Jump to content

ភាសាឥណ្ឌូណេស៊ី

ពីវិគីភីឌា


ឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានចម្រុះជាតិសាសន៍និងភាសាដោយសារមានជនជាតិច្រើនទើបឥណ្ឌូណេស៊ីមានតំបន់ច្រើនភាសាដូចនេះ។ ភាសាសំខាន់ៗ ដែលមនុស្សប្រើច្រើនក្នុងតំបន់ផ្សេងៗ របស់ឥណ្ឌូណេស៊ីមាន ភាសាជ្វា ស៊ុនដា បាលី មីណាំងកាបៅ ប៊ូគីសជាដើម។ ដោយការចង់មានភាសាកណ្តាលដើម្បីទាក់ទងគ្នា ដើម្បីឯកភាពគ្នានិងដើម្បីឲ្យដូចពាក្យថា” ជាតិតែមួយ ភាសាតែមួយ” ទើបរដ្ឋាភិបាលប្រកាសឲ្យប្រើភាសាបាហាសាឥណ្ឌូណេស៊ីជាភាសាផ្លូវការនិងជាភាសាជាតិផងដែរ។ ដូចនេះហើយទើបជនជាតិឥណ្ឌូនេស៊ីច្រើននិយាយភាសាបាហាសាជាគោលនិងប្រើភាសាក្នុងតំបន់របស់ខ្លួនព្រមទាំងភាសាអង់គ្លេសជាភាសាសំខាន់បន្ទាប់។