ព្រះពុទ្ធសាសនា​នៅ​ជប៉ុន

ពីវិគីភីឌា

អ្នកទេសចរបរទេស ដែលធើ្វដំណើរទៅប្រទេសជប៉ុន ស្ទើរតែគ្រប់រូបមិននឹកស្មានថាខ្លួនឯងបានជួបជាមួយព្រះសង្ឃជប៉ុនក្នុងពេល ដែលចូលរួមកិច្ចកម្មតាមស្ថាប័នផ្សេងៗរួចហើយនោះឬសូម្បីតែអ្នកទំនាក់ទំនងជាមួយជនជាតិជប៉ុន ដែលធើ្វដំណើរមកប្រទេសថៃ ក្នុងឋានៈជាអ្នកសេដ្ឋកិច្ច ជានិស្សិតជាដើម យើងក៏មិនអាចជ្រាបថា ជនជាតិជប៉ុន ទាំងនោះអ្នកខ្លះជាព្រះសង្ឃក្នុងព្រះពុទ្ធសាសនាដែរ។

មហាព្រះពុទ្ធកូតូគូអ៊ិន (Kōtoku-in) នៅប្រទេសជប៉ុន

ទាំងអស់នេះព្រោះអ្នកបួសជនជាតិជប៉ុន និកាយមួយចំនួនមានជីវិតរស់នៅដូចប្រជារាស្ត្រសាមញ្ញ មានដំណើរជីវិតប្រលូកក្នុងសង្គម ប្រកបសម្មាជីពធម្មតាដូចគ្រហស្ថដទៃដែរ, រឿងនេះជាលក្ខណៈពិសេសម្យ៉ាងនៃព្រះពុទ្ធសាសនាបែបជប៉ុន។ ក្នុងទីនេះបានរៀបរាប់ប្រពភកំណើត និង វត្តប្រណិប័តន៍នៃព្រះពុទ្ធសាសនានៅប្រទេសជប៉ុនមកចែកគ្នាអានដើម្បីផ្តល់ចំណេះដឹងដូចតទៅ ៖

ព្រះពុទ្ធសាសនាហូរចូលប្រទេសជប៉ុន[កែប្រែ]

សៀវភៅប្រវត្តិសាស្ត្រប្រទេសជប៉ុនសម័យបុរាណឈ្មោះ(និហនជោកិ) បានកត់ត្រាទុកថាព្រះពុទ្ធសាសនាផ្សាយចូលមកប្រទេសជប៉ុន នៅថ្ងៃទី ១៣ តុលា ព.ស ១០៩៥ ត្រូវនឹងឆ្នាំទី ១៣ ក្នុងរាជ្យសម័យរបស់ស្តេចចក្រពត្តិ កិម្មេអិ ទ្រង់ជាស្តេចចក្រពត្តិ (មិកាដូ) អង្គទី ២៩ របស់ជប៉ុន ។ នេះជាកំណត់ត្រាជាផ្លូវការ តែតាមការពិតព្រះពុទ្ធសាសនាបានផ្សាយចូលប្រទេសជប៉ុនមុនពេលនោះទៀត។

សម័យនោះប្រទេសកូរ៉េបែងចែកជា ៣ រដ្ឋ, ១ នៅទិសខាងជើងឈ្មោះថា កោមាឬមានឈ្មោះមួយទៀតថា(កោកុរៀ),ឯពីររដ្ឋទៀត នៅទិសខាងត្បូង គឺជិរាគិ(សិល្លា) នៅទិសខាងកើត, ឯរដ្ឋមួយទៀត ជាមួយកុតារា(បិកៈឆេ) នៅទិសខាងកើតដែរ ។ សម័យនោះជនជាតិកូរ៉េបានចូលមកកោះសមុទ្រជប៉ុននាំព្រពុទ្ធសាសនាមកផ្សព្វផ្សាយឲ្យប្រជារាស្ត្រជប៉ុននៅនាកោះកិវឆិវ ភាគខាងជើង ហើយមុន និង បានទទួលស្គាល់ជាផ្លូវការតាមកំណត់ត្រារបស់រាជការពោលថា ៖ ព្រះមហាក្សត្រសេមេអោ នៃរដ្ឋ កុតារា បានទ្រង់បញ្ជូនរាជទូតឈ្មោះនូរិជិជិកេអិ មកកាន់រាជសំណាក់ជប៉ុន ទ្រង់ប្រទានឲ្យរាជទូតនាំព្រះពុទ្ធរូបប្រាក់ លាបដោយទឹកមាសមួយអង្គ នឹងគម្ពីរព្រះសូត្រផ្សេងៗជាមួយរាជសារមួយច្បាប់ចូលគាល់ ស្តេចចក្រពត្តិ, ក្នុងព្រះរាជសារនោះ ព្រះអង្គម្ចាស់សេមេអូ ទ្រង់ពណ៌នាគុណរបស់ព្រះសទ្ធម្ម ស្តែងអានិសង្សនៃការបូជាព្រះពុទ្ធរូប និង ថ្លែងការកើតឡើងនៃព្រះពុទ្ធសាសនា រាប់តាំងតែការផ្សព្វផ្សាយចេញពីជម្ពូទ្វីបទៅកាន់ប្រទេសចិនប្រទេសកូរ៉េ និង ប្រកាស់រាជបំណងថា បានទ្រង់បញ្ជូនរាជទូតមកក្នុងពេលនេះ ដើម្បីផ្សាយព្រះសទ្ធម្មឲ្យប្រាកដ និង សម្បូរណ៍ទូលំទូលាយទៅ ឲ្យសមតាមពុទ្ធទំនាយថា ព្រះធម្មវិន័យនឹងហូរចូលមកពីទិសខាងកើតហេតុការណ៍ពេលនេះ រាប់បានថា ជាការនាំព្រះពុទ្ធសាសនាចូលមកប្រទេសជប៉ុនជាផ្លូវការលើកដំបូង។

និហនជោកិ ទ្រង់បានរៀបរាប់តទៅទៀតថាស្តេចចក្រពត្តិ កិម្មេឥ ទ្រង់សបព្រះរាជហឫទ័យយ៉ាងខ្លាំងទ្រង់ និង ទ្រង់មានព្រះរាជតម្រាស់ថា “យើងមិន ដែលបានស្តាប់ពាក្យប្រៀនប្រដៅពិសេសអស្ចារ្យយ៉ាងនេះទេ...យើងមិនធ្លាបឃើញនូវវត្ថុអ្វី ដែលមានសេចក្តីល្អស្រស់ល្អ ផូរផង់ដូចព្រះភក្រ្តរបស់ព្រះពុទ្ធរូបនេះឡើយ” ។ រួចពីនោះទ្រង់បានស្នើសេចក្តីយល់ឃើញពីនាហ្មឺនមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងសំណាក់សោខាណូឥណាមេ សមូហនាយកក្រាបទូលថ្វាយសំណើរថា ព្រះពុទ្ធសាសនាគួរតែរីកចំរើនរុងរឿងនៅប្រទេសជប៉ុន ក៏ដូចជាប្រទេសផ្សេងៗ ដែលធ្លាប់មានមកហើយ, តែលោក មោណោណោបេណោ អោកោជិ សមូហក្រសួងមហាផ្ទៃ, លោកណាកាតោមិនោកាមាកោ សេនាបតីផ្នែកសាសនពិធីក្នុងសិនតោ បានសំដែងគំនិតជំទាស់យ៉ាងខ្លាំង។

ប្រសិនបើចស្តេចចក្រពត្តិជប៉ុនបានបូជា (អាទិទេព) ប្រចាំជាតិមកតាំងពីបុរាណកាល ប្រសិនបើមានវត្ថុខុសប្លែកចូលមកស្រុកទេសនឹងធ្វើឲ្យកើតសេចក្តីពិរោធភាពដល់អាទិទេពប្រចាំជាតិ ដែលទ្រង់ថែរក្សាស្រុកទេស។

ពេលកើតសេចក្តីខ្វែងគំនិតគ្នាយ៉ាងនេះ ស្តេចក្រពត្តិទ្រង់បានកាត់ក្តីសំរេចឲ្យសាសនាទាំងពីររស់នៅរួមជាមួយគ្នា នឹងបានប្រទានព្រះពុទ្ធរូបដល់ សោខាឥណាមេ ឲ្យនាំទៅសក្ការៈបូជា ជាកម្មសទ្ធិរៀង ៗ ខ្លួន, ហេតុការណ៍ពេលនេះ ជាហេតុនាំឲ្យកើតសេចក្តីក្តីវិវាទនៃត្រកូលទាំងពីរតមកអស់រយៈពេល៤០ឆ្នាំ។

ស្តេចចក្រពត្តិព្រះអង្គតមកព្រះនាម បិដះទះសុ ជាឱរសរបស់ព្រះបាទកិម្មេឥ ស្តេចទ្រង់ឡើងគ្រងរាជ្យក្នុង ព.ស.១១១៥ មិនបានយកចិត្តទុកដាក់ព្រះពុទ្ធសាសនា ពេលព្រះអង្គសុវណ្ណកោដ្ឋទៅ ស្តេចក្រពត្តិ យោមេឥ ជាព្រះអនុជាបានឡើងគ្រងរាជជាមិកាដូអង្គទី៣១ ព្រះបាទ យោមេឥ ទ្រង់ជាស្តេចចក្រពត្តិអង្គដំបូង ដែលទ្រង់បដិញ្ញាណ (សទ្ធា) ក្នុងព្រះពុទ្ធសាសនា តែពេល ដែលព្រះអង្គឡើងគ្រងរាជ្យមិនយូរប៉ុន្មាន ក៏ទ្រង់ប្រឈួនជាទម្ងន់ ជាហេតុនាំឲ្យប្រជាជនសោកសៅពេកក្រៃ បាននិមន្តព្រះសង្ឃស្វាធ្យាយដើម្បីឲ្យអស់ប្រឈួន នឹងក្នុងសម័យនោះ មានបុរសម្នាក់ឈ្មោះកុរតសុកុរិណោតសុណៈ ចេញបួសជាភិក្ខុដើម្បីស្វាធ្យាយមន្តថ្វាយស្តេចចក្រពត្តិ រាប់បានថាជាបុរសជប៉ុនម្នាក់ បានបួសមុនដំបូងបង្អស់ក្នុងព្រះពុទ្ធសាសនា ។តមកពេលព្រះអង្គទ្រង់ប្រឈួនធ្ងន់ទៅ ៗ ថែមទៀត ស្តេចចក្រពត្តិមានព្រះរាជបំណង ឲ្យកសាងព្រះពុទ្ធរូប, ព្រះពុទ្ធយាកុជិនយោរាយជាម្ចាស់(ផៃសជ្យគុរុ) ។ ព្រះនាងសុយកោ ដែលជាកនិដ្ឋាភគិនីបានទទួលភារៈក្នុងការកសាងព្រះពុទ្ធរូបអង្គនេះ តែស្តេចចក្រពត្តិបានសុវណ្ណកោដ្ឋ មុនពេលកសាងព្រះពុទ្ធរូបសម្រេច។

ព្រះពុទ្ធសាសនារុងរឿងនៅប្រទេសជប៉ុន[កែប្រែ]

ពេលព្រះស្តេចយោមេសុវណ្ណកោដ្ឋ ត្រកូលសោខាបានទទួលអញ្ជើញព្រះអង្គម្ចាស់សុសុន ឡើងគ្រងរាជ្យ តែព្រះអង្គគ្ររាជ្យបានត្រឹមតែ៥ឆ្នាំក៏ត្រូវឱរសខ្លួនឯងធ្វើគត់នៅ ព.ស. ១១៣៥ លំដាប់នោះជាគ្រាវិបត្តិ ។ នាហ្មឺនមន្ត្រីទើបបានអញ្ជើញព្រះនាងសុយកោ ជាមហេសីរបស់ស្តេចបិដះទះសុ នឹងជាព្រះកនិដ្ឋភគិនីរបស់ស្តេចយោមេឥ ឡើងគ្រងរាជ្យជា ស្តេចមិកាដូអង្គទី៣៣ រាប់ថាស្តេចចក្រពត្តិនីអង្គដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រជប៉ុន។

ស្តេចចក្រពត្តិនីសុយកោ ទ្រង់បានស្ថាបនាអង្គម្ចាស់សោតុកុ ជាឱរសរបស់ស្តេចយោមេឥ មានព្រះជន្មាយុ ១៩ វស្សា ជាព្រះរាជកុមារ នឹងជាអ្នកសម្រេចទេសកិច្ច និង មានសិទ្ធិសម្រេចកិច្ចទាំងពួង និង រាជឱរសអង្គនេះឯង ដែលជាអ្នកបង្កើតផែនការគ្រប់គ្រងនៃប្រទេសជប៉ុន, ស្ថាបនាវប្បធម៌ និង លើកដំកើង ឧបត្ថម្ភព្រះពុទ្ធសាសនា ធ្វើប្រទេសជប៉ុនរីកចម្រើនយ៉ាងពិសេស អស់រយៈពេល ៣០ ឆ្នាំព្រះអង្គម្ចាស់បានកសាងសាលារៀន ប្រកាស់ធម្មនុញ្ញគ្រប់គ្រងព្រះរាជាណាចក្រ, ទ្រង់បញ្ជូនរាជទូត នឹងនិស្សិតទៅរៀនវិជ្ជាផ្សេងៗនៅប្រទេសចិន, ទ្រង់ពង្រីកឧស្សាហកម្ម ឧបត្ថម្ភការរក្សាព្យាបាលអ្នកជម្ងឺឈឺថ្កាត់ សង្គ្រោះជនកំព្រា នឹងជនក្រីក្រទុព្វលភាព, ជំរុញការដឹកបញ្ជូន និង ទំនាក់ទំនង ការរក្សាសត្វ និង ទ្រង់ ឲ្យរួបរួមប្រវត្តិសាស្ត្រប្រទេសជប៉ុនឡើងវិញ ។

នៅថ្ងៃទី១កុម្ភៈ ព.ស.១១៣៧ ព្រះអង្គបានប្រកាស់រាជឱង្ការឧបត្ថម្ភព្រះរតនត្រៃ,ពេលនេះ ព្រះពុទ្ធសាសនារីកចម្រើនយ៉ាងមាំមួននៅប្រទេសជប៉ុន ។ ការខ្វែងគំនិតរវាងត្រកូលសោខាជាមួយត្រកូលមោណោណោបេស្ងប់ចុះ ប្រជាជនជប៉ុនរួមគ្នាជាធ្លុងមួយក្នុងឋានៈជាពុទ្ធសាសនិកជន ទាំងមន្ត្រីរាជការ ពលរេហ៍ យោធាគ្រប់ជាន់ថ្នាក់ សុទ្ធតែប្រណាំងគ្នាកសាងវត្តអារាមព្រះពុទ្ធសាសនា ដើម្បីសម្តែងកតញ្ញូកតវេទីចំពោះស្តេចចក្រពត្តិ នឹងបុព្វបុរស, បានកសាងសំណាក់បដិបត្តិធម៌ជាច្រើនកន្លែង។ ម្យ៉ាងទៀត ការកសាងព្រះពុទ្ធរូប ព្រះពុទ្ធយាកុសិនយោរ៉ាយជាម្ចាស់, បានចាបផ្តើមកសាងឡើងតាំងពីសម័យស្តេចចក្រពត្តិយោមេឥ ទ្រង់ប្រឈួនធ្ងន់ ក៏ទ្រង់ដំណើរការបន្តមកដល់បានសម្រេចបរិបូរណ៍ក្នុង ព.ស.១១៥០ ដែលជាឆ្នាំទី ១៥ ក្នុងរជ្ជកាលនៃស្តេចចក្រពត្តិនីសុយកោ និង បានប្រតិស្ឋានព្រះពុទ្ធរូបអង្គនេះទុកក្នុងវត្ត ដែលទ្រង់ឲ្យកសាងឡើងនៅក្រុងណារា ជាវត្ត ដែលសាងឡើងដោយឈើសុទ្ធ មានចំណាស់បំផុតក្នុងលោក មានឈ្មោះថាហោរិចិប្រែថាវត្តសទ្ធម្មរុងរោចន៍កសាងស្រេចក្នុង ព.ស ១១៣៩ និង វត្តទាំងពួង ដែលរាជការចាត់ឲ្យកសាងក្នុងគ្រាដំបូងក៏មាននាមថា ហោរិវចិឬហោកោចិទាំងអស់។ ជាងនោះទៀត ក្នុងសម័យនោះនៅមាននាមថា យុគហោកោ ស៊ឹងប្រែថា យុគ ដែលសទ្ធម្មរុងរោចន៍ទៀតផងដែរ។

នៅថ្ងៃទី៣មេសា ព.ស. ១១៤៧ ព្រះអង្គម្ចាស់ជោតុកុទ្រង់បានប្រកាស់ “ធម្មនុញ្ញ ១៧ មាត្រា” ធម្មនុញ្ញនេះស្តីពីសេចក្តីសាមគ្គីធម៌នៃសង្គម ដែលកើតមានឡើងដោយអាស្រ័យសទ្ធាជ្រះថ្លាក្នុងព្រះរតនត្រៃ ដែលកំចាត់បង់អពមង្គល និង សេចក្តីប្រព្រឹត្តខុសឆ្គង ផ្សេងៗ ព្រមទាំងបញ្ញត្តិសម្ពន្ធភាពរវាងព្រះចក្រពត្តិ និង ប្រជាជន និង គោលបដិបត្តិសម្រាប់បុគ្គលិករដ្ឋាភិបាលទាំងអស់។

នៅក្នុង ព.ស ១១៤៩ ព្រះអង្គម្ចាស់ជោតោកុ បានសំដែងធម្មទេសនាជោមង្គាវសូត្រ និង ហោកេកៀវសូត្រចំពោះមុខព្រះរាជបល្ល័ង្ក ហេតុការណ៍នេះ ប្រកាន់ថាជាការចាប់ផ្តើមសំដែងធម៌ទេសនាទាក់ទងដោយព្រះសូត្រប្រទេសជប៉ុន និង ព្រះអង្គទ្រង់ប្រទានឲ្យចារឹកព្រះធម្មទេសនាផ្សេងៗ ជាលាយលក្ខណ៍អក្សរ បានបញ្ជូនអ្នកប្រាជ្ញ រាជទូតទៅកាន់រាជវាំងចិន ដើម្បីទំនាក់ទំនងវប្បធម៌ ហើយបានយកតម្រា និង គម្ពីរពុទ្ធសាសនា រួមទាំងអដ្ឋកថាផ្សេងៗចូលមកកាន់ប្រទេសជប៉ុន សូម្បីតែព្រះអង្គឯងក៏បានតែងគម្ពីរអដ្ឋកថាពណ៌នាគោលធម៌តាមបែប ដែលព្រះអង្គយល់ដឹង និង ទស្សនរបស់ព្រះអង្គឯងទុកផង។

នេះហើយ ព្រះពុទ្ធសាសនា ដែលអង្គម្ចាស់ជោតោកុទ្រង់ជឿបដិបត្តិតាមក្នុងសម័យនោះ មាននាមហៅពិសេសថា ឯកយាន ជាពាក្យប្រៀនប្រដៅផ្សារភ្ជាប់រវាងមហាយាន និង ហីនយាន មានធម្មកាយជាវត្ថុបំណង មិនមានការបែងចែករវាងព្រះសង្ឃ និង គ្រហស្ថ ឆ្ពោះទៅរកការបដិបត្តិធម៌រួមគ្នាក្នុងជីវិតប្រចាំថ្ងៃ ដោយមិនចាំបាច់លះបង់ផ្ទះចូលទៅនៅព្រៃភ្នំស្ងប់ស្ងាត់ វិថីជំនឿ និង ការបដិបត្តិធម៌របស់អង្គម្ចាស់ជោតោកុរាប់ថាជាប្រពភកំណើតនៃវិវឌ្ឍនាការរបស់ព្រះពុទ្ធសាសនាបែបជប៉ុនដ៏មានលក្ខណៈពិសេសរបស់ខ្លួន។ អង្គម្ចាស់ជោតោកុ ទ្រង់សុវណ្ណកោដ្ឋក្នុង ព.ស ១១៦៥ ។ គ្រានោះកំណត់ត្រាខាងប្រវត្តិសាស្ត្រពណ៌នាថា បណ្តាប្រជាជនទាំងពួងមានសេចក្តីសោកសៅខ្លាំងណាស់ប្រៀបដូចមាតាបិតាចាស់ជរា ដែលត្រូវបាត់បង់កូនតែមួយរបស់ខ្លួនឬដូចកូននៅវ័យក្មេងត្រូវព្រាត់ប្រាស់មាតាបិតា ដូចមេឃ និង ដីកំពុងកក្រើក រំជួយ ឫដូចព្រះអាទិត្យ និង ព្រះខែអាប់រស្មីបាត់ទៅដូច្នោះ។

