ព្រះសហគមន៏កាតូលិកភូមិភាគភ្នំពេញ
ឯកឧត្តម ទួនសុច នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា
ប្រទេសកម្ពុជា ប្រជាធិបតេយ្យ
ប្រវត្តិ
[កែប្រែ]ព្រះសហគមន៏កាតូលិកនៅកម្ពុជាបានចាប់ផ្តើមជាង៤៥៥ឆ្នាំមកហើយ ។ ចាប់ពីឆ្នាំ១៥៥៥ពេលដែលលោក ហ្គាស្ប៉ា ដាគ្រូស បុព្វជិតជនជាតិព័រទុយហ្គាល់បាននាំដំណឹងល្អមកដល់ប្រទេសកម្ពុជា ។ ក្រោយមកមានគ្រិស្ថបរិស័ទភៀសខ្លួនពីប្រទេសឥណ្ឌូណេស៊ី និងជប៉ុនបានមកដល់ប្រទេសកម្ពុជា ពួកគេបានមកតាំងទីលំនៅ នៅក្នុងស្រុកពញាឮ ។ នៅពេលដែលប្រទេសកម្ពុជា បានរងនូវការឈ្លានពានពីសំនាកសៀម និងអណ្ណាម មានគ្រិស្ថបរិស័ទខ្មែរមួយរូប បានត្រូវសៀមគៀយកទៅបាំងកកហើយមួយចំនួនបានរត់រួចបានមកតាំងលំនៅ ហើយបង្កើតជាព្រះសហគមន៏នៅខេត្តបាត់ដំបង នៅឆ្នាំ១៧៩០។
ភាពរីកចំរើនរបស់ព្រះសហគមន៏
[កែប្រែ]នៅក្នុងឆ្នាំ ១៨៦៦ ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តម បានស្នើសុំអោយព្រះសហគមន៏នកតាំងលំនៅនៅទីក្រុងភ្នំពេញ ។ ចាប់តាំងពីពេលនោះមកដំណឹងវិវត្តន៏របស់ ព្រះសហគមន៏ ក៏ចេះតែបន្តទៅមុខរហូតដលពាក់កណ្តាលនៃសតវត្សទី២០ ក្នុងឆ្នាំ ១៩៥៧ កម្ពុជាក៏មានបូជាចារ្យជាជនជាតិខ្មែរជាលើកទីមួយ គឺលោក ស៊ី មន ឈឹមយិន ។ ដោយសាព្រះសហគមន៏ កាន់តែមានការរីកចំរើននោះ នៅឆ្នាំ១៩៦៨ សន្តអសន: បានចែកព្រះសហគម៏នៅកម្ពុជា ជាបីភូមិភាគ មានភ្នំពេញ បាត់ដំបង និង កំពង់ចាម ។
ព្រះសហគមន៏ត្រូវបានបំផ្លាញ
[កែប្រែ]ថ្ងៃ១៤ ខែមេសា ឆ្នាំ១៩៧៥ លោកបូជាចារ្យ យ៉ូសែប ឆ្មាសាឡាស់ បានទទួលអក្គសញ្ញាតែងតាំងជាអភិបាល ឧបត្ថមក នៃព្រះសហគមន៏ភូមិភាគភ្នំពេញ រួមជាមួយលផកអភិបាល អ៊ីវរ៉ា មូស ។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានមកកាន់កាប់ទីក្រុងភ្នំពេញ ប្រជាជនទីក្រុងត្រូវជម្លៀសចេញទាំងអស់។ គ្រិស្ថបរិស័ទក៏ចេញជាមួយគេដែ លោកសាឡាស់ លោកសាឡឹម លោកប៊ែណា លោកចំរើន បុព្វជិតសាមនេពីររូប ដូនជីប្រាំមួយរក និងកូនកំព្រាប្រាំមួយរូប ព្រមទាំងគ្រិស្ថបរិស័ទមួយចំនួនត្រូវអង្ការខ្មែរក្រហមបញ្ចូនទៅភូមិភាគតាំគោគ ស្រុកបារាយ ខេត្តកំពង់ធំ ។ ចំនែកលោកបូជាចារ្យ បរទេសទាំងឡាយដែលបម្រើការងារនៅកម្ពុជាត្រូវអង្ការខ្មែរក្រហមបញ្ជូនអោយត្រលប់ទៅប្រទេសរបស់ខ្លួនវិញ ។
