ព្រះពុទ្ធសាសនានៅទីបេ
ដើមឡើយនោះ ប្រជាជនទីបេគោរពខ្នោច ព្រាយ ទេវតា ម្យ៉ាងហៅថា លទ្ធិបនប៉ោ បន្ទាប់មក ព្រះបាទស្រងស័នគ័មប៉ោ (ប្រសូតិ ព.ស. ១១៦០) ព្រះមហាក្ស័ត្រនៃទីបេ បានរៀបអភិសេកជាមួយរាជបុត្រីនៃប្រទេសនេបាល និង រាជបុត្រីនៃប្រទេសចិន ជាអ្នក គោរពព្រះពុទ្ធសាសនា ។ ព្រះពុទ្ធសាសនាទើបបានផ្សព្វផ្សាយចូលមកកាន់ប្រទេសទីបេ។ ព្រះបាទស្រងស័នគ័មប៉ោ ទ្រង់បានបញ្ជូនរាជទូនាម ថនមិស័នភោតៈ ទៅសិក្សាព្រះពុទ្ធសាសនា និង ភាសាផ្សេង ៗ នៅប្រទេសឥណ្ឌា និង បានរចនាកែប្រៃអក្សរឥណ្ឌា មាសរសេរជាភាសាទីបេ ជាឧបករណ៍ក្នុងការអារាធនាពុទ្ធធម៌ចូលមកកាន់ប្រទេសដោយការប្រែគម្ពីរព្រះពុទ្ធសាសនាភាសាសំស្រ្កឹតជាភាសាទីបេជាដើម។
ទោះជាយ៉ាងណាក៏ដោយ ព្រះពុទ្ធសាសនានៅក្នុងយុគដំបូងនោះ នៅពុំទាន់បានផ្សាយផ្សាយទំលំទូលាយឡើយ ព្រោះមានប្រឆាំងពីជំនឿ និង លទ្ធិប្រពៃណីដើមរបស់មូលដ្ឋាន ។ ក្នុងកាលតមក រជ្ជកាលព្រះមហាក្ស័ត្រព្រះអង្គទី ៥ រាប់ចាប់ពីព្រះបាទស្រងស័នគ័មប៉ោ នោះ (ព.ស.១២៩៨-១៣៤០) ព្រះអង្គទ្រង់បានអារាធនា ព្រះភិក្ខុសានត្រ័កក្សិត នៃមហាវិទ្យានាលន្ទា មកផ្សព្វផ្សាយគោលពុទ្ធធម៌ក្នុងប្រទេសទីបេ តែស្របគ្រានោះកើត គ្រោះធម្មជាតិ និង រោគរបាត ប្រជាជនទាំងឡាយទើបសំឡឹងទៅឃើញថា ជាហេតុចម្លែក ព្រោះនាំមកនូវលទ្ធិខុសឆ្គងចូលប្រៀនប្រដៅ រហូតដល់ព្រះអង្គសានត្រ័ក្សិត ត្រូវ និមន្តត្រឡប់ទៅឥណ្ឌាវិញមួយគ្រាសិន ប៉ុន្តែព្រះអង្គបានកែប្រែហេតុការណ៍នេះ ដោយ ណែនាំឲ្យអារាធនា ព្រះភិក្ខុ បទុមសម្ភវៈ ជាអង្គប្រៀនប្រដៅព្រះពុទ្ធសាសនាបែបតន្ត្រៈ ចូលទៅបំពេញភារកិច្ច ដែលត្រូវអធ្យាស្រ័យរបស់ប្រជាជន រហូតដល់ស្ថានការណ៍ស្ងប់ រៀបរយ ។ ព្រះអង្គសានត្រ័ក្សិត ទើបនិមន្តត្រឡប់ឥណ្ឌាម្តងទៀត តែនោះក៏បានប្រតិបត្តិ សាសនកិច្ចផ្សព្វផ្សាយពុទ្ធធម៌ ដែលពិត និង ប្រែគម្ពីររហូតដល់សុគតិនៅក្នុងប្រទេសទីបេ នោះឯង ។ ចំណែកឯការ ដែលព្រះអង្គបទុមសម្ភវៈនិមន្តចូលទៅគ្រានោះ ក៏បានជាគំរូឲ្យព្រះពុទ្ធសាសនាបែបតន្ត្រៈចូលទៅចាក់ឫសមាំ និង រីកចំរើនក្នុងប្រទេសទីបេជារៀងតមក ។