ក្នុងអាគារមួយនៅក្នុងវត្តហោរិវចិ ប្រជារាស្ត្រជប៉ុនបានកសាងព្រះពុទ្ធរូបមួយអង្គខ្នាតស្មើនឹងទ្រង់ទ្រាយរបស់ព្រះអង្គជោតោកុប្រតិស្ឋានទុកជាអនុស្សាវរីយ៍នៃគុណសេចក្តីល្អរបស់ព្រះអង្គ។ ក្រោយពេលអង្គម្ចាស់ជោតោកុសោយទិវង្គតទៅហើយ ត្រកូលសោខាបានមានកម្លាំងរឹងមាំថែមទៀតរហូតដល់ព.ស ១១៨៦ ក៏បានកំចាត់ក្សែស្រឡាយរបស់អង្គម្ចាស់ ជោតោកុអស់រលីង តែក្រោយពេលនោះបាន ២ ឆ្នាំខាងផ្នែកស្តេចចក្រពត្តិក៏បានកំចាត់មន្ត្រីក្បត់រាជបល្ល័ង្កទាញយកអំណាចមកបានវិញ រាប់តាំងតែពេលនោះមកព្រះពុទ្ធសាសនាក៏បានរីកចំរើនរុងរឿងម្តងទៀត ទាំងផ្នែកសិក្សា និង ការបដិបត្តិធម៌ប្រពៃណី, ពិធីកម្ម, ថ្ងៃសំខាន់ផ្សេងៗខាងព្រះពុទ្ធសាសនាកើតមានឡើង និង បានក្លាយទៅជាចំណុចសំខាន់នៃអរិយធម៌របស់ជាតិជប៉ុនតៗរៀងមក។

យុគក្រុងណារាជារាជធានី[កែប្រែ]

ពីដើមមកប្រទេសជប៉ុនមិនបានយកខេត្តណាមួយជារាជធានីពិតប្រាកដទេ គង់បានផ្លាស់ទៅវិញទៅមកនៅក្នុងរវាងខេត្តទាំង៥គឺ៖ យ៉ាមាតោ, យ៉ាមាជិរោ, សេទះសុ, កាវាជិ, និង ឥសូមិ ឬអតសុ ក្នុងទន្លេសាបបិវ៉ា ។ ការផ្លាស់ប្តូររាជធានីញឹកញប់បែបនេះជាហេតុបង្កសេចក្តីក្តៅក្រហាយដល់ជនជាកម្មករ ដែលត្រូវកោះហៅមកធ្វើការកសាងរឿយ ៗ នឹងមិនធ្វើឲ្យកើតសេចក្តីស្រណុកសុខស្រួលច្រើនប្រការ ដល់រាជសម័យចក្រពត្តិនី ង៉ៀមម៉ៀ ព.ស. កន្លងទៅបាន ១២៥៣ ឆ្នាំខាងផ្លូវរាជការ និង ជ្រើសរើសទីក្រុងណារាជារាជធានីស្ថាពរជាទីស្ថិតនៃស្តេចចក្រពត្តិ តមកជាវេលាជាងមួយសតវត្សរ៍ជាដែនស្ងប់សុខជាយុគនៃសេចក្តីរុងរឿងខាងសិល្បះ វណ្ណកម្ម សាសនា។ ពោលពីផ្នែកព្រះពុទ្ធសាសនា រាប់ពីត្រឹមព្រះអង្គម្ចាស់ជោតោកុបានទ្រង់ដំណើរវិទេសោបាយទាក់ទងជាមួយប្រទេសចិន និង ប្តូររាជទូតរវាងរាជសំណាក់ទាំង ២ ជាដើមមកចំនួនអ្នកសិក្សា អ្នកប្រាជ្ញ ដែលបានទៅសិក្សានៅប្រទេសចិន បាននាំយកក្បួនខ្នាត់ខាងព្រះពុទ្ធសាសនា និង វប្បធម៌ត្រឡប់មកកាន់ប្រទេសជប៉ុន ហើយក៏បានកើនឡើងជាលំដាប់ ។ អ្នកខ្លះបានទៅសិក្សានៅដល់ ២០ ឆ្នាំ ខ្លះទៀត ៣០ ឆ្នាំ និង នាំយកពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធសាសនានិកាយផ្សេងៗ ដែលរុងរឿងនៅប្រទេសចិនសម័យនោះមកផ្សព្វផ្សាយនៅប្រទេសជប៉ុន នាំឲ្យផលព្រះពុទ្ធសាសនាក្នុងយុគក្រុងណារាបានបែងទៅជានិកាយផ្សេងៗជាច្រើនទៀត ។ ចំពោះនិកាយ ដែលត្រូវទទួលស្គាល់ជាផ្លូវការក្នុងសម័យនៃស្តេចចក្រពត្តិនីកោនកេន មានដល់ ៦ និកាយហៅថា៖ ណានតោ-រោកុជូ ឬនិកាយទាំង ៦នៃរាជធានីខាងត្បូងគឺ(ណារា) ដូចមានឈ្មោះតទៅនេះ

១. និកាយសានរ៉នគឺ(មាធម្យមិកៈ) ផ្តើមនាំចូលមកពីកូរ៉េ ព.ស.១១៦៨ បានផ្សាយ ចេញ និង រីកចម្រើន ដោយអាស្រ័យការសិក្សាឆ្ពោះមកពីប្រទេសចិនពី ព.ស. ១២៤៥ មានពាក្យប្រៀនប្រដៅចំពោះតែសុញ្ញតា(ភាពទទេរ) មិនយកចិត្តទុកដាក់ដល់ការប្រព្រឹតទៅនៃលោក ។

២.និកាយហសសោគឺនិកាយ(យោគាចារ) ផ្តើមនាំចូលមកដោយលោកដោជោបានទៅសិក្សានៅប្រទេសចិនពី ព.ស ១១៩៦ អ្នកដឹកនាំនេះយកចិត្តទុកដាក់ឧបត្ថម្ភការសង្គ្រោះជាច្រើន ពេលមរណភាពទៅក្នុង ព.ស ១២៤៣ បណ្តាសិស្សានុសិស្សបានធ្វើឈាបនកិច្ចតាមពាក្យបណ្តាំ រាប់បានថាការឈាបនកិច្ចលើកដំបូងក្នុងប្រទេសជប៉ុន និង និយមតៗមក ព្រោះជាការអនុលោមទៅតាមគោលធម៌មួយចំនួន និង ជាការកាត់បន្ថយភាពឥតប្រយោជន៍ នាំយកចំណែក ដែលនឹងត្រូវចាយវាយទៅកសាងអារាមធំៗបាន។ ៣. និកាយគេងអន គឺនិកាយ(អវតង្សកៈ) រាប់ថាវិវឌ្ឍនាការតមកតាំងតែ ២ និកាយខាងដើម នាំចូលមកដោយត្រង់ពីប្រទេសចិនផ្តើមលេចចេញពី ព.ស.១២៦៥ ជាការផ្តើមប្រវត្តិនៃប្រទេសជប៉ុន ពេលលោកជិនចោសំដែងពាក្យប្រៀនប្រដៅ ក្នុង ព.ស ១២៨៣និកាយនេះស្តែងគោលឯកយាននឹងជានិកាយតែមួយក្នុងយុគណារា ដែលមានជីវិតនៅបាន ក្រោយមកដោយបានវិវឌ្ឍនាការជានិកាយទេនដៃ និង និកាយជិនង៉ន។

៤. និកាយរិតសុគឺនិកាយ (វិន័យ) នៅពេលនិកាយហិនយានបានប្រតិស្ឋានចុះក្នុងប្រទេសជប៉ុន ពេលលោកង៉ានចិនធើ្វដំណើរមកប្រទេសចិនមកដល់ដែនដីជប៉ុនក្នុង ព.ស.១២៩៧ និង បានផ្តើមពិធីឧបសម្បទាភិក្ខុ៨០រូបសាមណេរ៤៤០ទាំងបានថ្វាយពោធិសត្វសីលដល់ស្តេចចក្រពត្តិនឹងចក្រពត្តិនីកោនកេនផងនៅក្នុងវត្តតោដៃចិក្រុងណារា និកាយនេះប្រដៅឲ្យវៀរចាកការបរិភោគសាច់សត្វ និង ការប្រព្រឹត្តិចរិយាវត្តតឹងរឹង រហូតដល់មារយាទផ្សេងៗក្នុងការទទួលអាហារការប្រជុំ និង ការដើរផ្លូវជាដើមទើបមានដំណរតមកក្នុងវប្បធម៌ក្នុងប្រទេសជប៉ុនដល់សម័យបច្ចុប្បន្ន។

៥. និកាយកុជា ជានិកាយ(សរវាសតិវាទិន ឬអភិធម្មកោសាសាស្ត្រ)។

៦. និកាយចោចិតសុគឺ (សៅត្រានត្រិកៈឬ សត្យសទ្ធិសាស្ត្រ) ៖ ទាំងពីរនិកាយក្រោយនេះជានិកាយហិនយាន និង មាន​ឈ្មោះ​ប្រាកដ​ជាទី​គោរព​ក្នុង​យុគ​នារា​នោះ​ផង​តែ​មិន​បាន​តាំង​នៅ​យូរយារ​ទេ។

គ្រារាជសម័យចក្រពត្តិនីសុយកោ ដែលព្រះអង្គម្ចាស់ជោតោកុទ្រង់ដឹកនាំប្រទេសជាតិនោះព្រះអង្គទ្រង់បានប្រោសឲ្យសាងវត្តជិតេននោចិឡើង ប្រែថា៖ វត្តចតុម្មហារាជដើម្បីពិទ័ក្សរក្សាប្រទេសជាតិ និង ក្នុងសម័យនៃចក្រពត្តិតៗមកខាងរាជការបានតែងតាំងតំណែងកោកុជិ ឬអនុសាសនាចារ្យរបស់ជាតិឡើង ទុកប្រចាំរាល់ខេត្តដើម្បីជួយណែនាំប្រៀនប្រដៅប្រជាជនខាងផ្លូវចិត្ត ការធ្វើបែបនេះជារដ្ឋសាសនោបាយជួយឲ្យប្រទេសជាតិរួមជាធ្លុងមួយដោយមានស្តេចចក្រពត្តិជាទីរួបរួមស្មារតី, លុះដល់រាជសម័យស្តេចចក្រពត្តិ ជោមុមិកាដោ អង្គទី ៤៥ ស៊ឹងគ្រងរាជនៅក្រុងណារានេះ ព្រះអង្គទ្រង់បានប្រកាស់រាជឱង្ការមួយច្បាប់ក្នុង ព.ស.១២៨៤ បញ្ញត្តិឲ្យកសាងវត្តរាជការប្រចាំខេត្តទូទៅទាំងប្រទេស គ្រានោះក៏បានកើតមានវត្តតោដៃចិឡើងក្នុងក្រុងណារា ជាទីប្រតិស្ឋានព្រះពុទ្ធរូបព្រះមហាវិរោចនៈខ្ពស់៥៣ ហត្ថកន្លះ និង ទូទៅទាំង ៦៤ ខេត្តមានវត្តប្រចាំខេត្តមួយៗហៅថាកោកុបុន្នចិ (វត្តរាជការសម្រាប់ព្រះភិក្ខុ) និង កោកុបុន្និចិ (វត្តរាជការសម្រាប់ព្រះភិក្ខុនី) មានព្រះពុទ្ធរូបព្រះសក្យមុនី ជាពុទ្ធប្រតិស្ឋានគ្រប់ទីកនែ្លង កំពស់១៦ ហត្ថ ។ ការកសាងវត្តទាំងអស់នេះ ជាសមិទ្ធផលរួមគ្នារវាងស្តេចចក្រពត្តិជាមួយ និង ប្រជាជន និង ឲ្យព្រះសង្ឃគង់នៅចាំវត្ត ទាំងអស់នោះបានសិក្សាព្រះសូត្រ ព្រមទាំងអប់រំ ប្រៀនប្រដៅឲ្យការដល់ប្រជាជន ការដឹកនាំបំរើប្រទេសជាតិអាស្រ័យពុទ្ធធម៌ជាគ្រឿងនាំផ្លូវប្បធម៌ជាតិ ក៏បានរីកចម្រើនឡើងរុងរឿងណាស់រហូតដល់មានឈ្មោះហៅយុគនេះជាពិសេសថា៖ តេមប៉ៀវ ប្រែថា មានសន្តិភាពទូទៅទាំងមេឃ និង ដី។

តមកស្តេចចក្រពត្តិ មានព្រះរាជបំណងនឹងសិក្សាបដិបត្តិធម៌ឲ្យខ្ពស់ឡើង ទើបបានលះរាជសម្បត្តិ ឲ្យព្រះធីតាតែមួយគត់របស់ព្រះអង្គឡើងគ្រងរាជ្យ ព្រះនាមស្តេចចក្រពត្តិនីកោកេនជាមិកាដោព្រះអង្គទី៤៦ព្រះចក្រពត្តិនីបានដើរតាមគន្លងព្រះរាជបិតា តមកបានសាងព្រះផ្នួសជាភិក្ខុនី ឲ្យស្តេចចក្រពត្តិនី ចុននិនឡើងគ្រងរាជ្យជំនួស តែស្តេចចក្រពត្តិកោកេនទ្រង់ព្រះផ្នួសមិនយូរប៉ុន្មាន ក៏លាចាកសិក្ខាបទឡើងគ្រងរាជ្យថ្មីវិញ ។ ជាមិកាដោអង្គទី៤៨ ទ្រង់ព្រះនាមថ្មីថា៖ ស្តេចចក្រពត្តិនីជោតោកុ ព្រះនាងមានព្រះតម្រិះថាគួរនឹងមានមន្ត្រីជាភិក្ខុមកជួយគ្រប់គ្រងរាជការផង ទើបបានស្ថាបនាព្រះភិក្ខុដោកៀវឡើងជា ដះជោដៃចិនសេនចិ ប្រែថាព្រះភិក្ខុប្រមុខមន្ត្រី។

ចំណុចនេះស្តេចចក្រពត្តិនី ទ្រង់មានសទ្ធាក្នុងព្រះពុទ្ធសាសនា និង ទ្រង់បានឧបត្ថម្ភការបដិបត្តិធម៌ខ្លាំងណាស់ បានជាហេតុឲ្យជនពាលមួយចំនួនចង់បានកេរិ៍្តឈ្មោះ និង លាភសក្ការៈចូលមកបួសក្នុងព្រះពុទ្ធសាសនានាំឲ្យកើតសេចក្តីរិចរិលសទ្ធាក្នុងព្រះពុទ្ធសាសនា គណៈសង្ឃ និង សេដ្ឋកិច្ចរបស់ផែនដីអន់ថយចុះ រាប់ថាជាហេតុការអន់ថយ និង សៅហ្មងចុះនៃរាជធានីណារា ធ្វើឲ្យកើតការផ្លាស់ប្តូរកែតម្រូវផែនដីថ្មីព្រមទាំងការផ្លាស់ប្តូររាជធានីទៅតាំងនៅតូក្យូ។

សម័យរាជធានីហេអ័ន[កែប្រែ]

សម័យ ដែលណារាជារាជធានីនោះ ព្រះពុទ្ធសាសនាបានរីកចម្រើនរុងរឿង និង ជាលើកដំបូង ដែលមានការបែងចែកជានិកាយផ្សេងៗ រាជការ និង ប្រជាជនបានកសាងវត្តទុកកណ្ដាលទីក្រុង ជីវិតរបស់ព្រះសង្ឃក៏មានភាពជិតដិតនឹងគ្រហស្ថជាច្រើនឡើង ពេលវេលាកន្លងទៅព្រះសង្ឃក៏ចូលទៅរួមចំណែកពាក់ព័ន្ធជាមួយកិច្ចការស្រុកទេស និង ការរស់នៅរបស់ប្រជាជនជាច្រើនឡើង មើលទៅហាក់ដូចជា និង គ្រប់គ្រងចង្អុលបង្ហាញ់នូវការងាររាជការដោយខ្លួនឯងទៅវិញ ។ ប្រការនេះជាហេតុនាំឲ្យជីវិតរបស់ព្រះសង្ឃឃ្លាតឆ្ងាយចាកការប្រតិបត្តិធម៌ជាច្រើនឡើង និង ជាហេតុនាំឲ្យស្តេចចក្រពត្តិរកមធ្យោបាយដកហូតអំណាចរបស់វត្ត រំដោះខ្លួនព្រះអង្គឲ្យចេញពីឥទ្ធិពលរបស់ព្រះសង្ឃ។

ដូច្នេះ ក្នុងឆ្នាំព.ស.១៣៣៧ ស្ដេចចក្រពត្តិកម្មុ មិកាដូអង្គទី៥០ ទើបបានទ្រង់អនុញាតឲ្យប្តូរទីក្រុងទៅនៅស្រុកហេអ័ន ដែលប្រែថា រាជធានីនៃសន្តិ ឬ ដែលបច្ចុប្បន្ននេះហៅថា តូក្យូ។ ទីក្រុងនេះបានក្លាយជារាជធានីនៃស្ដេចចក្រពត្តិរហូតមកដល់ ព.ស.២៤១២ រាប់ពេលប្រមាន ១០៧៥ ឆ្នាំ។ន័យមួយទៀត ហៅឈ្មោះសម័យនេះថា យុគហ្វូចិវ៉ារះ តាមត្រកូលនាហ្មឺនមន្ត្រីធំ ។ ត្រកូលមុនដំបូង ដែលបានរើបអំណាចឡើងវិញក្រោយពីរជ្ជកាលព្រះបាទចក្រពត្តិ កម្មុ និង បានគ្រប់គ្រងការងាររាជការប្រទេសជាតិទាំងស្រុង ធ្វើឲ្យស្ដេចចក្រពត្តិហាក់ដូចជាចក្រ ដែលអាចនឹងដឹកនាំទៅបានតាមបំនងប្រាថ្នារបស់ខ្លួន។

នៅពេលព្រះបាទចក្រពត្តិបានរំកិលរាជធានីមាតាំងនៅក្រុងហេអ័នឬតូក្យូហើយភ្លាម ពុទ្ធសាសនាទាំង ៦ និកាយសម័យក្រុងណារាក៏បានអាប់អួរ និង អន់ថយចុះ ព្រោះមិនបានទទួលការឧបត្ថម្ភគាំទ្រ ទាំងមាននិកាយផ្សេង ដែលបានទទួលការឧបត្ថម្ភពីព្រះក្រពត្តិកើតឡើងជំនួសទៀតផង។

