បញ្ញា និងសទ្ធា(មហាយាន)
ការកើត និងការស្លាប់
[កែប្រែ]ព្រះពុទ្ធសាសនាមហាយាន(Mahayana Buddhism) និងបក្សដែនដីបរិសុទ្ធ(The Pure Land School)
[កែប្រែ]តាមទំនៀម ក្នុងវត្ត និងវិហារ មហាយាន(Mahayana) ព្រះសង្ឈ និងដូនជីទាំងឡាយសូត្រ ព្រះសូត្រអមិតាភៈ(Amitabha Sutr) នៅកំឡុងរាល់ពេលល្ងាច ដើម្បីធ្វើនៅសេចក្តីរលឹកដល់បណ្ឌិតទាំង៣គឺ ព្រះពុទ្ធអមិតាភៈ (Amitabha Buddha) ព្រះពោធិសត្វ អវលោកិតិស្វារ (Bodhisattvas Avalokitessvara: Kuan Yin/Kannon ) និង មហាស្ថាមាប្រាប្ត(Mahasthamaprapta: Shih Chih/Seishi)។ លើពីនេះទៅទៀត អ្នកកាន់លទ្ធិព្រះពុទ្ធសាសនាទាំងនោះ មិនថាជាបុព្វជិត ឬគ្រហស្ថទេ ជាធម្មតាតែងគោរពដល់អ្នកចម្រើនគុណធម៌ដែលមានឋានៈដូចគ្នា ដោយសំពះ និងសូត្រពាក្យថា "ព្រះពុទ្ធអមិតាភៈ"។
ការបង្រៀនបែបលទ្ធិដែនដីបរិសុទ្ធ(Pure Land)ប្រសើរត្រឹមត្រូវនឹងស្របព្រះពុទ្ធបំណង ប្រកបដោយប្រសិទ្ធិភាពក្នុងបច្ចុប្បន្ននេះ ហើយបានជ្រាបចូលក្នុងចិត្តរបស់ពុទ្ធសាសនិកគ្រប់គ្នា។ លទ្ធិពុទ្ធសាសនាទីណាក៏ដោយ ត្រូវបានមនុស្សម្នាបដិបត្តិ ដែលភាគច្រើននៃអ្នកកាន់ព្រះពុទ្ធសាសនាទាំងនោះ តែងតែមានពាក្យនឹករលឹកដល់"ព្រះពុទ្ធអមិតាភៈ" ក្នុងចិត្ត។ លទ្ធិពុទ្ធសាសនាបែបជនជាតិជប៉ុនបាននិយាយថា "លទ្ធិបក្សអាថ៌កំបាំង(Esoteric School) និងលទ្ធិបក្សថិន ថៃ(T'ien T'ai School) គឺត្រូវបានគេទុកសម្រាប់តែ វណ្ណៈអភិជន(nobility)។ ការបដិបត្តិបែបលទ្ធិហ្សិន(Zen) សម្រាប់ទាហានជប៉ុន និង លទ្ធិដែនដីបរិសុទ្ធ(Pure Land) សម្រាប់តែប្រជាពលរដ្ឋធម្មតាប៉ុនោះ។" ហើយប្រជាពលរដ្ឋធម្មតាតែងតែអនុវត្តន៏ជាលក្ខណៈទ្រង់ទ្រាយធំ។
ដូច្នេះវាប្រព្រឹត្តតាម ប្រទេសលទ្ធិព្រះពុទ្ធសាសនាមហាយានទាំងឡាយ ដែលប្រជាពលរដ្ឋប្រទេសទាំងនោះ បដិបត្តិ ដោយការសូត្រឈ្មោះព្រះពុទ្ធ (មានន័យថា សូត្រឈ្មោះរបស់ព្រះពុទ្ធអមិតាភៈ)តំណាងជាធំ។
ការព្យាករណ៍អំពី លទ្ធិដែនដីបរិសុទ្ធ(The Pure Land)