ព្រះមហាក្ស័ត្រទីបេអង្គបន្ទាប់ ៗ មក ស្ទើរគ្រប់ព្រះអង្គមានព្រះរាជសទ្ធាក្នុងព្រះពុទ្ធសាសនា ព្រះអង្គខ្លះទ្រង់ជាអ្នកប្រាជ្ញ យល់ដឹងព្រះធម៌យ៉ាងជ្រាលជ្រៅ អក្សរសិល្បិ៍ ព្រះពុទ្ធសាសនាបានរីកចំរើនច្រើនឡើង ដូចជា មានការចងក្រងវចនានុក្រមភាសាសំស្រ្កឹតទីបេ ច្បាប់ដំបូងក្នុងរជ្ចកាល ព្រះបាទរ៉ាលប៉ាជេន (ព.ស.១៣៥៩-១៣៨១) ជាដើម។ ចំពោះព្រះមហាក្ស័ត្រអង្គក្រោយនេះ ទ្រង់មានព្រះរាជសទ្ធាជាខ្លាំង រហូតដល់ព្រះអង្គទ្រង់សំយ៉ាកព្រះកេសារងជាអាសនៈ ប្រគេនព្រះសង្ឃគង់សំដែងព្រះធម៌ថ្វាយ ព្រះអង្គ តែបន្ទាប់មកមានហេតុអាក្រក់ត្រូវបានគេលបធ្វើគត់ ហើយព្រះមហាក្ស័ត្រទ្រង់ ជាបដិបក្ខចំពោះព្រះពុទ្ធសាសនាឡើងគ្រងរាជ្យ បានបំផ្លាញ់វត្តអារាម កំចាត់ និរទេស ព្រះសង្ឃជាដើម ជាហេតុឲ្យកកើតការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ត្រូវធ្វើគត់។ ពេល ព.ស.១៣៨៤ គ្រានោះឯងហើយ ព្រះសង្ឃ ដែលគេចចេញបញ្ហាក៏បានត្រឡប់មកកាន់ ទីបេវិញ គ្រានេះអំណាចរបស់ព្រះសង្ឃក៏ត្រឡប់មករឹងប៉ុងវិញគង់វង់ជាងគ្រាណា ៗ ទាំងអស់ក្នុងគ្រាមុន ។
កាលកន្លងមកដល់ពុទ្ធសតវត្សរ៍ទី ១៦ ព្រះអតីសៈ ឬទីបង្ករ ស្រីជញាណ នៃមហា វិទ្យាល័យវិក្រមសីលានៃដែនវិហារ តៃទទួលអារាធនាចូលទៅផ្សព្វផ្សាយព្រះពុទ្ធសាសនាក្នុងប្រទេសទីបេ ។ ហេតុការណ៍គ្រានេះ ចាត់ថាជាការនាំព្រះពុទ្ធសាសនាពីប្រទេស ប្រទេសឥណ្ឌាមកកាន់ទីបែគ្រាធំបំផុតក្នុងកាលអាវសាន ជាហេតុញ៉ាំងឲ្យព្រះពុទ្ធសាស នាប្រតិស្ឋានគង់វង់ ជាសាសនាប្រចាំជាតិរបស់ទីបេ ហើយនិកាយផ្សេងៗ បានបែកខ្ញែក ក្រចាយចេញទៅទៀត ។ និកាយចាស់ ដែលគោរពព្រះអង្គបទុមសម្ភវៈនោះ បន្ទាប់មក មានឈ្មោះថា និកាយមួកក្រហម ចំណែកពាក្យប្រៀនប្រដៅរបស់ព្រះអតីសៈជាបែប យោគាចារ ដែលផ្សំផ្គុំពាក្យប្រៀនប្រដៅទាំងនិកាយថេរវាទ និង មហាយានបញ្ចូលគ្នា ។ បង្គាប់ព្រះសង្ឃឲ្យប្រព្រឹត្តិព្រហ្មចារីយធម៌ និង មិនលះបង់អបិយជំនឿផ្សេង ៗ ។ បន្ទាប់ មកមានអ្នកបដិវត្តន៍ដ៏ធំដុំរបស់ទីបេ នាម តះសងខះប៉ះ (កើត ព.ស.