ស្ដេចចក្រពត្តិកម្មុ ទ្រង់បានប្រកាស់ព្រះរាជឱង្កាផ្សេង ៗបង្គាប់ឲ្យព្រះសង្ឃតាំងមាំនៅក្នុងការសិក្សារៀនសូធ្យ និង សមណបដិបត្តិ ទ្រង់បានសាងវត្តថ្មីជាច្រើនកន្លែង ប៉ុន្តែទ្រង់បានឲ្យបង្កើតច្បាប់បញ្ញត្តិថា អ្នកណាកសាងវត្តត្រូវតែសុំព្រះរាជានុញ្ញាតរួចជាមុនសិន ព្រមទាំងបានអារាធនាព្រះភិក្ខុសង្ឃ អង្គតាំងមាំក្នុងការសិក្សា និង ប្រតិបត្តិធម៌នៅក្នុងព្រៃភ្នំ ឆ្ងាយចាកសង្គម ឲ្យមកបង្ហាត់បង្រៀនធម៌ក្នុងរាជធានី ប៉ុន្តែព្រះសង្ឃ ដែលជាអ្នកដឹកនាំសំខាន់ ២ អង្គ ដែលបានទ្រង់អារាធនា ព្រមទាំងសិស្សានុសិស្សក៏មិនបាននិមន្តចូលមករស់នៅក្នុងទីក្រុង បែរជាទៅតាំងទីលំនៅលើកំពូលភ្នំក្បែរក្រុង គឺព្រះតេជព្រះគុណសៃចូ តាំងសំណាក់នៅភ្នំហិអេអិ និង ព្រះតេជគុណកុកៃ តាំងសំណាក់នៅភ្នំកូយ៉ា។ ទាំងពីរព្រះអង្គបានទទួលព្រះចក្កវត្តិរាជូបត្ថម្ភ ឲ្យធ្វើដំណើរទៅកាន់ប្រទេសចិនព្រមគ្នា និង បានសិក្សាមិកកៀវ ឬពុទ្ធសាសនាបែបវិសិដ្ឋគូឡ្ហធម៌មកពីប្រទេសចិនដូចគ្នា តែពេលបានត្រឡប់ទៅប្រទេសជប៉ុនហើយ ពេលក្រោយមកក៏បានបំបែកខ្លួនចេញពីគ្នា នាំគ្នាតាំងពុទ្ធសាសនាបែបថ្មីឡើងមួយអង្គមួយនិកាយ គឹ

១. និកាយថេនដៃ របស់ព្រះតេជគុណសៃចូ តាំងឈ្មោះទៅតាមឈ្មោះភ្នំថៀនថៃ នៅក្នុងប្រទេសចិន ដែលលោកនិមន្តទៅសិក្សានិកាយនេះបានលើកស្ដាគោលធម៌ឯកយានឡើងមកសម្ដែងសាជាថ្មីឲ្យកាន់តែច្បាស់លាស់ និង មានគោលធម៌គង់វង់រឹងមាំឡើង និង ព្រះអង្គសៃចូ បានក្លាយជាបុគ្គលទីមួយ ដែលធ្វើឲ្យពុទ្ធសាសនានៅប្រទេសជប៉ុនមានឥស្សរៈក្នុងការចាត់ពិធីឲ្យសីល និង ឧបសម្បទា មិនចាំបាច់អាស្រ័យផ្នែកនិកាយហិនយានដើមនៅណារាតទៅទៀត។

២. និកាយជិនង៉ន(គឺនិកាយមន្ត្រះ ប្រែតាមតួអក្សរថា ព្រះវចនពិត) របស់ព្រះតេជគុណកុកៃ ឬកូបូដៃជិ បង្ហាត់បង្រៀនប្រណាំងប្រជែងជាមួយនិកាយថេនដៃក្នុងរឿងមិកកៀវ ឬវិសិដ្ឋគូឡ្ហធម៌ប្រកាន់គម្ពីរមហាវិរោចនសូត្រជាគោល និង សម្ដែងពាក្យប្រៀនប្រដៅសម្របបញ្ចូលជាមួយលិទ្ធិសិនតូបាន ដល់ថ្នាក់ប្ដូរវត្តសិនតូ ឲ្យមកជាវត្តពុទ្ធសាសនានិកាយជិនង៉នបានជាច្រើនកន្លែងទៀតផង បង្រៀនថា ព្រះវិរោចនពុទ្ធ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់របស់និកាយនេះ ជាអង្គតែមួយជាមួយព្រះសុរិយទេវី (ព្រះអមតេរសុ-ឱមិកាមិ) នៃលទ្ធិសិនតូ គោលធម៌មិកកៀវ ធ្វើឲ្យនិកាយមានខកំណត់ក្នុងការប្រកបពិធីកម្មជាច្រើនយ៉ាង ចំពោះតែបុគ្គលនៅក្នុងក្រុម ដែលមានគុណសម្បត្តិតាមល័ក្ខខន្ធ ។ រឿងនេះឯងបានក្លាយជាហេតុនាំឲ្យនិកកាយជិនង៉នត្រូវបំបែកសាខាតូចៗ រហូតមានចំនួនទៅដល់ ៧០ សាខានៅទីបំផុត ។ គោលធម៌មិកកកៀវនេះ បានចម្រើនរុងរឿងរហូតអស់រយះកាលនៃសម័យហេអ័ន ព្រោះអាចសម្របខ្លួនឲ្យបានជាប្រយោជន៍ដល់កិច្ចការរបស់រដ្ឋ ដល់សង្គម និង បច្ចេកជន និង បំពេញសេចក្ដីត្រូវការរបស់មនុស្សបាន ដោយវិធីព្រមបន្ទាបខ្លួនចុះពីគោលធម៌ និង ការប្រតិបត្តិបែបបូរាណដ៏ជ្រៀលជ្រៅ ក្លាយជាពាក្យប្រៀនប្រដៅបែបងាយៗ ដែលមានគោលសំខាន់នៅត្រឹមតែការសូត្រមន្តអង្វរករសុំផលប្រយោជន៍ តាមវិធីការរបស់អ្នក ដែលជំនឿក្នុងរឿងជោគជតា គ្រោះលាភផ្សេង ៗ។

ខាងផ្នែករាជការប្រាកដថា ស្តេចចក្រពត្តិទាំងឡាយរួមទាំងនាហ្មឺនមន្ត្រី បានមានសទ្ធាជ្រះថ្លា និង ទំនុកបំរុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែងតាំងតែពីព្រះរាជចក្រពត្តិព្រះអង្គទី ៥៩ ដល់អង្គទី ៧៧ ស្ទើរតែរាល់ព្រះអង្គទ្រង់ធ្លាប់បានឧបសម្បទាជាភិក្ខុរហូតមក។

កាល ដែលណារាជារាជធានីនោះ ព្រះពុទ្ធសាសនាជាមួយលទ្ធិសិនតូបានចាប់ផ្ដើមរំលាយចូលគ្នាបណ្ដើរ ៗ ខ្លះហើយ លុះដល់សម័យទីក្រុងហេអ័ននេះ ជាពិសេស គឺរាប់តាំងតែពីពាក់កណ្ដាលសម័យជាដើមមក សាសនាទាំងពីរនេះបានផ្សាផ្សំគ្នាបានដោយល្អ អាទិទេពចាស់ ៗ ក្នុងលទ្ធិសិនតូមានរហស្សនាមបន្ថែមច្រើនឡើងថា ជាព្រះពោធិសត្វ និង ហៅឈ្មោះថា ”ង៉ងង៉េន“ ដែលប្រែថា ” រូបកាយបណ្ដោះអាសន្ន (របស់ព្រះពុទ្ធជាម្ចាស់) ដែលបង្ហាញ់ព្រះកាយក្នុងលោកនេះ” ប្រកាន់ថាព្រះពុទ្ធជាម្ចាស់ និង ព្រះពោធិសត្វបានមកសម្ដែងព្រះកាយនៅប្រទេសជប៉ុន ដោយប្រាកដរូបជាអាទិទេពរបស់ជប៉ុន ដើម្បីជួយនាំប្រជាជនទៅកាន់អរិយមគ្គ។ ព្រះនាងទេវី អមតេរសុ-ឱមិ-កាមិ ស៊ឹងជឿថាជាអ្នកសាងប្រទេសជប៉ុន ក៏នាំគ្នាជឿថា ជាអវតាររបស់ព្រះអវលោកិតេស្វារះពោធិសត្វទៀតផង តែចំណងសម្ពន្ធនៃសាសនាទាំងពីរនេះ បានក្លាយជាមានការបែកខ្ញែកគ្នាម្ដងទៀត ព្រោះនយោបាយគ្រប់គ្រងរបស់ប្រទេស ក្នុងសម័យស្តេចចក្រពត្តិមេឥចិ ដែលនឹងពោលតទៅនេះ ៖

មានចំណុចគួរឲ្យសង្កេតម្យ៉ាងគឺ ក្នុងសម័យ ដែលកន្លងមកប្រជាជនជប៉ុន មានការគោរពតាមវប្បធម៌ចិន រំពឹងមើលទៅលើវត្ថុផ្សេង ដែលមកពីចិនថាជារបស់ល្អគួរនិយមលើកស្ទួយ និង ប្រកាន់យកជាតួយ៉ាង តែដល់ពាក់កណ្ដាលសម័យហេអ័ននេះជប៉ុនបានសម្លឹងឃើញថាខ្លួនមានសមត្ថភាពជំហរនៅបានដោយខ្លួនឯងហើយ ទើបលះបង់សម្ពន្ធភាពជាមួយប្រទេសចិន នៅសល់តែការទាក់ទងក្រៅផ្លូវការខាងផ្នែកការសិក្សា និង ការជួញដូរមួយចំនួន ។ ព្រះពុទ្ធសាសនាក្នុងសម័យនេះ ក៏បានវិវឌ្ឍនាការមកដល់ថ្នាក់ជាព្រះពុទ្ធសាសនាបែបជប៉ុនទៅហើយផង។

គ្រានេះគួរ នឹងនិយាយអំពីហេតុការណ៍ប្រទេសជាតិប្រកបខ្លះផង ព្រោះជាចំណែកសំខាន់យ៉ាងក្រៃលែងម្យ៉ាង ដែលធ្វើឲ្យព្រះពុទ្ធសាសនាប្រែប្រួលទៅជាបែបផ្សេង ៗ ទាំងផ្នែករីកចម្រើន និង ទន់ខ្សោយ ពោលគឺ ក្រោយពីរជ្ជកាលស្តេចចក្រពត្តិកម្មុរួចទៅ អំណាចនៃរាជការស្តីទីលើផែនដីបានសន្សឹមធ្លាក់ទៅក្នុងការបញ្ជាការរបស់ត្រកូលនាហ្មឺនមន្ត្រីធំ ដែលមានឈ្មោះថា ហ្វូចិវ៉ារះ ទាំងស្រុង។ ស្តេចចក្រពត្តិទ្រង់មានអំណាចត្រឹមតែក្នុងនាម ដូចជា ស្តេចចក្រពត្តិទ្រង់អភិសេកជាមួយកុលស្ត្រីក្នុងត្រកូលហ្វូចិវ៉ារះ ព្រះរាជឱរសក៏បានទទួលការសិក្សាអប់រំនៅក្នុងត្រកូលហ្វូចិវ៉ារះ នៅពេលស្តេចចក្រពត្តិទ្រង់ស្វែងរកមធ្យោបាយទំនាញអំណាចស្តីការរាជការមកវិញ ក៏នឹងត្រូវត្រកូលហ្វូចិវ៉ារះ គាបត្បិតឲ្យទ្រង់លះបង់រាជ្យសម្បត្តិហើយចេញសាងព្រះផ្នួសចុះ ពេលព្រះរាជឱរសឡើងសោយរាជ្យសម្បត្តិ ក្នុងវ័យមិនទាន់ដឹងក្តី សេនាបតីត្រកូលហ្វូចិវ៉ារះក៏កាន់ដំណែងជាអ្នកសម្រេចកិច្ចការរាជការជំនួស ពេលស្តេចចក្រពត្តិទ្រង់មានព្រះជន្មបរិបូណ៌ហើយ ត្រកូលហ្វូចិវ៉ារះក៏នឹងចូលទៅរក្សាដំណែងជាអគ្គមហាសេនាបតីស្ដីការរាជការបន្ត បើស្តេចចក្រពត្តិរកមធ្យោបាយទំនាញអំណាចមកវិញក៏នឹងត្រូវចាប់បង្ខំឲ្យលះបង់រាជ្យសម្បត្តិទៀត ប្រព្រឹត្តទៅដ ដែល ៗ តាមទំនងនេះ។ ក្នុងរយៈកាល ដែលត្រកូលហ្វូចិវ៉ារះ គ្រប់គ្រងបានមានស្ដេចចក្រពត្តិចំនួន ១៥ ព្រះអង្គ ជាស្តេចយុវចក្រពត្តិ ត្រូវមានអ្នកសម្រេចកិច្ចការរាជការដល់ទៅ ៧ អង្គ និង ព្រះបាទចក្រពត្តិ ដែលត្រូវលះបង់រាជ្យសម្បត្តិរួមមាន ៨ ព្រះអង្គ។

បណ្ដាស្ដេចចក្រពត្តិ ដែលលះបង់រាជសម្បត្តិចេញសាងផ្នួសនោះ ទ្រង់ប្រាថ្នាចង់ដណ្ដើមអំណាចមកវិញជាច្រើនព្រះអង្គ ឬរក្សាព្រះរាជអំណាចទុកបានខ្លះក្រោយពីទ្រង់ផ្នួសរួចហើយ ប្រការនេះជាហេតុសំខាន់ម្យ៉ាង ធ្វើឲ្យព្រះសង្ឃចូលទៅពាក់ព័ន្ធដល់កិច្ចការប្រទេសជាតិច្រើនឡើង រហូតដល់រយៈកាលចុងសម័យហ្វូចិវ៉ារះ វត្តរបស់និកាយថេនដៃនៅលើភ្នំហិអេអិ មានកងទ័ពព្រះសង្ឃកាន់អាវុធដើម្បីការពារខ្លួនឯង និង ជួនកាលនាំទ័ពចូលមកក្រុងតូក្យូ ដើម្បីគម្រាមគម្ហែងរាជការផង។ ពុទ្ធសាសនាទើបមានសភាពដូចជាចុងសម័យក្រុងណារាម្ដងទៀត។

និយាយរួម សម័យហ្វូចិវ៉ារះ ឬហេអ័ននេះជាសម័យ ដែលសុខស្ងប់ និង ចម្រើនលូតលាស់ខាងផ្នែកវប្បធម៌ សិល្បវណ្ណកម្ម និង ពុទ្ធសាសនាក៏រុងរឿង តែអ្នកគ្រប់គ្រងយកចិត្តទុកដាក់ចំពោះតែកិច្ចការផ្ទៃក្នុងរបស់រាជធានី និង ទីក្រុងធំ ៗ លះបង់ការងារនៅតាមបណ្ដាខែត្រជុំវិញ បណ្ដោយឲ្យមានការធ្វេសប្រហែសផ្សេង ៗ កើតឡើងប្រព្រឹត្តទៅក្នុងការដឹកនាំរបបគ្រប់គ្រងបែបទាហាន និង នៅចុងសម័យនេះ ពេលស្តេចចក្រពត្តិកំពុងព្យាយាមរឹបអូសអំណាចមកវិញ ក៏មានត្រកូលនាហ្មឺនមន្ត្រី ផ្នែកទាហានពីរត្រកូលមកជួយទំនុកបំរុង ជាហេតុនាំឲ្យត្រកូលហ្វូចិវ៉ារះ សាបសូន្យចាកអំណាច ប៉ុន្តែត្រកូលទាហានទាំងពីរនោះ គឺត្រកូលមិណាមូតូ និង ត្រកូលថៃរ៉ា ក៏ច្បាំងដណ្ដើមអំណាចពីគ្នាឯង ដើម្បីគ្របដណ្ដប់ការគ្រប់គ្រងការងាររាជការតមក។

ព្រះពុទ្ធសាសនាសម័យកាមាកុរះ[កែប្រែ]

ក្នុងឆ្នាំ ព.ស.១៧២៨ មេទាហានម្នាក់ឈ្មោះ យោរិម៉ូតុ នៃត្រកូលមិណាម៉ូតុបានដណ្ដើមយកអំណាចពីត្រកូលថៃរ៉ាទាំងស្រុង លុះដល់ ព.ស. ១៧៣៥ ក៏ផ្លាស់ទីស្នាក់ការបញ្ជាការមជ្ឈិម មកតាំងនៅក្នុងទីក្រុងកាម៉ាកុរះ បានទទួលការស្ថាបនាពីស្តេចចក្រពត្តិឲ្យជា ឈោកុន អ្នកមានអំណាចសិទ្ធិដាច់ខាតក្នុងការការពារ និង រក្សាសន្តិសុខរបស់មហាអាណាចក្រទាំងមូល យោរិម៉ូតុបានចាត់កិច្ចការប្រទេសជាតិយ៉ាងសព្វគ្រប់ ចាត់ឲ្យមានដំណែងទាហាន និង អ្នកគ្រប់គ្រងប្រចាំគ្រប់ខែត្រ និង ចាត់ឲ្យនៅក្រោមការត្រួតត្រារបស់មជ្ឈិមយ៉ាងតឹងរ៉ឹង ធ្វើឲ្យប្រទេសទាំងមូលមានភាពទាក់ទាញគ្នា ឲ្យកើតមានការចំណាច់អារម្មណ៍ថា គ្រប់ភូមិភាគជាដែនដីនៃមហាអាណាចក្ររបស់ជប៉ុនរួមគ្នាទាំងអស់ ទោះបីស្តេចចក្រពត្តិ និង ទ្រង់ប្រថាប់គង់នៅក្នុងទីក្រុងតូក្យូដូចដើម តែអំណាចការគ្រប់គ្រងទាំងពួងនៅក្រោមការបង្គាប់បញ្ជានៃត្រកូលមេទ័ព ឯ កាមាកុរះ ឯណោះទាំងអស់។

ក្នុងរយៈការច្បាំងដណ្ដើមអំណាចគ្នានោះ តូក្យូ និង ណារាត្រូវភ្លើងឆេះបំផ្លាញ វត្តនានា ត្រូវភ្លើងឆាប់ឆេះអស់ជាច្រើនរួមទាំងវត្តធំៗ ដែលសំខាន់ ដូចជា វត្តតូដៃចិ នៅណារ៉ា និង តូចិ នៅតូក្យូផង។ ប្រជាជនបានជួបប្រទះនឹងសភាវទុក្ខលំបាក ចលាចល អាសន្នរោគសង្គ្រាមផ្ទៃក្នុង ភ្លើង ដែលឆេះបំផ្លាញផ្ទះសម្បែង និង សេចក្ដីអាប់ឱននៃសីលធម៌ ទាំងក្រុមព្រះសង្ឃក៏នៅមានកងទ័ពសម្រាប់ការពារខ្លួន និង ចូលទៅទាក់ទិនក្នុងការដណ្ដើមអំណាចជាមួយនឹងគេដែរ។

ចំពោះភាគីខាងព្រះសង្ឃ សភាពការណ៍នេះសម្ពន្ធជាមួយសម័យហេអ័ន គឺពេល ដែលព្រះតេជគុណសៃចូតាំងនិកាយថេនដៃនៅលើភ្នំហិអេអិនោះ លោកបានប្រកាសការប្រកបពិធីទទួលសីល និង ឧបសម្បទាបែបមហាយាន ជាឥស្សរៈចាកនិកាយរិតសុ ឬនិកាយវិន័យនៃវត្តតូដៃចិ តែថា សីលខាងមហាយាននេះ មានលក្ខណះបន្ធូរបន្ថយបាន អាស្រ័យលើគុណធម៌ក្នុងចិត្ត និង ការហាមឃាត់ចិត្តគំនិតរបស់ខ្លួនឯង មិនអនុវត្តន៍តាមបែប ដែលរក្សាត ៗ គ្នាមកតាមប្រពៃណី ពោលគឺ អ្នកប្រតិបត្តិត្រូវប្ដេជ្ញាចំពោះខ្លួនឯងថា ត្រូវតែប្រព្រឹត្តយ៉ាងតឹងរ៉ឹង ឬ បន្ធូរបន្ថយត្រឹមណា ការរក្សាសីលបែបនេះ ទើបបានប្រព្រឹត្តទៅទាំងតឹងតែង និង ធូរលុង លុះពេលកន្លងមកដល់ពាក់កណ្ដាលសម័យហេអ័នភាពយល់ដឹង ដែលជាមូលដ្ឋាននៃការរក្សាសីលនេះក៏ស្រពិចស្រពិលទៅ ក្លាយជារឿង ដែលត្រូវយកមកអាង ក្នុងការប្រព្រឹត្តធូរស្រាល និង ថោកថយ ជីវិតរបស់ព្រះសង្ឃទើបបានជាឃ្លាតឆ្ងាយពីធម្មវិន័យជាច្រើន។

