈម្តងទៀត ក្នុងអាយុ ៣០ ឆ្នាំ ដោយលោកចាប់យកអាជីពជាអ្នកចម្រៀងអាយ៉ៃឆ្លើយឆ្លង ហើយរហូតមកដល់បច្ចុប្បន្ននេះ កេរ្តិ៍ឈ្មោះរបស់លោកមានភាពល្បីល្បាញសុសសាយទូទាំងប្រទេសកម្ពុជា ដោយមានមហាជនទាំងក្មេងចាស់ចូលចិត្តគាត់គ្រប់គ្នា ។ [១]

  1. https://www.popular.com.kh/entertainment/256893.html/