[កែប្រែ]ក្នុង ព្រះសូត្រអមិតាភៈខ្នាតវែង (Longer Amitabha Sutra) ព្រះពុទ្ធសក្យមុនីបានព្យាករណ៍ថាៈ
ពេលវេលាមកដល់ ផ្លូវបដិបត្តិនៃព្រះសូត្រ នឹងវិនាសសាបសូន្យ ។ ដោយក្តីមេត្តា(mercy) និងករុណា(compassion) តថាគតនឹងធ្វើឲ្យព្រះសូត្រនេះ តាំងនៅរយៈពេលរាប់រយឆ្នាំទៅហោង។ បុគ្គលណាដែលជួបប្រទះព្រះសូត្រនេះ អាស្រ័យដោយការប្រាថ្នារបស់ខ្លួន នឹងប្រាកដជាដល់នូវការត្រាស់ដឹងជាមិនខាន ។ ([១])
ក្នុង មហារត្នកូដៈសូត្រ Mahāratnakūṭa Sūtra(The Great Heap Sutra) ព្រះពុទ្ធសក្យមុនីបានព្យាករណ៍ថាៈ
ក្នុងអាយុកាដែលផុតរលត់ទៅនៃធម៌ បណ្តាអ្នកបដិបត្តិដ៏ច្រើន មានអ្នកបដិបត្តិតិចតួចណាស់នឹងឈានដល់គោលដៅសម្រេចមាគ៌ា។ មនុស្សភាគច្រើននោះអាច ឈានដល់ការសម្រេចគោលដៅមាគ៌ាទីបំផុតបាន ដោយផ្អែកលើការបដិបត្តិមាគ៌ាដែនដីបរិសុទ្ធ ដើម្បីរួចរំដោះពីការកើត និងការស្លាប់។
ថិន ជូ(T'ien Ju)ជាគ្រូចំណាស់ជាងគេក្នុងលទ្ធិហ្សិនបានក្រើនរលឹកផងដែរថាៈ
ក្នុងអាយុកាដែលផុតរលត់ទៅនៃធម៌ គ្រប់គម្ពីរ ឬសូត្រទាំងអស់ នឹងវិនាសបាត់បង់ ហើយពាក្យថា"ព្រះពុទ្ធអមិតាភៈ" នឹងនៅតែមាន ដើម្បីនាំការរួចរំដោះដល់សព្វសត្វទាំងពួង។
នេះដោយសារតែ(ក្នុងអនាគតដ៏វែងឆ្ងាយ)ការថយចុះអាយុកាល នៅពេលដែលសូត្របាត់បង់ សមត្ថភាពរបស់មនុស្សស្ថិតនៅកម្រិតទាបមួយ ដូច្នេះពួកគេនឹងមិនបានស្គាល់ មិនបានឮមាគ៌ាបែបណាមួយឡើយ ក្រៅពីការសូត្រឈ្មោះព្រះពុទ្ធប៉ុនោះ។ ប្រសិនបើពួកគេមិនជឿ និងមិនបដិបត្តិតាមលទ្ធិដែនដីបរិសុទ្ធទេ ពួគគេនឹងជាប់ផុងក្នុងវដ្តសង្សារនៃការកើត និងការស្លាប់។ ក្នុងវដ្តសង្សារនោះ អំពើល្អពិបាកប្រព្រឹត្តិ រីឯអំពើអាក្រក់ងាយស្រួលក្នុងការប្រព្រឹត្តិ។ ដូច្នេះ យូរ នឹងឆាប់ ពួកគេមុខជាធ្លាក់ទៅក្នុងឋាននរកជាពុំខាន។
ព្រះសង្ឈរាជ យិន គង់(Yin Kuang)ជាព្រះគ្រូ(Master)លទ្ធិដែនដីបរិសុទ្ធជនជាតិចិនមួយអង្គ បានមានដីការថាៈ