ហេតុការណ៍ ដែលពោលមកនេះ ធ្វើឲ្យប្រជាជនគិតដល់ពាក្យទំនាយក្នុងគម្ពីរថា ពេលដល់សម័យព្រះសទ្ធម្មស្រពិចស្រពិល ស៊ឹងអាចនៅមានការបដិបត្តិធម៌ តែបដិវេធធម៌មិនមានទៀត ដែលជាយុគទីពីរ ហើយក៏នឹងដល់យុគចុងក្រោយ គឺយុគព្រះសទ្ធម្មអន្តរធាន ដែលព្រះសទ្ធម្មសល់ត្រឹមតែឈ្មោះ ហើយ និង ត្រូវសាបសូន្យនៅចុងសម័យ ប្រជាជនជឿថាយុគចុងក្រោយបង្អស់នេះកំពុងមកដល់ហើយ ហេតុការណ៏ប្រទេសជាតិជាមួយទស្សនៈ ទាំងនេះ ជាហេតុបណ្ដាលឲ្យពុទ្ធសាសនាបែបផ្សេង ៗ កើតឡើងក្នុងយុគសម័យកាមាកុរះទៀត បានរួមចំណែកស្រោចស្រង់ និង កែឆ្នៃឲ្យសមស្របទៅនឹងលក្ខណះនៃហេតុការណ៍ និង ចិត្តគំនិតរបស់មនុស្សនៅក្នុងយុគនោះរួមមាន ៣និកាយ គឺ និកាយសុខាវតី (ចូតូ) និកាយសេន និង និកាយនិចិរេន

១. និកាយសុខាវតី តាមពិតទៅ ជាទស្សនគតិរឿងដែនសុខាវតី របស់ព្រះពុទ្ធអមិតាភៈ ជាម្ចាស់នោះ ប្រាកដរូបរាងឲ្យឃើញតាំងតែសម័យព្រះពុទ្ធសាសនាចាប់ផ្ដើមហូរចូលមកប្រទេសជប៉ុនម្ល៉េះ ដូចជា ក្នុងព្រះរាជឱវាទរបស់ព្រះរាជកុមារ ជោតូកុ និង ក្នុងសម័យណារ៉ា ក៏ប្រាកដច្បាស់លាស់ខ្លាំងឡើងរហូតក្លាយជាគោលជំនឿម្យ៉ាងដោយឡែក នឹងរីកសាយភាយថែមទៀតជារឿយ ៗ មករហូតដល់សម័យហេអ័ន នឹងបានឃើញថាអ្នកប្រាជ្ញទាំងឡាយក្នុងនិកាយសានរ៉នក្ដីហសសូក្ដី ថេនដៃក្ដី និកាយផ្សេងក្ដី សុទ្ធតែប្រាថ្នាទៅកើតក្នុងដែនសុខាវតី ស្ថានសួគ៌ខាងទិសបស្ចឹមនៃព្រះពុទ្ធអមិតាភៈទាំងអស់ ព្រោះទស្សនៈក្នុងរឿងនេះបានប្រាកដក្នុងគម្ពីរ ហូកេកៀវ រួចទៅហើយគឺសទ្ធម្មបុណ្ឌរិកសូត្រស៊ឹងបាននាំចូលមកក្នុងប្រទេសជប៉ុនតាំងពីសម័យដើមដំបូង ដែលមានពុទ្ធសាសនានៅជប៉ុនម្ល៉េះ នឹងជាគម្ពីរ ដែលព្រះរាជកុមារជោតូកុ ទ្រង់ជ្រះថ្លាយ៉ាងក្រៃលែង តែតាម ដែលពោលមកខាងដើមទាំងអស់ ក៏មិនបានធ្វើឲ្យកើតការប្រតិបត្តិដោយឡែកឡើងមក រហូតដល់ថ្នាក់មាននិកាយណាមួយ។

លុះដល់សម័យកាមាកុរះ នេះ ព្រះតេជគុណហោនេន ទើបបានបង្កើតនិកាយចូតូឡើង លោកបានសិក្សាឯភ្នំហិអេអិ ជាមជ្ឈមណ្ឌលនៃនិកាយថេនដៃ និង ជាច្រើនសម្នាក់ក្នុងក្រុងណារ៉ា តែមិនសបព្រះទ័យ ព្រោះមិនអាចកែបញ្ហាក្នុងចិត្តបានទាំងអស់ ថ្ងៃមួយ នាឆ្នាំ ព.ស.១៧១៨ ហោនេន បានអាយុ ៤២ ឆ្នាំ ពេលបានអានគម្ពីរអត្ថកថានៃអមិតាយុរធ្យានសូត្រ បានជួបទ្រឹស្ដីមួយឃ្លាថា ”បើបុគ្គលណារលឹកដល់ព្រះនាមរបស់ព្រះពុទ្ធអមិតាភះជាម្ចាស់ដោយមិនបាច់រំពឹងដល់អាកប្បកិរិយា និង ពេលវេលា ហើយបដិបត្តិតាមដោយលំដាប់រមែងឈ្មោះថា ជាសម្មាកម្មន្តៈ ព្រោះត្រូវទៅតាមអភិញ្ញានៃព្រះពុទ្ធអមិតាភៈជាម្ចាស់“ ហោនេនយល់ឃើញយ៉ាងច្បាស់ថា ទ្រឹស្តីនេះដោះស្រ័យបញ្ហាបានគ្រប់យ៉ាងទាំងអស់ និង បានលះចោលការប្រតិបត្តិបែបដើមទាំងនោះ ធ្វើតែ នេមបុតសុ (ពាក្យជប៉ុន=នមោពុទ្ធស្ស) តែម្យ៉ាងគត់ ហើយចុះចាកភ្នំ ហិអេអិ សាងអាស្រមនៅយ៉ោឆិមិសុ នៅតូក្យូ ចាប់ផ្ដើមផ្សព្វផ្សាយសាសនានិកាយ ចូដូ នេះ និង បានទទួលការនិយមរាប់អានយ៉ាងឆាប់រហ័ស តែជាមួយគ្នានោះ ក៏ត្រូវជួបប្រទះឧបសគ្គរារាំងយ៉ាងខ្លាំងក្លាពីជុំវិញ ព្រោះពាក្យប្រៀនប្រដៅនេះអាចធ្វើឲ្យមានការយល់ខុសថា នរណាក៏ដោយ ទោះជាធ្វើបាបយ៉ាងមហន្ត ពេលបានធ្វើ នេមបុតសុ គឺបានបញ្ចេញព្រះនាមរបស់ព្រះពុទ្ធអមិតាភៈជាម្ចាស់រឿយ ៗ ហើយ ក៏នឹងបានទទួលព្រះមហាករុណាឲ្យទៅកើតឯស្ថានសួគ៌ទេវលោក ដែនសុខាវតីដើម្បីបន្លុះសច្ចធម៌ក្នុងទីនោះបាន ។ ទីបំផុត ហោនេន ត្រូវនិរទេសឲ្យទៅនៅឯភូមិឋានដាច់ស្រយាលអស់ ៤ ឆ្នាំ ទើបបានទទួលការអនុញាតឲ្យវិលត្រឡប់មកវិញ និង បានទទួលមរណភាពឯអូតានិ ក្នុងព្រះជន្ម ៧៩ ឆ្នាំ សិស្សានុសិស្សបានកសាងវត្តឧទ្ទិសឲ្យក្នុងទីមរណភាពរបស់លោក។ វត្តនោះឈ្មោះឆិអូនិន នៅតូក្យូ ជាមជ្ឈមណ្ឌលរបស់និកាយចូដូ រហូតមក។

ពេលព្រះតេជគុណហោនេនមរណភាពហើយ សិស្សគណរាមច្បងជាច្រើនអង្គបានប្រកាសពាក្យប្រៀនប្រដៅផ្សេងៗគ្នាទៅ រហូតដល់កើតជានិកាយតូច ៗ ជាច្រើនទៀត។ ប៉ុន្តែ ក្នុងទីនេះនឹងពោលចំពោះតែនិកាយសាខា ដែលសំខាន់បំផុត ស៊ឹងបានពង្រីកខ្លួនចេញទៅដល់កើតជានិកាយសំខាន់មួយទៀត។ និកាយនេះគឺ និកាយចូដូឈិន (ប្រែថា និកាយសុខាវតី ពិតប្រកដ) ឬនិយមហៅថា និកាយឈិន ដែលលោកឈិនរែនជាអ្នកបង្កើត។

លោកអាចារ្យ ឈិនរែន សិក្សានិកាយថេនដៃនៅភ្នំហិអេអិ រួចហើយមករស់នៅជាមួយព្រះតេជគុណហោនេនអស់ ៦ ឆ្នាំ ហើយត្រូវនិរទេសឲ្យទៅនៅឯអេឈិងោ ជីវិតអាវសាននៅតូក្យូ ពេលផុតកំណត់និរទេសហើយ។ រាប់តាំងតែពីកាលត្រូវនិរទេសមក លោកឈិនរែនបានប្រកាន់យកគតិធម៌របស់ខ្លួនថា “ហិសូ ហិសូកុ” ប្រែថា ”គ្មានព្រះសង្ឃ គ្មានឃរាវាស“ ឯលោកក៏មានភរិយាមានកូនមានចៅ ជាអ្នកបន្តដំបូន្មាន និង ធ្វើការផ្សព្វផ្សាយសាសនាមកជាមួយផង។ លោកបង្រៀនថា ការប្រព្រឹត្តរបស់មនុស្សក្នុងទ្វារទាំង ៣ ទោះបីល្អប៉ុណ្ណា ធ្វើដោយសេចក្ដីព្យាយាមប៉ុណ្ណា ក៏នៅមិនផុតពីសេចក្ដីសៅហ្មងដោយកិលេស មិនអាចនាំមកនូវការត្រាស់ដឹង (ពោធិ) បាន ចាំបាច់ត្រូវពឹងអាស្រ័យកម្លាំងនៃព្រះមហាករុណាទិគុណ របស់ព្រះពុទ្ធអមិតាភៈ ជាម្ចាស់ជាគ្រឿងបណ្ដាលឲ្យសាសនិកត្រូវតែមានសទ្ធាជឿជាក់ក្នុងព្រះអង្គជាប្រការសំខាន់បំផុត និង ជាប្រការម្យ៉ាងគត់ ដែលនឹងជួយឲ្យផុតទុក្ខបាន។ ព្រះសង្ឃនិកាយនេះមានគ្រួសារបាន ឆាន់មំសៈបាន និង រស់នៅបែបឃរាវាសក្នុងសង្គមបាន។

កន្លែងបញ្ចុះសពរបស់អាចារ្យឈិនរែន ក្រោយមកបានសាងវត្តមួយឈ្មោះថា ”ហងអ័នចិ” ជាមជ្ឈមណ្ឌលរបស់និកាយឈិន ហើយក្រោយមកវត្តនេះឯងក៏ត្រូវបែងចែកដោយនយោបាយរបស់រដ្ឋាភិបាល ក្លាយជាវត្តពីរ គឺ ហិង៉ះឈិ-ហងអ័នចិ(ហងអ័នចិបូព៌ា) និង និឈិ-ហងអ័នចិ (ហងអ័នចិបច្ឆិមទិស)។ ក្រោយមកក្លាយជាមជ្ឈមណ្ឌលសាខាធំទាំងពីររបស់និកាយឈិន និកាយសាខា ដែលនឹងនាំមកនិយាយបន្តិចនោះគឺ និកាយចិ ដែលបង្កើតដោយលោកអិបប៉េន (ព.ស.១៧៨២-១៨៣២) ដែលជាកូនសិស្សជំនាន់សិស្សរបស់អាចារ្យ ហោនេន បង្រៀនថា ការសូធ្យ នេមបុតសុ នោះរមែងធ្វើឲ្យមានអារមណ៍ថាមិនមែន ”យើង“ ឬ “គេ” កើតឡើងឡើយ និង សម្ដែងនូវមនោសញ្ចេតនារម្មណ៍ ជាបរមសុខខាងផ្លូវចិត្តដោយការរាំពត់ពេន ទើបហៅថានិកាយយុង៉ៀវហា ឬ យ៉ុយ៉ះកុ-នេមបុតសុ (នេមបុតសុរាំពត់ពេន) និង ដែលហៅថានិកាយចិ (ប្រែថាកាលនិកាយ) ក៏ព្រោះតែបានបង្រៀនថា ក្នុងវេលា ដែលសូធ្យ នេមបុតសុនោះ ឲ្យភាវនាថា “គ្រប់ ៗ ខណៈជាពេល ដែលនឹងលះបង់ទៅនូវជីវិតនេះ” និកាយនេះមានវត្តជូចូកូចិនៅហ្វូចិសាវ៉ា ជាមជ្ឈមណ្ឌលក្បែរកាមាកុរះ។

និកាយសុខាវតីទាំងឡាយនេះ មានព្រះពុទ្ធអមិតាភៈជាម្ចាស់ និង អាចារ្យ ដែលតាំងនិកាយនោះ ៗ ជាទីគោរពសក្ការៈ សាមញ្ញជនធម្មតាចូលចិត្តរាប់អាននិកាយនេះ ព្រោះមានខប្រតិបត្តិបានយ៉ាងងាយ ៗ ។

២. និកាយសេន ឬធ្យាន ឬ ឈាន កើតឡើងដោយគំនិត ដែលនឹងចង់ស្ដារនូវព្រះពុទ្ធសាសនា កែទម្រង់សេចក្ដីប្រព្រឹត្តិប្រតិបត្តិឲ្យត្រឡប់មកកាន់សភាពដើមដូចសម័យពុទ្ធកាល ប្រាថ្នាដាស់ព្រះពុទ្ធភាវៈ ដែលមានស្រាប់ហើយក្នុងតួបុគ្គលរាល់គ្នាឲ្យបង្កើនឡើង។ ក្នុងបណ្ដាអ្នក ដែលមានសេចក្ដីព្យាយាមក្នុងរឿងនេះអាចចែកចេញជា ២ ពួកគឺ មួយពួកប្រាថ្នាប្រឆាំងតប និង សីលបែបមហាយាន នៃភ្នំហិអេអិ ដែលខ្លួនយល់ឃើញថាបានអន់ថយចុះទៅហើយ និង មួយពួកទៀតស្វែងរកវិធីកែទម្រង់ជីវិតរបស់ព្រះសង្ឃ ឲ្យក្លាយជារបស់ស័ក្ដសិទ្ធិគួរគោរពតទៅ ដោយខប្រតិបត្តិ និង ពាក្យប្រៀនប្រដៅរបស់ពុទ្ធសាសនានិកាយធ្យានឬឈាន ដែលនាំមកពីប្រទេសចិន។ លោកទាំងអស់នេះ អង្គខ្លះក៏មានជំនឿទៅលើពាក្យប្រៀនប្រដៅរឿងដែនសុខាវតី អង្គខ្លះក៏ប្រឆាំងជាមួយនិកាយចូតូយ៉ាងខ្លាំងក្លា។ ក្នុងទីនេះនឹងយកមកសម្ដែងចំពោះបុគ្គលសំខាន់ក្នុងនិកាយនេះត្រឹមតែ ២ អង្គគឺ អាចារ្យយ៉ូសៃ (ព.ស.១៦៨៤-១៧៥៨) បានសិក្សានិកាយថេនដៃ និង មិកកៀវឯភ្នំហិអេអិ និង បានធ្វើដំណើរទៅប្រទេសចិន នាំយកនិកាយរិនសៃសេនមកផ្សព្វផ្សាយ លោកបានបង្រៀនធ្យានទៅព្រមជាមួយមិកកៀវ និង ថេនដៃផង។ លោកបានកសាងវត្តរបស់និកាយនេះនៅកោះកិវឈិវ កាមាកុរះ និង តូក្យូ។ វត្តឯតូក្យូឈ្មោះថាវត្តកេននិនចិ បានក្លាយជាមជ្ឈមណ្ឌលនៃនិកាយរិនសៃសេន សាខាកេននិនចិរហូតមក។

អាចារ្យដូង៉េន (ព.ស.១៧៤៣-១៧៩៦) បានសិក្សានៅភ្នំហិអេអិ ដូចគ្នាធ្លាប់ជួបជាមួយលោកយ៉ូសៃ ហើយក្រោយមក បានធ្វើដំណើរទៅកាន់ប្រទេសចិន សិក្សានិកាយធ្យានឬឈាន ត្រឡប់មកគង់នៅវត្តកេននិនចិ ចុងក្រោយបានកសាវត្តអេអិហេអិចិ សឹងបច្ចុប្បន្នជាមជ្ឈមណ្ឌលរបស់និកាយសូតូឈាន។

និកាយឈានបានរីកចម្រើនសាយភាយ មានអ្នកប្រាជ្ញបង្ហាត់បង្រៀនបន្តមកជាច្រើន អង្គខ្លះបានទទួលការស្ថាបនាពីព្រះរាជចក្រពត្តិជាកូកុឈិ ស៊ឹងប្រែថា ព្រះអាចារ្យនៃរដ្ឋ ។ ជាច្រើនអង្គបានសិក្សានៅក្នុងប្រទេសចិន និង ព្រះសង្ឃចិន ដែលធ្វើដំណើរចូលមកជួយបង្ហាត់បង្រៀនក៏មានដំណែងកិត្តិយស ដែលព្រះរាជចក្រពត្តិបានទ្រង់ព្រះរាជទានដល់លោកសង្ឃនិកាយឈាន ហៅថា “ឈានចិ“ អ្នកប្រាជ្ញក្នុងនិកាយឈានទាំងនេះ បានពាំនាំយកសិល្បះ វប្បធម៌របស់ចិនចូលមកកាន់ប្រទេសជប៉ុនជាច្រើនយ៉ាង ដូចជា វណ្ណកម្មចិនសិល្បះ ការសរសេរដៃបែបចិន ការក្រងផ្កា ពិធីឆុងតែ គូរតគំនូរដោយទឹកខ្មៅ ជាដើម ដែលបានផ្សព្វផ្សាយទៅព្រមជាមួយនិកាយឈាន ។

