Jump to content

ឥន្ទ្រវរ្ម័នទី៤

This is a good article. Click here for more information.
ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ព្រះបាទឥន្ទ្រវរ្ម័នទី៤)

ឥន្ទ្រវរ្ម័នទី៤

Angkor, Angkor Wat, Stupa
រជ្ជកាល ១៣០៨-១៣២៧
(ចក្រភពខ្មែរ)
បិតា មិនមានកំណត់ត្រា
មាតា មិនមានកំណត់ត្រា
មហេសី មិនមានកំណត់ត្រា
បុត្រ ប្រហែល យុវរាជ
គ្រងរាជ ​ ១៣០៨
ព្រះនាមពេញ ព្រះកម្រតាងអញ

ស្រីន្រ្ទជ័យវរ្ម័ន

មរណៈនាម មិនមានកំណត់ត្រា
ក្សត្រមុន ឥន្ទ្រវរ្ម័នទី៣
រាជបន្ត ជ័យវរ្ម័នទី៩
ប្រសូត្រ មិនមានកំណត់ត្រា
ចូលទីវង្គត់ ១៣២៧
ជំនឿសាសនា ហិណ្ឌូសាសនា ព្រះសិវៈនិយម

ឥន្ទ្រវរ្ម័នទី៤ (អង់គ្លេស: Indravarman IV) (ប្រ.ស|គ.ស ០០០០-១៣២៧) រជ្ជកាលគ្រងរាជ (គ.ស ១៣០៨-១៣២៧) ក្រោយគ្រងរាជសម្បត្តិផ្លូវការណ៍ក្នុងឆ្នាំ ១៣០៨ នៃគ.សករាជ ទ្រង់មាន ព្រះបរមនាមថា "វ្រះកម្រតេងអញឝ្រីន្ទ្រជយវម៌្មទេវ" ប្រែជាខេមរៈភាសា "ព្រះកម្រតាងអញស្រីន្ទ្រជយវរ្ម័នទេវៈ" តាមការសន្និដ្ឋានព្រះអង្គមានបុត្រមួយទ្រង់ព្រះនាម "យុវរាជ" (Yuvarāja) ហើយត្រូវបានសោយទីវង្គតដោយការបះបោរមួយ ហើយព្រះអង្គទំនងជាបានសាងសង់នូវសំណង់ ចេតិយមួយក្នុងប្រាសាទអង្គរវត្ត ដើម្បីដាក់ដម្កល់នូវព្រះធាតុ (ឆ្អឹង) នៃបុត្ររបស់ខ្លួននាពេលនោះ ។[]

កំណត់ត្រាអំពី ឥន្ទ្រវរ្ម័នទី៤

[កែប្រែ]

Note of Indravarman IV

អ្នកជំនាញផ្នែកប្រវត្តិសាស្ត្រ ភាសា និងវប្បធម៌ចិន ដែលជា វិទូជនជាតិបារាំងគឺលោក "ផល ពេលីយូត" Paul Pelliot បានឆ្លងកាត់ការសរសេរចាស់ជាងគេក្នុងសម័យកាលអង្គររបស់កម្ពុជា តាមរយៈការសិក្សាទៅលើ អ្នកការទូតចិន ចូវតាក្វាន់ (Zhou Daguan) គាត់​បាន​និពន្ធ​ជាមួយនិង​បក​ប្រែ​ជា​ភាសា​បារាំង​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បំផុត​នៃ​ទិនានុប្បវត្តិ​របស់ ចូវតាក្វាន់ ក្នុង​ឆ្នាំ 1902 ។ ផល ពេលីយូត បានពណ៌នា ថាតំណាងបេសកទូតចិនមួយបានមកកម្ពុជាដើម្បីទិញសត្វដំរីមួយចំនួន ពីស្ដេចកម្ពុជា ក្នុងឆ្នាំ ១៣២០ នៃគ.សករាជ ត្រូវនិងរជ្ជកាល ស្ដេចឥន្ទ្រវរ្ម័នទី៤ ដូចនេះមានន័យថា ចក្រភពខ្មែរនាសម័យអង្គរ មានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំជាមួយនគរចិននៅឡើយ បើទោះជាមានការរង្គោះរង្គើផ្ទៃក្នុងដោយការបះបោរដណ្ដើមរាជយ៉ាងណាក្ដី ។ ជាចុងក្រោយទ្រង់សោយទីវង្គត់ក្នុងឆ្នាំ ១៣២៧ នៃគ.សករាជ ហើយមិនមានកំណត់ត្រាច្រើនអំពីព្រះអង្គឡើយ គេដឹងត្រឹមថា ព្រះបាទ ជ័យវរ្ម័នទី៩ ជាអ្នកឡើងសោយរាជបន្តពីព្រះអង្គផងដែរ ។[]

