Jump to content

ព្រះកែវភ្លើង

ពីវិគីភីឌា

ទាក់ទងនិង រូបចម្លាក់ព្រះកែវភ្លើង ដែលធម្មបាលកុមារ ឬ ព្រះពិស្ណុះការណ៍ ទទួលពីបុត្រីទាំង៧ របស់កបិលមហាព្រហ្ម ។ រូបចម្លាក់ព្រះពុទ្ធធ្វើពីកែវមរកតនេះនៅក្នុង "នគរបាតលីបុត្ដ" (ឥណ្ឌា) ក្នុងឆ្នាំ៣៥ (នៃគ.ស រាជ) ក្រោយមកត្រូវបានស្ដេច "ក្រុងលង្កា" នាប្រទេសសេរីលង្កា (បច្ចុប្បន្ន) វាយយកបន្ត រហូតដល់ឆ្នាំ៤៥០ (នៃគ.ស រាជ) ទើបក្រុងលង្កាកើតមានចម្បាំង ហើយក្រោយមកស្ដេចភូមាព្រះនាម "អនុរត្ត៍" នៃអាណាចក្រផាហ្គាន (បាហ្គាន) ដែលគោរពនៅព្រះពុទ្ធសាសនា បានបញ្ជូនសំពៅពីរគ្រឿង ដោយមានព្រះសង្ឃ និង ក្រុមដើរសំពៅរួមដំណើរផង ឲ្យចេញឆ្ពោះទៅកោះលង្កាក្នុងឆ្នាំ៥០០ (នៃគ.ស រាជ) ដើម្បីនឹងសុំចម្លងព្រះត្រៃបិតក និងទទួលយករូបសំណាកពុទ្ធអង្គ២ផង ដែលរូបចម្លាក់ទី១ធ្វើពីត្បូងទទឹមពណ៌ក្រហម មានឈ្មោះថា "ព្រះកែវភ្លើង" រូបចម្លាក់ទី២ធ្វើពីត្បូងកែវមរកដ មានឈ្មោះថា "ព្រះកែវមរកត" ។ សំពៅបានមកដល់កណ្ដាលមហាសាគរនៃសមុទ្រឥណ្ឌា ក៏ជួបខ្យល់ព្យុះសង្ឃរាមួយយ៉ាងធំ បានបោកបក់ធ្វើឲ្យសំពៅទាំងពីរវង្វេងបែកផ្លូវគ្នា សំពៅទី១ដែលផ្ទុកនៅរូបចម្លាក់ "ព្រះកែវភ្លើង" ក៏បាត់ស្រមោលសូន្យឈឹងរហូតមកដល់សព្វថ្ងៃនេះ ។