និកាយឈាន គោរពបូជាព្រះពុទ្ធសាក្យមុនីព្រមទាំងអ្នកប្រាជ្ញអ្នកបង្កើត និង ជា អាចារ្យក្នុងកាលត ៗ មក ។ ក្នុងខ្សែស្រឡាយនៃនិកាយរបស់ខ្លួន មានពាក្យប្រៀនប្រដៅមកថា “មនុស្ស និង សព្វវត្ថុទាំឡាយមានធាតុមួយគឺពុទ្ធ ឬពុទ្ធភាវៈ បង្កប់នៅក្នុងខ្លួនស្រាប់ ការ ដែលនឹងបន្លុះពោធិញាណ ត្រូវអាស្រ័យការបន្លុះញាណក្នុងខ្លួនឯងយ៉ាងឆាប់រហ័ស ដោយវិធីការយ៉ាងណាក៏បាន ស្រេចតែអាចារ្យនឹងប្រើតាមការយល់ឃើញថាគួរសម ជាការសម្ដែងពោធិដោយត្រង់មិនចាំបាច់ប្រើគម្ពីរ ក្នុងរបបការសិក្សាអប់រំបង្គាប់ឲ្យប្រតិបត្តិយ៉ាងតឹងរ៉ឹងផ្នែករបៀបវិន័យខាងកាយ និង ការហ្វឹកអប់រំចិត្តដោយឈានឬធ្យាន ដែលជាទីតាំងនៃនិកាយនេះ ព្រោះហេតុតែបង្រៀនឲ្យចិញ្ចឹមជីវិតបែបងាយៗតែជាអ្នកពិនិត្យសង្កេត និង ហ្វឹកហាត់ អប់រំទាំងកាយ និង ចិត្តឲ្យមានរបៀបវិន័យដូច្នេះ និកាយធ្យានទើបរីកសាយភាយហើយរបៀបប្រតិបត្តិបានជាទីនិយមក្នុងពពួកជនជាន់ខ្ពស់ រហូតដល់ស្ដេចចក្រពត្តិ ជាពិសេសគឺ ក្នុងក្រុមអ្នកចម្បាំង ឬពួកសាម៉រ៉ៃនោះគោរពជាពិសេស ពាក្យប្រៀនប្រដៅ និង ការប្រតិបត្តិក្នុងនិកាយនេះ ក៏បានជាទីតាំងយ៉ាងសំខាន់នៃលទ្ធិបូឈិដូ រួមទាំងយ៉ូដូ និង កេនដូ ។ ការចាត់សួនច្បារជប៉ុន និង ល្ខោន ដែលហៅថា “នោ” ជាដើម

៣. និកាយនិចិរេន អាចារ្យនិចិរេន (ព.ស.១៧៦៥-១៨២៥) អ្នកបង្កើតនិកាយនេះ បានសិក្សាឯកាមាកុរះហើយធ្វើដំណើរទៅកាន់ភ្នំហិអេអិ ណារ៉ា និង ភ្នំកូយ៉ា។ លោកបានផ្ដើមប្រកាសសាសនាដល់ប្រជាជន នៅក្រុងកាមាកុរះ ដោយការរិះគន់និកាយផ្សេងៗយ៉ាងខ្លាំងក្លា ដូចពោលថា ការសូធ្យនេមបុតសុ (របស់និកាយសុខាវតី)ជាផ្លូវធ្លាក់ទៅនរក ឈានមិនមែនពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធជាម្ចាស់ តែជាពាក្យប្រៀនប្រដៅរបស់ទេវតា មារ និង អសុរកាយ ឈិនង៉នជាគំនរពិធីកម្មផ្ដេសផ្ដាស ដែលនឹងនាំឲ្យប្រទេសជាតិហិនហោច និកាយរិតសុ (និកាយវិន័យ) មិនជួយឲ្យប្រជាជនមានការសិក្សា ដែលនាំមកនូវគុណប្រយោជន៍ដល់ប្រទេសបានឡើយ មានតែធ្វើឲ្យប្រជាជនក្លាយទៅជាអ្នកទុយ៌ស នាំផលវិបាកឲ្យដល់ប្រទេសជាតិប៉ុណ្ណោះ, គួរគោរពតែក្នុងគម្ពីរសទ្ធម្មបុណ្ឌរិកសូត្រតែម្យ៉ាង គួរពិ និត្យពិច័យក្នុងទ្រឹស្ដីថា “នមុម៉ៀវ ហូរេងងេកៀវ“ (នមោ សទ្ធម្មបុណ្ឌរិកសុត្តស្ស)។ ពេលសូធ្យធម៌នេះត្រូរលឹកក្នុងចិត្តថា ខ្លួនឯងមានពុទ្ធភាវៈ នៅក្នុងខ្លួនក៏កំចាត់នូវសកាយទិដ្ឋិ ដែលជាឧបសគ្គហើយ និង បន្លុះនូវពោធិញាណបាន។

ការ ដែលលោកនិចិរេន វាយប្រហារនិកាយផ្សេង ៗ យ៉ាងក្ដៅគគុកបែបនេះ ជាហេតុនាំឲ្យលោកត្រូវនិរទេសទៅនៅអិស៊ូ និង កោះសាដូ តែលោកក៏មិនព្រមបញ្ឈប់ បែរជាមានសេចក្ដីព្យាយាមផ្សព្វផ្សាយសាសនាបន្ថែមឡើង ពេលផុតកំណត់និរទោសកម្មហើយ ក៏មកកសាងវត្តកុអនចិ នៅលើភ្នំមិនោបុ ធ្វើជាមជ្ឈដ្ឋាននិកាយ។ ពាក្យប្រដៅរបស់លោកបានផ្សាយទៅទូទាំងជប៉ុន ដោយឡែកនៅក្នុងក្រុមសាម័ញ្ញជន។

និកាយនិចិរេននេះមានវត្ថុគោរពបូជាគឺ “ម៉នចិ-ម័នដារះ” (មណ្ឌលនៃអក្សរ) និង រូបអ្នកប្រាជ្ញជាមួយរូបបច្ឆាចារ្យនៃសំណាក់របស់ខ្លួន ៗ។ ព្រះពុទ្ធសាសនាក្នុងសម័យក្រោយៗមក ការគ្រប់គ្រងរបស់ជោកុននៅក្នុងសម័យកាមាកុរៈនោះ មិនបានជាងាយស្រួលប៉ុន្មានទេ ពេវេលាកន្លងទៅមិនយូរប៉ុន្មាន អំណាចក៏បានធ្លាក់ទៅលើកណ្តាប់ដៃរបស់អ្នកក្តាប់អំណាចរាជការ ហើយជោកុនក៏គ្រាន់តែជាទីងមោងម្នាក់ ដូច ដែលសេ្តចចក្រពត្តិ ធ្លាប់ធ្លាក់ខ្លួនមកហើយ។ នៅពេលចុងក្រោយភាពអន្តរាយរបស់រាជការរឹតតែដុនដាប់ខ្លាំងឡើង ទន្ទឹមនឹងត្រូវគ្រោះធម្មជាតិរុករានទន្ទ្រានមាន គ្រោះទុរភិក្ខកើតឡើងជាដើមប្រជាជន ក៏បាត់ជំនឿទុកចិត្តទៅលើអក្នកាន់អំណាចគ្រប់គ្រងស្រុកទេសនៅកាមាកុរៈ គ្រាក្រោយមកស្តេចចក្រពត្តិនៅក្រុងតូក្យូក៏ទ្រង់ទំនាស់នឹងរបបជោកុន នៅកាមាកុរៈកើតចម្បាំងរាំងជល់យ៉ាងឃោឃៅរហូតដល់របបជោកុនក៏ត្រូវកំចាត់បង់ អំណាចក៏បានត្រឡប់មកលើស្តេចចក្រពត្តិដូចដើមវិញ។

ពេលមិនយូរប៉ុន្មាន ក្រោយមកមាននាយទាហានម្នាក់ឈ្មោះអជិកាងៈ បានប្រកាសខ្លួនថាជាជោកុននៅក្នុងឆ្នាំ ព.ស. ១៨៧៨ នៅតូក្យូ ស្តេចចក្រពត្តិក៏ទ្រង់បានគេចខ្លួនទៅគ្រប់គ្រងនៅក្នុងដំបន់យោជិនោជារាជធានី។ ចំណែកឯជោកុនក៏បានប្រកាសតែងតាំងស្តេចចក្រពត្តិអង្គថ្មីនៅតូក្យូ ធើ្វឲ្យមានស្តេចចក្រពត្តិពីរអង្គគ្រប់គ្រងរាជវាំងភាគខាងត្បូង (គឺយោជិនោ) ហើយ និង រាជវាំងភាគខាងជើង (គឺតូក្យូ) រៀងរហូតមកតាមក្រិត្យច្បាប់របស់រាជវាំងទាំងពីរនេះ ម្នាក់ក៏បាននាំយកកិច្ចការខាងសាសនាមកប្រើប្រាស់ឲ្យកើតផលប្រយោជន៍ដល់ខ្លួន រហូតដល់គៀងគរព្រះសង្ឃ និង វត្តវ៉ាអារាមមានការពាក់ព័ន្ធទៅនឹងកិច្ចការស្រុកទេស និង ធើ្វសង្រ្គាមដោយមិនអាចផ្តាច់ខ្លួនចេញបាន។ ស្ថានការណ៍យ៉ាងនេះកើតមានឡើងអូសបន្លាយអស់រយៈពេល ៥៦ ឆ្នាំ អំណាចនៃរាជវាំងភាគខាងត្បូងក៏បានរលាយបាត់នៅសល់តែស្តេចចក្រពត្តិមួយអង្គគត់នៅតូក្យូដូចដើម។

ចាប់ផ្តើមតាំងតែអាជិកាងៈប្រកាស់ខ្លួនជាជោកុនមក ក៏រាប់ថាជាសម័យថ្មីហៅថាសម័យអជិកាងៈ ជាសម័យ ដែលជោកុនគ្រប់គ្រងអំណាចនៅតូក្យូ។ អស់រយៈពេលប្រមាណ១៥០ឆ្នាំដំបូង ដែលត្រកូលជោកុននេះកំពុងទទួលអំណាចរីកចំរើនល្អ ព្រះពុទ្ធសាសនានិកាយសេន ក៏បានរីកចំរើនសាយភាយយ៉ាងទូលំទូលាយ ព្រះសង្ឃអាចធ្វើដំណើរទៅមករវាងប្រទេសជៈប៉ុន និង ប្រទេសចិន។ ជោកុនក៏បានចាត់ឲ្យកសាងវត្តអារាមឡើងបន្ថែមទៀតវប្បធម៌ អក្សរសាស្រ្តក៏រិតតែរីកចំរើនរុងរឿងយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុនមក។ ល្ខោន ដែលមានឈ្មោះថា (នោ) ក៏ត្រូវបានបង្កើតឡើង វិចិត្រករស្នាដៃឆ្នើមក៏កើតឡើង ពីធីទទួលទឹកតែ និង រៀបចំផ្កាភ្ញី ក៏បានដុះដាល់យ៉ាងសាយភាយជាទីពេញនិយមរបស់ប្រជាជនទូទៅ។ ព្រះសង្ឃនៃនិកាយសេន ដែលមានភាពស្ទាត់ជំនាញ មិនត្រឹមតែពាក្យប្រៀនប្រដៅក្នុងនិកាយរបស់ខ្លួនតែប៉ុណ្ណោះ ថែមទាំងធ្វើការរួបរួមអក្សរសាស្ត្រចិន និង លទ្ធិខុងចឺផងដែរ។បរិយាកាសក្នុងវត្តអារាមក៏មានភាពត្រជាក់ត្រជំ មានការរៀបចំសួនច្បាជាលក្ខណៈជាតិជប៉ុន (ឧទ្យានជប៉ុន) វត្តក៏បានក្លាយជាមជ្ឈដ្ឋានជាតិ ក្នុងខណៈជាមួយគ្នានេះផងដែរនិកាយសេន និង និកាយនិជិរេនក៏បានផ្សព្វផ្សាយសាសនារបស់ខ្លួនយ៉ាងទូលំទូលាយទូទាំងប្រទេសជប៉ុន។

ក្រោយមកអំណាចរបស់ជោកុនក៏បានស្រុតចុះ មន្ត្រីរាជការណា ដែលពូកែមានសមត្ថភាពអាចប្រមូលផ្តុំបានបក្សពួកច្រើន ក៏តាំងខ្លួនជាធំ ជ្រៀតជ្រែកអំណាច និង គ្រប់គ្រងប្រទេសតាមអំពើចិត្តរបស់ខ្លួន ក្រៅពីរាជធានីទៅ នៅតាមបណ្តាខេត្តពួកទាហានក៏បានតាំងខ្លួនជាឥស្សរៈ។ នរណាមានកម្លាំង និង សមត្ថភាពក្នុងការធ្វើចម្បាំងក៏ពង្រីកអំណាចហើយរឹបយកដីធ្លីជាកម្មសិទ្ធិរបស់ខ្លួនកាន់តែច្រើនឡើង។ នៅតាមបណ្តាវត្តអារាមក៏បានត្រៀមទ័ពដើម្បីរក្សាខ្លួនឯង។ ព្រះសង្ឃនិកាយឈិន ដែលមានគ្រួសារបាន ក៏បន្តដំណែង និង គ្រប់គ្រងទ្រព្យសម្បត្តិតាមវង្សត្រកូល មានជីវិតរស់នៅតាមលក្ខណៈនាហ្មឺនមន្ត្រី។ ក្នុងខណៈនេះ កំពុងមានចម្បាំងរកភាពសុខសាន្តគ្មាន ទីបំផុតក៏មានមន្ត្រីម្នាក់ឈ្មោះនោប៉ុណាង៉ៈ និង ជំនួយការម្នាក់ឈ្មោះហិដេយោជិបានពង្រីកអំណាចគ្រប់គ្រងវត្តនានា រួចបានលើកទ័ពទៅវាយរឹបយកទីក្រុងតូក្យូភាគខាងត្បូង។ ប្រទេសជប៉ុនទើបមានការរួបរួមគ្នាម្តងទៀត ដោយមានមណ្ឌលគ្រប់គ្រងតែមួយគត់។

នៅក្នុងពេលជាមួយគ្នានេះ ជាតិបស្ចឹមប្រទេសដំបូងគឺ ប៉ទីហ្គាល មានអ្នកបង្រៀនសាសនាគ្រិស្តនិកាយយ៉េស៊ូអិតចូលមកប្រទេសជប៉ុនដែរ ព្រមទាំងបានទទួលបានការស្វាគមន៍យ៉ាងពេញទំហឹង។ នោប៉ុណាង៉ៈបានឧបត្ថម្ភគាំទ្រក្រុមអក្នផ្សាយសាសនាទាំងអស់ រហូតធ្វើឲ្យសាសនាគ្រិស្តផ្សព្វផ្សាយទូលំទូលាយយ៉ាងឆាប់រហ័ស។ រីឯព្រះពុទ្ធសាសនាដែធ្លាប់ជាបដិបក្សនឹងនោប៉ុណាង៉ៈ នោះ ពេល ដែលនោប៉ុណាង៉ៈបង្រ្កាប់ពួកសត្រូវរួចស្រេចហើយ ក៏លើកទ័ពទៅវាយលុកភ្នំហិអេអិ បានធ្វើគត់ព្រះសង្ឃ និង បំផ្លាញវត្តអារាមប្រមាណ ៣០០០វត្ត។ តែគ្រាក្រោយនៅអូសាកាមានវត្តដ៏រឹងមាំមួយកន្លែង នោប៉ុណាង៉ៈបានលោមព័ទតែមិនអាចណាយកឈ្នះបានរហូតដល់ស្តេចចក្រពត្តិបញ្ចប់សង្គ្រាមទាំង សង្ខាង។

ក្រោយមក ហិដេយោជិបានបន្តអំណាច ពេល ដែលនោប៉ុណាង៉ៈទីវង្គតផុតទៅហើយបានបង្ក្រាបបណ្តាពួកអ្នកកាន់អំណាចរឹងត្អឹងទាំងអស់។ ហិដេយោជិបានមានបដិកិរិយាប្រឆាំងតបចំពោះសាសនាគ្រិស្តទេ តែក្រោយមកគាត់បានកំណត់សំគាល់អាកប្បកិរិយាផ្សេងៗ យល់ថាក្រុមអក្នផ្សាយសាសនាអស់ទាំងនេះជាឧបករណ៍សម្រាប់ជនបស្ចឹមប្រទេស ចូលមកគ្រប់គ្រងប្រទេសជប៉ុន គាត់ចាប់ផ្តើមចាត់វិធានការកំចាត់ និង រិតត្បិតពួកអក្នផ្សាយសាសនាអស់ទាំងនេះ។ មិនយូរប៉ុន្មានជាតិអេស្ប៉ាញ ក៏បានចូលមកប្រទេសជប៉ុនជាមួយនឹងការនាំចូលនូវគ្រិស្តសាសនានិកាយផ្រានស្សិស្ក័នផងដែរ ។ អក្នបួសជនជាតិប៉ទីហ្គាល និង អេស្ប៉ាញ ក៏មានការវិវាទទំនាស់គ្នារហូតដល់ប្តឹងស្តេចចក្រពត្តិ។ មានសម័យថ្ងៃមួយ នាវិកជនជាតិអេស្បាញម្នាក់ត្រូវការចង់ឲ្យជនជាតិជប៉ុនខ្លាចញញើតអំណាចប្រទេសខ្លួនក៏បាននិយាយថា ព្រះមហាក្សត្រកាតូលិកទ្រង់ប្រទានព្រះគុណម្ចាស់អស់ទាំងនេះ មកផ្សព្វផ្សាយព្រះសាសនាដើម្បីប្តូរសាសនារបស់ជនជាតិម្ចាស់ស្រុកជាមុនសិន រួចសសឹមព្រួតដៃជាមួយទ័ពរបស់ព្រះមហាក្សត្រ ឲ្យរឹបយកនៅដីធ្លីយ៉ាងងាយស្រួលជាខាង ក្រោយ។ ពំនោលខាងលើ បានបន្ថែមភាពមន្ទិលសង្ស័យចំពោះហិដេយោជិខ្លាំងឡើង ទើបរៀបចំកំចាត់ និង កំទេចពួកអក្នផ្សាយសាសនាព្រមទាំងប្តូរទៅកាន់គ្រិស្តសាសនាកាន់តែខ្លាំងក្លាឡើង តែទង្វើរខាងលើមិនបានចប់សព្វគ្រប់ផង ស្រាប់តែហិដេយោជិក៏សោយទីវង្គតមុនទៅ។

ខណៈពេល ដែលហិដេយោជិអស់ព្រះជន្មនោះសង្គ្រាមរវាងជប៉ុន, កូរ៉េ និង ចិនកំពុងស្កុននៅ អិយេយះសុក៏បានឡើងបន្តអំណាច បញ្ឈប់សង្គ្រាមហើយនៅ ព.ស ២១៣៣ ក៏បានផ្លាស់ប្តូរមជ្ឈមណ្ឌលគ្រប់គ្រងកិច្ចការផែនដីទៅតាំងនៅយេឌោ ( ដែលសព្វថ្ងៃហៅថាតូក្យូ) ដែលកំណត់ថាជាការផើ្ដមនូវសម័យថ្មីហៅថាសម័យតោកុង៉ាវះ គ្រានោះជនជាតិហូលឡង្គ និង អង់គ្លេសបានចូលមកធើ្វអាជីវកម្មជួញដូរ។តែជនជាតិអង់គ្លេសបានបន្តការជួញដូរបានតែ១០ឆ្នាំ ក៏បញ្ឈប់ទៅ នៅសល់តែជនជាតិហូលឡង្គ។ នៅគ្រាចាប់ផ្តើមការគ្រប់គ្រងអំណាច អិយេយះសុមិនមានការរើសអើងស្អប់ខ្ពើមសាសនាគ្រិស្តទេតែក្រោយមកក៏មានការឆ្វេងយល់ថា ក្រុមអ្នកផ្សាយសាសនាអេស្បាញ និង ប៉ទិហ្គាល ជាកល់ឧបាយសម្រាប់នយោបាយដ៏គ្រោះថ្នាក់គួរឲ្យភ័យខ្លាច។ ជនជាតិអង់គ្លេសម្នាក់បានអធិប្បាយពន្យល់អិយេយៈសុឲ្យជ្រាបច្បាស់ពីលក្ខណៈផ្សេងគ្នារវាង Protestain និង Roman Catholic និង ប្រារព្ភដល់ករណីប្រទេសប្រ៉ូតេសស្តង់នៃអឺរុប បានបណ្តេញអ្នកបួសនិកាយកាតូលិក ឲ្យចាកចេញពីប្រទេស ទន្ទឹម និង នេះអក្នបួសនៃនិកាយយេស៊ូអិតរបស់ប៉ទីហ្គាល ក៏ព្យាយាមចោទប្រកាន់ក្រុមអ្នកបួសនិកាយផ្រានស្សិក័នរបស់អិស្បាញ ហើយបានស្នើរសូមឲ្យរដ្ឋាភិបាលជប៉ុនឲ្យបណ្តេញពួកផ្រានស្សិក័នចេញពីប្រទេសផងដែរ។