សេចក្ដីជំរាប

[កែប្រែ]

មានមតិរបស់លោកបណ្ឌិតផ្នែកសិលាចរិកមួយ លើកឡើងថា «វម៌្ម» មាននៅលើសិលាចារឹកភាសាខ្មែរយ៉ាងច្រើន អ្នកប្រាជ្ញបារាំងបានអានថា varmma ដែរ។ ប៉ុន្តែ នៅពេលគេបកប្រែ ឬពន្យល់ជា ភាសាបារាំង គេសរសេរជា varman វម៌ន/ វរ្ម័ន វិញ។ បើយើងលើកតម្កើងឯកសារក្នុងស្រុក ហេតុអ្វីបានមិនគាំទ្រ សំណេររបស់ដូនតាថា «...វម៌្ម»?

ពាក្យ (វរ្ម័ន) ត្រូវបានក្រុមសិក្សាពាក្យសំស្ក្រឹត ជាន់ខ្ពស់ នៃក្រុមបុរាណាចារ្យ យកមកប្រើ ជាឈ្មោះផ្លូវការណ៍ នៃការសិក្សាទូទៅ ដោយទទួលស្គាល់ដោយក្រុម ប្រវិត្តវិទូខ្មែរជាន់ខ្ពស់ របស់សាលាបារាំងចុងបូព៌ា (École Française d'Extrême-Orient) ដែលហៅកាត់ថា (E.F.E.O) ដែលយកលំនាំតាមឈ្មោះព្រះបាទនរោត្តម ដែលមានព្រះនាមសរសេរថា "នរោត្ដមវរ្ម័ន" ដែលសរសេរឡើងក្នុងឆ្នាំ 1903 ដោយបែបនេះហើយទើបពាក្យ (វរ្ម័ន) មានប្រើប្រាសរហូតមកដល់បច្ចុប្បន្ននេះ ដែលមានសរសេរក្នុងក្រាំងសៀវភៅនានា ក្រោយសង្គ្រាមលោកលើកទី២ ហើយពាក្យ (វរ្ម័ន) ត្រូវបានបញ្ចូលក្នុងវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជជួនណាត មកដល់បច្ចុប្បន្ននេះ គួរបញ្ចាក់ផងដែរថា មុនការចេះអានសំស្ក្រឹតរបស់លោកបណ្ឌិត កម្ពុជាមានក្រុមសិក្សាជាន់ខ្ពស់នៃភាសាសំស្ក្រឹតរួចទៅហើយ ម៉្យាងវិញទៀត អ្នកសិក្សាជន់ខ្ពស់ពីមុនៗ មានដូចជា៖ ក្រុមជំុនំទំនៀមទម្លាប់ខ្មែរ នៃក្រុមបុរាណាចារ្យ លោក កេងវ៉ាន់សាក់, លោក ត្រឹងងា ដែលសុទ្ធតែជាអ្នកសឹក្សាជាន់ខ្ពស់ មិនដែលតិះទាន និងលើកការអនុម័ត សំរេចការយល់ឃើញណាមួយ ដោយមិនមានការបោះឆ្នោតឯកភាព ក្នុងអង្គប្រជុំនៃបណ្ឌិតសភាអក្សរសាស្ត្ររបស់កម្ពុជានោះទេ ។[]

ដូចនេះ ៖ ប្រហែលជាលោក បណ្ឌិតមានការយល់ច្រឡំ រវាងការប្រើតួអក្សរ សំស្ក្រឹត និង តួអក្សរខ្មែរ បញ្ចុប្បន្ន ដែលមានន័យថា បើលោកបណ្ឌិត ចង់ឱ្យមានការប្រើពាក្យ (វម្ម៌) ជាពាក្យប្រើប្រាសទូទៅផ្លូវការណ៍ លោកបណ្ឌិត ត្រូវស្នើសុំសភាអក្សរសាស្ត្រជាតិកម្ពុជា លប់អក្សរក្រមកម្ពុជា ដែលមានព្យញ្ជនៈ ៣៣តួ ពី ក ដល់ អ និង ស្រៈ ទាំងអស់ចេញ ពីកម្មវិធីសិក្សារបស់រដ្ឋជាមុនសិន បន្ទាប់មកត្រូវស្នើសុំអង្គព្រះមហាក្សត្រ និង នាយករដ្ឋមន្ត្រីកម្ពុជា ទាត់ចោលនូវស្នាដៃរបស់អ្នកចងក្រងពីមុន ជាមុនសិន ទើបលោកបណ្ឌិតអាចយក ព្យញ្ជនៈ និង ស្រៈ នៃពាក្យសំស្ក្រឹតទាំងអស់ មកជំនួស ព្យញ្ជនៈ និង ស្រៈ នៃពាក្យ ខេមរៈភាសាបាន ហើយលោកបណ្ឌិត ត្រូវពន្យល់ពីរបៀបប្រកបពាក្យចំនួនរាប់លាន ដែលបានចងក្រងដោយ សម្ដេចសង្ឃរាជជួនណាត ក្នុងទម្រង់ជាសំស្ក្រឹត បន្ទាប់មក លោកបណ្ឌិត ត្រូវបង្កើតការប្រកបទាក់ទង និង ពាក្យចំនួនរាប់លានទៀត នៃក្រុមពាក្យរបស់ជនជាតិភាគតិចកម្ពុជា ដែលមានដូចជា៖ កួយ ភ្នង ចារាយ ល-។ មានសព្វគ្រប់ដូចការរៀបរាប់ខាងលើនេះហើយ ទើបលោកបណ្ឌិតអាចធ្វើការផ្លាសប្ដូរ នូវអ្វីដែលលោកបណ្ឌិតយល់ឃើញនេះ ។