ក្នុងអាយុកាដែលផុតរលត់ទៅនៃធម៌ សត្វទាំងឡាយ ប្រព្រឹត្តនូវកម្មធ្ងន់ ហើយចិត្តរបស់ពួកគេយល់ខុស។ ប្រសិនបើពួកគេទាំងនោះបដិបត្តិតាមវិធីសាស្រ្ត ឬមាគ៌ាណាមួយដែលប្រសើរជាងការសូត្រឈ្មោះព្រះពុទ្ធ ពួកគេអាចនឹងសាបព្រោះនូវគ្រាប់ពូជបុណ្យកុសល គុណធម៌ និងបញ្ញា តែមិនអាចរួចរំដោះពីការកើត និងការស្លាប់ក្នុងជីវិតបច្ចុប្បន្នបានទេ។ បើមានសង្ឈដ៏អស្ចារ្យជាគម្រូ២ ឬ ៣ព្រះអង្គដែលបង្ហាញឲ្យឃើញពីការសម្រេចគុណធម៌ពិសេស ព្រះសង្ឈជាន់ខ្ពស់នោះគឺ ប្រាកដជាប្រែទៅជាព្រះពោធិសត្វដោយពិត។ អាស្រ័យដោយការតាំងអធិដ្ឋានរបស់ពួកគេ ពួកគេនឹងដើរតួរនាទីជាគម្រូសម្រាប់សត្វទាំងឡាយ ក្នុងអាយុកាលដែលធម៌បាត់បង់ ដូចដែលបានបង្រៀននៅក្នុង សូរង្គមៈ សូត្រ Surangama Sutra។ ថ្វីបើការប្រណិបត្តិខ្លួនឯង ដើម្បីមនុស្សទាំងឡាយតែពិតមែនព្រះពោធិសត្វទាំងនេះ អាចត្រឹមតែដើរលើមាគ៌ាត្រាស់ដឹងដ៏ត្រឹមត្រូវប៉ុនោះ ប៉ុន្តែមិនទាន់ដល់តំណាក់កាលត្រាស់ដឹងពេញបរិបូរណ៌បាននៅឡើយទេ។[២] ក្នុងករណីជាក់លាក់នៃ លទ្ធិដែនដីបរិសុទ្ធ មានបុគ្គលតិចតួចណាស់ដែលសម្រេចសមាធិពីការសូត្រឈ្មោះព្រះពុទ្ធ អមិតាភៈ នាបច្ចុប្បន្ននេះ បើប្រៀបធៀបទៅនឹងពីមុន។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈការសូត្រឈ្មោះព្រះពុទ្ធ ពួកគេអាច "នាំយកវិច័យកម្ម(Residual Karma)របស់ខ្លួន" ដើម្បីធ្វើដំណើរទៅកាន់ដែនដីបរិសុទ្ធ ដោយផ្អែកលើការតាំងអធិដ្ឋានរបស់ខ្លួន និងស្ថិតលើបុគ្គលបដិបត្តិចំពោះព្រះពុទ្ធអមិតាភៈ។ នៅពេលដែលពួកគេ បានរួចរំដោះពីការកើត និងការស្លាប់ ដែលបានសម្រេច[[លោកុត្តរធម៌(state of non-retrogression) ហើយអាចបន្តចម្រើនធម៌រហូតដល់តំណាក់មិនមានការកើត។
ការព្យាករណ៍ទាំងនេះ បង្ហាញយ៉ាងច្បាស់ថា មាគ៌ាដែនដីបរិសុទ្ធ ត្រូវបានបដិបត្តិស្របទៅតាម ហេតុ និងផលនៃបច្ចុប្បន្នភាព និង ស្របទៅតាមសមត្ថភាពរបស់ពុទ្ធសាសនិកផងដែរ។ ដោយហេតុនេះ ដើម្បីទូន្មានធម៌ដល់ពុទ្ធបរិស័ត្រទាំងឡាយ ព្រះពុទ្ធសក្យមុនី បានធ្វើការអធិដ្ឋាប្រកបដោយក្តីករុណា ដើម្បីរក្សាទុក និងផ្សព្វផ្សាយ ព្រះសូត្រអមិតាភៈខ្នាតវែង។ នេះជាសេចក្តីពិតរបស់ព្រះពោធិសត្វ និងព្រះថេរៈទាំងឡាយ ដែលបង្រៀនមាគ៌ាដែនដីបរិសុទ្ធ តាមរយៈសេចក្តីអធិដ្ឋានប្រកបដោយករុណារបស់ពួកគេ និងអាស្រ័យដោយបច្ចុប្បន្នភាព។