ចំណែកពួកអេស្បាញក៏ចាប់ផ្តើមធ្វើការបណ្តេញក្រុមអក្នបួស និង សាសនិកនៃគ្រិស្តសាសនាយ៉ាងខ្លាំងក្លារហូតដល់មានការកាប់សម្លាប់ និង លះបង់សាសនាជាដើម។ ទីបំផុត អិយេយៈសុ ក៏ចាប់ផ្ដើមកំចាត់អ្នកបួស និង សាសនិកនៃគ្រឹសសាសនាយ៉ឃោរឃៅ មានការប្រហារជីវិត និង លះបង់សាសនាជាដើម អិយ៉េយះសុ ពង្រឹងចំណងមេត្រីភាពទំនាក់ទំនងក្នុងការជួញដូររវាងបស្ចឹមប្រទេសដ ដែល តែទ្រង់មិនឧបត្ថម្ភគាំទ្រកិច្ចការផ្សព្វផ្សាយសាសនាដូចដើមទៀត។

នៅព.ស ឆ្នាំ ២១៥៩ អិយេយៈសុក៏សោយទីវង្គតទៅ អក្នទទួលតំណែងចក្រពត្តិបន្តក៏បានកម្ចាត់បង់នៅសាសនាគ្រិស្តដល់ទីបំផុត ហើយប្រកាសបម្រាមជនជាតិជប៉ុន ដែលកាន់គ្រិស្តសាសនា ឬទំនាក់ទំនងជាមួយ និង អក្នផ្សព្វផ្សាយសាសនាត្រូវផ្តន្ទាទោសដុតទាំងរស់ និង រឹបយកទ្រព្យសម្បត្តិទាំងអស់។ រហូតមកដល់ឆ្នាំ ព.ស ២១៦៧ ក៏បានបញ្ជាឲ្យបណ្តេញជនជាតិអេស្បាញទាំងអស់ឲ្យចុះចេញពីប្រទេស ។ ១២ ឆ្នាំក្រោយមកក៏បានបម្រាមមិនឲ្យជនជាតិជប៉ុនចេញទៅបរទេស ហើយហាមមិនឲ្យធ្វើទូកទ្រង់ទ្រាយធំ ដែលអាចឆ្លងសមុទ្របាន ក្រោយមកក៏បានផ្ដាច់ការទំនាក់ទំនងជាមួយនឹងជនជាតិប៉ទីហ្គាល ទីបំផុតធ្វើឲ្យប្រទេសជប៉ុនកាត់ផ្ដាច់ពី ពិភពលោក នៅតែលតោលតែម្នាក់ឯង មានតែជនជាតិហូឡង់ដ៍មួយចំនួនប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតិឲ្យរស់នៅ តែត្រូវអនុវត្តតាមលក្ខ័ន្តិកៈ ដែលកំណត់ឲ្យ។

រីឯផ្ទៃក្នុង ស្តេចច័ក្រពត្តិ ដែលមានកងទ័ពរបស់ខ្លួនរក្សាសន្តិសុខយ៉ាងមធ្យ័ត ព្រះទ្រង់បានលាក់ខ្លួនមិនឲ្យនរណាឃើញព្រះអង្គ និង មិនអនុញ្ញាតិឲ្យចូលគាល់លើកលែងតែមន្ត្រីជាន់ខ្ពស់ ទ្រង់មានតួនាទីគ្រាន់តែជាមជ្ឈន្តិកររវាងអាទិទេព និង អ្នកបម្រើប្រទេសជាតិ ទ្រង់មិនមានសិទ្ធិក្នុងការគ្រប់គ្រងប្រទេស និង មាននិតិបញ្ញត្តិមួយមាត្រាសរសេរថា “បើប្រសិនជាស្តេចចក្រពត្តិជាអក្នល្ងង់ខ្លៅ មានការទំនាក់ទំនងជាមួយសត្រូវរបស់ជោកុនឲ្យជោកុនដកហូតព្រះអង្គហើយតែងតាំងអក្នផ្សេងជាស្តេចចក្រពត្តិជំនួសព្រះអង្គវិញ”។ ទន្ទឹម និង នោះជោកុនបានតែងតាំងមេទ័ពទូទាំងប្រទេសដើម្បីបំណងក្នុងការផ្តល់អំណាចដល់គ្នា និង គ្នា ហើយបញ្ញត្តិឲ្យមេទ័ពចូលមករាជធានីក្នុងមួយឆ្នាំម្តង ដើម្បីរក្សាអំណាចជារដ្ឋាភិបាលមជ្ឈិមឲ្យគង់វង់។

ផែ្នកខាងព្រះពុទ្ធសាសនា ពេលរដ្ឋាភិបាលជោកុនបានកំចាត់គ្រឹសសាសនិក ក៏បានឲ្យប្រជាជននៅក្នុងចំណុះជើងវត្ត ឬជាទាយកនៃវត្តណាមួយ ហើយឲ្យរៀបចំពិធីការដូចជាកំណើត អាពាហ៍ពិពាហ៍ មរណភាព និង ពិធីដំកល់សពនៅក្នុងវត្តនោះ។ ក្នុងខណៈពេលជាមួយគ្នា ក៏បានផ្តើមរឹតយកអំណាចអំពីវត្តឲ្យនៅក្នុងអំណាចគ្រប់គ្រងរបស់រដ្ឋាភិបាលដោយវិធីផ្សេងៗ ដូចជា ញែកអំណាចពីនិកាយនីមួយៗ ឲ្យចេញពីគ្នា ឲ្យមានមជ្ឈមណ្ឌល ឬទីស្នាក់ការធំ ចែកចេញជាពីរកន្លែងគឺ នៅយេដូមួយកន្លែង និង ក្រុងតូក្យូមួយកន្លែង ដូចជា៖ និកាយឈិនឲ្យមានវត្តហិកាឈិ ហងអញ្ចិ ជាដើម។ វត្តបានក្លាយជាឧបករណ៍ម្យ៉ាងសម្រាប់ជោកុនកេងប្រវ័ញ្ចន៍ដើម្បីប្រយោជន៍ក្នុងការគ្រប់គ្រងប្រទេស។ សម័យនេះអាចចាត់ទុកថាជាសម័យផ្អាក់កិច្ចការសាសនា។ ព្រះសង្ឃក៏ស្ម័គ្រចិត្តព្រមសម្ងំក្នុងការគ្រប់គ្រង និង សន្តិសុខពីរដ្ឋាភិបាល ក៏នឹងយកចិត្តទុកដាក់សិក្សាស្រាវជ្រាវធម៌អាថ៍ក្នុងនិកាយរបស់ខ្លួនឯងប៉ុណ្ណោះ នឹងជាគ្រួបង្ហាត់បង្រៀន ហាត់ឲ្យចេះសរសេរចេះអាន និង គិតលេខដល់ក្មេង ដែលនៅក្នុងវត្តព្រមទាំងបង្រៀនផ្នែកខាងសីលធម៌ចរិយាធម៌ទូទៅ ដូចជា សេចក្តីអត់ធ្មត់សេចក្តីព្យាយាមជាដើម។ ប្រជាជនជាទូទៅស្វែងរកសេចក្តីសុខវិស័យលោកីយ៍ និង ពេញចិត្តរឿងជួញដូរ វត្តក៏បណ្តោយឲ្យជំនឿ ដែលឥតខ្លឹមសារកើតមានឡើងដោយគ្រាន់តែគាងគរបរិស័ទចូលវត្ត ហើយកេងប្រវ័ញ្ចន៍ផលប្រយោជន៍ ព្រះសង្ឃនិកាយសេន ដែលនាំយកលទ្ធិខុងចឺចូលមកក៏មានភាពរីកចំរើនរុងរឿងជំនួសព្រះពុទ្ធសាសនា ព្រោះលទ្ធិនេះបានរួមចំណែកក្នុងការជួយរក្សាសង្គមនៅសម័យនោះឲ្យគង់វង់ ទើបទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់រដ្ឋាភិបាលដ៏ល្អ នៅក្នុងសម័យនេះ និកាយសេនក៏បានបែកជាសាខាថ្មីមួយទៀត គឺសាខាអូបាកុ ដែលនាំចូលដោយលោកអេងង៉េន ជានិកាយ ដែលនាំយកនេមបុតសុមកប្រើផង និង ដំណើរករសង្គ្រោះប្រជាជនក្រីក្រ ហើយបានរៀបចំបោះពុម្ពព្រះព្រៃបិដកច្បាប់ឧបាកុសម្រេចក្នុងឆ្នាំ ព.ស ២២២៤។ នៅឆ្នាំ ព.ស ២៣៩៦ នាវិកអាមេរិកាំងម្នាក់ឈ្មោះបើរីបាននាំកងកម្លាំងជើងទឹកមកសំដែងសក្តានុពលចំពោះជនជាតិជប៉ុន ជាហែតុនាំឲ្យជប៉ុនបញ្ចប់នយោបាយបិទប្រទេស ហើយក៏ចាបផ្តើមផ្សាផ្ជាប់សម្ពន្ធភាព និង បរទេសសាជាថ្មី។

មូលហេតុនៃបរិយាកាសផ្សេងៗបានធ្វើឲ្យប្រជាជនបាត់ជំនឿទុកចិត្តលើចមទ័ពហើយមានអារម្មណ៍ថា ស្ថានការណ៍គួរតែមានស្តេចចក្រពត្តិកាន់អំណាចតែម្នាក់ឯង នៅទីបំផុតចមទ័ព មេទ័ព និង សាមូរ៉ៃទាំងអស់ក៏ស្ម័គ្រចិត្តចុះចេញពីដំណែង និង ប្រគល់អំណាចថ្វាយស្តេចចក្រពត្តិ ដើម្បីធ្វើប្រយោជន៍រួមជូនប្រទេសជាតិទាំងមូល ជាគ្រាអវសាននៃយុគជោកុនឬចមទ័ព ហើយឈានចូលដល់សម័យថ្មីនៃស្តេចចក្រពត្តិមេអិចិ ហៅថា យុគមេអិចិរួចប្តូរព្រះបរមរាជវាំងដោយហៅឈ្មោះថ្មីថា តូក្យូ។

ប្រទេសជប៉ុនរាប់ចាប់តាំងពីថ្ងៃនោះមកក៏បានរៀបចំរាចនាសម្ពន្ធក្នុងប្រទេសឲ្យមានសន្ទុះរីកចំរើនទន្ទឹមនឹងបស្ចឹមប្រទេស។

នៅក្នុងសម័យតូកុង៉ាវះ ភាពរីកចំរើនរបស់ព្រះពុទ្ធសាសនាក៏បានថមថយទ្រុឌទ្រោមប្រៀបបានដូចជាអក្នជម្ងឺ ដែលស្លាប់មួយចម្ហៀងខ្លួនមិនអាចធ្វើអ្វីបាន ដោយសាតែនយោបាយគ្រប់គ្រងប្រទេសត្រូវគាបសង្កត់ដោយប្រយោល មិនបានឲ្យព្រះសង្ឃមានសិទ្ធិក្នុងការសំដែងមតិ រហូតមកដល់យុគមេអិចិ ស្ថានការណ៍ក៏រឹតតែដុនដាប់ឡើង ប្រទេសជាតិងាករេទៅលើកដំកើងលទ្ធិសិនតូ ព្រោះលទ្ធិនេះប្រៀនប្រដៅឲ្យគោរពលើកដំកើងស្តេចចក្រពត្តិថាជាអង្គអាវតាររបស់ព្រះជាម្ចាស់ជាបូជនីយបុគ្គលរបស់អាណាប្រជារាស្រ្ត។ ជាលទ្ធិមានពាក្យប្រៀនប្រដៅផ្តល់ផលប្រយោជន៍ក្នុងការគ្រប់គ្រងប្រទេសជាតិ។ លទ្ធិនេះក៏ក្លាយជាសត្រូវទាស់ទែងខ្វែងគំនិតគ្នាជាមួយព្រះពុទ្ធសាសនា។ ពិធីកម្ម ជំនឿបូជនិយវត្ថុខាងពុទ្ធសាសនត្រូវបានបញ្ឈប់ពីសំណាក់របស់ស្តេចចក្រពត្តិ ហាមផ្តាច់មិនឲ្យបង្កើតនិកាយថ្មី កសាងវត្តបនែ្ថម ធើ្វឲ្យមានចលនាបំភ្លេចបំផ្លាញព្រះពុទ្ធសាសនាកើតមានឡើង។សាសនាគ្រិស្គក៏បានចាបផ្ដើមមានការផ្សព្វផ្សាយសាជាថ្មីម្តងទៀត ទន្ទឹម និង ការនាំចូលនូវអរិយធម៌បរទេស។ ម្យ៉ាងវិញទៀត ពេល ដែលព្រះពុទ្ធសាសនាត្រូវផ្អាកការរីកចំរើនរហូតដល់សម័យកាល ដែលត្រូវបែ្រប្រួលយ៉ាងនេះ ក៏បំរាស់ខ្លួនមិនទាន់ ការសិក្សាសម័យថ្មីរបស់ប្រជាជនក៏បានរីកចំរើនដុះដាលឈានទៅមុខយ៉ាងឆាប់រហ័ស កាលពីអតីត ព្រះសង្ឃធ្លាប់ជាអ្នកដឹកនាំប្រជាជនផ្នែកខាងការសិក្សា មាននាទីជាគ្រូអាចារ្យគ្រប់មុខវិជ្ជា ក៏ហួសសម័យទុកឲ្យអន់ថយ មិនបានទទួលសេចក្តីគោរពរាប់អានដូចកាលពីអតីតកាល។ ពួកបញ្ញវន្តនៅក្នុងរាជធានី ព្យាយាមមិនចូលជិតវត្ត បើចូលវត្តដរាបណាមានពិធីសព មានមនុស្សតិចតួចណាស់ ដែលស្ដាប់ព្រះធម៌ទេសនាដើម្បីដោះស្រាយបញ្ហាជីវិត ។

ក្នុងដំណាក់កាលវិស័យសិក្សាសម័យទំនើបបានរីកចំរើនយ៉ាងខ្លាំង ព្រះពុទ្ធសាសនាក៏ត្រូវបានលើកមកធ្វើការសិក្សាស្រាវជ្រាវក្នុងឋានះជាវិជ្ជាការ វប្បធម៌ក្នុងនាមជាទស្សនះវិជ្ជានៃបូព៌ាប្រទេស។ សិក្ខាកាម ដែលធើ្វកម្មសិក្សានៅអឺរុបក៏បាននាំយកចំណេះដឹងផ្នែកខាងភាសាបាលី និង ភាសាសំស្រ្កិតចូលមកព្រមជាមួយវិជ្ជាការផ្សេងៗ។ ព្រះសង្ឈទើបបានចាបផ្ដើមសិក្សាស្រាវជ្រៀវ និង វិច័យតាមកម្មវិធីសិក្សាសម័យទំនើបយ៉ាងទូលំទូលាយ, បានប្រមូលផ្តុំគម្ពីរដិកាផែ្នកព្រះពុទ្ធសាសនាជាភាសាផ្សេងៗ និង ស្វែងរកក្បួនខ្នាតទុកយ៉ាងច្រើន។ តែការសិក្សាស្រាវជ្រាវអស់ទាំងនោះក៏នៅមានកំណត់នៅឡើយ គ្រាន់តែជាការសិក្សាដើម្បីចំណេះដឹងទូទៅ ដើម្បីភាពជាបា្រជ្ញបណ្ឌិតមានជំនាញផ្នែកខាងវិជ្ជាការតែប៉ុណ្ណោះ។ ព្រះសង្ឈនិកាយផ្សេងៗក៏នៅតែបន្តប្រកបពិធីកម្មស័ក្ដិសិទ្ធិផ្សេងៗតាមសម័យបូរាណ ស្វាធ្យាយព្រះសូត្រតាមបេបនិកាយរបស់ខ្លួន និង ចាត់ពិធីកម្មប្រចាំឆ្នាំសម្រាប់ប្រជាជន ដែលចូលរួមប្រជុំបុណ្យប្រពៃណី។ ជនជាតិជប៉ុននៅតែសង្ឈឹមជានិច្ចថា “តើពេលណាទើបមានបុគ្គលមានសមត្ថភាពនាំព្រះពុទ្ធសាសនាឈានឆ្ពោះទៅកាន់កំរិត ដែលអារិយធម៌សម័យថ្មីទទួលស្គាល់សាជាថ្មីម្តងទៀតទៅ”។

ស្ថានភាពបច្ចុប្បន្ន[កែប្រែ]

ឋានះព្រះពុទ្ធសាសនានៃប្រទេសជប៉ុនបច្ចុប្បន្នអាចឲ្យយើងឃើញតាមតួរលេខស្ថិតិ ដែលប្រៀបធៀប និង សាសនាផ្សេងៗ ពោលគឺក្នុងចំនួនប្រជាជនជប៉ុនរួម មាន ៩៧.១៨៦.០០០នាក់ នៅក្នុង ព.ស២៥០៧ (គ.ស១៩៥៤) មានស្ថិតិផ្នែកសាសនា ដែលក្រសួងសិក្សាធិការជប៉ុនបានឲ្យដឹងដូចខាចខាងក្រោម៖

(1) សាសនា : (2) ចំនួនសាសនិក  : (3) ចំនួនអ្នក​បួស: (4) វត្ត/វិហារ/សាសនាវត្ថុ

(1) សិនតូ  : (2) ៧៩,៦៨៩,០០០ : (3) ២០៥,៨១២  : (4) ៧៩,៧១៥

(1) ពុទ្ធ : (2) ៧៣,៧៥៧,០០០ : (3) ៩៥១,៤៦៦ : (4) ៧៦,៥៣៦

(1) គ្រឹស្ត : (2) ៧៥២,០០០ : (3) ១៦,៨៦២ : (4) ៣.១៥៤

(1) សាសនាផ្សេងៗ : (2) ៥,៣៤៣,០០០ : (3) ១៨.២២០ : (4) ៦៧០

គួរកំណត់សំគាល់តួលេខរបស់ពុទ្ធសាសនិកជន និង សិនតោច្រើនតែផ្ទួនគ្នាដោយបុគ្គលម្នាក់គោរពពីរសាសនា ម្យ៉ាងទៀត បើប្រៀបធៀបជាមួយស្ថិតិក្នុងព.ស.២៥០៦តួរលេខសាសនិកសិនតូធ្លាក់ចុះពី ៨០ លាន មកនៅ ៧៩លាន, ពុទ្ធសាសនិកកើនពី ៦៩លានទៅ ៧៣ លាន, គ្រឹសសាសនិកកើនពី ៧១២,០០០នាក់ ទៅជា ៧៥២,០០០នាក់, សាសនាដទៃៗ នៅរក្សាលំនឹងដើម។

ក្នុងចំនួនពុទ្ធសាសនិកជន ៧៣ លាននាក់នោះ បែងចេញជានិកាយផ្សេង ៗ ប្រជាជនជប៉ុនជា អ្នកមានគំនិតជឿនលឿន ពេញចិត្តបង្កើតនិកាយថ្មី ៗ ជារឿយ ៗ កាលពីសម័យមេឥចិ ប្រទេសជប៉ុនមាននិកាយធំ ១៣ និកាយ និង និកាយជាសាខាទៀត ៥៦ សាខា។ តួរលេខនៅរក្សាភាពលំនឹងនៅសម័យមេឥចិ ដោយសារតែត្រូវការគាបសង្កត់ពីសំណាក់បរទេស។ រហូតមកដល់សម័យ សង្រ្គាមលោកលើកទី២ រដ្ឋមានវិធានការរួបរួមអំណាច តួរលេខក៏បានធ្លាក់ចុះ នៅសល់តែ ១៣ និកាយ ២៨ សាខា ក្រោយពីសង្រ្គាមរួចស្រេច សកម្មភាពខាងសាសនាក៏មានឥស្សរភាពឡើង។ ដើម្បីបង្កើតនិកាយផ្សេងបំបែកពីគ្នាយ៉ាងច្រើន និកាយ ដែលបែកជាសាខាច្រើនបំផុតគឺ និចិរ៉េន ឈិនង៉ន ធៀនដៃ និង ជូដោ។ មូលហេតុនាំឲ្យមានការបែកខ្ញែកនៅសម័យក្រោយៗនេះ ដោយសាបញ្ហាថិវកា មិនមែនដោយសារធម៌អាថ៌ក្នុងនិកាយរបស់ខ្លួនទេ។ តាមស្ថិតិរបស់ក្រសួងសិក្សាធិការ ចេញផ្សាយកាលពី ព.ស. ២៤៩៤ អ្នកកាន់សាសនាពុទ្ធ ដែលមាននិកាយ និង សាខាតូច ៗ រួមគ្នាទាំងអស់មាន ២៣៤ ក្រុម ។​

