ភវបុរៈ
Appearance
រាជធានីភវបុរៈ ជារាជាធានីខ្មែរនៃសម័យចេនឡា ដែលបច្ចុប្បន្នស្ថិតនៅ ចំណុចអំពិលរលំ ចំងាយ៣០គីឡូម៉ែត្រ ពីក្រុងកំពង់ធំ កសាងឡើងក្នុងរាជព្រះបាទភវវរ្ម័នទី១ គ្រងរាជ្យពីឆ្នាំ៥៥០ ដល់ ឆ្នាំ៦០០។ ភវបុរៈមានន័យថា ទីក្រុងសម្បូររុងរឿងរបស់ព្រះសិវៈ តាមសិលាចារឹកអង្គរបូរីលេខ K-៩៣៩ ក្នុងសតវត្សរ៍ទី៦។