បុរាណាចារ្យ លោកតែងលើកឡើងនៃពាក្យមួយថា (ពេក) ។

ចំណារពន្យល់

[កែប្រែ]

សិក្សាពាក្យ (វម្ម៌) ដែលជាពាក្យដើមនៃសិលាចរឹកសំស្ក្រឹត ដែលត្រូវបានប្រែសម្រួលជាពាក្យ (វរ្ម័ន) ដោយក្រុមសិក្សាជាន់ខ្ពស់ភាសាសំស្ក្រឹត នៃក្រុមបុរាណាចារ្យ ក្នុងរាជព្រះបាទនរោត្ដម ហើយក្រុមប្រវត្តិវិទូបារាំងបានយកទៅប្រែជាភាសាបារាំងនៃពាក្យ Varman ។ ហេតុអ្វីត្រូវហៅពាក្យ វម្ម៌ នេះថា (វ-ម័ន) ពីព្រោះពាក្យនេះត្រូវបានក្រុមបេសកជនចិន ហៅស្ដេចខ្មែរ ជំនាន់នគរភ្នំ នៃកន្ទុយពាក្យ ម្ម៌ នេះហៅថា "ម័ន" តាំងពីស.វទី៣ ឬ ស.វទី៥ មកម៉្លេះ ចំណែកឯជើងព្យញ្ជនៈ ម "្ម" គ្រាន់តែរបៀបដែលគេសរសេរដើម្បីសង្កត់ពាក្យទាញសូរសម្លេងប៉ុនណោះ ដោយពាក្យថ្មីៗ កាន់តែកើតឡើងច្រើនឡើងៗ តាមរយៈការមកដល់របស់ពួកអុឺរ៉ុប ដូចនេះកម្ពុជាចាំបាច់ត្រូវធ្វើបដិវឌ្ឍន៍អក្សរខ្មែរ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការប្រកប និង ការអាន ។ ហេតុអ្វីពាក្យ (វរ្ម័ន) ត្រូវបន្ថែម ព្យញ្ជនៈ "រ" នៅចន្លោះកណ្ដាល ពីព្រោះ ព្យញ្ជនៈ វ និងចាប់ទាញយក ព្យញ្ជនៈ ន យកមកប្រកបចូលគ្នា ហៅថា (វ៉ន) ម័ ដូចនេះហើយ ក្រុមសិក្សាអក្សរសាស្ត្រខ្មែរ ត្រូវបន្ថែម ព្យញ្ជនៈ "រ" ដើម្បីបំបែកការទាញប្រកប ។ រហូតដល់ពាក្យ (វរ្ម័ន) ត្រូវបានប្រើប្រាសជាងមួយរយឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ។

មើលផងដែរ

[កែប្រែ]

តំណភ្ជាប់ រជ្ជកាលគ្រងរាជ

[កែប្រែ]
ឥន្ទ្រវរ្ម័នទី៤
(គ.ស ០០០០-១៣២៧)
មុនដោយ
ឥន្ទ្រវរ្ម័នទី៣
ចក្រភពខ្មែរ
១៣០៨–១៣២៧
តដោយ
ជ័យវរ្ម័នទី៩

ឯកសារយោង

[កែប្រែ]
  1. Manomohan Ghosh (1968) A History of Cambodia: From the Earliest Times to the End of the French Protectorate, Publisher: Calcutta Oriental Book Agency, Original from the University of Michigan p.304
  2. Lawrence Palmer Briggs (1951) The Ancient Khmer Empire, Publisher: White Lotus Press, Original from the University of Michigan p.295 ISBN: 9748434931, 9789748434933
  3. Prasoersūrisǎkti (Jum Mau) (Ukñā.) (1947) Eka Sahasrarātrī: muay bǎn muay yáp, Volume 12, Contributors: Cambodia. Bibliothèque Royale, Cambodia. Institut Bouddhique, Publisher: Cambodia Royal Library, Original from the University of Michigan