ក្រៅពីនេះនៅមានសាខា ដែលមិនទាន់ចាត់ជាតួរលេខដូចខាងលើចំនួនច្រើនទៀត ដូចជានិកាយនិចិរ៉េន នៅមានវត្តធំ វត្តជាសាខាទៀតជាង ១០០ កន្លែង ហើយសាសនិកជន ដែលចូលមកវត្តទាំងនេះ ច្រើនជាងមួយលាននាក់ បើរួបរួមគ្នាទាំងអស់ទើបមានតូរលេខជាសាខា និង និកាយរួមមាន ២៣៤ ក្រុម និង សាសនិក ជិត ៨០ លាននាក់ ដូច ដែលពោលខាងលើ។

ក្នុងគ្រាក្រោយមកទៀត មានអ្នកសាសនាជាច្រើននាក់ព្យាយាមបង្រួបបង្រួមពុទ្ធសាសនិករួបរួមគ្នា បានបើកអង្គប្រជុំ អង្គការពុទ្ធសាសនិកសម្ព័ន្ធពិភពលោកលើកទី ២ នៅក្រុងតូក្យូ កាលឆ្នាំ ព.ស.២៤៩៥ ក្រោយមកទៀតប្រទេសជប៉ុនផ្ទាល់មានការចលនាផ្នែកនេះជាខ្លាំង ដូចជាបង្កើតពុទ្ធសាសនិកសម្ព័ន្ធប្រទេសជប៉ុន (Japan Chapter of The World Federation of Buddhist) សម្ព័ន្ធយុវពុទ្ធសាសនិកនៃប្រទេសជប៉ុន (All Japan Young Buddhist Federation) និង សន្និបាតពុទ្ធសាសនិកស្រ្តីនៃប្រទេសជប៉ុន (Leage of All Japan Buddhist Women’s Association)។

អង្គការសម្ព័ន្ធពត៌មានរវាងពុទ្ធបរិស័ទ ដែលធំបំផុត បានដល់សម្ព័ន្ធពុទ្ធសាសនិកនៃប្រទេសជប៉ុន (Japan Buddhist Federation) ដែលលោកដៃអោសាសៈកិ បង្កើតឡើងកាលពីថ្ងៃ ២៣ សីហា ព.ស.២៥០០ មានទីស្នាក់នៅវត្តស៊ូកិចិហង់វ៉ានចិ នៃក្រុងតូក្យូ។ គោលបំណងដើម្បីឧបត្ថម្ភចំណងមេត្រីភាពយ៉ាងស្អិតរមួតនៃបណ្តានិកាយ និង ពុទ្ធសាសនិកជនទូទាំងប្រទេសជប៉ុន ហើយរួបរួមកំលាំងគ្នាដើម្បីបន្តភាពរីកចំរើនជឿនលឿន ផ្តោះប្តូរអារិយធម៌បរទេស និង ចូលរួមគាំទ្រសន្តិភាពប្រជាពលរដ្ឋពិភពលោក។ ដោយអាស្រ័យច្បាប់អហឹង្សាតាមគន្លងព្រះពុទ្ធសាសនា បានចេញផ្សាយទស្សនវដ្តីប្រចាំខែ ដូចជា សេន បុត្សុ នីវ ស្ថិតិចេញផ្សាយ ១០០០០ ច្បាប់ បច្ចុប្បន្នមានអ្នកចូលរួមប្រមាណ ៥៧ និកាយ ពុទ្ធិកសមាគមប្រចាំមណ្ឌល ៣៤ កន្លែង រួមជាមួយក្រុម និង សមាគមពុទ្ធសាសនាផ្សេង ៗ ទៀត ២០ក្រុម ។ តាមស្ថិតិ ដែលអង្គការនេះធ្វើឡើងកាលពី ព.ស.២៥១១ឲ្យដឹងថា បច្ចុប្បន្នប្រទេសជប៉ុនមានពុទ្ធសាសនិកជនប្រហែល ៨០ លាន នាក់ មានភិក្ខុសង្ឃ១៨០០០០ អង្គ ភិក្ខុនី ៥០០០ អង្គ មានវត្ត ៨០០០០០ កន្លែង មានពុទ្ធសាសនវត្ថុនៅបរទេសដូចជា ៖

១. នៅសហរដ្ឋ ៧០ កន្លែង

២. ប្រាស៊ីល ៣០ កន្លែង

៣. កាណាដា ១០

៤.ឥណ្ឌា ៦ កន្លែង

៥. អាល្លម៉ង់ ១ កន្លែង

កិច្ចការព្រះពុទ្ធសាសនា ដែលសំខាន់ និង លេចធ្លោជាងគេនៅប្រទេសជប៉ុន គឺ ការសិក្សារវាងនិកាយផ្សេងៗ មានសាកលវិទ្យាល័យ និង វិទ្យល័យរបស់ខ្លួន មានសាលាបឋមសិក្សារហូតដល់សាលាមត្តេយ្យជាច្រើន។

បច្ចុប្បន្នជប៉ុនមានសាកលវិទ្យាល័យជាតិ ៧៣ កន្លែង សាកលវិទ្យាល័យប្រជាភិបាល ៣៥ កន្លែង និង សាកលវិទ្យាល័យឯកជន ២០៩ កន្លែង មានសិស្សជាង៩៣៧៦០០នាក់ ក្នុងចំនួននេះមានសាកលវិទ្យាល័យព្រះពុទ្ធសាសនា ដែលរាប់បញ្ចូលតាមប្រភេទសាកលវិទ្យាឯកជន ដូចជា៖ ឈ្មោះសាកលវិទ្យាល័យ ទីតាំង ម្ចាស់និកាយ

នៅក្នុងសាកលវិទ្យាយល័យព្រះពុទ្ធសាសនាអស់ទាំងនេះ មានផ្នែក ដែលមិនអាចខាន់បាន គឺមហាវិទ្យាល័យឬផ្នែកចំណេះព្រះពុទ្ធសាសនា ចំពោះនៅក្នុង១០ សាកលវិទ្យាល័យ ដែលបង្ហាញពីតួរខាងលើមានតួរលេខសិស្សនៃគណៈឬផ្នែកប្រមាណ ៤២៥០ នាក់ ដែលចំនួននេះភាគច្រើន សុទ្ធសឹងតែព្រះសង្ឃ និង អ្នកទ្រង់សីល។

នៅក្នុងចំនួន ១៦ សាកលវិទ្យាល័យនេះ សាកលវិទ្យាល័យ ដែលជាសហសិក្សា មានសិស្សភេទប្រុសច្រើនជាងសិស្សភេទស្រី គឺមានសិស្សភេទស្រីប្រមាណ ១០ ដល់ ២០ ភាគរយ ហើយសាកលវិទ្យាល័យ ដែលមានជំនាញតែមួយផ្នែក គួរហៅថាវិទ្យាល័យ ទាបជាងសាលកវិទ្យាល័យ ហើយសាកលវិទ្យាល័យអស់ទាំងនេះច្រើនតែមានបណ្ឌិតវិត្យាល័យ បរិញ្ញាប័ត្រ វិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សារហូតដល់មានសាលារៀបរបស់ខ្លួន។ Japan Buddhist Federation មានស្ថាប័នផ្នែកបណ្ឌិតវិទ្យាល័យរបស់ពុទ្ធសាសនិក ៧ កន្លែង ក្រៅពីវិទ្យាល័យ ដែលមានឈ្មោះខាងលើមាន ៣៣ កន្លែង ហៃស្ខូល ១០៨ កន្លែង សាលាអប់រំយុវពុទ្ធ ១៦ កន្លែង ចំណែកសាលាបឋមសិក្សា និង មធ្យមសិក្សាផ្សេងទៀត មិនដឹងតួរលេខពិតប្រាកដ នៅមានច្រើនកន្លែងជាបង្គួរ។

ចំណែកជីវភាពរបស់ព្រះសង្ឃ តាំងតែពីដើមមកលើកលែងតែនិកាយឈិនចេញ ព្រះសង្ឃនៃនិកាយផ្សេងៗសុទ្ធសឹងតែប្រព្រឹត្តិព្រហ្មចារី ប្រាស់ចាកគ្រួសារ តាំងតែពីសម័យមេឥចិមក។ ជីវភាពមានការប្រែប្រួប្រែល ដោយសារដ្ឋមិនបានឧបត្ថម្ភយកចិត្តទុកដូចដើម រហូតដល់សម័យបច្ចុប្បន្ន ឃើញថាព្រះសង្ឃភាគច្រើនអាចមានគ្រួសារ នៅមានព្រះសង្ឃ ដែលប្រព្រឹត្តិព្រហ្មចារី ដូចថ្នាក់ចៅអាវាស និង ថ្នាក់អាចារ្យ ហ្វឹកហាត់អប់រំនៃនិកាយធៀនដៃ ឈិនង៉ន និង សេនតែប៉ុណ្ណោះ ជាងនេះទៅទៀត ព្រះសង្ឃនៅតែបន្តដំណែងជាមត៌កដល់កូនចៅរបស់ខ្លួន ឬអ្នកបន្ទាប់ លើកលែងតែនិកាយជិនង៉ន និង និកាយសេន ដែលផ្តល់ឲ្យដល់សិស្សណា ដែលគួរយល់ថាសមគួរនឹងទទួលបាន។

សោកៈងុ័កកៃ[កែប្រែ]

ពេលពោលដល់ព្រះពុទ្ធសាសនានៅប្រទេសជប៉ុននាពេលបច្ចុប្បន្ន ប្រសិនមិនពោលដល់សោកៈងុ័កកៃនោះទេ ក៏ហាក់បីដូចជាខាតបង់នូវភាពពេញលេញ ព្រោះ សោកៈងុ័កកៃ មានតួនាទីសំខាន់ដល់ព្រះពុទ្ធសាសនានៅប្រទេសជប៉ុន ដែលនឹងមានលក្ខណៈថាជាអ្នកកំណត់អនាគតរបស់ពុទ្ធសាសនានៅប្រទេសជប៉ុន និង អាចឈានដល់ការកំណត់អនាគតរបស់ប្រទេសជាតិជប៉ុនតទៅទៀតក៏ថាបាន។

សូមត្រឡប់ទៅពោលដល់ប្រវត្តិរបស់ព្រះពុទ្ធសាសនានិកាយនិចិរ៉េនបន្តិច ខណៈ ពេលលោកនិចិរ៉េន បង្កើតនកាយនាមនេះឡើងក្នុងយុគកាមាកុរៈនោះ ជប៉ុនកំពុងមាន ចលាចលដោយសង្គ្រាមកណ្តាលទីក្រុង ហើយព្រះសង្ឃឯងក៏មានកងទ័ពរបស់ខ្លួនទុកសម្រាប់ការពាររក្សាវត្ត។ លោកនិចិរ៉េនបានទទួលការសិក្សាយ៉ាងល្អ ជាអ្នកប្រាជ្ញសំខាន់ម្នាក់យល់ដឹងព្រះធម៌យ៉ាងជ្រាលជ្រៅ គិតស្វែងរកផ្លូវឲ្យមនុស្សទាំងឡាយ ដែលល្ងង់ខ្លៅបំផុតឲ្យយល់ដឹងខ្លឹមសាររបស់ព្រះពុទ្ធសាសនាបានដោយវិធីយ៉ាងងាយបំផុត ទើបបាននាំយកវិធីការ ដែលខ្លួនស្រាវជ្រាវរកបាន គឺ “នមុ ម៉ៀវ ហ៊ោ រ៉េងង៉េ កៀវ” ចេញផ្សព្វផ្សាយដល់បណ្តាប្រជាជន ថាជាវិធីម្យ៉ាង ដែលជួយឲ្យមនុស្សបានរួចផុត ទាំងបានផ្តន្ទាទោសនិកាយផ្សេង ៗ ថាជាពាក្យប្រដៅ ដែលខុសឆ្គងក្រៅតម្រា នាំមកនូវភាពហិនហោច ពោលវាយប្រហារ និង ផ្តន្ទាយ៉ាងធ្ងន់ធ្ងរ និង ស្នើរដល់រដ្ឋាភិបាលសូមឲ្យបញ្ឈប់ជំនឿនិកាយផ្សេង ៗទាំងអស់ ហើយបែរមកគោរពជំនឿពាក្យប្រៀនប្រដៅ ដ៏ត្រឹមត្រូវតែម្យ៉ាង។ គឺនិកាយ ដែលបង្កើតឡើងថ្មីដើម្បីសន្តិសុខរបស់ប្រទេសជាតិ ពេលនោះលោកនិចិរ៉េន ត្រូវរដ្ឋាភិបាលកាត់ទោសប្រហារជីវិត ក្នុងខណៈ ដែលប្រហារជីវិតស្រាបតែកើតឧក្កាបាតម្យ៉ាងកើតឡើងក្នុងឱភាស ធ្វើឲ្យពេជ្ឈឃាតផ្ញាក់ គេចចេញទៅ ទើបបានទទួលការបន្ថយទោស។ ពេល ដែលរួចផុតពីទោសហើយ លោកនៅបានជួបទ្រទះគ្រោះ គឺសាវកក្នុងនិកាយរបស់ខ្លួនត្រូវគាបសង្កត់កំចាត់ចោលទៀត ទើបបានសរសេរ ដៃង៉ោហនសន ឡើងជាអក្សរចិន សរសេរជាផ្ទាំងរូបភាពសំដែងសកលចក្រវាឡ ចាត់លំដាបព្រះពុទ្ធរាល់ព្រះអង្គជារង្វងព័ទ្ធជំវិញ ផ្សព្វផ្សាយពង្រីកចេញទៅដោយរៀងជាលំដាប់ ពីព្រះអង្គ ដែលជាមជ្ឈមណ្ឌល គឺ ព្រះជាម្ចាស់នៃគម្ពីរស័ទ្ធម្មបុណ្ឌរិកសូត្រ ដែលស្ថិតជាប្រធាន។ ផ្ទាំងរូបភាពនេះអក្សរនេះចារឹកនៅក្នុងគម្ពីរដោយមានពាក្យថា “នមុ ម៉ៀវ ហ៊ោ រ៉េង៉េ កៀវ” មនជិមន្តរៈ គឺមណ្ឌលនៃអក្សរនេះ បានជាវត្ថុជាទីគោរពរបស់និកាយនិចិរ៉េន ជំនួសសក្ការៈវត្ថុផ្សេងៗ ដំណរតមក។ រួចលោកនិចិរ៉េនបានទំនាយទុកដែរថា ក្នុងកាលខាងមុខ ប្រជាជនជប៉ុនទូទាំងប្រទេស និង មនុស្សក្នុងពិភពលោក រមែងទទួលគោរពពាក្យប្រៀនប្រដៅរបស់លោកជាផ្លូវរួចផុតដំណរតទៅមុខ។

នាពេលលោកនិចិរ៉េនទទួលមរណភាពហើយ សិស្សបានបំបែកគ្នាចេញទៅបង្កើតនិកាយតូចៗបន្ថែមទៀត។ មានសិស្សម្នាក់ឈ្មោះនិក្កោ បានទៅកសាងវត្តនៅឯជើងភ្នំហ្វូចិ ឈ្មោះតៃសេកិ រួចហៅឈ្មោះនិកាយរបស់ខ្លួនថា និចិរ៉េនជោជុ ប្រែថានិចិរ៉េនដ៏ពិត។

និកាយនិចិរ៉េនបានអាប់អួររហូតមកដល់យុគតោកុង៉ាវៈ មកដល់សម័យមេឥចិ ទើបបានត្រឡប់ផ្សព្វផ្សាយចេញកាន់តែច្រើនឡើងក្នុងក្រុមជនក្រីក្រ។ លុះដល់ ព.ស.២៤៧៣ មានគ្រូសាលាបឋមសិក្សាម្នាក់ ឈ្មោះ នាយសុនេសៈ បុរោ មកិងុចិ បង្កើតសមាគមឈ្មោះ “សោកៈ កៀវ ឥកុ អកាយ” ប្រែថា “សមាគមសិក្សាអភិវឌ្ឈន៍គុណធម៌” មានគោលបំណង សិក្សាស្រាវជ្រាវខាងការអប់រំ តែនៅឆ្នាំបន្តមក នាយម កិងុចិ បានទៅចូល ទៅជំនឿនិកាយនិចិរ៉េនជោជុ ទើបបានផ្តើមការងារខាងសាសនាឡើងក្នុងសមាគមរបស់ខ្លួន ចំនួនសមាជិកបានកើនឡើងយ៉ាងឆាប់រហ័ស។ នៅ ព.ស. ២៤៨០ មានអ្នកចូលរួមពិធីត្រឹមតែ ៦០នាក់ តែនៅ ព.ស. ២៤៨៤ មានសមាជិកដល់ ៣០០០ នាក់ ស្របក្នុងឱកាសនោះ ស្រាប់តែមានកើតសង្រ្គាលោក ទើបរដ្ឋាភិបាលសូមអង្វរឲ្យលោក នាយម កិងុចិ រួមខ្លួនចូលជានិកាយផ្សេង ៗ ដែលទទួលស្គាល់លទ្ធិសិនតូ និង គាំទ្រការធ្វើសង្រ្គាមតាមនយោបាយ សាងវិសាលភាពក្នុងអាស៊ី រដ្ឋាភិបាលសូមឲ្យរាល់ផ្ទះមាន កាមិតានៈ គឹធ្នើសក្ការៈបូជាច្រចៅនៃលទ្ធិសិនតូទុកប្រចាំ និង ឲ្យគោរពលទ្ធោសិនតូជាសាសនារាជការនែចក្រពត្តិជប៉ុន។ នាយមៈកិងុចិបានបដិសេធមិនយល់ស្របជាមួរដ្ឋាភិបាល ទើបត្រូវ បានចាប់ដាក់ពន្ធនាគារជាមួយសិស្សចំនួន ២២ នាក់។ ចំពោះខ្លួននាយមៈងុចិឯង កើតរោគទុព្ភិកភ័យ (ខ្វះអាហារបរិភោគ) រហូតដល់ឈានដល់ការអស់ទៅនៃជន្មាយុរវាងការ ជាប់នៅក្នុងពន្ធនាគារ។ ពេលបាត់បង់ប្រធាន សិស្សច្រើននាក់ក៏ព្រមលះបង់ជំនឿ និង បានការដោះលែងឲ្យមានសេរីភាព តែនាកចោសេ ឥតោដៈ សិស្សជំនិតបំផុតរបស់ មៈកិងុចិ មិនព្រមលះបង់ជំនឿ និង បានទទួលការដោះលែងក្នុង ព.ស.២៤៨៨។