នៅតាំងគោគអស់លោក ក៏ដូចជាប្រជាជនដ៏ទៃទៀតដែរ ត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរ។ ពេលធ្វើការនៅការដ្ឋាន អស់លោកសង្ឃឹមថានឹងបានជួបគ្រិស្ថបរិស័ទដែលលោកស្គាល់ ដើម្បីលើកទឹកចិត្តរបស់ពួកគេ តែសេចក្តីនោះមិនបានសំរាច់ឡើយ ដើមឡើយអស់លោកធ្វើការនៅតាមភូមិនានាជិតៗ ៕ ពួកគេតែងស្កាត់ទៅជួបគ្នាអ អស់លោកបានថ្វាយអភិបូជាចុងក្រោយរួមគ្នា មុនអស់លោកត្រូវចែកផ្លូវគ្នា ក្នុងពេលនោះគ្រិស្ថបរិស័តបានរួមគ្នានៅជិតអស់លោក ដោយធ្វើការងាររៀងៗខ្លួនដូចជា ដងទឹកងណ្តូង ជួសដំលូង ឬក្តួច ខ្លះបិទឬស្សី និងខ្លះនៅចង្រ្កានដាំទឹកជាដើម ដើម្បីមើលផ្លូវ ។ នៅក្នុងរយ:ពេលជាងបីឆ្នាំនេះ ព្រះវិហាទាំងឡាយ ត្រូវបានបំផ្លាញទាំង ស្រុង លោកអភិបាល យ៉ូសែប ឆ្មាសាឡាស់ត្រូវស្លាប់ នៅឆ្នាំ ១៩៧៧ ដោយធ្វើការធ្ងន់ ។ លោកចំរើន លោកសាឡឹម លោកប៊ែណានិងគ្រិស្តបរិស័ទជាច្រើនទៀតត្រូវបានគេសំលាប់។
មុខមាត់ថ្មីរបស់ព្រះសហគមន៏
[កែប្រែ]ក្រោយរបបខ្មែរក្រហមដួលរលំនៅក្នុងឆ្នាំ១៩៧៩ គ្រិស្្តបរិស័ទភ្នំពេញ ក៏ដូចជាប្រជាជនទូទៅដែលបានវិលត្រលប់មកក្រុងភ្នំពេញវិញ។ គ្រិស្្តបរិស័ទមួយចំនួនតូចនៅតាមជំរុំ ជនភៀសខ្លួននៅព្រំដែនកម្ពុជា-ថៃ ។ អ្នកដែលរស់នៅក្នងប្រទេសបានខិតខំរក្សា ជំនឿរបស់ខ្លួន ព្យាយាមជួបជុំគ្នាដោយលួចលាក់ នៅតាមផ្ទះនានា រងការស៊ើបអង្កេត និងតិះដៀលជាអន្លើ ។
នៅក្នុងឆ្នាំ១៩៩០ នៅក្រោយពេលដែលរដ្ឋាភិបាលបានយល់ព្រមអោយគ្រិស្តបរិស័ទ មានសិទ្ធសំដែងជំនឿឡើងវិញ ព្រះសហគមន៏កាតូលិកបានការអនុញ្ញាតិពីរដ្ឋអំណាច ដើម្បីប្រារព្ធពិធីចូលឆ្នាំខ្មែរ ថ្ងៃទី ១៣-១៤មេសាតាមប្រពៃណីគ្រីស្្តបរិស័ទជាលើកទីមួយ ដែលគ្រិស្្តបរិស័ទកាតូលិក បានរួមគ្នាថ្វាយអភិបូជាក្រោមអធិបតីភាព លោកអេមីល ដេតម្ប។
នៅឆ្នាំ១៩៩២ លោកអ៊ីវរ៉ាមូសវិលត្រលប់មកប្រទេសកម្ពុជាវិញ ក្នុងមុខងារជាអភិបាលនៃព្រះសហគមន៏ ភូមិភាគភ្នំពេញ រហូតដល់ឆ្នាំ២០០១ និងជាមើលការខុសត្រូវនៅភូមិភាគបាត់ដំបង ។
ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្ន មានក្រុមគ្រួសារបុព្វជិត បព្វជិតា និងសាសនទូតមកពីប្រទេសផ្សេងៗ មកបម្រើព្រះសហគមន៏ភូមិភាគភ្នំពេញ។ នៅឆ្នាំ១៩៩៧ លោកអេមីលដេតម្ប បានទទួលអគ្គសញ្ញាតែងតាំងេជាអភិបាលឧបត្ថមក ក្នុងភូមិភាគភ្នំពេញ ។ នៅឆ្នាំ ២០០១ មានយុវជនខ្មែរបួនរូបទទួលអគ្គសញ្ញាតែតាំងជាបូជាចារ្យមាន ពីររូបបម្រើកានៅភូមិភាគភ្នំពេញ ។
ព្រះសហគមន៏មានការកើនឡើងេជាលំដាប់ ហើយបានបម្រើប្រជាជនកម្ពុជា ដោយបង្កើតជា សាលារៀន មជ្ឈមណ្ឌលបណ្តុះបណ្តាល និងមន្ទីរពេទ្យ ។ល។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០០៩ លោកអូលីវីយេ ជ្មិតហស្លេ ត្រូវសម្តេចប៉ាបតែងតាំងជាអភិបាលឧបត្ថមក នៅព្រះសហគមន៏ភូមិភាគភ្នំពេញ ។ សព្វថ្ងៃ ព្រះសហគមន៏ភូមិភាគភ្នំពេញ មានចំនួន ៣៨ ព្រះសហគមន៏ មានគ្រិសបរិស័ទជាង ១៣០០០ នាក់។
អាល់បុមរូបថត
[កែប្រែ]-
លោកអភិបាល អ៊ីវ រ៉ាមូស