១៩០១) អាស្រ័យ ពាក្យប្រៀនប្រដៅនេះ បង្កើតនិកាយកេលុកប៉ះ ឬនិកាយមួកលឿង ឡើង និង បានចម្រាញ់ព្រះពុទ្ធសាសនាឲ្យបានហ្មតចតពីពិធីផ្សេង ៗ ។ ចំណែកឯអក្សរសិល្បិ៍ ក៏មាន ការរួបរួមសមទិ្ធផលខាងផ្នែកប្រែគម្ពីរជាភាសាទីបែ។ នៅពុទ្ធសតវត្សរ៍ ១៩ ដោយចាត់បែងទាំងនោះចេញជាពីរពួកគឺ ពួកពុទ្ធវចនៈ មានសមិទ្ធិផលប្រែ ១០០ ក្បាល និង ពួក អត្ថវណ្ណនាមានសមទ្ធិផលប្រែ ២២៥ ក្បាល ។ គម្ពីរទាំងអស់នេះបានទុកនៅបន្សល់ដល់ បច្ចុប្បន្ននេះ ហៅថា ព្រះត្រៃបិដក ឬគម្ពីរព្រះពុទ្ធសាសនាច្បាប់ទីបេ ។
ព្រះសង្ឃនិកាយកេលុកប៉ះនោះ បានទទួលការគោរពពីអ្នកគ្រប់គ្រងម៉ុងហ្គោលី ថាជាអ្នកដឹកនាំផ្លូវចិត្ត (ស្មារតី) និង តមកប្រកាន់ថាជាអ្នកដឹកនាំប្រទេសជាតិទៀតផង។ គ្រាសំខាន់ក៏គឺ ក្នុងរជ្ជកាលក្ស័ត្រម៉ុងហ្គោលី ព្រះនាមអ័លត័នខាន់, ព្រះអង្គបានទ្រង់បាន ជួបប្រមុខសង្ឃអង្គទី ៣ នៃនិកាយនេះ នាមសតន័មយ៉ាសោ (ព.ស.២០៨៩-២១៣០)។
ព្រះមហាក្ស័ត្រអ័លត័នខាន់មានជំនឿថា ព្រះអង្គប្រមុខសង្ឃអង្គនេះ ជាគ្រូរបស់របស់ ព្រះអង្គក្នុងអឌិតជាតិ ពេល ដែលអង្គសោយជាតិជាកុលៃខាន់ ទើបហៅព្រះអង្គយ៉ាសោ ថា ទះលេ (ត្រូវត្រង់ពាក្យ ដែលប្រើហៅព្រះនាមរបស់ទីបេឥឡូវនេះថា ទះលៃ ឬ Dalai ប្រែជាភាសាថៃត្រូវនឹងសំនឿងដើម គឺប្រែថា ទះលេនោះឯង) ចាប់ពីពេលនោះមកក៏ហៅប្រមុខសង្ឃថា ដាលៃឡាមះ ទាំងអស់។
ដាលៃឡាមះអង្គទី ៥ (ព.ស.២២២៣) បានទទួលអំណាចពីមេដឹកនាំម៉ុងហ្គោលី ឲ្យគ្រប់គ្រងទីបេទាំងស្រុង។ ព្រះពុទ្ធសាសនា និង វប្បធម៌បានរុងរឿរីកចំរើនបន្តមកជាលំ ដាប់ រហូតដល់សម័យដាលៃឡាមៈអង្គទី ៧ (ព.ស.២៣៥១-២៤០១) ក៏ចាប់ផ្តើមមានអ្នក បួសសាសនាគ្រឹស្តចារិកចូលទៅ ចំណែកឯសម្ព័ន្ធភាពជាមួយប្រទេសឥណ្ឌាក៏បានសាប់ រលាបទៅ ព្រោះឈានដល់យុគ ដែលឥណ្ឌាត្រូវបានគ្រង់គ្រងពីបរទេស ហើយគណៈសង្ឃដើមនៅឥណ្ឌាអន់ថយទៅៗ ។ ទីបេទើបឈានចូលទៅដល់យុគនៃបិទទ្វារនៅឯកា ហើយក៏មានការជ្រៀតជ្រែកពីបរទេស ជួបប្រទះភាពជ្រួលច្របល់ និង វិបល្លាសផ្សេង ៗ ។ តាមហេតុការណ៍ក្នុងប្រវត្តិសាស្រ្តពិភពលោកបច្ចុប្បន្ន រហូតដល់ចិនដីគោកចូលមកគ្រប់ គ្រងនៃ ព.ស.២៤៩៤ ខណៈនេះដាលៃឡាមៈប្រមុខសង្ឃនៃប្រទេសទីបេបច្ចុប្បន្ន អង្គទី ១៤ ទ្រង់ព្រះកាយគង់នៅប្រទេសឥណ្ឌា ។ ព្រអង្គទ្រង់និមន្តភៀសព្រះកាយចេញពីទីបេ ក្នុង ព.ស. ២៥០២ ជាដើមមក ។