ពេលសង្រ្គាមលោកបានចប់ដោយបរិបូណ៌ហើយ ឋានៈរបស់ព្រះចៅចក្រពត្តិក៏បានប្រែប្រួលទៅ មានសេចក្តីប្រកាសរបស់ព្រះចៅចក្រពត្តិថា “សម្ព័ន្ធភាពរវាងព្រះចៅ ចក្រពត្តិជាមួយប្រជាជន មិនមែនជំនឿតាមរបបគំនិត ដែលខុសថាព្រះចៅចក្រពត្តិជាព្រះជាម្ចាស់” ។ គ្រានោះហើយលទ្ធិសិនតូអន់ថយ ព្រះពុទ្ធសាសនានិកាយផ្សេង ៗ ក៏អាប់អួរ ព្រោះមានមន្ទិលក្នុងខ ដែលរួមទំនុកបំរុងការធ្វើសង្រ្គាម។

ក្នុង ព.ស.២៤៨៨ នាយតោដៈ ដែលបានរួចផុតទោសហើយបានរួមពួកក្រុមបង្កើតសមាគមឡើងថ្មី មានឈ្មោះថា “សោកៈ ង៉័ក កៃ” ប្រែថា “សមាគមស្ថាបនាគុណធម៌” និង ទទួលយកពិធីនូវពិធីដឹកនាំមនុស្សចូលនិកាយ ដែលហៅថា “ជាកុបុកុ” របស់លោកនិចិរ៉េនមកអនុវត្តន៍។ មានចំនួនសមាជិកកើនឡើងយ៉ាងឆាប់រហ័ស ក្នុង ព.ស.២៥០០ មានចំនួនសមាជិក ៧៥០,០០០ នាក់ ខណៈ ដែលនាយតោដៈ មរណភាពក្នុង ព.ស.២៥០១ ហើយ នាយដៃសៈកុ ឥកេដៈ ជាជនទី ៣ បានធ្វើជាប្រធានសមាគម បន្តបន្ទាប់ពីខែវិច្ឆកា ២៥០៩។ សមាគមនេះបានបង្ហាញចំនួនសាសនិក្នុងនិកាយរបស់ខ្លួនថា មានសមាជិកទាំងអស់ ៦,១០០,០០០ គ្រួសារ។ រាប់បានថាជាចំនួនបុគ្គលជាង ១៥ លាននាក់ ឬប្រមាណ ១៥ % នៃចំនួនប្រជាពលរដ្ឋជប៉ុនទាំងអស់ ហើយក្នុងចំនួននេះ មានយុវជន យុវនារី ប្រហែលជា ៣ លាននាក់ ជាក្រុមជន ដែលមានតួនាទីឋិតនៅក្នុងមហាវិទ្យាល័យផ្សេង ៗ ប្រហែល ១៥០,០០០ នាក់។

ការ ដែលចំនួនសាសនិកស្ថិតនៅក្នុងអង្គការនេះកើនឡើងយ៉ាងឆាប់រហ័សបែបនេះ អាចមកពីមានគោលធម៌ប្រៀនប្រដៅ ដែលប្រតិបត្តិបានដោយងាយនោះម្យ៉ាង និង ដឹងវិធីការអនុវត្តន៍យ៉ាងប៉ុនប្រសបក្នុងការផ្សព្វផ្សាយម្យ៉ាងទៀត ពោលគឺ គោលធម៌និកាយនេះ មិនមែនជារឿង ដែលនឹងត្រូវតែធ្វើការស្វែងយល់ចិត្តដោយការពិនិត្យហេតុផល ឬសិក្សាស្រាវជ្រាវដោយសតិបញ្ញាដ៏ជ្រាលជ្រៅប្រការណាមួយឡើយ គ្រាន់តែមានសទ្ធារឹងមាំក្នុង ដៃ ងោ ហន សន និង ពោលពាក្យនមស្សការថា នៈមុ មៀវហោ រ៉េង ង៉េ កៀវ ដោយចិត្តជឿជាក់ខ្ជាប់ខ្ជួនតែម្យ៉ាងគត់។

ផ្នែកពិធីការផ្សព្វផ្សាយនោះ និកាយនិចិរ៉េន សាខានេះ ប្រកាសថា គោលដៅរបស់ ខ្លួនបានដល់ កោសេន-រុពុ គឺការរួចផុតរបស់មនុស្សជាតិ និង ការកសាងសង្គមឲ្យមានភាពសន្តិកើតឡើង ដោយអាស្រ័យការផ្សព្វផ្សាយព្រះពុទ្ធសាសនា ដែលពិតប្រាកដ និង ជួយសង្រ្គោះជនមានទុក្ខទូទាំងពិភពលោក និង នាំសន្តិភាពជូនមនុស្សជាតិ។ ពេល ដែលបុគ្គលណាមករួមសទ្ធាក្នុងដៃងោហនសន បុគ្គលនោះនឹងរួចផុតពីភាពក្រីក្រ ប្រសិនបើអត់អាជីពនឹងមានអាជីពធ្វើ ប្រសិនបើជីវិតគ្រួសារប្រេះឆា នឹងត្រូវរូវឡើងវិញ ប្រសិនបើមានរោគភ័យ នឹងជាសះស្បើយ នឹងរួចផុតទុក្ខា ជួបប្រទះតែភាពសុខដុមរមនាដោយពិត។ សិស្សរបស់និកាយ (គឺសមាគម) នេះនឹងស្វែងរកសមាជិកមកចូល ឲ្យចូលមកនឹង សង្គ្រោះដឹកនាំតាមគ្រួសារ ដែលមានបុគ្គលស្លាប់ថ្មីៗ។ បុគ្គល ដែលភាពបញ្ហាវិបត្តិខាងសេដ្ឋកិច្ច ឬពេលមានគ្រោះធម្មជាតិ។ ដោយវិធីការនេះ និកាយនេះនឹងបានពង្រីកចេញទៅយ៉ាងឆាប់រហ័ស ជាពិសេសក្នុងក្រុមប្រជាជន ដែលមានឋានៈ ស្ទើរតែហៅបានថាក្រីក្រលំបាក និង ដោយក្រុមជនឋានៈមធ្យម។ ពួកម្ចាស់ហាងពាណិជ្ជកម្ម កម្មករ កូនឈ្នួល ដែលអង្គការផ្សេងៗយកចិត្តទុកដាក់មិនសូវដល់។

វិធីនាំមនុស្សចូលមកកាន់និកាយនិចិរ៉េនសាខានេះ ហៅថា ជាកុបុកុ ប្រែថា ងាយៗ ថា “បំផ្លាញ់ហើយគ្រប់គ្រង” មានន័យថា ធ្វើឲ្យមើលឃើញចំណុចខុសឆ្គងក្នុងគោលធម៌ ដែលបានគោរពពីដើមមក ហើយទំលាយជំនឿក្នុងពាក្យប្រៀនប្រដៅនោះ ដោយឲ្យងាកមកគោរពនិកាយនិចិរ៉េនជំនួសវិញ។ ក្នុងបដិបត្តិវិធី សិស្សនិកាយនេះ តែងមានអារម្មណ៍ជឿរឹងមាំណាស់ រហូតដល់ក្លាយទៅជាការបង្គាប់ និង ប្រើកំលាំងកាយ ដូចជាបំផ្លាញ់ជំនួសបូជាក្នុងសាសនាដើមរបស់អ្នកចូលមកកាន់និកាយជាដើម រហូតដល់ប្រធានសមាគមត្រូវចេញសេចក្តីប្រកាសថា “ជាកុបុកុ” មិនមែនជាការគាប់សង្កត់ ព្រោះការចូលមកគោរពសាសនានឹងកើតដោយការប្រើប្រាស់កំលាំងបង្គាប់ក៏មិនមែន តែជាបុកុបុ មានន័យថាការទំលាយអកុសលធម៌នៅក្នុងដួងចិត្ត ដោយអាស្រ័យព្រះមហាករុ ណាទិគុណរបស់ព្រះពុទ្ធជាម្ចាស់។ ពិធីចូលនិកាយ ដែលអនុវត្តន៍តាមប្រក្រតីក៏គឺ ការទំលាយរូបសក្ការៈក្នុងសាសនា ឬនិកាយដើមរបស់ខ្លួន លះបង់នូវព្រះជាម្ចាស់ចាស់ ៗ ចោល ហើយចូលវិធីក្នុងវត្តក្បែរៗ ប្រមាណ ២៥ នាទី ព្រមទាំងទទួល ង៉ោហនសន (គឺមនជិម័នដារះ) មកតាំងគោរពបូជាឯផ្ទះរបស់ខ្លួន សូត្របូជាសទ្ធម្មបុណ្ឌរិកសូត្រ (គឺ នៈមុ ម៉ៀវ ហោ រើ ងេ កៀវ) រៀងរាល់ថ្ងៃ ព្រឹក ៥ ដង ល្ងាច ៣ ដង។ ការគ្រប់គ្រងរបស់អង្គការ ឬសមាគមនេះ មិនមែនវិធីបោះឆ្នោតទេ តែអនុវត្តន៍វិធីជ្រើសតាំងមន្រ្តី ផ្តោតយកសទ្ធា និង ការយល់ដឹងនូវឧត្តមការណ៍របស់និកាយជាគោលពិចារណាគុណសម្បត្តិ។ សមាជិករួមគ្នាជាធ្លុងមួយ មានទស្សនវិស័យតែមួយ មិនមានការ ឈ្លោះវិវាទ។ បុគ្គលគ្រាន់តែជាចំណែកប្រកបមួយរបស់សង្គមរួម។ ទង្វើរបស់ក្រុមជារឿងសំខាន់។ បុគ្គលមាន័យត្រឹមតែជួយរួមឲ្យកើតសកម្មភាពរបស់ក្រុម។ ក្រុមនឹងរួមកម្លាំងគ្នាយ៉ាងរឹងប៉ឹងសុខសាន្ត ដោយមានសទ្ធាជាឫស និង ជាចំណុចបង្រួមបង្រួម “ដរាបណាសទ្ធាស្ថិតគង់វង់ សោកានឹងស្ថិតនៅជារៀងរហូតដែរ”។

វិធីរួមកំលាំងភាគច្រើនរបស់និកាយនេះ អាស្រ័យរបបគ្រប់គ្រងរបស់និកាយទូទាំងប្រទេស ដែលជនបច្ចឹមប្រទេសមួយចំនួនហៅថា ជាការកសាងរដ្ឋពីលើរដ្ឋ ពោលគឺ សាសនិកនិកាយនេះប្រមាណ ២០-៣០ គ្រួសារ រួមគ្នាជាក្រុម ហៅថា Squad។ ក្រុមបែបនេះ ៦ ក្រុមរួមគ្នាជាពួកហៅថា Company, ១០ company រួមគ្នាហៅថា District, រួម district ទាំងអស់ហៅថា Regional Chapter ក្នុងឆ្នាំ ២៥០៩ ទូទាំងជប៉ុន មានការបែងភាគបែបនេះ ១៧៨៩ ភាគ។ ក្រុមតូច ២ បែបនេះមានការប្រជុំគ្នាជាប្រចាំ ដើម្បីផ្តោះប្តូរបទពិសោធន៍ខាងសាសនារវាងគ្នា និង គ្នា ព្រមទាំងត្រៀមការជាបុកុបុសម្រាប់សមាជិកថ្មី។ ផ្នែកខាងកិច្ចកម្មសម្រាប់យុវជន បានចាត់ឲ្យមានការបង្រៀនធម្មភាគគឹម្ហន្តរដូវ ចែកតម្រាទាក់ទងនឹងគោលធម៌របស់និកាយនិចិរ៉េន និង ចាត់ការបង្រៀនប្រចាំឆ្នាំ។ នៅ ព.ស.២៥០៨ មានសមាជិក ២ លានអ្នក។ ពេលប្រឡងជាប់ ក៏បានទទួលលិខិតបញ្ជាក់ការសិក្សាតាមលំដាប់ថ្នាក់ ក្រៅពីនេះ នៅចាត់ឲ្យមានកិច្ចកម្មផ្នែកខាងកីឡា និង វប្បធម៌ដទៃៗទៀត ដូចជា មានវង់តន្រ្តីរបស់ខ្លួនជាដើម។ កិច្ចកម្មទាំងនេះ ប្រកបដោយរបៀបវិន័យយ៉ាងល្អ។

ភាពសំខាន់ម្យ៉ាងទៀតរបស់ពុទ្ធសាសាននិកាយនិចិរ៉េនខាសានេះគឺ បច្ចុប្បន្ន សោកៈ ង៉័ក កៃ កំពុងមានតួនាទីសំខាន់យ៉ាងខ្លាំងខាងផ្នែកនយោបាយរបស់ប្រទេសជប៉ុន ពោលគឺ កាលពីខែវិច្ឆិកា ព.ស.១៥០៧ មានគណបក្សនយោបាយមួយបានកើតឡើង ឈ្មោះថា បក្សកោមេឥតោ ប្រែថា បក្សវិសុទ្ធិរដ្ឋ ពោលបានថា បក្សនយោបាយនេះ កើតឡើងដោយលោក សោកៈ ង៉័កកៃ, លោក ហិរោជិ ហោចោ ជាលេខាធិការបក្ស,គាត់ជាបុគ្គលឈានមុខ របស់ សោកៈ ង៉័កកៃ។ នយោបាយរបស់បក្សនេះ ប្រព្រឹត្តិទៅតាមគតិ របស់លោក សោកៈ ង៉័កកៃ ដោយប្រកាសគោលនយោបាយរបស់ខ្លួនថា ជាប្រជាធិបតេយ្យ បែបពុទ្ធសាសនា ជាលទ្ធិសង្គមនិយមរបស់មនុស្សជាតិ ជាលទ្ធិឯកភាពនៃប្រជាពលរដ្ឋពិភពលោក និង ជាគោលសាកលឯកព័ន្ធុជាតិ ដោយប្រកាន់ខ្លួនថា អនុវត្តន៍នយោបាយផ្លូវកណ្តាល ផ្តោតសំខាន់កិច្ចប្រតិបត្តិការផ្នែកសង្គមសង្រ្គោះ។ បច្ចុប្បន្នបក្សនេះបានពង្រីកខ្លួនដោយល្បឿនយ៉ាងលឿន រហូតទៅជាបក្សមានឥទ្ធិពលបផុតលំដាប់ទី ៣ របស់ប្រទេសជប៉ុន គឺ រងពីបក្សលីបើរ៉ាល (Liberal) ដីមោករ៉ាត (Democrat) និង បក្ស សូសុលលិស្ត៍ (Socialist) និង នៅមានផែនការថានឹងបង្កើតចំនួនសម្លេងក្នុងរដ្ឋសភាជារឿយៗ រហូតដល់បានកៅអី ១/៤ នៃរដ្ឋសភាហើយក៏ជាអ្នកផ្តល់មតិរបស់រដ្ឋាភិបាលបានផងដែរ។

សាសនិករបស់សោកៈ ង៉័កកៃ មិនមែនមានត្រឹមតែក្នុងប្រទេសជប៉ុនតែប៉ុណ្ណោះទេ ថែមទាំងកំពុងតែផ្សព្វផ្សាយពង្រីកចេញទៅបរទេសផងដែរ។ នៅរដ្ឋហាវ៉ៃ កាលពីខែមេសា ព.ស.២៥០៩ មានសមាជិក ១៣៤៥ គ្រូសារ ក្នុងប្រទេសសហរដ្ឋអាមេរិក។ ក្នុង ព.ស. ២៥០៣ មានសមាជិក ២៥០ គ្រួសារ លុះមកដល់ ព.ស.២៥០៩ បានកើនឡើងដល់ទៅ ១៥០០០ គ្រួសារ នៅអាមេរិកខាងត្បូង។ ឆ្នាំ ១៥០៣ មាន ៣០ គ្រួសារ លុះមកដល់ឆ្នាំ ២៥០៩ ចំនួនគ្រួសារបានកើនឡើងដល់ទៅ ១០០០គ្រួសារ ក្រៅពីនេះ នៅបានផ្សព្វផ្សាយចេញទៅប្រទេសដទៃៗទៀត ដូចជា ប៉ីលីប៉ីន្ស៍ មាលេស៊ី ហុងកុង តាយវ៉ាន កូរ៉េ និង អីរ៉ុបផង ។ រីឯនៅក្នុងប្រទេសជប៉ុនវិញ ខណៈនេះបុគ្គលជាអ្នកគ្រប់គ្រងរបស់ លោក សោកៈ ង៉័កកៃ មានអារម្មណ៍ពេញចិត្តក្នុងចំនួនសាសនិក ដែលមានហើយ ទើបមិនអន្ទៈអន្ទែងក្នុងការស្វែងរកសមាជិកថ្មី តែបែរជាមកប្រណាំងប្រជែងកាន់តែខ្លាំងឡើងផ្នែកខាងការជ្រើសរើសមិត្តជាបុគ្គល ដែលបានទទួលចូលមកជាសមាជិក។

ខណៈនេះ មានប្រជាជនបរទេស និង សូម្បីតែប្រជាជនជប៉ុនឯងមិនតិច កំពុងតែ សង្កេតមើលដោយចិត្តកង្វល់ និង បារម្ភក្នុងឧត្តមការណ៍ វិធីការ និង ការប្រព្រឹត្តិទៅរបស់ សោកៈ ង៉័កកៃ ។ បណ្តាលជនទាំងនេះ កំពុងតែគិតដល់អនាគតតាមការនិយាយរបស់លោក ឥកេដៈ ជាប្រធានសមាគមសោកៈ ង៉័កកស ដែលថា “គោលដៅរបស់និចិរ៉េនជោជុ និង សោកៈ ង៉័កកៃ នេះ មិនមែនចង្អៀតចង្អល់ចុះនោះទេ គ្រាន់តែជាសាសនាប្រចាំជាតិ ឬមានអំណាចខាងផ្លូវនយោបាយតែប៉ុណ្ណោះ តែអាស្រ័យសារធម៌ របស់ព្រះមហាប្រាជ្ញនិចិរ៉េន ជាកំលាំងបណ្តាលឲ្យមនុស្សជាតិទាំងមូល មានងោហនសនរួមគ្នា”។ ពេលសង្កេតមើលពីចំណុចនេះចេញទៅ ក៏អាចធ្វើឲ្យត្រូវគិតដល់ការប៉ានប្រមាណដល់អនាគតថា សោកៈ ង៉័ក កៃ នឹងមានការរួមចំណែកក្នុងការជំរុញអនាគតរបស់ជប៉ុន ឬសូម្បីតែដល់ពិភពលោក តទៅមុខដោយវិធីណា។

ឯកសារយោង​[កែប្រែ]

  1. កំណត់ហេតុដំណើរទស្សនកិច្ច ស្ថាប័នសិក្សាជាន់ខ្ពស់ខាងព្រះពុទ្ធសាសនា ប្រទេស សឹង្ហបុរី សិរីលង្កា ម៉ាលេស៊ី តាយវ៉ាន ជប៉ុន កូរ៉េ និង ហុងកុង របស់អ្នកដំណាងស្ថាប័នការសិក្សាជាន់ខ្ពស់ខាងព្រះពុទ្ធសាសនានៃប្រទេសថៃ ក្នុងការឧបត្ថម្ភរបស់ព.ស.ល.ព.ស. ២៥១០ របស់ព្រះមហាប្រយុទ្ធ បយុត្តោ។
  2. A History of Japanese Buddhism ដោយ Shinoho Hanayama, CIIB Press, Tokyo, 1960
  3. Japan Handbook 1967, Rengo Press, Tokyo
  4. The Nes Face oF Buddha ដោយ Jerrold Schecter, John Weatherhill, Inc., Tokyo, 1967
  5. Mahayana Buddhsim, A Brief Outline ដោយ Beatrice Lane Suzuki, George Allen and Unwin, 1959
  6. Encyclopaedia of Religion and Religion ដោយ Royston Pike, George Allen and Unwin, 1951
  7. Enyclonpaedia britanica, 1959, Vols. 12-13 (ប្រធានបតរឿង Japan and Korea)
  8. ឯកសាររបស់ Japan Buddhist Federation, 1968.
  9. តារាងវិទ្យាល័យ និង មហាវិទ្យាល័យព្រះពុទ្ធសាសនានៅជប៉ុន រួបរួមដោយ Dr. Richard A. Gard.