វាដោយសារតែអនុភាពនៃ ការអធិដ្ឋានទាំងនេះហើយ ដែលមាគ៌ាដែនដីបរិសុទ្ធ បានប្រែមកជាពេញនិយមក្នុងបណ្តាមហាជន នៃពុទ្ធសាសនិក។
ការបម្លាស់ប្តូរពី ហ្សិន(Zen) ទៅ ដែនដីបរិសុទ្ធ
[កែប្រែ]តាំងពីសម័យបុរាណមកម៉្លេះ ដែលហ្សិនបាន ពេញនិយមយ៉ាងវិសេសវិសាល ក្នុងប្រទេសចិន ប្រទេសកូរ៉េ និងប្រទេសជប៉ុន។ ក្នុងប្រទេសវៀតណាមផងដែរ ដែលភាគច្រើននៃប្រជាជនវៀតណាមមានការយល់ដឹងច្រើន ហើយបានគ្របដណ្តប់ដោយគំនិត ឬទស្សនៈជនជាតិចិន ដែលព្រះពុទ្ធសាសនាត្រូវបានផ្សារភ្ជាប់ទៅនឹងលទ្ធិហ្សិនក្នុងន័យដូចគ្នា។ ចាប់ពីសតវត្សទី៧ ដល់សតវត្សទី១៣ ក្នុងរជ្ជកាលរាជវង្សលី(Ly Dynasties) និងរាជវង្សត្រាន(Tran Dynasties) ព្រះសង្ឈ និងដូនជីទាំងឡាយបានកើនចំនួនភាគរយនៃប្រជាជនសរុបដ៏សំខានមួយ ហើយប្រជាជនស្ទើរតែទាំងអស់ គោររពប្រណិបត្តិតាមបក្សលទ្ធិហ្សិន(Zen School)។ នៅពេលនោះព្រះពុទ្ធសាសនារុងរឿងបំផុង ក្នុងប្រទេសវៀតណាម(ដោយការលះបង់រាជសម្បត្តិរបស់ព្រះរាជាទាំង៣ព្រះអង្គ បួសជាព្រះសង្ឈសំណាក់ហ្សិន)។ វត្តជាច្រើន ត្រូវបានទទួលស្គាល់ ដើម្បីទ្រទ្រង់ព្រះសង្ឈ និងដូនជីចំនួនដ៏ច្រើន ហើយជាកន្លែងមួយដែលគេនិយាយថា "វត្តព្រះសង្ឈ មានចំនួនសង្ឈកើនដល់៣ពាន់អង្គ ហើយរៀងរាល់ព្រឹកមានមនុស្ស៧០នាក់ឯនោះ ដើម្បីធ្វើការបោសសំអាតជាប្រចាំ។"
ប៉ុន្តែចាប់សតវត្សទី១៣ ឡើងទៅ ឥទ្ធិពលនៃហ្សិនបានចាប់ផ្តើមថយចុះទាំងប្រទេសចិន និងប្រទេសវៀតណាម។ ម្យ៉ាងវិញទៀត ដែនដីបរិសុទ្ធបានចាប់ផ្តើមមានឥទ្ធិពល ក្នុងទីបំផុតក៏បាននាំមុខគេ រហូតដល់ដែនដីបរិសុទ្ធនេះ បានក្លាយទៅជាបក្សដែលមានប្រជាប្រិយបំផុតទូទាំងបែកអាស៊ីអាគ្នេយ៍។
មានអ្នកអានមួយចំនួនសួរថា "តើនរណាគេនិយាយថា សមត្ថភាពរបស់ពួកយើងមិនដល់សមត្ថភាពមនុស្សជំនាន់មុន? វាហាក់ដូចជា ដោយសារតែយើងខ្វះការជឿទុកចិត្តលើខ្លួនឯង និងមិនមានការព្យាយាមឲ្យបានគ្រប់គ្រាន់អញ្ចឹង។"
