ព្រះពិស្ណុការ
ព្រះពិស្ណុការ | |
---|---|
អាទិទេពខាងស្ថាបត្យកម្ម វិស្វកម្ម | |
![]() ព្រះពិស្ណុការ សិល្បៈអង្គរវត្។ | |
Devanagari | विश्वकर्मान् |
Sanskrit Transliteration | Vishvakarman |
Affiliation | ទេព |
Abode | ពិស្ណុការហ្ពិភព |
Consort | ព្រះនាងហ្គ៉ាយ៉ាទ្រី |
Mount | ហ្គោស ដំរីមួយ |
Region | ព្រហ្មញ្ញសាសនា ព្រហ្មញ្ញ សាសនា |
ព្រះពិស្ណុការ(ភាសាសំស្ក្រឹត ៖ विश्वकर्मान् អង់គ្លេស ៖ Vishvakarmanសៀម ៖ พระวิษณุกรรม) ព្រះពិស្ណុការ៖ អាទិទេពខាងស្ថាបត្យកម្ម វិស្វកម្ម [១]ទេព នៃព្រហ្មញ្ញសាសនា-ព្រហ្មញ្ញ សាសនា ក្នុងលទ្ធិព្រហ្មញ្ញសាសនា ទេពដែលទាក់ទងនឹងការសាងសង់ប្រាង្គប្រាសាទ គឺជាទេវតាមួយសំខាន់ ហេតុនេះព្រះអង្គត្រូវបាន ព្រាហ្មណ៍សាសនិកចាត់ទុកថាគឺជា ព្រះវិស្ណុគ្ម័ន ជាទេវតានៃស្ថាបត្យកម្ម ឬ ស្តេចស្ថាបត្យករដ៏ចំណាន។ ពាក្យវិស្ណុគ្ម័នជាភាសាសំស្រ្តឹត បានឲ្យ កំណើតទៅពាក្យខ្មែរយើងគឺ វិស្ណុការ ដែលមាននិយមន័យដូចគ្នា ។ [២][៣][៤]
ព្រះអង្គក៏ជាសិល្បករ និងជាយន្តការទាំងផ្នែកការជាង ជាទូទៅរបស់ទេវតា ហើយក៏ជាអ្នកផលិតគ្រឿងសព្វាវុធ ថ្វាយពួកទេវតាផងដែរ ។ គឺព្រះវិស្វករនេះហើយ ដែលបានផលិតអាវុធ ឈ្មោះគ្នីសាស្ត្រ និងបានបង្ហាត់បង្រៀនវិជ្ជាមួយឈ្មោះថា ស្ថាបត្យ វេទ ជាវិទ្យាផ្នែកខាងស្ថាបត្យកម្ម និងខាងយន្តកម្ម”។ ’ព្រះអង្គជាអម្ចាស់ ឬជាមេនៃសិល្បៈ ជាអ្នកផលិតវត្ថុសិល្បៈចំនួន មួយពាន់មុខងារ វឌ្ឍកី (ជាងសំណង់ / របស់ពពួកទេវតា ជាអ្នកឧបត្ថម្ភលើសិប្បករទាំងអស់ ។ ទ្រង់បានកសាងរថហោះនៅលើមេឃសម្រាប់ពពួកទេវតា” ។ ទ្រង់ ’បានកសាងទីក្រុងលង្កាឲ្យពួកយក្ស និង បិសាច និង បានបង្រៀនស្វាមួយឈ្មោះនល ឲ្យចេះសង់ស្ពានធ្វើអំពីថ្មបណ្តែកទឹក ឆ្លងកាត់ សមុទ្រ ពីប្រទេសឥណ្ឌា ចុងខាងត្បូងទៅកាន់កោះលង្កា ដោយដាក់ឈ្មោះថា រាមសេតុ ។[៥]
គឺក្នុងន័យហើយ បានជាសិល្បករខ្មែរគ្រប់ប្រភេទ មិនថាជាងសាងសង់ ឬ អ្នករបាំទេ គេរមែងតែងគោរពបូជាព្រះអង្គមួយនេះ ៕ [៦]
ឯកសារយោង[កែប្រែ]
![]() |
វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: ព្រះពិស្ណុការ |
- ↑ "Vishvakarman – Oxford Reference" (អង់គ្លេស)
- ↑ Melton, J. Gordon (2011) Religious Celebrations: L-Z (អង់គ្លេស) ABC-CLIO ISBN 9781598842050
- ↑ "Rig Veda: Rig-Veda, Book 10: HYMN LXXXI. Visvakarman." www.sacred-texts.com
- ↑ "Rig Veda: Rig-Veda, Book 10: HYMN LXXXII. Visvakarman." www.sacred-texts.com
- ↑ চট্টোপাধ্যায়, কুন্তক "বাংলায় ঢুকেই ভোলবদল বিশ্বকর্মার" anandabazar.com (អង់គ្លេស) ដកស្រង់នៅថ្ងៃ 2018-09-19
- ↑ http://www.khemaravidya.com/index.php/news/2015-08-19-03-35-29/461-2016-10-07-23-50-28