ព្រះមេរុ
រូបភាពតូច|ភ្នំយោង ខេត្តស្ទឹងត្រែង ថតឆ្នាំ១៩០៣ ព្រះមេរុ(និយាយតាមសម្តីភាសាសៀមវិញថាមេន)អ្នកទូទៅហៅថាភ្នំយោងគឺជាសំណង់ ដែលមានការរចនាផ្សេងៗ ហើយមានកំពូលស្រួចទៅលើ ប្រើសម្រាប់បូជាសព។ សំណង់នេះជានិមិត្តរូបភ្នំសុមេរុ ដែលជាឋានទេពពោលគឺឋានសួគ៌ ដូចនេះហើយបានជាហៅថាជាមេរុ។ ក្នុងព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ពោលគឺក្នុងអរិយធធ៌ឥណ្ឌាបុរាណ បើសង្ខេបឱ្យខ្លីថា ចក្រវាល ឬលោកធាតុឬមួយទៀតហៅថាលោកយើងនេះមានលំហអាកាសធំធេង ព្រះអាទិត្យ ព្រះចន្ទនិងផ្លាយជាច្រើនអនេកអនន្ត ហើយនៅចំកណ្តាលលោកធាតុនោះមានភ្នំសុមេរុ(មេរុ)ដែលស្នួលធំខ្ពស់ទៅលើយ៉ាងក្រៃលែង ឯបាតក៏ចាក់ចុះទៅក្រោមស្មើកម្ពស់ខាងលើផងដែរ។ រីឯនៅជើងភ្នំសុមេរុវិញ តែងតែមានពពួកសត្វមានអំណាចតេជះផ្សេងៗតាំងនៅដូចជា នាគ គ្រុឌ គុជសីហ៍ ដំរី រាជសីហ៍។ល។ ចេញពីជើងភ្នំសុមេរុមកមានជួរភ្នំព័ន្ធជុំវិញដូចកំពែងមួយជាន់ បន្ទាប់មកមានមហាសមុទ្រព័ន្ធជុំវិញពីខាងក្រៅ បន្ទាប់ពីនេះមានជួរភ្នំ បន្ទាប់មកមានមហាសមុទ្រមានបន្តរហូត៧ជាន់។ ជួរភ្នំទាំង៧ជាន់នេះមានឈ្មោះថា ជ័យគិរី និងមហាសមុទ្រទាំង៧ជាន់មានឈ្មោះថា ជ័យសន្ទុ។ ចំណែកនៅខាងក្រៅជួរភ្នំ និងមហាសមុទ្រទាំង៧ជាន់នេះ មានទ្វិបធំចំនួន៤ នៅទិសទាំងបួន ដែលទ្វិបនៅទិសខាងមានឈ្មោះថា បូព៌ាទ្វិប នៅខាងត្បូងមានឈ្មោះថា ជម្ពូទ្វិប នៅខាងលិចមានឈ្មោះថា អនរគោយានីទ្វិប នៅខាងជើងហៅថា ឧត្តរករោទ្វិប។ ចំណែកទ្វិបទាំងបួននេះទ្វិប ដែលមនុស្សអាចរស់នៅបានគឺជម្ពូទ្វិប នៅទិសខាងត្បូង[១]។
រូបភាព
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ សៀវភៅ ព្រះរាជពិធីថ្វាយព្រះភ្លើង ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទំព័រទី៩