ចម្លើយ៖ សេចក្តីព្យាយាម និងការទុកចិត្តលើខ្លួនឯង គួរតែចាំបាច់ត្រូវជម្រុញកម្លាំងចិត្ត។ ប៉ុន្តែសេចក្តីថ្លែងនៅមិនទាន់ហួសសុពលភាពទេ។ ប្រសិនបើមនុស្សភាគច្រើននៅពេលនេះ មិនទាន់ល្អបង្គួរទេ ចុះហេតុអ្វីបាជាព្រះពុទ្ធសក្យមុនីទូន្មានអំពី កំឡុងពេល៣យ៉ាងដូចជា អាយុកាលល្អឥតខ្ចោះនៃធម៌(the Perfect Age of the Dharma) អាយុកាលដែលអាការៈធម៌ដូចគ្នា(the Dharma Semblance Age) និងអាយុកាលដែលធម៌ផុតរលត់(the Dharma Ending-Age)? លើសពីនេះទៅទៀត ព្រះសូត្រពុទ្ធសាសនា បរិយាយថា កំឡុងពេលទាំង៥នៃការក៏សាងធម៌ ផ្តើមពីកំឡុងពេលនៃសច្ចៈធម៌ ទៅដល់កំឡុងពេលនៃការប្រយុទ្ធធម៌(ជាកំឡុងពេលដែលភិក្ខុសង្ឈ និងគ្រហស្ថទាំងឡាយ ចូលរួមប្រកួតប្រជែងដូចគ្នាគ្មានទីបញ្ចប់ ជំនួសឲ្យការចម្រើនធម៌) ។ លើសពីនេះទៅទៀត យោងទៅតាមព្រះសូត្រជាច្រើន និងសេចក្តីអធិប្បាយផ្សេងៗ ដែលមានច្រើនជាងពេលមុនៗ បានបង្ហាញថា ហេតុអ្វីបានជាបច្ចុប្បន្ននេះ កំរមានអ្នកបដិបត្តិដែលទទួលបាននូវមាគ៌ា? តើវាមិនមែនដោយសារតែសមត្ថភាពរបស់មនុស្សបច្ចុប្បន្ននេះ ជាទូទៅទាប និងខ្សោយជាងមនុស្សក្នុងពេលមុនៗ?
ដូចដែលព្រះសង្ឈរាជ យិន គង់បានមានដីការថា៖
ការចម្រើនធម៌ មិនមានភាពខុសគ្នាពីការស្លៀកសម្លៀកបំពាក់ដែលធ្វើពីកប្បាស ក្នុងរដូវក្តៅ និងស្លៀកសម្លៀកបំពាក់ដ៏ក្រាស់ក្នុងរដូវរងារនោះទេ ទោះកម្រិតរសមត្ថភាព និងស្ថានភាពណាមួយនៃមនុស្សទាំងឡាយក៏ដោយ តែយើងមិនអាចប្រឆាំងនឹងពេលវេលាបានទេ។ សូម្បីតែព្រះសង្ឈរាជ ពោធិធម៌(Bodhidharma)ព្រះអង្គផ្ទាល់ក៏ត្រូវធ្លាប់វិលកើតមកដល់ពេលនេះ ហើយបានប្រាថ្នាដើម្បីទេសនាទូន្មាន អាស្រ័យដោយពេលវេលា និងស្ថានភាពបច្ចុប្បន្ននេះ ហើយរំដោះសត្វលោកទាំងឡាយយ៉ាងរហ័សយ៉ាងណា តែនោះក៏មិនប្រសើរជាងមាគ៌ាដែនដីបរិសុទ្ធផង។
