ព្រះគុហាហ្លួង

ពីវិគីភីឌា

ព្រះគុហាហ្លួងមានទីតាំងស្ថិតនៅក្នុងខេត្តកំពតបច្ចុប្បន្ន ដែលពីអតីតកាលខេត្តកំពតជាឧបសម្ព័ន្ធរបស់ខេត្តតាកែវ។ ព្រគុហាហ្លួងមានសិលាចារឹកចារនៅចុងសតវត្សរ៍ទី៧ សិលាចារឹកលេខK-៤៤ ដែលត្រូវបានរកឃើញដោយលោក អាដេម៉ាដ៍​​​ ឡឺក្លែរ នៅចុងសតវត្សរ៍ទី១៩នៅក្នុងព្រះគុហាហ្លួងនេះ។ ការផ្តាមយកសិលាចារឹកនេះ ហើយសិក្សាបកប្រែឡើងវិញនៅពេលថ្មីៗនេះ ដោយលោក វង់ សុធារ៉ា នៅឆ្នាំ២០១៣ បានបញ្ជាក់ថានៅភាគខាងចុងនៃផ្ទាំងសិលាចារឹកថា បើអ្នកណាចាប់យកនូវទ្រព្យសម្បត្តិជាអំណោយបុណ្យទាំងរបស់ព្រះ(ឥសូរ) ឧត្បន្នេស្វរៈនោះនឹងធ្លាក់ក្នុងសកឈ្មោះអន្ធតាមិស្រៈ(នរកងងិតឈឹង)ដរាបណាមានព្រះអាទិត្យ ព្រះចន្ទ និងដួងតារាទាំងឡាយ[១]

ឯកសារយោង[កែប្រែ]

  1. Cf.វង់ សុធារ៉ា ឆ្នាំ២០១៣ ទំព័រទី១៤៥