ភាសា

ពីវិគីភីឌា

ដើមកំណើតនៃភាសា[កែប្រែ]

ភាសាខ្មែរសាគឺជាចំណេះរបស់មនុស្សដើម្បីការបានមកនិងការប្រើរបៀបស្មុគស្មាញនៃការទំនាក់ទំនងឬយើងអាចហៅបានម្យ៉ាងទៀតបានថាភាសាអាចជាឧទាហរណ៍មិនទូទៅខ្លះនៃរបៀបរបប។វិទ្យាសាស្រ្កដែលសិក្សាទៅលើភាសាគឺត្រូវបានហៅថាភាសាវិទ្យាភាសាខ្មែរ។តាមការវាយតំលៃខ្លះៗទៅលើចំនួនយ៉ាងច្បាស់លាស់ទៅលើភាសានៅក្នុងពិភពលោកអាស្រ័យលើការវែកញែកត្រឹមតែមួយភាគតូចរវាងភាសានិងគ្រាមភាសា។បើទោះបីជាយ៉ាងណាក៏ដោយការវាយតំលៃនេះក៏មានការផ្លាស់ប្តូរផងដែរគឺនៅចន្លោះ៦០០០ទៅ៧០០០ជាភាសាចំនួនពិត។ភាសាធម្មជាតិគឺជាភាសាដែលនិយាយដោយពាក្យសំដីប្រចាំថ្ងៃចេះមកដោយឯកឯង គ្មានវេយ្យាករណ៍ និយាយទៅតាមតំបន់​ ឬអាចហៅថាជាសញ្ញាទៅតាមតំបន់នីមួយៗប៉ុន្តែក៍មានភាសាមួយចំនួនជាពាក្យសំងាត់ដែលស្ថិតនៅក្នុងលំដាប់ទីពីរនៃពត៍មានដោយការប្រើប្រាស់នូវវិញ្ញាណបី​ ហើយវិញ្ញាណនីមួយៗមានស្រាប់នៅក្នុងខ្លួនមនុស្សយើងម្នាក់ៗដូចជាៈ សោតវិញ្ញាណ កាយវិញ្ញាណ និង ចក្ខុវិញ្ញាណឧទាហរណ៍ដូចជាការសរសេរពន្ទុរេខិយ អក្សរសំរាប់មនុស្សខ្វាក់ដែលមានលក្ខណៈជាសូរសំលេង នេះដោយសារតែភាសារបស់មនុស្សមានបែបបទជាលក្ខណៈម្ចាស់ការ។នៅពេលដែលយើងប្រើភាសាជាលក្ខណៈគំនិតវាអាចជាសមត្ថភាពដើម្បីសិក្សានិងប្រើប្រាស់របៀបស្មុគស្មាញនៃការទំនាក់ទំនងឬក៏ដើម្បីពណ៍នារូបរាងនៃច្បាប់ដែលបានបង្កើតឡើងនូវប្រព័ន្ធទាំងនេះឬក៏ការបង្កើតសូរសំលេងចេញពីមាត់ដែលត្រូវបានបង្កើតចេញពីច្បាប់ទាំងអស់នោះ។គ្រប់ភាសាទាំងអស់ពឹងផ្អែកទៅលើការដំណើរការនូវទំរង់នៃសកម្មភាពដែលជាប់ទាក់ទងទៅនិងសញ្ញាជាមួយនិងអត្ថន័យដ៏ល្អិតល្អន់។ការប្រើភាសាដោយមាត់ឬដោយសញ្ញាគឺត្រូវមានប្រព័ន្ធសទ្ទវិទ្យាមួយដែលគ្រប់គ្រងពីរបៀបប្រើប្រាស់និមិត្តសញ្ញានិងទំរង់នៃការទាក់ទងជាមួយរឿងរាវឬក៏ព្រឹត្តិការណ៏អ្វីមួយដែលត្រូវបានស្គាល់ដោយពាក្យនឹងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់តែម្តង ហើយវាមានប្រព័ន្ធរៀបចំវេយ្យាករណ៏មួយដែលគ្រប់គ្រងដោយពាក្យនិងភាគតូចនៃភាសាដែលវាមានអត្ថន័យខ្លួនវាផ្ទាល់ដែលត្រូវបានដាក់បញ្ចូលទៅជាទំរង់ល្បះហើយនិងជាគំនិត។

ភាសាសម័យអង្គរ[កែប្រែ]

ភាសាចិនមានសំលេងប្រហាក់ប្រហែលនឹងសំលេងអ្នកស្រុកដែរ តែនិយាយប្រាស្រ័យទាក់ទងគ្នាមិនបាន ស្រុកនេះមានភាសាមួយពិសេសទោះបីភាសាអ្នកជិតខាងខ្លួនដូចជាសៀម ចាមក៏មិនអាចដូចគ្នាស្តាប់គ្នាបានឡើយ។ លេខ១គេហៅថាមួយ លេខ២គេហៅថាព័ក លេខ៣គហៅថាបេក លេខ៤គេហៅថាពួន លេខ៥គេហៅថាពុណាំ លេខ៦ហៅថាពុណាំមួយ លេខ៧គេហៅថាពុនាំព័ក លេខ៧គេហៅថាពុណាំព័ក លេខ៨គេហៅថាពុណាំបេក លេខ៩គេហៅថាពុណាំពួន និងលេខ១០គេហៅថាតាប់។ ឪពុកគេហៅថាប៉ាថូ ឪពុកធំ ឪពុកមាក៏ហៅថាម៉ាថូដែរ។ ម្តាយគេហៅថាមី និងម្តាយមីង និងស្រីអ្នកជិតខាងគេហៅថាមីដែរ។ បងស្រីប្រុសគេហៅថាប៉ង ប្អូនប្រុសស្រីគេហៅថាផូវអ៊ង។ មាខាងម្តាយហៅថាអាកឡៃ ឯប្តីរបស់ម្តាយមីងខាងឪពុកគេហៅថាពូឡៃ។ គេប្រើពាក្យយកខាងចុងជាដើមបញ្ច្រាស់គ្នា[១]

ឯកសារយោង[កែប្រែ]

  1. សៀវភៅកំណត់របស់ជីវ តាក្វាន់ អំពីប្រពៃណីអ្នកស្រុកចេនឡា លោកលីធាម តេង ឆ្នាំ១៩៧៣ ទំព័រទី១៧