ដូច្នេះ ប្រសិនអ្វីដែលយើងបង្រៀនមិនអាស្រ័យដោយពេលវេលា និងសមត្ថភាពមនុស្សលោកទាំងឡាយក៏ដោយ តែក្រោយមកនិងប្រាកដជាធ្លាក់ចូលទៅមហាសាគរនៃសេចក្តីទុក្ខជាមិនខាន។ ខ្ញុំសូមអំពាវនាវដល់អ្នកទាំងអស់គ្នាដោយស្មោះត្រង់ថា ទោះបីជាអ្នកទាំងឡាយបដិបត្តិមាគ៌ាមួយដែលខុសគ្នាក៏ដោយ ក៏ដើម្បីធ្វើឲ្យដែនដីបរិសុទ្ធជាគោលដៅទីបំផុតរបស់អ្នកដែរ។ ប៉ុន្តែប្រសិនបើអ្នកបានឈានដល់តំណាក់កាលផ្កាបញ្ចះមាសពណ៌ស ក៏មិនមានភាពខុសគ្នាពីផ្កាបញ្ចុះមាសពណ៌លឿងដែរ នោះអ្នកនិពន្ធម្នាក់នេះ នឹងរីករាយក្នុងសម្រេចគោលដៅរបស់អ្នកយ៉ាងប្រាកដ!
Recitation according to the Buddhas'Intentions
[កែប្រែ]សេចក្តីទុក្ខជាចម្បងទាំង៨
[កែប្រែ]សេចក្តីទុក្ខនៃការកើត
[កែប្រែ]សេចក្តីទុក្ខនៃការចាស់ជរា
[កែប្រែ]សេចក្តីទុក្ខនៃសេចក្តីមរណៈ
[កែប្រែ]សេចក្តីទុក្ខដោយសារតែបាត់បង់មនុស្សជាទីស្រលាញ់
[កែប្រែ]សេចក្តីទុក្ខដោយសារតែការមិនចុះសម្រុងនឹងគ្នា
[កែប្រែ]សេចក្តីទុក្ខដោយសារតែខកបំណងប្រាថ្នា
[កែប្រែ]សេចក្តីទុក្ខអាស្រ័យដោយខន្ធ(aggregates)
[កែប្រែ]ការចម្រើនភាវនាចំពោះសេចក្តីទុក្ខនៃការកើត និងការស្លាប់=
[កែប្រែ]ការចេញពីសេចក្តីទុក្ខ ដោយបដិបត្តិតាមមាគ៌ាដែនដីបរិសុទ្ធ
[កែប្រែ]ពោធិចិត្ត
[កែប្រែ]អត្ថន័យនៃពោធិចិត្ត
[កែប្រែ]ពោធិចិត្ត និង មាគ៌ាដែនដីបរិសុទ្ធ
[កែប្រែ]របៀបចម្រើនពោធិចិត្ត
[កែប្រែ]ចិត្តដែលត្រាស់ដឹង
[កែប្រែ]ចិត្តឧបេក្ខា
[កែប្រែ]ចិត្តករុណា
[កែប្រែ]ចិត្តបីតិ
[កែប្រែ]ចិត្តកុត្តច្ចៈ និងការអធិដ្ឋាន
[កែប្រែ]ចិត្តមិនត្រឡប់ក្រោយ
[កែប្រែ]ការបង្រៀនអំពីពោធិចិត្ត
[កែប្រែ]ផ្លូវនៃការកើត និងការស្លាប់ ពោរពេញទៅដោយគ្រោះថ្នាក់
[កែប្រែ]ភាពចាំបាច់ដើម្បីស្វែងរកការរួចរំដោះ ក្នុងជីវិតបច្ចុប្បន្ន
[កែប្រែ]របៀបធ្វើពោធិចិត្តល្អឥតខ្ចោះ
[កែប្រែ]សទ្ធា
[កែប្រែ]សារះសំខាន់នៃសទ្ធា
[កែប្រែ]កម្មដែលរារាំងសទ្ធា និងបំផ្លាញសទ្ធា
[កែប្រែ]សេចក្តីសង្ស័យ ចំពោះដែនដីបរិសុទ្ធ
[កែប្រែ]សេចក្តីសង្ស័យធម៌ ចំពោះដែនដីបរិសុទ្ធ
[កែប្រែ]សេចក្តីសង្ស័យដែលមិនបានអានព្រះសូត្រ
[កែប្រែ]The Need to Server Dualistic Attachment
[កែប្រែ]ការអធិដ្ឋាន
[កែប្រែ]សារះសំខាន់នៃការអធិដ្ឋាន
[កែប្រែ]អត្ថបទព្រះសូត្រទាក់ទងនឹងការអធិដ្ឋាន
[កែប្រែ]ការស្រាវជ្រាវសង្ខេបនៃការអធិដ្ឋានចំពោះការកើត
[កែប្រែ]ការតាំងអធិដ្ឋានដើម្បីកើតក្នុងដែនដីបរិសុទ្ធ
[កែប្រែ]ការតាំងអធិដ្ឋានគួរតែមានភក្តីភាព
[កែប្រែ]ការបដិបត្តិ
[កែប្រែ]ការបដិបត្តិប្រកបដោយសេចក្តីព្យាយាម ពិតមានសារះសំខាន់
[កែប្រែ]ការសូត្រឈ្មោះព្រះពុទ្ធ និងសេចក្តីពិត៤យ៉ាង
[កែប្រែ]ការសូត្រឈ្មោះព្រះពុទ្ធ និងការប្រណិបត្តិ៤យ៉ាង
[កែប្រែ]មាគ៌ាទាំង៤ នៃការសូត្រឈ្មោះព្រះពុទ្ធ
[កែប្រែ]Ten Variants of Oral Recitation
[កែប្រែ]Reflect the Name Recitation
[កែប្រែ]Counting Rosary Beads Recitation
[កែប្រែ]Breath-by-Breath Recitation
[កែប្រែ]Continually Linked Recitation
[កែប្រែ]Enlightened, Illuminating Recitation
[កែប្រែ]Bowing to the Buddha Recitation
[កែប្រែ]Decimal Recording Recitation
[កែប្រែ]Lotus Blossom Recitation
[កែប្រែ]Reciting Amidst Light
[កែប្រែ]"Contemplating of the Buddha" Recitation
[កែប្រែ]សមាធិ៤ប្រភេទ
[កែប្រែ]Prayutpanna Samathi
[កែប្រែ]Single Practice Samathi
[កែប្រែ]Lotus Blossom Samathi
[កែប្រែ]Following One's Inclinations Samathi
[កែប្រែ]ពិធីបុណ្យបីយ៉ាងនៃដែនដីបរិសុទ្ធ
[កែប្រែ]របៀបប្រយុទ្ធជាមួយនឹងភាពងងោកងងុយ និងចិត្តរាយមាយ
[កែប្រែ]សេចក្តីទុក្ខវេទនាដ៏ខ្លាំក្លា
[កែប្រែ]Opening up the Mind
[កែប្រែ]How to combat and Subdue Lust and Desire
[កែប្រែ]ភាពមិនបរិសុទ្ធ
[កែប្រែ]សេចក្តីទុក្ខ
[កែប្រែ]អនិច្ចំ(សេចក្តីមិនទៀង)
[កែប្រែ]អនត្តា (មិនជារបស់ខ្លួន)
[កែប្រែ]How to Subdue Greed in its Subtle Form
[កែប្រែ]របៀបជំនះលើសេចក្តីខឹងក្រោធ
[កែប្រែ]How to do away with the Judgmental Mind
[កែប្រែ]===ដំបូន្មានមួយចំនួនចំពោះការស្វែងរកកំហុស===